Home Blog Page 1639

កីឡាការិនី បូ សំណាង ទទួលបានពានរង្វាន់ពីកាសែតយុវវ័យវៀតណាម

0

ការមិនបោះបង់ ខំព្យាយាមរត់ឱ្យដល់ទី និងភាពលេចធ្លោនៃស្មារតីកីឡា ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានជួយឱ្យ កីឡាការិនី បូ សំណាង ក្លាយជាម្ចាស់ជ័យលាភីមួយរូបក្នុងចំណោមជ័យលាភីទាំងបីនៃការប្រកួត “ការបំផុសគំនិតស៊ីហ្គេមលើកទី៣២” ដែលរៀបចំដោយកាសែត Tuoi Tre របស់យុវវ័យវៀតណាម។

លោក Huy Tho អគ្គនាយករងកាសែតយុវវ័យវៀតណាម (Tuoi Tre) បានប្រាប់ឱ្យដឹងថា៖” កីឡាការិនី បូ សំណាង ជាកីឡាការិនីបរទេសលើកដំបូងគេហើយ ដែលបានទទួលពានរង្វាន់នេះពីកាសែតយុវវ័យវៀតណាម (Tuoi Tre)។  ហើយការបង្កើតកម្មវិធីបំផុសគំនិតស៊ីហ្គេមនេះឡើង មិនមែនធ្វើរៀងរាល់ឆ្នាំនោះទេ គឺធ្វើឡើងនៅពេលណាកីឡាករ កីឡាការិនីណាដែលមានភាពទាក់ទាញ ហើយត្រូវបានចាប់អារម្មណ៍ពីមហាជន ទាំងក្នុងនិងក្រៅប្រទេស ដូចកីឡាការិនី បូ សំណាង ដែលធ្វើឱ្យមានការទាក់ទាញ និងចាប់អារម្មណ៍ពីមនុស្សយ៉ាងច្រើននៅជុំវិញពិភពលោក តាមរយៈទំព័រសារព័ត៌មានជាតិ និងអន្តរជាតិ ។PM Hun Sen and First Lady Bun Rany Hun Sen donate $10,000 to Cambodian  athlete Bou Samnang - Khmer Timesលោក Huy Tho ក៏បានបញ្ជាក់ផងដែរថា ការផ្តល់ពានរង្វាន់នេះ រួមមានទឹកប្រាក់ផ្តល់ដោយកាសែតយុវវ័យវៀតណាម (Tuoi Tre) និងក្រុមហ៊ុន Herbalife Vietnam ចំនួន ២០លានដុង ប្រហាក់ប្រហែលនឹង ១ ០០០ ដុល្លារអាម៉េរិក ក្នុងម្នាក់ៗ និងឧបត្ថម្ភពីក្រុមហ៊ុនកៅស៊ូវៀតណាម ចំនួន ៥០០ដុល្លារថែមទៀត៕

ប្រភព៖ Vietnam Postsen 

អ្នកនៅភ្នំពេញអស់បារម្ភបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ក្រោយរោងចក្រផលិតទឹកស្អាតមួយនេះសាងសង់រួច

0

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែនបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពគ្រប់គ្រងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នៅភ្នំពេញ។

រោងចក្រនេះ បានសាងសង់នៅលើផ្ទៃដី ១៥ហិកតា ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលមានសមត្ថភាពផលិតសរុប ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។May be an image of 5 people and textរោងចក្រផលិតទឹកស្អាតនេះ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។May be an image of 10 people and textរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ចំណាយថវិការសាងសង់សរុប២០០លានដុល្លារ ដែលមានសមត្ថភាពបន្ថែមលើការផលិតទឹកស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ ព្រមទាំងបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៧០,០០០គ្រួសារ និងជួយដោះស្រាយបញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់ជាយរាជធានីភ្នំពេញ និងសង្កាត់ចំនួន៣ នៅក្រុងតាខ្មៅ។May be an image of lighting, map and textដោយឡែកររោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបានចំណាយថវិការ១៨០លានដុល្លារ នឹងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤។May be an image of textសូមបញ្ជាក់ផងដែរថា ក្រោយរោងចក្រផលិតទឹកស្អាតបាក់ខែងទាំង២ជំហាន សាងសង់រួចជាស្ថាពរ នឹងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយរាជធានីភ្នំពេញ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលធានាបាននូវសម្ពាធទឹកល្អប្រសើរ ព្រមទាំងបានបិទបញ្ចប់នូវទិន្នាការកង្វះខាតទឹកស្អាតក្នុងពេលបច្ចុប្បន្ន ត្រឹមដើមឆ្នាំ២០២៤៕May be an image of dais, temple and textMay be an image of 1 person, temple and textMay be an image of 6 people, dais, temple and textMay be an image of temple, dais and textMay be an image of map, temple and text

តើការត្រាំចំណិតក្រូចឆ្មាក្នុងទឹក មានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ?

