Home Blog Page 1640

ផ្ទះស្រោបមាសដ៏អស្ចារ្យរបស់ប្រទេសវៀតណាមទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

0

វៀតណាម៖ ប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម សូមកុំភ្លេចកន្លែងទេសចរដ៏មានប្រជាប្រិយភាពបំផុតនៅទីក្រុង Can Tho ដែលជាផ្ទះស្រោបមាសសុទ្ធទាំងមូលរបស់ប្រទេសវៀតណាម។

ផ្ទះស្រោបមាសសុទ្ធនេះ មានទីតាំងស្ថិតនៅទីក្រុង Can Tho ដែលមានចម្ងាយប្រហែល ១៦៥ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងហូជីមីញ។ ផ្ទះនេះដែលត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ២០២០ នៅពេលដែលមហាសេដ្ឋីជំនួញលោក Nguyen Van Trung បានទិញ និងកែលម្អវាជាមួយនឹងជញ្ជាំងមាសភ្លឺចែងចាំង ជណ្តើរស្រោបមាស បង្គន់អនាម័យមាស ចម្លាក់មាស និងសូម្បីតែផ្ទះបាយក៏សុទ្ធតែស្រោបមាសទាំងអស់ រួមទាំងគ្រឿងសង្ហារិមមាសរាប់រយគ្រឿងសម្រាប់អ្នកទស្សនាគយគន់ផងដែរ។

លើសពីនេះ Golden House ក៏មានកាហ្វេ និងអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង ដូច្នេះភ្ញៀវអាចសម្រាកកំសាន្តនៅខាងក្រៅជាមួយនឹងកាហ្វេ ឬអាហារសម្រន់ ខណៈពេលដែលបានគយគន់ទេសភាពធម្មជាតិនៅខាងក្រៅផ្ទះនិងរុក្ខជាតិប្លែកៗជាច្រើនទៀតផងដែរ។ Golden House មានគោលបំណងចង់ឱ្យភ្ញៀវទេសចរទទួលបានអារម្មណ៍ដ៏ប្លែកអស្ចារ្យហាក់បីដូចជារស់នៅក្នុងព្រះបរមរាជវាំង។

គួរបញ្ជាក់ដែរថា ផ្ទះស្រោបមាសសុទ្ធដ៏អស្ចារ្យរបស់វៀតណាមនេះមានបីជាន់ នឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:00 ព្រឹកដល់ ៦:00 ល្ងាច សម្រាប់ថ្លៃសំបុត្រក្នុងម្នាក់ចំនួន ៤០០០០ ដុង ស្មើនឹងជិត ២ ដុល្លារអាមេរិក៕

មហាជនសម្រុក Report យ៉ាងផុសផុលបទ Cover «How about Now? »អកកាដង់ធ្វើឱ្យ៣០M Views ឈានដល់ចំណុចនេះ

0

រយៈពេលថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថាអ្នកគាំទ្រតារាចម្រៀង ជី ដេវីត នាំគ្នាសម្រុកចូលទៅ Report បទ«How about Now? »អកកាដង់ ដែលCoverដោយ សុខុម រចនា យ៉ាងផុសផុល ក្រោយពីផ្ទុះរឿងនាងអរគុណ ៣០M Views មិនខ្ចីអរគុណម្ចាស់ដើម រួមទាំងបងប្រុសរបស់នាងបោះសម្តីថាម្ចាស់បទក៏មិនអាចReport បាននោះពេលនេះនៅលើយូធូបបទចម្រៀង Cover ខាងលើ Search លែងឃើញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Yb24IZ72BOLTNXQKCx9PZoAzR7Al89cQhlJuACTvgmk01wUjMAA_b5C_Oa9kOkEE9O_RpFXehG7B-gj8R1E_HgQKhVoHxbz9rClGf4G31prqNoOmi7Brd-W-tGFNmuVFE-sMwQrcVbOwvutMEexZelq63BLc6Q2Qp-jNg9L4GJUSqY5pSqvomATX/s2048/327961699_673054237892821_7989925528764771779_n.jpg

