Home Blog Page 1638

ប្រទេសនេប៉ាល់ជួបទឹកជំនន់ក្រោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា

0

ប្រទេសនេប៉ាល់ ៖ អាជ្ញាធរប្រទេសនេប៉ាល់បានប្រកាសថា មានគ្រោះទឹកជំនន់ភ្លាមៗនៅរដ្ឋកូស៊ី ដែលស្ថិតនៅភាគខាងកើតប្រទេសនេប៉ាល់ ក្រោយពីរដ្ឋនេះមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាអស់រយៈពេល១សប្តាហ៍ ។ តាមការរាយការណ៍ចុងក្រោយឱ្យដឹងថា មានពលរដ្ឋស្លា.ប់យ៉ាងតិច៥នាក់ ហើយចំនួននេះនឹងកើនឡើងបន្តទៀត ដោយសារមានអ្នកបា.ត់ខ្លួន២៨នាក់ទៀត ។Two killed, 26 missing in Nepal floods, landslides : The Tribune India

អ្នកបា.ត់ខ្លួនក្នុងហេតុការណ៍គ្រោះទឹកជំនន់នេះ ភាគច្រើនគឺជាកម្មករសំណង់ធ្វើការនៅរោងចក្រវារីអគ្គិសនីក្នុងតំបន់សាន់គូ វ៉ាសផា ដែលរោងចក្រនេះមានទីតាំងស្ថិតនៅក្បែរទន្លេ ។ ចំណែកអ្នកបាត់ខ្លួនផ្សេងទៀត គឺជាអ្នករស់នៅតំបន់ថាប់លេជុង និងតំបន់ប៉ាន់ចាថា ដែលនៅជាប់ព្រំដែនប្រទេសឥណ្ឌា ។Two dead, 28 missing in Nepal floods and landslides

ចាប់តាំងពីថ្ងៃទី១៨ ខែមិថុនា កន្លងមក ប៉ូលិស និងទាហាននេប៉ាល់ ព្រមទាំងក្រុមអ្នកស្ម័គ្រចិត្តជាច្រើននាក់បានរួមគ្នាស្វែងរកកម្មករបាត់ខ្លួន ប៉ុន្តែនៅតែមិនប្រទះឃើញ ដោយសារតែអាកាសធាតុមិនអំណោយផល ។ ចំណែកសាច់ញាតិរបស់អ្នកបាត់ខ្លួនសង្ឃឹមថា អាជ្ញាធរនឹងអាចស្វែងរកអ្នកបាត់ខ្លួនឃើញនាពេលឆាប់ៗនេះ ហើយពួកគេនៅរស់រានមានជីវិតផងដែរ ៕Nepal: Landslide death toll rises, more rain expected ប្រភព ៖ TNN World

អត្ថប្រយោជន៍សុខភាព ៦យ៉ាងរបស់ “គីមឈី”

0

គីមឈី ត្រូវបានគេចាត់ទុកជាម្ហូបន្ទាប់បន្សំ ដែលពេញនិយមខ្លាំងនៅក្នុងប្រទេសកូរ៉េ។ ជាទូទៅយើងឃើញគេញ៉ាំវាជាមួយសាច់អាំង ឬយកទៅឆាបាយ និងដាក់ក្នុងស៊ុបជាដើម។ គីមឈី ក៏មានសារធាតុចិញ្ចឹមជាច្រើនរួមមាន វីតាមីន A វីតាមីន C វីតាមីន B6 និងសារធាតុរ៉ែផងដែរ។ ដូច្នេះហើយតើការទទួលទានគីមឈី មានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?