0

មនុស្សភាគច្រើនដឹងហើយថា គ្មានភេសជ្ជៈណាដែលមានប្រយោជន៍ដល់រាងកាយដូចជាទឹកឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនធំនៅតែងាកទៅរកភេសជ្ជៈដែលមានរសជាតិផ្អែមស្រទន់។ ដែលភេសជ្ជៈទាំងនោះសុទ្ធតែមានជាតិស្ករ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើងណាស់ សូម្បីតែការត្រាំចំណិតក្រូចឆ្មាក្នុងទឹក ក៏មិនល្អសម្រាប់សុខភាពរបស់យើងដែរ។ ដូច្នេះហើយតើការត្រាំចំណិតក្រូចឆ្មាក្នុងទឹក មានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ?Lemon Lime Cucumber Water Recipe: 7 Tips to Make It GREAT!

ជាទូទៅ ការលាយទឹកត្រាំជាមួយនិងចំណិតក្រូចឆ្មារគឺពិតជាមានជាតិអាស៊ីតខ្លាំងណាស់។ ការផឹកទឹកដែលមានល្បាយអាស៊ីតខ្ពស់ អាចបំផ្លាញស្រទាប់ខាងក្នុង ឬស្រទាប់ខាងក្រៅនៃធ្មេញ រហូតដល់វាអាចធ្វើឱ្យធ្មេញពុកជាដើម។ លើសពីនេះទៀតសំបកក្រូចឆ្មាទាំងមូល ក៏អាចនឹងធ្វើឱ្យទឹកមានការបំពុលដោយថ្នាំសម្លាប់សត្វល្អិតផងដែរ។ ដូច្នេះការផឹកទឹកត្រាំជាមួយចំណិតក្រូចឆ្មាមិនមានផលប្រយោជន៍អ្វីដល់រាងកាយនោះទេ។

ចំណុចល្អអ្នកគួរតែផឹកទឹកក្រូចឆ្មាស្រស់តែម្តងទើបល្អសម្រាប់សុខភាពរបស់យើង ព្រោះការផឹកទឹកក្រូចឆ្មាស្រស់ជារៀងរាល់ថ្ងៃជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ការពារជំងឺផ្តាសាយ ការពារមិនអោយកើតស្នាមអុចខ្មៅ និងធ្វើឱ្យស្បែកស្អាត ភ្លឺថ្លាផងដែរ៕The Health Benefits of Lemon Water | ប្រភព៖sanook

កោះខ្យង ទីឋានស្ងប់ស្ងាត់សម្រាប់លំហែអារម្មណ៍

0

កោះខ្យង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល មានដើមដូងដុះពាសពេញ និងដុំថ្មតូចធំតាមមាត់ឆ្នេរ នៃកោះ។

នៅលើកោះនេះ មានដើមដូងជាច្រើនបង្កើតបានជាផ្ទាំងទស្សនីយភាពមួយបែប និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតគួរអោយចង់គុគន់។ អ្វីដែលកាន់ពិសេសជាងនេះទៅទៀតនេះ មានបរិយាកាសស្ងប់ស្ងាត់  ងាយស្រួលក្នុងការលំហែអារម្មណ៍។

កោះខ្យងនេះជាប់ឈ្មោះជាយូរណាស់មកហើយ​​ ពីព្រោះទីនេះមានទីតាំងជាប់សមុទ្រ និង​ កោះនាៗជាច្រើនទៀត ព្រមទាំងទីនេះ មានសណ្ឋានដីដូចជាកោះ និង សំបូរទៅដោយខ្យងផងនោះទើបទីនេះត្រូវបានគេដាក់ឈ្មោះថា កោះខ្យង។កោះខ្យង តំបន់ទេសចរណ៍ ដែលស័ក្តិសម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ -  Rasmei Kampuchea Daily