រឿងអាស្រូវរបស់ សុខុម រចនា អរគុណ៣០M Views អំឡុងពេលប្រលងកម្មវិធី The Voice Cambodia រដូវកាលទី៣ក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រួមទាំងមានរឿងជាបន្តបន្ទាប់ទៀតធ្វើឱ្យមហាជននៅតែបន្តរិះគន់លើ រូបនាងដដែល ខណៈសាច់រឿង អរគុណ៣០M Views កៀកនឹងបញ្ចប់ស្រាប់តែធ្លាយរឿងបងប្រុស សុខុម រចនា បោះសម្តីថាម្ចាស់បទក៏មិនអាចReport បានដែរព្រោះតុងខុសគ្នា Melody ថ្មីទៀតនោះ មហាជនអ្នកគាំទ្រតារាចម្រៀង ជី ដេវីត ដែលជាម្ចាស់ដើម បានសម្រុកនាំគ្នាចូលទៅ Report «How about Now? »អកកាដង់យ៉ាងផុសផុលនៅលើឆាណែលយូធូបរបស់បងប្រុស សុខុម រចនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJr_vWxrwgL5gGOIuyRAFK8XzisnBJ_HX_5pPlxjWDBmqPRVU2qEvyjx74EDZZ2TvPi46pm2bX8cs2Xx7-TTjoB1CyNlfYz7AsjzFBkWfm8IueBuVrCYUuCIGYaJLStndGhNbrnrfS3U7BxfC5N4ZbdKFnD3GSzjK797i8qYdtrir0rpCGSABxI_FE/s2048/353440960_105971869197283_2525114896029423958_n.jpg

ការ Report យ៉ាងផុសផុលព្រោះតែពាក្យសម្តីខ្មើតរបស់បងប្អូនពីររូបខាងលើនេះពេលនេះក៏មានរឿងថ្មីមួយទៀតនោះគឺការ Report នេះទទួលបានប្រសិទ្ធភាពដោយបទ «How about Now? »អកកាដង់ Search លើយូធូបលែងឃើញដូចមុនហើយ។ ដ្បិតតែបទ «How about Now? »អកកាដង់ Search លែងឃើញក្តី ប៉ុន្តែបើចូលទៅឆាណែលយូធូបផ្ទាល់របស់បងប្រុស សុខុម រចនា បទនេះមាននៅលើយូធូបដដែល ខណៈពេលនេះមួយបទនេះឡើងដល់ ៣២ M Views ហើយ។

ងាកទៅកាន់ លោក ជី ដេវីត វិញបានបង្ហោះEmoji សើចចំនួន៥ទៀតហើយទាំងវេលាម៉ោង៤ជាងទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា នេះដែលធ្វើឱ្យហ្វេនៗសម្រុកវែកញែកជាច្រើននៅលើបណ្តាញសង្គមដោយអ្នកខ្លះលើកឡើងថាការបង្ហោះនេះអាចជាប់ទាក់ទងទៅហ្នឹងការ Search លែងឃើញបទ How about Now? អងកាដង់ និងអ្នកខ្លះក៏បានលើកឡើងទៀតថា បទ ៣០ M views ពេលនេះស្ពៃហើយ៕May be an image of 1 person and text that says 'Ngoun Chan Davith 2h Haha Comment how about now អកកេស Share All Shorts Unwatched Watched For you Reo G-DEVITH How About Now ? M/V DIT WAY 7.4M views 11 months ago 3:25'

កំណើនមនុស្សចាស់នៅកូរ៉េខាងត្បូងនឹងចោទជាបញ្ហាខ្លាំងនៅពេលខាងមុខ

0

ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានបរទេសរាយការណ៍ថា ការិយាល័យស្ថិតិរបស់កូរ៉េខាងត្បូងលើកឡើងថា កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនមនុស្សចាស់ច្រើនបំផុតលើពិភពលោកនៅឆ្នាំ២០៧០ ខណៈប្រទេសនេះមានចំនួនមនុស្សចាស់កើនឡើងយ៉ាងឆាប់រហ័ស ។

សមាមាត្រពលរដ្ឋកូរ៉េខាងត្បូងដែលមានអាយុ៧៥ឆ្នាំឡើងទៅ ស្មើនឹង៧,៧% នៃចំនួនពលរដ្ឋសរុបនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣ ហើយគេសង្ឃឹមថា សមាមាត្រនេះនឹងកើនឡើងដល់១៦% នៅឆ្នាំ២០៣៧ និងរហូតដល់៣០,៧% នៅឆ្នាំ២០៧០ ។South Korea's elderly population to break 10 million in 2024 - KOREA PRO

ការិយាល័យស្ថិតិបានដកស្រង់ទិន្នន័យពីរបាយការណ៍ចំនួនពលរដ្ឋលើពិភពលោករបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ បញ្ជាក់ថា សមាមាត្រពលរដ្ឋមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅរបស់កូរ៉េខាងត្បូងនៅឆ្នាំ២០៧០ នឹងខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិកអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ។ ចំណែកសមាមាត្រពលរដ្ឋមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅរបស់ជប៉ុន ស្មើ២៥,៦%, អេស្ប៉ាញ ស្មើ២៤,៨%, អ៊ីតាលី ស្មើ២៤,១%, ប៉ូឡូញ ស្មើ២២,៦% និងសហរដ្ឋអាមេរិក ស្មើ១៦% ។