១.ពង្រឹងមុខងារនៃប្រព័ន្ធភាពស៊ាំ៖ ការទទួលទានជ្រក់គីមឈី ជួយឱ្យប្រព័ន្ធការពាររាងកាយដំណើរការបានពេញលេញ និងកាត់បន្ថយការរលាកជាដើម។Is Kimchi Gluten-Free? | How to Know if Your Kimchi is Gluten Free -  Cultures For Health

២.ជំនួយសុខភាពបេះដូង៖ គីមឈីមានផ្ទុកសារធាតុមេតាការ៉ូទីន ដែលជំនួយដល់សុខភាពបេះដូង កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងធ្វើឱ្យបេះដូងកាន់តែរឹងមាំ។

៣.ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៖ ដោយសារជ្រក់គីមឈីមានផ្ទុកនូវសារធាតុ Probiotics និង Lactobacillus ដែលសារធាតុទាំងពីរនេះអាចជួយកសាងប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ និងមានប្រសិទ្ធភាព។ លើសពីនេះ គីមឈីក៏អាចការពារជំងឺរាគរូស និងការទល់លាមក ព្រមទាំងធ្វើឱ្យសុខភាពផ្នែករំលាយអាហាររបស់អ្នកប្រសើរឡើងផងដែរ។What is Kimchi | Learn What Kimchi Is Made of & What It Tastes Like -  Cultures For Health

៤.ជួយសម្រកទម្ងន់៖ ជ្រក់គីមឈី មានចំនួនកាឡូរីទាបបំផុត ដូច្នេះវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលអាចជួយសម្រកទម្ងន់របស់អ្នកយ៉ាងមានប្រសិទ្ធភាព។

៥.ជំនួយការចងចាំ៖ ការទទួលទានជ្រក់គីមឈី ជាប្រចាំអាចជួយឱ្យប្រព័ន្ធខួរក្បាលមានការចងចាំល្អ និងព្យាបាលជំងឺភ្លេចភ្លាំង។

៦.កាត់បន្ថយការរលាក៖ យោងតាមការសិក្សាបានឱ្យដឹងថា នៅក្នុងគីមឈី មានប្រូបាយអូទិកដែលអាចប្រឆាំងនឹងការរលាកដែលនឹងកើតឡើងនៅក្នុងសរីរាង្គ៕ ប្រភព៖sanook

សិស្ស៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជុំវិញករណីហិង្សាទៅលើសិស្សស្រីម្នាក់ល្បីពេញបណ្តាញសង្គម

0

កម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនសិស្សប្រុសស្រីចំនួន៨នាក់ ដើម្បីធ្វើការកិច្ចសន្យាអប់រំទាក់ទងករណីហិង្សាទៅលើសិស្សស្រីម្នាក់ ក្រៅរបងសាលាសាមគ្គីល្បីពេញបណ្តាញសង្គម។

សមត្ថកិច្ចបានឱ្យដឹងថា សិស្សស្រី៧នាក់ និងសិស្សប្រុសម្នាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីពួកគេវាយគ្នាទៅវិញទៅមកបណ្ដាលឱ្យភាគីម្ខាងរងរបួសបែកក្បាល និងច្រមុះ និងថ្ពាល់របួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

ក្រោយពីធ្វើការសាកសួរចម្លើយសិស្សចំនួន៨នាក់ចប់សព្វគ្រប់ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចធ្វើការណែនាំអប់រំដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ដល់សិស្សទាំង០៨នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕

សហរដ្ឋអាមេរិក ព្រមព្រៀងជាមួយចិន រារាំងជម្លោះខាងយោធា

0

រដ្ឋធានីប៉េកាំង៖ ដោយសារតែពិភពលោក កំពុងតែព្រួយបារម្ភ អំពីការប៉ះទង្គិចគ្នា ដោយកម្លាំងយោធា ជុំវិញបញ្ហាកោះតៃវ៉ាន់ និង សមុទ្រចិនខាងត្បូង នោះ ប្រមុខការទូតរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង ហើយបានជួបពិភាក្សាគ្នា ជាមួយនឹងមេដឹកនាំចិន ដោះស្រាយបញ្ហាតានតឹងខាងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២០ ខែមិថុនា ថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោករដ្ឋមន្រ្ដីការបរទេស អេនតូនី ប្ល៊ីនខេន (Antony Blinken) ទៅកាន់រដ្ឋធានីប៉េកាំង នោះ សហរដ្ឋអាមេរិក និង ចិន បានសន្យា ធ្វើឲ្យមានស្ថិរភាព ចំពោះទំនាក់ទំនងដ៏តានតឹង រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង។Blinken and Xi had 'robust conversation' during Beijing meeting - BBC Newsលោក អេនតូនី ប្ល៊ីនខេន ប្រមុខការទូតសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានជួបចរចាគ្នា ជាមួយនឹងលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន។ ដំណើរទស្សនកិច្ចនេះ ក៏ជាការចាប់ផ្ដើមទំនាក់ទំនងកម្រិតកំពូលឡើងវិញ រវាងប្រទេសមហាអំណាចលោកខាងលិច និង មហាយក្សចិន ដែលជាគូប្រជែងនឹងគ្នា។