កោះខ្យងគឺជាតំបន់ជំនួញតូចមួយ ប៉ុន្តែប្រជាជននៅទីនេះភាគច្រើនមានជីវភាពធូរធារដោយសារតែពួកគេសុទ្ធតែជាអ្នកជំនួញ។ ទីនេះមានប្រជាជនប្រហែលជា២៥០ទៅ៣០០គ្រួសារភាគច្រើនដូចជាអ្នក នេសាទ​ ជាអ្នកលក់ដូរ​​ និងបើកអាជីវកម្មផ្ទាល់ខ្លួន។

ដោយឡែកសម្រាប់ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅទីនោះ អាចសម្រាកគេងបោះតង់នៅទីនោះ គយគន់មើលថ្ងៃលិច និងពេលរាត្រីយើងក៏អាចដុតភ្លើង អាំងសាច់ និងនិយាយរៀងក្នុងចិត្តជាមួយមនុស្សជាទីស្រលាញ់របស់យើង ដើម្បីធ្វើអោយបរិយាកាសកាន់តែរីករាយថែមទៀត៕

វៀតណាម ទូទាត់តាមធនាគារ កើនដល់៤០ពាន់លានដុល្លារ ក្នុង១ថ្ងៃ

0

រដ្ឋធានីហាណូយ៖ ស្របពេលពិភពលោក កំពុងតែដើរដល់សម័យបច្ចេកវិទ្យាឌីជីថលដ៏ទំនើបនោះ ប្រទេសវៀតណាម ក៏កំពុងតែអភិវឌ្ឍយ៉ាងលឿនបំផុតមួយ នៅក្នុងតំបន់អាស៊ាន ហើយការទូទាត់ដោយគ្មានសាច់ប្រាក់ តាមរយៈធនាគារ គិតជាមធ្យម ឈានដល់៤០ពាន់លានដុល្លារ ក្នុង១ថ្ងៃ។How to deal with currency while in Vietnam, and other money-saving tips -  Los Angeles Times

សារព័ត៌មាន Vietnam Net បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ថា បើតាមលោក ផាម អាញ ទួន (Pham Anh Tuan) ប្រធាននាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម (SBV) បានឱ្យដឹងថា ការទូទាត់ដោយគ្មានសាច់ប្រាក់ កំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសវៀតណាម ជាពិសេស ក្រោយវិបត្ដិជំងឺរាតត្បាត បង្កឡើងដោយកូវីដ-១៩ ជាមួយនឹងប្រតិបត្តិការ តាមរយៈធនាគារ គិតជាមធ្យម ចំនួន៤០ពាន់លានដុល្លារអាមេរិក នៅក្នុងមួយថ្ងៃ។Vietnamese currency falls to new low against dollar - VnExpress  International

ថ្លែងនៅក្នុងសិក្ខាសាលាមួយ កាលពីពេលថ្មីៗនេះ ដែលបានធ្វើឡើង ជាផ្នែកមួយ នៃទិវាគ្មានសាច់ប្រាក់ ២០២៣ (Cashless Day 2023) លោក ទួន បានបញ្ជាក់ ថា ធនាគារកណ្តាល បានកំណត់គោលដៅ បង្កើតគណនីទូទាត់ ដោយគ្មានសាច់ប្រាក់ សម្រាប់ពាក់កណ្តាល នៃប្រតិបត្ដិការទាំងអស់ នៅឆ្នាំ២០២៥។ ករណីនេះ នឹងផ្តល់អាទិភាព ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ លើការទូទាត់ប្រាក់ កាន់តែទូលំទូលាយ ដោយអាចចូលទៅប្រើប្រាស់បាន និង មានសុវត្ថិភាព នៅទូទាំងប្រទេស សម្រាប់ការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថល ហើយវាជាទម្រង់ប្រតិបត្តិការដ៏ពេញនិយម សម្រាប់មនុស្សទាំងអស់គ្នា។Money Exchange Spots in Ho Chi Minh City | i Tour Vietnam Blogs

លោកប្រធាននាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម បានបន្ថែម ថា ធនាគារកណ្តាលវៀតណាម កំពុងតែធ្វើសេចក្តីព្រាងក្រឹត្យថ្មីមួយ សម្រាប់បង្កើតក្របខ័ណ្ឌច្បាប់ ដើម្បីលើកកម្ពស់ ដល់ការទូទាត់មិនមែនសាច់ប្រាក់។

បើនាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម ហៅកាត់ SBV បានឲ្យដឹង ថា បច្ចុប្បន្ន មនុស្សពេញវ័យ នៅទូទាំងប្រទេសវៀតណាម ច្រើនជាង៧០ភាគរយ សុទ្ធតែមានគណនីធនាគារ។ ប្រតិបត្តិការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារអន្តរធនាគារ បានកើនឡើង ៥២,៨ភាគរយ ធៀបនឹងឆ្នាំមុន បើគិតជាបរិមាណ នៅក្នុងរយៈពេល៤ខែដំបូង។Vietnam's dong falls to new low against the dollar - VnExpress International