របាយការណ៍នេះបង្ហាញទៀតថា សមាមាត្រពលរដ្ឋកូរ៉េខាងត្បូងមានអាយុ៦៥ឆ្នាំឡើងទៅ នឹងកើនឡើងពី១៨,៤% នៅឆ្នាំ២០២៣ ដល់៣១,៩% នៅឆ្នាំ២០៣៧ និងរហូតដល់៤៦,៤% នៅឆ្នាំ២០៧០ ។Korea's medical expenses up 6.5% last year due to 10.4% spike in spending  by the elderly - Pulse by Maeil Business News Korea

ពលរដ្ឋកូរ៉េខាងត្បូងមានអាយុពី៦៥ឆ្នាំ ទៅ៧៤ឆ្នាំ ស្មើនឹង៥៩,៦% បានបង្ហាញនូវក្តីសង្ឃឹមកាលពីឆ្នាំ២០២២ ថា ពួកគេនឹងអាចស្វែងរកការងារធ្វើបាននាថ្ងៃអនាគត ហើយតួលេខនេះបានកើនឡើងលើសរយៈពេល១០ឆ្នាំមុន ដែលស្មើប្រមាណ១១,៩% ។ ចំណែកពលរដ្ឋកូរ៉េខាងត្បូងមានអាយុពី៧៥ឆ្នាំ ទៅ៧៩ឆ្នាំ ស្មើនឹង៣៩,៤% បានបង្ហាញនូវក្តីសង្ឃឹមដូចគ្នានេះ ខណៈរយៈពេល១០ឆ្នាំមុនស្មើប្រមាណ១១,៨% ។

កាលពីឆ្នាំ២០២១ ពលរដ្ឋកូរ៉េខាងត្បូងមានអាយុពី៦៥ឆ្នាំ ទៅ៧៤ឆ្នាំ និយាយថា ប្រាក់ចំណូលរបស់ពួកគេមិនគ្រប់គ្រាន់ទេ បើធៀបនឹងការចាយវាយប្រចាំថ្ងៃ ។ ចំណែកពលរដ្ឋអាយុ៧៥ឆ្នាំឡើងនិយាយថា ពួកគេក៏ខ្វះខាតប្រាក់ចំណូលផងដែរ ៕ ប្រភព ៖ TNN World

រកឃើញកប៉ាល់ដែលចំណាស់ជាងគេបំផុតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ

0

បរទេស៖ អ្នកវិទ្យាសាស្រ្តបានរកឃើញកប៉ាល់ដែលត្រូវបានលិចកាលពី ៣,០០០ ឆ្នាំមុននៅក្នុងឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៃប្រទេសក្រូអាស៊ី។
យោងតាមប្រភពព័ត៌មាន Ancient Origins ដែលបានរាយការណ៍កាលពីថ្ងៃទី ១៦ ខែមិថុនា ថា កប៉ាល់ដែលចំណាស់ជាងគេបំផុតនៅក្នុងសមុទ្រមេឌីទែរ៉ាណេដែលមានអាយុកាលតាំងពីសតវត្សទី ១០ ដល់ទី ១២ មុនគ.ស ត្រូវបានគេដាក់ឈ្មោះថាកប៉ាល់ Zambratija។ កប៉ាល់នេះមានប្រវែងប្រហែល ១២ ម៉ែត្រ ធ្វើពីឈើជាច្រើនដុំ ដែលត្រូវបានដេរយ៉ាងប្រណិត រួមជាមួយនឹងខ្សែស្រឡាយដែលអាចបត់បែនបាន។Rare 39-Ft. Handsewn Shipwreck From 3,000 Years Ago to Be Pulled From Sea

Zambratija គឺជាកប៉ាល់ដ៏កម្រមួយដែលត្រូវបានសាងសង់ឡើងដោយជនជាតិបុរាណរបស់ Istria និង Dalmatia បច្ចេកទេសដ៏អស្ចារ្យនៃការសាងសង់កប៉ាល់នេះត្រូវបានជនជាតិបុរាណដេរដោយផ្ទាល់ដៃមុនពេលម្ជុលដែកត្រូវបានបង្កើត។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ (CNRS) របស់ប្រទេសបារាំង។Zambratija shipwreck: a) general view of the hull during the 2013... |  Download Scientific Diagram