លោក ស៊ី ជិនពីង មេដឹកនាំចិន បានបញ្ជាក់ ថា ចិន និង សហរដ្ឋអាមេរិក កំពុងតែធ្វើឲ្យមានការរីកច្រើនទៅមុខ សម្រាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំង២។ ស្របគ្នានេះដែរ លោក អេនតូនី ប៊ីលខេន ក៏បានបង្ហាញ ថា ភាគីទាំង២ បានបើកចំហនូវកិច្ចចរចាបន្ថែមទៀត។ ប៉ុន្ដែប្រមុខការទូតសហរដ្ឋអាមេរិក រូបនេះ បានប្រកាសយ៉ាងច្បាស់ ថា ការខ្វែងគំនិតគ្នាធំៗជាច្រើន នៅតែមានដដែល។Blinken kicks off meetings in Beijing on high-stakes mission to cool  soaring US-China tensions | DC News Now | Washington, DC

លោក អេនតូនី ប្ល៊ីនខេន រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរយៈពេល៣៥នាទី នៅឯមហាសាលប្រជាជន នៅវាលធានអានមេន (Tiananmen) ថា «ខ្ញុំបានសង្កត់ធ្ងន់ ថា… ការប្រាស្រ័យទាក់ទង ប្រកបដោយនិរន្តរភាព នៅក្នុងកម្រិតខ្ពស់ ព្រោះវាជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ការគ្រប់គ្រងនូវការខ្វែងគំនិតគ្នា ប្រកបដោយការទទួលខុសត្រូវ។ បញ្ហាទំនាក់ទំនងគ្នានេះ នឹងធានា ថា ការប្រកួតប្រជែង មិនមែនក្លាយជាជម្លោះនោះឡើយ។ ខ្ញុំក៏បានឮពាក្យដូចគ្នានេះដែរ ពីសមភាគីចិនរបស់ខ្ញុំ។ យើងទាំង២ បានព្រព្រៀងគ្នា លើតម្រូវការ សម្រាប់ការធ្វើឲ្យមានស្ថិរភាពនូវទំនាក់ទំនងរបស់យើង»។

បើទោះជាយ៉ាងណាក៏ដោយ លោកប្រមុខការទូតសហរដ្ឋអាមេរិក វ័យ៦១ឆ្នាំ រូបនេះ បានសង្កត់ធ្ងន់ ថា «ខ្ញុំបានយល់កាន់តែច្បាស់ អំពីប្រទេសចិន ហើយវានៅតែមានបញ្ហាជាច្រើនទៀត ដែលយើងនៅតែមិនទាន់ឯកភាពគ្នា»។Blinken and Xi had 'robust conversation' during Beijing meeting - BBC News

ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយពេលការផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្ម នៅក្នុងសម័យប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump), ការអះអាងរបស់ក្រុងប៉េកាំង ចំពោះដែនអធិបតេយ្យភាពរបស់ចិន នៅលើកោះតៃវ៉ាន់ និង ការបាញ់ទម្លាក់បាឡុងរបស់ចិន កាលពីដើមឆ្នាំ២០២៣ ក្រោមការចោទប្រកាន់របស់សហរដ្ឋអាមេរិក ថា វាជាបាឡុងចារកម្ម ហោះឈ្លបយកការណ៍ ពីលើដែនអាកាស នៃតំបន់ដ៏រសើបបំផុតរបស់សហរដ្ឋអាមេរិក។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការពិភាក្សាគ្នា រវាងប្រមុខការទូតសហរដ្ឋអាមេរិក និង មេដឹកនាំចិន លោក ស៊ី ជិនពីង បានក្ដោបលើបញ្ហាជាច្រើន ដោយរាប់បញ្ចូលទាំង បញ្ហាសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និង វិបត្តិហ្វេតានីលរបស់សហរដ្ឋអាមេរិក (Fentanyl ជាថ្នាំអាភៀនសំយោគដ៏ខ្លាំងក្លា ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និង ឱសថ សម្រាប់ប្រើជាថ្នាំស្ពឹក ឬបំបាត់ការឈឺចាប់ និងថ្នាំស្ពឹក) រហូតដល់បញ្ហាកោះតៃវ៉ាន់ កូរ៉េខាងជើង និង ការចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងប្រទេសចិន។Blinken opens second day of talks in Beijing on mission to ease soaring  US-China tensions | The Independent

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង ក្រុមមន្រ្ដីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ ថា សហរដ្ឋអាមេរិក ចាត់ទុកចិន ជាដៃគូប្រជែង និង ជាអ្នកប្រកួតប្រជែងដ៏សំខាន់បំផុត ប៉ុន្ដែចិនមិនមែនជាសត្រូវនោះឡើយ។ បើទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាគ្នានេះក្លាយជាមាគ៌ាដ៏ល្អមួយ សម្រាប់ដំណើរឆ្ពោះទៅមុខ ខណៈប្រទេសមហាអំណាចទាំង២នេះ កំពុងតែប្រកួតប្រជែងគ្នា កាន់តែក្ដៅគគុក ទាំងផ្នែកយោធា និង សេដ្ឋកិច្ច។

ដោយឡែក កោះតៃវ៉ាន់ ក្លាយជាតំបន់ជម្លោះដ៏ធំបំផុត រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក ទាំង២នេះ ហើយវាជាតំបន់ដ៏មានសក្ដានុពលខ្ពស់បំផុត។ ចំណែកចិន មើលឃើញ ថា តៃវ៉ាន់ គ្រប់គ្រងដោយខ្លួនឯង ក្លាយជាខេត្តបំបែកខ្លួន។ បន្ថែមពីលើនេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបង្ហាញអំពីគោលបំណងរបស់គាត់ ចង់រឹបអូសយកកោះតៃវ៉ាន់ មកដាក់នៅក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង នៅក្នុងអំឡុងពេលកាន់តំណែងរបស់គាត់។China's President Xi Jinping and US secretary of state Antony Blinken meet  in Beijing | World News | Sky News

ក្រុងតៃប៉ិ មើលឃើញ ថា ខ្លួនឯង មានភាពខុសគ្នា ពីចិនដីគោក ព្រោះតៃវ៉ាន់ មានរដ្ឋធម្មនុញ្ញ និង មេដឹកនាំរបស់ខ្លួន។ ជាមួយគ្នានេះដែរ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ បានបញ្ជាក់យ៉ាងច្បាស់ ថា ក្រុងវ៉ាស៊ីនតោន នឹងការពារកោះតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍វាយលុករបស់ចិន មកលើកោះតៃវ៉ាន់។ ការលើកឡើងរបស់លោកប្រធានាធិបតី បៃដិន បាននាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីរដ្ឋាភិបាលក្រុងប៉េកាំង ផងដែរ៕