ការទូទាត់ប្រាក់តាមរយៈលេខកូដ QR មានកំណើនគួរឱ្យចាប់អារម្មណ៍បំផុត ជាមួយនឹងការកើនឡើង ច្រើនជាង១៦១ភាគរយ នៅក្នុងបរិមាណ និង ៣៦ភាគរយ នៅក្នុងតម្លៃ។ ដោយឡែក ការដកសាច់ប្រាក់ តាមម៉ាស៊ីន ATM បានបន្តធ្លាក់ចុះ ពី៣,៥ភាគរយ នៅក្នុងបរិមាណ និង ៥,៥ភាគរយជាតម្លៃ៕

ស្តង់ដាសម្រស់ដ៏អស្ចារ្យទាំង ៦ របស់កូរ៉េខាងត្បូង

0

ពិតណាស់ នារីៗភាគច្រើនតែងតែប្រាថ្នាចង់បានសម្រស់ស្រស់ស្អាតដូចជាតារាកូរ៉េ ឬតារា K-pop ជាដើម។ ដូច្នេះហើយថ្ងៃនេះ KBN News សូមលើកយកស្តង់ដាសម្រស់ដ៏អស្ចារ្យទាំង ៦ របស់កូរ៉េខាងត្បូងដូចខាងក្រោម៖

១.ទម្រង់មុខអក្សរV៖ តារាកូរ៉េភាគច្រើនតែងតែមានមុខតូចរាងអក្សរV ដូចជាKarina សមាជិក Aespa ជាដើម។ ព្រោះវាជាទម្រង់មុខដែលមើលទៅស្រស់ស្អាត និងគួរឱ្យស្រឡាញ់ ហើយក៏ជាទម្រង់មុខដែលមានការពេញនិយមខ្លាំងសម្រាប់ប្រជាជនកូរ៉េផងដែរ។Korean V-shape Jawline: Easy Facial Massages | GirlStyle Singapore

២.ស្បែកស៖ មិនថាតារា ឬប្រជាជនកូរ៉េនោះទេភាគច្រើនគឺពួកគេនិយមស្បែកស ឬសស្លេកជាដើម ព្រោះស្បែកសមើលទៅឃើញស្អាត និងទាក់ទាញ។ រីឯស្បែកខ្មៅ ឬស្រអែមមិនមែនជាស្តង់ដារបស់កូរ៉េឡើយ។What Is K-Beauty? The Ultimate Korean Beauty Guide

៣.ជ្រមុះស្រួចលេចធ្លោ៖ មនុស្សដែលមានខ្ទង់ច្រមុះខ្ពស់ ឬច្រមុះស្រួច គឺភាគច្រើនមានភាពឆ្លាតវៃ។ មិនថាប្រទេសណាក៏ពេញនិយមច្រមុះស្រួចដែរ ព្រោះវាជួយឱ្យផ្ទៃមុខរបស់យើងមើលទៅលេចធ្លោ។Korean Beauty Standards Nose | Asian Beauty Standards | How To Make Slim  Nose Naturally | HerZindagi

៤.ត្របកភ្នែកពីរជាន់៖ នៅប្រទេសកូរ៉េ ត្របកភ្នែកពីរជាន់គឺជារបាំងដ៏សំខាន់បំផុតសម្រាប់ទម្រង់មុខ ដែលដើរតួជាផ្នែកមួយក្នុងការធ្វើឱ្យយើងមើលទៅស្អាត ឬត្រូវតាមស្តង់ដារសម្រស់ផងដែរ។I Got Double Eyelid Surgery in Korea. Here's Everything You Need To Know. —  ahnest kitchen

៥.ចិញ្ចើមត្រង់៖ ប្រជាជនកូរ៉េភាគច្រើនគឺពេញនិយមចិញ្ចើមត្រង់ ដែលមើលទៅឃើញសុភាព និងថ្លៃថ្នូរ មិនតែប៉ុណ្ណោះចិញ្ចើមត្រង់ក៏ធ្វើឱ្យយើងមុខក្មេងជាងវ័យផងដែរ។How do Koreans shape their eyebrows? - Quora

៦.បបូរមាត់បេះដូង៖ បបូរមាត់បេះដូងគឺមានទម្រង់តូចស្តើង និងពេញ ដែលមានរាងដូចជាបេះដូង។ តារាកូរ៉េភាគច្រើនសុទ្ធតែមានបបូរមាត់បេះដូង ព្រោះវាមើលទៅទន់ភ្លន់ និងស៊ិចស៊ី៕ ប្រភព៖sanook

សួរថាខ្មាសគេទេ! នារីខ្មែរម្នាក់រស់នៅអាម៉េរិកទម្លាយរឿងជនបរទេសសួរនាំរឿង ចែអំបិលម្ទេសថា «ញុំាខុសគេមួយប្រទេសចឹងជាបិសាចមែន?»