ការរកឃើញបំណែកជាច្រើននៃកប៉ាល់នេះ ក៏ត្រូវបានអ្នកវិទ្យាសាស្ត្រគ្រោងនឹងយកទៅទីក្រុង Grenoble ប្រទេសបារាំង ដើម្បីធ្វើការជួសជុលឡើងវិញ នឹងបង្កើតកប៉ាល់ឡើងវិញជា 3D។ អ្នកជំនាញក៏សង្ឃឹមទៀតថា នៅពេលដែលបានស្ដារឡើងវិញទាំងស្រុង Zambratija នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងតំបន់ Pula, Istria នៅក្នុងសារមន្ទីរដែលឧទ្ទិសដល់បេតិកភណ្ឌសមុទ្រ៕Zambratija Ship | Cankarjev dom ប្រភព៖vnexpress

មនុស្សយន្ត NASA បានថតរូបភាពដ៏អស្ចារ្យរបស់ភពអង្គារ

0

បរទេស៖ មនុស្សយន្ត Curiosity របស់ NASA បានចាប់យកទេសភាពដ៏អស្ចារ្យរបស់ភពអង្គារយ៉ាងលម្អិតមិនគួរឱ្យជឿ ដោយបង្ហាញពីរបៀបដែលពន្លឺព្រះអាទិត្យប្រែប្រួលរវាងពេលព្រឹក និងពេលរសៀល។
យោងតាមប្រភពព័ត៌មាន Live Science កាលពីនៅថ្ងៃទី ១៧ ខែមិថុនា បានឱ្យដឹងថា មនុស្សយន្ត Curiosity បានបាញ់បង្ហោះទៅភពអង្គារតាំងពីថ្ងៃទី៨ ខែមេសា គោលបំណងគឺដើម្បីផ្តិតយកទេសភាពប្លែកៗរបស់ភពអង្គារ។ ការអាប់ដេតនេះបានអនុញ្ញាតឱ្យមនុស្សយន្តដំណើរការរូបភាពជុំវិញខ្លួនបានលឿនជាងមុន និងកាត់បន្ថយកម្លាំងរបស់អវកាសយានិក ជួយឱ្យធ្វើដំណើរបានលឿននៅលើភពអង្គារ។Curiosity | Mars Rover, Facts, & Discoveries | Britannica

រូបថតបែប Panoramic ថ្មីនេះត្រូវបានថតជាប់ក្នុងពេលតែមួយដោយមានអាកាសធាតុប្រែពណ៌យ៉ាងអស្ចារ្យរវាងពេលព្រឹក និងពេលរសៀល។ នេះជាលើកទីពីរហើយដែលមនុស្សយន្ត Curiosity បានថតរូបប្លែកៗបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ រូបថតចុងក្រោយ គឺមានភាពលម្អិតជាងរូបថតលើកដំបូងរបស់ Curiosity ។Mars rover Curiosity captures rare and stunning panorama of Red Planet |  The Independent

លោក Ellison Doug Ellison វិស្វករនៅមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ NASA ដែលទទួលបន្ទុកក្រុមកាមេរ៉ា បាននិយាយថា មនុស្សយន្តកម្រថតរូបភាពបែបនេះណាស់ ព្រោះវាត្រូវការនៅកន្លែងតែមួយពេញមួយថ្ងៃ ដោយកំណត់ចំនួនទិន្នន័យដែលវាអាចប្រមូលបាន។ ប៉ុន្តែវាពិតជាប្លែកណាស់នៅពេលដែលមនុស្សយន្ត Curiosity បានផ្តិតយករូបភាពប្រែពណ៌ក្នុងរដូវរងារដ៏អស្ចារ្យបែបនេះ៕before ប្រភព៖vnexpress

ខ្លាំងមែន! វា.យគេនៅសាលាមិនអស់ចិត្ត ឮគេដាក់ពាក្យបណ្តឹងទៅវា.យដល់ផ្ទះជនរងគ្រោះថែមទៀត

0

កាលពីពេលថ្មីៗនេះ​ មានករណីកូនសិស្សវាយគ្នានៅក្រៅរបងសាលាជាសុីមសាមគ្គី  ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេកប៊ុក ដោយមហាជនសម្តែងស្នើឱ្យនាយកសាលាគួរតែមានចំណាត់ការទៅលើសិស្សស្រីដែលជាជនដៃដល់បង្ករបួស្នាមទៅលើស្រីម្នាក់ទៀត។May be an image of 4 people and people playing basketball

