Home ព័ត៌មានអន្តរជាតិ ពូទីន រកកន្លែងលាក់ឃ្លាំងគ្រាប់រំសេវនៅលើទឹកដីអ៊ុយក្រែន លែងឃើញហើយ

ពូទីន រកកន្លែងលាក់ឃ្លាំងគ្រាប់រំសេវនៅលើទឹកដីអ៊ុយក្រែន លែងឃើញហើយ

94
0

រដ្ឋធានីកៀវ៖ នៅក្នុងយុទ្ធនាការវាយបកដ៏ខ្លាំងក្លារបស់ក្រុងកៀវ ក៏មានសេចក្ដីរាយការណ៍ អំពីកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានវាយប្រហារកម្ទេចឃ្លាំងគ្រាប់រំសេវដ៏ធំបំផុតមួយរបស់កងកម្លាំងទាហានរុស្ស៊ី ស្ថិតក្នុងតំបន់កាន់កាប់របស់ក្រុងមូស្គូ នៅខឺរសុន (Kherson)។Vladimir Putin acknowledges the war in Ukraine is taking longer than he  expected : NPR

សារព័ត៌មានអារ៉ាប់អន្ដរជាតិ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ថា លោក ស៊ើរហ៊ី ប្រាតឈូក (Serhiy Bratchuk) អ្នកនាំពាក្យ អាជ្ញាធរយោធាទីក្រុងអូដេសា (Odesa) ប្រទេសអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានវាយប្រហារកម្ទេចឃ្លាំងគ្រាប់រំសេវដ៏ធំមួយ នៅជិតកំពង់ផែ ទីក្រុងហេនីឆេសខ៍ (Henichesk) នៅភាគខាងត្បូង ទីក្រុងខឺរសុន ស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី។

អ្នកនាំពាក្យរូបនេះ បានបង្ហោះជាសារវីដេអូ កាលពីព្រឹក ថ្ងៃអាទិត្យ ថា «កងកម្លាំងប្រដាប់អាវុធរបស់យើង បានវាយលុកយ៉ាងល្អ កាលពីព្រឹកមិញ ហើយសំឡេងដ៏ខ្លាំងមួយ បានផ្ទុះឡើង នៅក្នុងភូមិរីកូវេ (Rykove) ទីក្រុងហេនីឆេសខ៍ (Henichesk) ស្ថិតនៅលើដែនដីកាន់កាប់ជាបណ្តោះអាសន្នដោយរុស្ស៊ី នៅតំបន់ខឺរសុន។ ឃ្លាំងគ្រាប់ដ៏ធំរបស់រុស្ស៊ី នៅទីនោះ ត្រូវបានវាយកម្ទេចចោល។Ukrainian soldiers of the 28th Separate Mechanized Brigade prepare an anti-drone gun at the front line near the town of Bakhmut, Donetsk region, on June 17, 2023, amid the Russian invasion of Ukraine. (Photo by Anatolii STEPANOV / AFP)

បើទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters មិនស្វែងរកព័ត៌មានឯករាជ្យណាមួយ មកបញ្ជាក់បាននោះឡើយ។ ដោយឡែក រដ្ឋាភិបាលក្រុងមូស្គូ ក៏មិនទាន់មានប្រតិកម្មភ្លាមៗ ជុំវិញសេចក្ដីរាយការណ៍ អំពីការវាយប្រហារទៅលើឃ្លាំងគ្រាប់របស់ទាហានរុស្ស៊ី នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន នោះដែរ។Ukrainian soldiers of the 28th Separate Mechanized Brigade hold their positions at the front line near the town of Bakhmut, Donetsk region, on June 17, 2023, amid the Russian invasion of Ukraine. (Photo by Anatolii STEPANOV / AFP)

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានបង្ហោះឃ្លីបវីដេអូ ដោយបានបង្ហាញ អំពីផ្សែងហុយឡើងលើមេឃយ៉ាងសន្ធោសន្ធៅ ជាមួយនឹងសំឡេងបំផ្ទុះលាន់ឮយ៉ាងខ្លាំង នៅក្នុងភូមិរីកូវេ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងហេនីឆេសខ៍ (Henichesk) ដែលជាទីក្រុងកំពង់ផែ នៅតាមឆ្នេរសមុទ្រអាហ្សូវ (Azov) នាភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។ នៅទីនោះ បានធ្លាក់ទៅក្រោមការកាន់កាប់របស់កងកម្លាំង នៃវិមានក្រឹមឡាំង ចាប់តាំងពីថ្ងៃដំបូង នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក៕