0

ថ្មីៗនេះនារីម្នាក់ដែលជាជនជាតិខ្មែរ និងកំពុងរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក បានចេញវីដេអូទម្លាយរឿងដ៏សែនខ្មាសគេមួយព្រោះត្រូវជនជាតិបរទេសបានយកវីដេអូ ចែអំបិលម្ទេសមកសួរនាំ រហូតជនបរទេសថា »ញុំាខុសគេមួយប្រទេសអ៊ីចឹងតើម្នាក់ហ្នឹងជាបិសាចមែន?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilahdc0b1rMSY94E95tCIqAg3hC_NPAZhKqSSqrOJfLraDQg3zCeZ84isnEXn03_XbqEn-nchueY50yJzcU2kGFta4P6591N4TOQ8HjUQx24fFUkgu9zt8xocKRUsaztyWTy1B7EW9c0cqKt9sVSl82Otfyr7C_L0B3WNV1YNdJZUFunz9Tuovlqohbas/s465/Screenshot%202023-06-19%20150727.jpg

នៅលើផេកមួយមានឈ្មោះថា «Sok Reasey» ជាអ្នកបង្កើតមាតិកាមួយរូបទាក់ទងនឹងរបៀបរកលុយពីហ្វេកប៊ុក ហើយអ្នកនាងក៏ជាជនជាតិខ្មែរម្នាក់ដែលកំពុងតែរស់នៅជាមួយគ្រួសារនៅសហរដ្ឋអាម៉េរិក ដោយបានបង្ហោះវីដែអូព្រោះតែក្តីខ្មាសអៀនដោយសារចែអំបិលម្ទេសលក់មុខប្រទេសជាតិយ៉ាងខ្លាំងចំពោះការបង្កើតមាតិកាញុំារបស់ឆៅៗ ស្ទើរតែគ្រប់ប្រភេទទៅហើយមិនលើកលែងសូម្បី«ស្បែកជើង»។

ក្នុងវីដេអូដែលបានបង្ហោះនៅល្ងាចថ្ងៃទី១៧ ខែមិថុនា គណនីខាងលើបានរៀបរាប់ថា «តាំងពីមករស់នៅសហរដ្ឋអាម៉េរិក ខ្លួនមិនដែលខ្មាសគេប្រាប់គេថាជាជនជាតិខ្មែរ មកពីប្រទេសកម្ពុជាឡើយ ប៉ុន្តែលើកនេះត្រូវខ្មាសគេជាលើកទី១ដោយសារចែអំបិលម្ទេស លក់មុខប្រទេសជាតិមិនផ្សាយអ្វីដែលល្អ។ អ្នកនាងបានបន្តរៀបរាប់ថា ខ្លួនបានទៅលេងក្រុមការងារចាស់នៅកន្លែងធ្វើការដោយមានបាយឆា និងបង្អែមបាញ់ចានឿកយកទៅផ្ញើព្រោះពួកគេពិតជាចូលចិត្តម្ហូបខ្មែរណាស់។ចែអំបិលម្ទេស ទុំ - YouTube

អ្វីដែលធ្វើឱ្យខ្លួនគាំងស្ទើរនិយាយមិនចេញនោះ មានម្នាក់បានយកវីដេអូរបស់ចែអំបិលម្ទេស មកសួរខ្លួនថាជាភាសារបស់នាងឬមិនមែនព្រោះកន្លងមករូបនាងធ្លាប់បានបង្រៀនដល់ជនបរទេសខ្លះៗទាក់ទងនឹងភាសាខ្មែរទើបគេមកសួរបែបនេះ ខណៈដែលវីដេអូនោះជាជាវីដេអូចែអំបិលម្ទេសញុំាសួតឆៅ។ ជនបរទេសរូបនោះក៏បានចោទសួរគណនី Sok Reasey ថានាងញុំាដូចជានារីម្នាក់នោះទេឬ ដោយនាងបានឆ្លើយតបមិត្តបរទេសថា ប្រទេសទាំងមូលមានតែនារីម្នាក់ហ្នឹងទេដែលញុំាអ្វីស្មោគរោកបែបនេះ រហូតជនបរទេសនោះនិយាយទៀតថា ញុំាខុសគេមួយប្រទេសបែបនេះតើម្នាក់ហ្នឹងជាបិសាចមែន?។Jin So Food-ចែអំបិលម្ទេស - YouTube