ហេតុការណ៍នេះ​បានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងសិស្សស្រីជនដៃដល់ បានទៅរករឿង និងបង្ករបួសស្នាមម្តងទៀតទៅលើសិស្សស្រីរងគ្រោះនោះដល់ផ្ទះតែម្តង ក្រោយពីលេចឮដំណឹងថាសិស្សស្រីរងគ្រោះបានដាក់ពាក្យបណ្តឹង និងមិនព្រមបញ្ចប់រឿងចាំជួបគ្នានៅតុលាការ។

ក្រោយមានការប៉ះទង្គិចគ្នាបន្តិចបន្តួចនៅផ្ទះខាងសិស្សជនរងគ្រោះង បុស្តិស្នងការអូបែកខ្អមក៏បានបញ្ចូនសិស្សស្រី៤រូប ដែលបានធ្វើសកម្មភាព ទៅរករឿង និងបង្ករបួសទៅលើជនរងគ្រោះ ទៅកាន់ស្នងការខណ្ឌ ដើម្បីសាកសងព័ត៌មានបន្ថែមទៀត៕

រំជួលចិត្តណាស់!ទោះល្បីប៉ុណ្ណា ព្រះកាយច័ន្ទ សម្រេចចិត្តចូលរួមប្រលង The Voice Cambodia ព្រោះចង់បំពេញបំណងឪពុក

0

តារាសម្តែងល្បីឈ្មោះ ព្រះកាយច័ន្ទ និងជាម្ចាស់ ព្រះកាយច័ន្ទក្លិបដែលជាក្លិបបណ្តុះបណ្តាលក្មេងៗទាំងទម្រង់បុរាណ និងសម័យ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបើទោះជាល្បីឈ្មោះលើអាជីពសិល្បៈយ៉ាងណាក្តីនៅតែឈានជើងប្រលងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ដែលហេតុផលចម្បងក្នុងការប្រកួតនេះ ព្រះកាយច័ន្ទរៀបរាប់ទាំងទឹកភ្នែកថាដោយសារតែបំពេញឪពុករបស់ខ្លួន ព្រោះមុនពេលឪពុកនាងនៅមានជីវិតព្រោះគាត់ចង់កូនរបស់ខ្លួនឡើងប្រលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkKc_Oaz6Z12N-i8vzOuM4CbZ3bZaamX4cS86wILDUOjP_furAtqYOyo_WXR_yXbdgAHicvEueZjTco0D-HOxP4QmKOB5mYcO_dbOe-wdRzF7gGrQQSU8FJtAgj5sX_2FIzr6ZNqZNVdTIndivHeV5xkgXNA1UT2TdNFPybEqF9xQ4UdlvLdMAIvux/s1352/Screenshot%202023-06-19%20104233.jpg

កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ បានឈានដល់សប្តាហ៍ទី៣ហើយក្នុងវគ្គ Blind Auditions មានទាំងជនជាតិខ្មែរ និងជនជាតិកូរ៉េមកប្រកួតកាន់តែញុំាងឱ្យកម្មវិធីនេះទទួលបានការចាប់អារម្មណ៍មិនធម្មតាពីមហាជន។ អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល តារាស្រីល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ព្រះកាយច័ន្ទ ក៏បានចូលរួមប្រកួតក្នុងកម្មវិធីផងដែរធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនធម្មតា សូម្បីអ្នកដែលបានទៅទស្សនាផ្ទាល់ក្នុងស្ទូឌីយ៉ូ ស្រែកហ៊ោកងរំពងនៅពេលនាងឈានចូលឆាកត្រៀមបញ្ចេញសមត្ថភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAGHAddnK9LwEgKnMFCmP3MJM0V9fei4ag366h6CLWk14WBcXusvxHkXOn_f8eWayzpsNlLa3I0LIx0FGrGruKZfbINMn9Dpm-v0xwRT65UfRCqroAmy7CiBm8W4XLf4ZEcuXEm0WYPOk_GBUmeNR-ulWtrVOM0f8R8qkO6C57Fu1JLNQ-Zn9L_bZU/s2048/image_2023-06-19_10-41-30.png