ប្រទេសថៃនឹងចេញប័ណ្ណសម្គាល់របស់សត្វចិញ្ចឹមមានម្ចាស់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងមក លោក Nitipon Pewmoh បេក្ខជនតំណាងរាស្ត្រមកពីគណបក្សកាវក្លៃបានបង្ហោះសារនៅក្នុងហ្វេសប៊ុកថា ប្រទេសថៃនឹងធ្វើប័ណ្ណសម្គាល់ឱ្យសត្វឆ្មា និងឆ្កែ ដើម្បីដឹងពីចំនួនច្បាស់លាស់សម្រាប់សត្វមានម្ចាស់ និងសត្វគ្មានម្ចាស់ ។ ការធ្វើប័ណ្ណសម្គាល់ឱ្យសត្វនេះ នឹងជាទិន្នន័យសំខាន់សម្រាប់ការៀបចំគោលនយោបាយ និងការផ្តល់ថវិកាសម្រាប់ថែទាំសត្វ ។บัตรประชาชนหมาแมวคืบหน้า “นิติพล” เผย ระบบเก็บข้อมูลใกล้แล้วเสร็จ เตรียมนำร่อง กทม.เร็วๆ นี้

លោក Nitipon Pewmoh បន្តថា ៖ «បច្ចុប្បន្ននេះ គឺជាអំឡុងពេលប្រមូលទិន្នន័យ ហើយខ្ញុំនឹងផ្តល់ដំណឹងឱ្យពលរដ្ឋបានជ្រាប បើការប្រមូលព័ត៌មានបញ្ចប់ ។ យើងនឹងអនុវត្តនៅទីក្រុងបាងកកមុនគេ ហើយបើទទួលបានជោគជ័យនោះ យើងនឹងដំណើរការនៅតាមតំបន់ផ្សេងទៀត ។ បើទោះជាការបង្កើតរដ្ឋាភិបាលរបស់ថៃមានឧបសគ្គច្រើនក្តី ប៉ុន្តែការងារនេះត្រូវតែមានការសហការពីក្រុមការងារ និងពលរដ្ឋភាគច្រើនផងដែរ ហើយយើងនឹងដំណើរការទៅមុខតាមអ្វីដែលយើងធ្លាប់បានសន្យានៅមុនការបោះឆ្នោត» ។บัตรประชาชนหมาแมวคืบหน้า “นิติพล” เผย ระบบเก็บข้อมูลใกล้แล้วเสร็จ เตรียมนำร่อง กทม.เร็วๆ นี้

គោលនយោបាយចេញប័ណ្ណសម្គាល់សត្វឆ្មា និងឆ្កែនេះ ដោយសារគណបក្សកាវក្លៃសម្លឹងឃើញថា បច្ចុប្បន្ន ពលរដ្ឋថៃភាគច្រើននិយមចិញ្ចឹមឆ្មា និងឆ្កែ ហើយប្រទេសថៃក៏មានបញ្ហាច្រើនផងដែរ ដោយសារមានសត្វឆ្មា និងឆ្កែជាច្រើនក្បាលទៀតគ្មានម្ចាស់ចិញ្ចឹម ។ លើសពីនេះ កំណើនចំនួនសត្វឆ្មា និងឆ្កែយ៉ាងឆាប់រហ័សបានធ្វើឱ្យប៉ះពាល់ដល់អនាម័យនៅក្នុងទីក្រុង ហើយមានការឆ្លងជំងឺពីសត្វអនាថាមកលើសត្វចិញ្ចឹម ឬឆ្លងជំងឺពីសត្វអនាថាទៅកាន់មនុស្សផងដែរ ។Photo Gallery บัตรประชาชนหมาแมวคืบหน้า 'นิติพล' เผย ระบบเก็บข้อมูลใกล้แล้วเสร็จ เตรียมนำร่อง กทม.เร็ว ๆ นี้

សំណើមួយក្នុងចំណោមសំណើទាំងអស់ គឺការបង្កើតប្រព័ន្ធចុះបញ្ជីសត្វឆ្មា និងឆ្កែនៅតាមលំនៅឋានពលរដ្ឋ និងការចុះបញ្ជីសត្វឆ្មា-ឆ្កែនៅតាមទីប្រជុំជននានា ដើម្បីត្រួតពិនិត្យ និងកត់ត្រាចំនួនសត្វឱ្យបានច្បាស់លាស់ ។ ការធ្វើប័ណ្ណសម្គាល់នេះដើម្បីឱ្យដឹងថា តើសត្វចំនួនប៉ុន្មានក្បាលដែលមានម្ចាស់ទទួលខុសត្រូវ និងមានសត្វប៉ុន្មានក្បាលរស់នៅតាមតំបន់នីមួយៗដែលគ្មានម្ចាស់ចិញ្ចឹម ដើម្បីរដ្ឋាភិបាលអាចរៀបចំថវិកាសម្រាប់ថែទាំសត្វទាំងនេះ ៕ ប្រភព ៖ environman