ឮបែបនេះហើយអ្នកនាង Sok Reasey បានបង្ហាញអារម្មណ៍ដោយក្តីខ្មាសអៀនជាខ្លាំងព្រោះបុគ្គលតែម្នាក់ធ្វើឱ្យជនជាតិខ្មែរដទៃទៀតលក់មុខពេញប្រទេស ធ្វើឱ្យគេមើលងាយមកកាន់ប្រទេសកម្ពុជាទាំងមូល អ្វីដែលល្អៗមានច្រើនអនេកមិនព្រមបង្ហាញ បង្ហាញតែរឿងអាក្រក់ឱ្យមនុស្សជុំវិញពិភពលោកបានឃើញទៅវិញ៕

ក្តីបារម្ភរបស់ពលរដ្ឋខេត្តលុបបុរីពីការកើនឡើងចំនួនសត្វស្វាចោទជាបញ្ហាច្រើន

0

ប្រទេសថៃ ៖ ចំនួនសត្វស្វានៅខេត្តលុបបុរី ប្រទេសថៃ បានកើនឡើងយ៉ាងឆាប់រហ័ស ហើយពួកវាតែងបង្កបញ្ហាផ្សេងៗ និងរំខានដល់ការរស់នៅរបស់ពលរដ្ឋក្នុងខេត្តនេះ ។ អាជីវករលក់ដូររបស់របរផ្សេងៗនៅស្រុកមឿងលុបបុរី បានអំពាវនាវឱ្យភ្នាក់ងារពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ហាស្វាជាបន្ទាន់ ដោយសារ ពួកវាធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងប្រាក់ចំណូលរបស់អាជីវករ ។ អាជីវករលក់ដូរម្នាក់និយាយថា ប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះ ដោយសារអតិថិជនខ្លាចស្វាធ្វើបាប រហូតមិនហ៊ានមកទិញរបស់របរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsqE5iRIvo6Ru5c_HSYEgWloE14bLHIbo6rSpOhMzIMH6Fag6Tg7jG92tjMrhqJQNGqHY0KjeqPLlEHF7KngMMIR-EOvfLT1u8j1mX4vovPBwNDnb_jDntNgLv6oFekhD_OhTFHi8-rEXRsukjzPGFIjEp7EGaMymKYLlGJkzOr5igMCqcS2HzGWUu4qc/s1280/photo_2023-06-19_14-52-58.jpg

លោក Amphon Angkhapakornkul អភិបាលខេត្តលុបបុរី បានបើកកិច្ចប្រជុំមួយដើម្បីស្តាប់មតិយោបល់ផ្សេងៗ និងរកដំណោះស្រាយបញ្ហាចំនួនស្វាកើនឡើងនេះ ។ លោកអភិបាលខេត្តលុបបុរីលើកឡើងថា ខាងខេត្តបានរួមសហការជាមួយភ្នាក់ងារពាក់ព័ន្ធជាច្រើនដូចជា ភ្នាក់ងាររដ្ឋាភិបាល ផ្នែកឯកជន និងពលរដ្ឋផងដែរ ។ ជំហានដំបូង យើងត្រូវត្រួតពិនិត្យ និងគ្រប់គ្រងចំនួនស្វាទាំងនេះ ដោយការចាប់ក្រៀវ និងបញ្ជូនពួកវាទៅរស់នៅតាមព្រៃធម្មជាតិវិញ ។ ប៉ុន្តែភ្នាក់ងារពាក់ព័ន្ធក៏ត្រូវស្តាប់មតិយោបល់របស់ពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ មុននឹងចាត់វិធានការលើស្វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-NVMPSkrQCHB3weXiB1WjY-7j6ZVAHO801c2EUDxBUfbJqL-XQ1zk2goUWQvRsUUGmnhLveDLdDpl5FVp-OpG6II5o1PtoxcLtUGFAX2Psh4_cmzm456OnEn60T_1syf8F8brTASMvI8ODBSNxdsghDDKLIQc0KAjNmfKEXczUdNQxJDW1IDRwB0G1jU/s770/photo_2023-06-19_14-53-08.jpg