ព្រះកាយច័ន្ទ បានជ្រើសបទ «មួយលានឆ្នាំ»ពីសំនៀងដើម អ្នកនាង ឱក សុគន្ធកញ្ញា មកប្រកួតក្នុងវគ្គខាងនេះតែគួរឱ្យសោកស្តាយតារាស្រីរូបនេះមិនអាចបន្តនៅវគ្គក្រោយឡើយ ខណៈមហាជនភាគច្រើនបានលើកឡើងថាដោយសារតែតួឯកស្រីរូបនេះជ្រើសរើសបទខុសមិនត្រូវសំឡេងរបស់នាងទើបមិនអាចទទួលបានកៅអីពី Coach ទាំង៤។ ទោះបីជាលទ្ធផលបែបនេះក្តី ព្រះកាយច័ន្ទ បានបង្ហាញថាខ្លួនទទួលបានទាំងអស់។

រៀបរាប់ទាំងទឹកភ្នែក ព្រះកាយច័ន្ទ បានឱ្យដឹងថាការចូលរួមប្រកួតនេះគឺដើម្បីបំពេញបំណងឪពុករបស់ខ្លួន ព្រោះនៅពេលលោកនៅមានជីវិតឪពុកព្រះកាយច័ន្ទ បាននិយាយថាទោះបីជាកូនស្រីល្បីប៉ុណ្ណាគឺគាត់ចង់ឃើញកូនស្រីរបស់គាត់ចូលរួមប្រលងចម្រៀងបានបំពេញក្តីស្រមៃរបស់ឪពុកហើយបើទោះជាពេលនេះមិនមានវត្តមានលោកឪពុកមើលឃើញដោយផ្ទាល់ក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoCkBFB70d2bcg3hPCPJpMtU52r_BsKw1o9OmTnTy9hrZiU5ZcxZWEkySt_T6GTCgRscanRoKN-TMLiVbTA9txJe-cotZhF-BIn9hTigK49w1k-iyyWn5InNEnjmUwswjJfWQTCIVEIS-KaduKkEqS5saAs8TjOih4aj6dSplJKAYxazrtqRddmtdl/s2048/image_2023-06-19_10-41-33.png

ការទម្លាយហេតុផលដ៏រំជួលចិត្តនេះបានធ្វើឱ្យមហាជនមានការសោកស្តាយនិងអាណិតតារាស្រីរូបនេះជាខ្លាំងដែលមិនអាចបន្តទៅវគ្គក្រោយទៀត តែទោះជាយ៉ាងណានាងបានសម្រេចបំណងឪពុកនាងបានហើយ ជាអ្វីដែលកូនស្រីរូបនេះអាចធ្វើបានទោះបីជារងបរាជ័យក្តី។

គួរបញ្ជាក់ផងដែរថា ព្រះកាយច័ន្ទ ជាសិល្បការិនីមានទេពកោសល្យមួយរូបពេញដោយសមត្ថភាពទទួលបានការបណ្តុះបណ្តាលបានយ៉ាងល្អរហូតតារាស្រីរូបនេះអាចបើកក្លិបបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយជាច្រើនរូបទាំងទម្រង់បុរាណនិងសម័យជាក់ស្តែងកុមារី កែវ ហ្សាណា ក៏ជាកូនសិស្សរបស់ ព្រះកាយច័ន្ទក្លិបផងដែរ៕

សីតុណ្ហភាពកើនឡើងដល់៤០អង្សារសេនៅរដ្ឋតិចសាស់ដោយសាររឿងនេះសោះ

0

សហរដ្ឋអាមេរិក ៖ ការិយាល័យអាកាសធាតុសហរដ្ឋអាមេរិកបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងមក ពលរដ្ឋចំនួន៣៥លាននាក់រស់នៅរដ្ឋចំនួន៣ របស់សហរដ្ឋអាមេរិក ដូចជា រដ្ឋតិចសាស់ រដ្ឋឡុយសេណា និងរដ្ឋផ្លរីដា ត្រូវបានគេជូនដំណឹងអំពីសីតុណ្ហភាពកើនឡើង និងវិធីការពារខ្លួនទប់ទល់នឹងអាកាសធាតុក្តៅ ។ ការិយាល័យអាកាសធាតុអាមេរិកបញ្ជាក់ទៀតថា អាកាសធាតុក្តៅនឹងគ្របដណ្តប់លើរដ្ឋទាំង៣នេះ មួយរយៈពេលទៀត ។Severe weather possible along I-35 amid extreme Texas heat