ឮបែបនេះហើយទើបដឹងថា ជី ដេវីត ចិត្តព្រះយ៉ាងណាជុំវិញរឿង How about Now? អកកាដង់

0

ប្រធានបទពី សុខុម រចនា អ្នកCover បទ« How about Now? »អកកាដង់ នៅមិនទាន់ដាច់ស្រលះចេញពីបណ្តាញសង្គមនៅឡើយទេអស់ពីរឿងមួយចូលរឿងមួយ ខណៈបើស្តាប់សម្តីរបស់ ជី ដេវីត តាមរយៈការ Live នៅលើ IG ទៀតកាន់តែដឹងថា តារាចម្រៀងរូបនេះចិត្តព្រះយ៉ាងណា ព្រោះក្រុមការងារលោកចង់ចាត់វិធានការទៅកញ្ញា៣០M views ប៉ុន្តែលោកមិនធ្វើទេ ថែមទាំងស្នើឱ្យហ្វេនៗកុំយកចិត្តទុកដាក់រឿងនេះតទៅទៀតដើម្បីកុំឱ្យលង់កាន់តែជ្រៅ។May be an image of 1 person and indoor

តាមរយៈការ Live របស់លោក ជី ដេវីត នៅលើបណ្តាញសង្គម IG មានឈ្មោះថា ditwayforever ត្រូវបានហ្វេនចែករំលែកនៅលើ TikTok បានឱ្យដឹងថា មានក្រុមហ៊ុនទី៣ដែល ចាត់ចែងចម្រៀងឱ្យលោកក៏គេចង់លុបបទ «How about Now »អកកាដង់ ដែរ ប៉ុន្តែរឿងហ្នឹងបើលោក say no ហើយក្រុមហ៊ុនក៏មិនមានសិទ្ធិដែរ ប៉ុន្តែបើហ្វេនៗជាអ្នករីផតលោកអត់មានសិទ្ធិទៅឃាត់នោះទេ»។

លោក ជី ដេវីត បាននិយាយទៀតថា គេឱ្យលោកមាន៣ជម្រើស ដែលជម្រើសទី១ ចែករំលែកលុយដែលរកបានពីយូធូប។ ជម្រើសទី២ អាចឱ្យលោក Shut Down បទហ្នឹង(សម្តៅបទ How about Now? អកកាដង់)ហើយប្តឹងទាក់ទងនឹងកម្មសិទ្ធិបញ្ញា (Copy right) និងជម្រើសទី៣ គឺលុបបទហ្នឹងចោល ខណៈក្រុមការងារលោកគឺចង់ធ្វើលើរឿងហ្នឹងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2hH_iZv9kL3BPo5RBIBVn_J4qh8evvcmzhz7yXFJ4EqNUUXvh0v-uPU9tu4CD60o7XU7Sf85e4JYkJSTBI-IB2WYLKNUBajmWx7xMM0p5UCE23HQbEuJlMaWNzxqLkJS-OO-oSkoTyeAmXzyIFzhHwIu7dJUvdsBN50pB9SJydkGK4fKjbe8tfYF/s2048/353440960_105971869197283_2525114896029423958_n.jpg