កាលពីឆ្នាំ២០២០ មានស្វាសរុបចំនួន៩.៣២៤ក្បាលបានរស់នៅតាមស្រុកផ្សេងៗក្នុងខេត្តលុបបុរី ដូចជា ស្រុកមឿងលុបបុរី, ស្រុកថាវ៉ុង, ស្រុកណងមួង, ស្រុកជ័យបាដាល, ស្រុកបានមី និងស្រុកផាត់តាណានិឃម ហើយភាគច្រើនជាស្វាមានទំហំមធ្យម ៕ ប្រភព ៖ Mono News

៧ យ៉ាងដែលអ្នកមិនគួរធ្វើ បន្ទាប់ពីទទួលទានអាហាររួច

0

បន្ទាប់ពីទទួលទានអាហាររួច សូមកុំធ្វើរឿងទាំងនេះភ្លាមៗអី ព្រោះវាអាចនឹងបង្ករឱ្យឡើងអាស៊ីត ចុកពោះ ហើមពោះ ឬក្អួតចង្អោរជាដើម។ លើសពីនេះ ក៏មានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀតដែលអ្នកមិនគួរធ្វើ បន្ទាប់ពីញ៉ាំអាហាររួចភ្លាមៗ ដែលចំណុចទាំងនោះមានដូចជា៖

១.កុំជក់បារី៖ ការជក់បារីភ្លាមៗបន្ទាប់ពីអាហាររួច អាចបង្កជាជំងឺផ្សេងៗដូចជាជំងឺស្ទះសួត និងមហារីកយ៉ាងឆាប់រហ័ស ដែលការជក់បារីបន្ទាប់ពីអាហាររួចគឺស្មើនឹងការជក់បារីធម្មតាចំនួនដប់ដើមឯណោះ។Can smoking cigarettes alter your bone structure?

២.កុំផឹកទឹកដែលមានជាតិហ្គាស៖ ការផឹកទឹកដែលមានជាតិហ្គាសភ្លាមៗបន្ទាប់ពីអាហាររួច អាចបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់ការរំលាយអាហារ នឹងធ្វើឱ្យហើមពោះ ទល់លាមក និងមានឧស្ម័នក្នុងក្រពះជាដើម។Review: I Tried the 'Healthy Coke' Drink Going Viral on TikTok

៣.កុំផឹកទឹកតែ៖ ការផឹកតែភ្លាមៗបន្ទាប់ពីអាហាររួច នឹងនាំឱ្យក្រពះស្រូបយកអាហារតិច ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតី ដែលនឹងបណ្តាលឱ្យទល់លាមក។ យល់ល្អគួរតែផឹកទឹកតែក្រោយពេលបាយ ១-២ ម៉ោង។Drinking black tea may be linked to lower risk of early death, study finds  | CNN

៤.កុំបរិភោគច្រើនពេក៖ ការបរិភោគច្រើនពេករហូតទាល់តែបន្ធូរឡេវខោ អាចធ្វើឱ្យឈឺក្រពះ ចុកពោះ ហើមពោះ និងបណ្តាលឱ្យធាត់បានយ៉ាងលឿន។17 Reasons You're Overeating (And How to Stop!) | Eat This Not That

៥.កុំគេង៖ ការគេងភ្លាមៗបន្ទាប់ពីអាហាររួច អាចបង្កជាខ្យល់ ឬឧស្ម័ននៅក្នុងក្រពះពោះវៀន ដែលបណ្តាលឱ្យហើមពោះ ឬបណ្តាលឱ្យមានការចាល់អាស៊ីតផងដែរ។Why Do I Get Tired After Eating? Foods to Avoid | Sleep.com

៦.កុំហាត់ប្រាណ៖ ការហាត់ប្រាណភ្លាមៗបន្ទាប់ពីអាហាររួច អាចធ្វើឱ្យចង្វាក់បេះដូងលោតញាប់ សីតុណ្ហភាពរាងកាយខ្ពស់ រន្ធញើសរីកធំ និងដាច់សរសៃឈាមបេះដូង ឬខួរក្បាលជាដើម។How Long Should You Wait to Workout After Eating? | Glamour

៧.កុំងូតទឹក៖ ការងូតទឹកភ្លាមៗបន្ទាប់ពីអាហាររួច អាចធ្វើឱ្យការរំលាយអាហារថយចុះ ពោះវៀនកាន់តែខ្សោយ នាំឱ្យទល់លាមក និងមានបញ្ហាក្រពះផ្សេងៗទៀត៕ ប្រភព៖sanook