សារព័ត៌មានរ៉យទ័របានចុះផ្សាយដោយយោងតាមអ្នកវិទ្យាសាស្ត្រផ្នែកអាកាសថា អាកាសធាតុក្តៅនៅអាមេរិកបានបង្ហាញពីបម្រែបម្រួលអាកាសធាតុដែលកើតឡើងដោយសារទង្វើរបស់មនុស្ស ក្នុងនោះទីក្រុងមួយចំនួនដូចជា Dallas, Houston និង Austin នៅរដ្ឋតិចសាស់ អាចប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ខណៈសីតុណ្ហភាពកើនឡើងដល់៤៦អង្សារសេ ។ ការវាស់សីតុណ្ហភាពនៅតំបន់ភាគខាងត្បូងរបស់រដ្ឋតិចសាស់ បានកើនឡើងដល់៤៤អង្សារសេនៅទីក្រុងហ៊ូស្តុន និង៤២អង្សារសេនៅទីក្រុងហ្គាលស្តុន ។Heat dome moves toward Alberta after shattering temperature records in B.C.  | Radio-Canada.ca

អាកាសធាតុក្តៅជាមូលហេតុចម្បងនៃការស្លា.ប់របស់ពលរដ្ឋអាមេរិក ហើយអាកាសធាតុក្តៅខ្លាំងបានបណ្តាលឱ្យពលរដ្ឋអាមេរិកកើតជំងឺផ្សេងៗដូចជា រមួលក្រពើ អស់កម្លាំង និងជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្តាលឱ្យស្លា.ប់បាន ។ ហេតុនេះ ការណែនាំអំពីវិធីការពារខ្លួនក្នុងពេលអាកាសធាតុក្តៅ នឹងអាចជួយការពារជីវិតពលរដ្ឋបាន ។New study outlines high costs of extreme heat in Phoenix

កាលពីឆ្នាំ២០២២ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard និង Washington សហរដ្ឋអាមេរិកបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវមួយថា ប្រទេសនានានៅទូទាំងពិភពលោក នឹងប្រឈមជាមួយអាកាសធាតុក្តៅជាញឹកញាប់ ដោយសារបម្រែបម្រួលអាកាសធាតុ ។ អ្នកស្រាវជ្រាវលើកឡើងថា នៅឆ្នាំ២០៥០ ប្រទេសជាច្រើននៅតំបន់អាស៊ីនឹងមានអាកាសធាតុក្តៅខ្លាំងទ្វេដង ហើយអាកាសធាតុក្តៅខ្លាំងនៅថ្ងៃអនាគត គឺហួសពីការទ្រាំទ្ររបស់រាងកាយមនុស្ស ៕ ប្រភព ៖ Bangkok biznews

ចិនបំបែកកំណត់ត្រាលើការបាញ់បង្ហោះផ្កាយរណបចំនួន ៤១ គ្រាប់ក្នុងពេលតែមួយ

0

ប្រទេសចិន៖ ប្រទេសចិនទើបតែបានបំបែកកំណត់ត្រារបស់ខ្លួនសម្រាប់ចំនួនផ្កាយរណបដែលត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតក្នុងពេលតែមួយជាមួយនឹងការបាញ់បង្ហោះកាលពីថ្ងៃទី ១៥ ខែមិថុនា។
រ៉ុក្កែត Long March 2D បានហោះចេញពីមជ្ឈមណ្ឌលផ្កាយរណប Taiyuan នៅភាគខាងជើងនៃប្រទេសចិន ដោយដាក់ផ្កាយរណបចំនួន ៤១ គ្រាប់ចូលទៅក្នុងគន្លងតារាវិថី។China launches record-setting 41 satellites on single rocket

ផ្កាយរណបតូចៗសរុបចំនួន ៤១ គ្រាប់ត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី រួមមានផ្កាយរណប Jilin-1 GF06A0 ចំនួន ៣០ គ្រាប់ ផ្កាយរណប Jilin-1 GF03D ចំនួន ៨ គ្រាប់ ផ្កាយរណប HEGS-1 មួយ និងផ្កាយរណប Jilin-1 PT02A ចំនួនពីរសម្រាប់ក្រុមហ៊ុនផ្កាយរណបទូរគមនាគមន៍របស់ប្រទេសចិន Changguang Satellite (CGST) ។China launches national record 22 satellites on Long March 8 commercial  rideshare - SpaceNews

ការបាញ់បង្ហោះនេះបានបំបែកឯតទគ្គកម្មចាស់របស់ប្រទេសចិនសម្រាប់ចំនួនផ្កាយរណបទាំង ២៦ គ្រាប់ ក្នុងការបាញ់បង្ហោះតែមួយដង ដែលកំណត់ដោយក្រុមហ៊ុនពាណិជ្ជកម្ម CAS Space’s Lijian 1 rocket ប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែទាំងនេះគឺនៅឆ្ងាយពីកំណត់ត្រាពិភពលោកនៃផ្កាយរណបចំនួន ១៤៣ ដែលកំណត់ដោយបេសកកម្មរបស់អាមេរិក Transporter-1 របស់ SpaceX នៅក្នុងខែមករា ឆ្នាំ ២០២១។China's Tiangong space station: what it is, what it's for, and how to see  it | Space