តារាចម្រៀងរូបនេះបានបន្តរៀបរាប់ថា បើលោកធ្វើបែបនោះតើបានប្រយោជន៍អី ហើយក៏មិនដឹងបានអីមកវិញ ឧទាហរណ៍បើសិនលោកលុបបទCover នោះចោល តើលោកទៅជាល្បីជាងមុនឬបើបទហ្នឹងនៅលោកឈប់ល្បីឬយ៉ាងមិច? ជី ដេវីត បន្ថែមទៀតថាបើសិនជាបទនោះនៅលោកឈប់ច្រៀងឬបងប្អូនឈប់គាំទ្រ? ។ ក្នុងនោះដែរ ម្ចាស់បទដើម How about Now? រូបនេះបានស្នើឱ្យហ្វេនៗកុំគិតរឿងហ្នឹងច្រើនពេកបំភ្លេចវាចោលកុំខ្វល់ ចំណែកលោកនៅតែសប្បាយសូម្បីរំលឹកក៏លោកមិនចង់ផង ព្រោះបើយើងយកធ្វើជាប្រធានបទរឿងនេះកាន់តែលង់ជ្រៅ។

បន្ទាប់ពីស្តាប់សម្តីរបស់ ជី ដេវីត មិនចាត់វិធានការទៅកញ្ញា ៣០M Views ទាំងខ្លួនមានជម្រើសច្រើន ហើយថែមទាំងស្នើឱ្យហ្វេនៗរបស់ខ្លួនឈប់ខ្វល់ខ្វាយរឿងហ្នឹងទៀត កាន់តែធ្វើឱ្យមហាជនសរសើរពីទឹកចិត្តតារាចម្រៀងរូបនេះជាខ្លាំងថាមានចិត្តព្រះ បើទោះបីជាគេមិនផ្តល់ក្រេដីតឱ្យខ្លួនយ៉ាងណាថែមទាំងបោះសម្តីទៀតថាម្ចាស់បទក៏មិនអាច report ក្តី៕

ប្រជាជនចិនកាត់បន្ថយការទិញទំនិញពីបរទេស

0

ប្រទេសចិន៖ អាជីវកម្មបរទេសនៅក្នុងប្រទេសចិនកំពុងប្រឈមមុខនឹងហានិភ័យដ៏ធំមួយ ខណៈដែលអ្នកប្រើប្រាស់ចិនបានប្តូរទៅទិញផលិតផលក្នុងស្រុករបស់ខ្លួនវិញ។
យោងតាមប្រភពព័ត៌មាន WSJ របស់ចិននៅថ្ងៃទី១៩ ខែមិថុនា បានឱ្យដឹងថា កាលពីប្រាំឆ្នាំមុន ទីផ្សាររបស់ប្រទេសចិនត្រូវបានគ្របដណ្តប់ដោយម៉ាកយីហោល្បីៗរបស់បរទេស ដែលនៅពេលនោះ ម៉ាកយីហោក្នុងស្រុកក៏បានជួបប្រទះនឹងការលំបាកក្នុងការប្រកួតប្រជែង ហើយជារឿយៗត្រូវប្រឈមមុខនឹងគុណភាពទាប និងទីផ្សារចុះខ្សោយផងដែរ។Vying for Vuitton: China's E-Commerce Rivals Seek Luxury Stranglehold

ប៉ុន្តែបច្ចុប្បន្ននេះ ម៉ាកយីហោរបស់ប្រទេសចិនជាច្រើនបានក្លាយទៅជាការពេញនិយមនៅក្នុងទីផ្សារអនឡាញ និងទីផ្សាររបស់ពិភពលោក។ ជាមួយគ្នានេះដែរ កេរ្តិ៍ឈ្មោះរបស់ពួកគេសម្រាប់គុណភាព ការរចនា រួមជាមួយតម្លៃសមរម្យ និងបច្ចេកទេសលក់មានភាពប្រសើរឡើងយ៉ាងខ្លាំង ដោយចាប់យករសជាតិផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់អ្នកប្រើប្រាស់។

លោក Bain អ្នកជំនាញរបស់ក្រុមហ៊ុនប្រឹក្សានៅទីក្រុងសៀងហៃ បាននិយាយថា បច្ចុប្បន្នទីផ្សាររបស់ប្រទេសចិនកើនឡើងខ្លាំង។ ដោយប្រទេសនេះត្រូវបានគេរំពឹងថានឹងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតទីមួយរបស់ពិភពលោក។China Increasingly Relies on Imported Food. That's a Problem. | Council on  Foreign Relations