ពូទីន រកកន្លែងលាក់ឃ្លាំងគ្រាប់រំសេវនៅលើទឹកដីអ៊ុយក្រែន លែងឃើញហើយ

0

រដ្ឋធានីកៀវ៖ នៅក្នុងយុទ្ធនាការវាយបកដ៏ខ្លាំងក្លារបស់ក្រុងកៀវ ក៏មានសេចក្ដីរាយការណ៍ អំពីកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានវាយប្រហារកម្ទេចឃ្លាំងគ្រាប់រំសេវដ៏ធំបំផុតមួយរបស់កងកម្លាំងទាហានរុស្ស៊ី ស្ថិតក្នុងតំបន់កាន់កាប់របស់ក្រុងមូស្គូ នៅខឺរសុន (Kherson)។Vladimir Putin acknowledges the war in Ukraine is taking longer than he  expected : NPR

សារព័ត៌មានអារ៉ាប់អន្ដរជាតិ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ថា លោក ស៊ើរហ៊ី ប្រាតឈូក (Serhiy Bratchuk) អ្នកនាំពាក្យ អាជ្ញាធរយោធាទីក្រុងអូដេសា (Odesa) ប្រទេសអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានវាយប្រហារកម្ទេចឃ្លាំងគ្រាប់រំសេវដ៏ធំមួយ នៅជិតកំពង់ផែ ទីក្រុងហេនីឆេសខ៍ (Henichesk) នៅភាគខាងត្បូង ទីក្រុងខឺរសុន ស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី។

អ្នកនាំពាក្យរូបនេះ បានបង្ហោះជាសារវីដេអូ កាលពីព្រឹក ថ្ងៃអាទិត្យ ថា «កងកម្លាំងប្រដាប់អាវុធរបស់យើង បានវាយលុកយ៉ាងល្អ កាលពីព្រឹកមិញ ហើយសំឡេងដ៏ខ្លាំងមួយ បានផ្ទុះឡើង នៅក្នុងភូមិរីកូវេ (Rykove) ទីក្រុងហេនីឆេសខ៍ (Henichesk) ស្ថិតនៅលើដែនដីកាន់កាប់ជាបណ្តោះអាសន្នដោយរុស្ស៊ី នៅតំបន់ខឺរសុន។ ឃ្លាំងគ្រាប់ដ៏ធំរបស់រុស្ស៊ី នៅទីនោះ ត្រូវបានវាយកម្ទេចចោល។Ukrainian soldiers of the 28th Separate Mechanized Brigade prepare an anti-drone gun at the front line near the town of Bakhmut, Donetsk region, on June 17, 2023, amid the Russian invasion of Ukraine. (Photo by Anatolii STEPANOV / AFP)

បើទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters មិនស្វែងរកព័ត៌មានឯករាជ្យណាមួយ មកបញ្ជាក់បាននោះឡើយ។ ដោយឡែក រដ្ឋាភិបាលក្រុងមូស្គូ ក៏មិនទាន់មានប្រតិកម្មភ្លាមៗ ជុំវិញសេចក្ដីរាយការណ៍ អំពីការវាយប្រហារទៅលើឃ្លាំងគ្រាប់របស់ទាហានរុស្ស៊ី នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន នោះដែរ។Ukrainian soldiers of the 28th Separate Mechanized Brigade hold their positions at the front line near the town of Bakhmut, Donetsk region, on June 17, 2023, amid the Russian invasion of Ukraine. (Photo by Anatolii STEPANOV / AFP)

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានបង្ហោះឃ្លីបវីដេអូ ដោយបានបង្ហាញ អំពីផ្សែងហុយឡើងលើមេឃយ៉ាងសន្ធោសន្ធៅ ជាមួយនឹងសំឡេងបំផ្ទុះលាន់ឮយ៉ាងខ្លាំង នៅក្នុងភូមិរីកូវេ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងហេនីឆេសខ៍ (Henichesk) ដែលជាទីក្រុងកំពង់ផែ នៅតាមឆ្នេរសមុទ្រអាហ្សូវ (Azov) នាភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។ នៅទីនោះ បានធ្លាក់ទៅក្រោមការកាន់កាប់របស់កងកម្លាំង នៃវិមានក្រឹមឡាំង ចាប់តាំងពីថ្ងៃដំបូង នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក៕