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់ចិនក៏មានបំណងដាក់ផ្កាយរណបច្រើនជាង ៣០០ គ្រាប់នៅលើគន្លងនៅឆ្នាំ ២០២៥ ដើម្បីបំបែកកំណត់ត្រារបស់ពិភពលោកផងដែរ។
គួរបញ្ជាក់ដែរថា រ៉ុក្កែត Long March 2D មានកម្ពស់ ៤១ ម៉ែត្រ អាចផ្ទុកទំនិញបាន ១,៣០០ គីឡូក្រាមទៅកាន់គន្លងព្រះអាទិត្យដែលមានកម្ពស់ ៧០០ គីឡូម៉ែត្រ។ បេសកកម្មនេះគឺជាការបាញ់បង្ហោះលើកទី ២៥ ជាមួយនឹងការដឹកជញ្ជូនផ្កាយរណប Jilin-1 របស់ចិន៕ ប្រភព៖vnexpress

មកទស្សនាផ្ទាំងទស្សនីយភាពស្រស់ស្អាតក្នុងពិធីមហោស្របសិល្បៈទីក្រុងស្អាត-ខេត្តបាត់ដំបង

0

មហោស្រពសិល្បៈទីក្រុងស្អាត ដែលរៀបចំដោយអង្គការហ្វាពន្លឺសិល្បៈបាត់ដំបង បានធ្វើឡើងរយៈពេល ៥ ថ្ងៃពេញចាប់ពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមទម្រង់សិល្បៈទីក្រុងផ្សេងៗ ក្នុងនោះរួមទាំងរបាំហ៊ីបហប់ គំនូរ និងគំនូរបែបសិល្បៈលើជញ្ជាំងជាដើម ដើម្បីចូលរួមលើកកម្ពស់សិល្បៈ និងបេតិកភណ្ឌវប្បធម៌រួមក្នុងតំបន់ និងផ្សព្វផ្សាយដល់សាធារណៈជនពីគ្រប់ទិសទីឱ្យបានយល់ដឹងកាន់តែទូលំទូលាយផងដែរ។May be an image of 6 people and text

តាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងដដែល ការរៀបចំ “មហោស្រពសិល្បៈទីក្រុងស្អាត” របស់អង្គការហ្វាពន្លឺសិល្បៈបាត់ដំបង ធ្វើឡើងក្រោមគោលបំណងសំខាន់់ៗដូចជា៖

  • បញ្ចូលប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទៅក្នុងសកម្មភាពច្នៃប្រឌិត និងទាក់ទាញឱ្យចូលរួមក្នុងការបង្កើតសិល្បៈ
  • បង្កើតគុណតម្លៃប្រកបដោយចិរភាពរបស់សិល្បៈនិងវប្បធម៌
  • លើកកម្ពស់សិល្បៈ និងវប្បធម៌នៅក្នុងកម្ពុជា និងចូលរួមចំណែកដល់ការយល់ដឹងពីអន្តរវប្បធម៌ក្នុងតំបន់
  • ផ្ដល់វេទិកាមួយដែលសិល្បករ-ការិនីអាចធ្វើការទំនាក់ទំនងគ្នាបានលើកកម្ពស់ការយល់ដឹងកាន់តែច្រើននូវបេតិកភណ្ឌវប្បធម៌រួម ក្នុងតំបន់ នឹងក្លាយជាធាតុមួយដ៏សំខាន់របស់មហោស្រពMay be an image of 10 people, street and text

គួរបញ្ជាក់ផងថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការរៀបចំ “មហោស្រពសិល្បៈទីក្រុងស្អាត” បន្ទាប់ពីការចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៨ នៅក្នុងបរិវេណហ្វារពន្លឺសិល្បៈ និងក្នុងកម្រិតទូទាំងក្រុងក្នុងឆ្នាំ២០១៩៕May be an image of 11 people, street, temple and monumentMay be an image of 12 people, lighting, monument, street and textMay be an image of one or more people, temple, crowd and textMay be an image of 12 people and crowdMay be an image of 3 people, motorcycle and scooterMay be an image of monument and textMay be an image of 6 people and templeMay be an image of 5 people and textMay be an image of 6 people, Batu Caves and textMay be an image of 1 person, temple and crowd

រូបភាព៖ art and idea សិល្បៈ និងគំនិត