ទោះជាយ៉ាងណាក៏ដោយ ម៉ាកយីហោបរទេសដូចជា Adidas, Procter & Gamble និង L’Oréal សុទ្ធតែរកបានភាគច្រើននៃការលក់ទូទាំងពិភពលោករបស់ពួកគេនៅក្នុងប្រទេសចិន។ ប៉ុន្តែបច្ចុប្បន្នម៉ាកយីហោល្បីៗទាំងនេះ កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកមួយ ដោយពួកគេក៏ត្រូវអនុវត្តតាមយុទ្ធសាស្ត្ររបស់ប្រទេសចិនផងដែរ ដូចជាការផ្សព្វផ្សាយបណ្តាញលក់អនឡាញ និងការរចនាផលិតផលស្របតាមវប្បធម៌ចិន។Luxury Brands Slash Price Tags in China - Caixin Global

ប្រទេសចិនគឺជាទីផ្សារដ៏ធំទីពីររបស់ P&G បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនប្រហែល ១០% នៃការលក់ទូទាំងពិភពលោក។ កាលពីខែកុម្ភៈ នាយកប្រតិបត្តិក្រុមហ៊ុន P&G លោក Jon Moeller បាននិយាយថា ក្រុមហ៊ុនកំពុងសម្លឹងមើលការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ចិន ដោយការផ្លាស់ប្តូរចូលទៅក្នុងការលក់រាយតាមអ៊ីនធឺណិត ការលក់តាមរយៈការផ្សាយបន្តផ្ទាល់ និងប្រព័ន្ធផ្សព្វផ្សាយសង្គម៕ ប្រភព៖vnexpress

MSC 2023 ជាការប្រកួតថ្នាក់អន្តរជាតិដំបូងរបស់ MLBB នៅកម្ពុជាបានបញ្ចប់ដោយជោគជ័យដែលមានការជ្រោមជ្រែងពីភេសជ្ជៈ STING

0

ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាងមួយសប្ដាហ៍មក ក្រុម ONIC ESPORTS ដែលមកពីប្រទេសឥណ្ឌូនេស៊ីបានក្លាយជាជើងឯកនៃការប្រកួត ព្រឹត្តិការណ៍​​​ Mobile legend Southeast Asian Cup 2023 (MSC) ដែលមានប្រាក់រង្វាន់សរុប USD 300.000 (សាមសិបមុឺនដុល្លារអាមេរិក)។​ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ របស់ Mobile Legends: Bang Bang ដែលប្រព្រឹត្តនៅកម្ពុជាជាលើកដំបូងដែលមានក្រុមចូលរួមប្រកួតមកពីប្រទេសជាច្រើនពីក្នុង​ និងក្រៅតំបន់អាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Rly6dUWyq_Tkv7VbqydG1jiTdDBjrlVUgj_9RVGAwZva5cASvgkt4RuakLkoCd24XtX39Gc503l6ny4CusH8quUWM_0bEYJ5x46wp9TjIQ545iUziSmv6yzB0GXATP4-sXiULJ8G63a5bYcmpsMgQUHY04zNTMFO2bFFdSP0gHkD0rcNFH4Yht_4wrs/s4800/IMG_1244.JPG

ក្រោយពីបានបញ្ចប់ប្រព្រឹត្តិការណ៍ដ៏ធំមួយនេះយើងសង្កេតឃើញសំទុះអ្នកគាំទ្រកីឡាអេឡិចត្រូនិចមានការកើនឡើងគួរអោយកត់សម្គាល់។​ ក្រុមកម្ពុជា Burn x Flash ដែលមានភេសជ្ជៈស្ទីងជាក្រុមហ៊ុនគាំទ្រក៏បានបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តដោយទទួលបានលទ្ធផលយ៉ាងល្អជាមួយចំណាត់ថ្នាក់លេខ 4។ នេះជាកំណត់ត្រាថ្មីមួយសម្រាប់ BURNXFLASH ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរក្នុងការប្រកួតថ្នាក់តំបន់មួយនេះ។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUyFvJu6MnSq2a95kv4cRQCj-JkTOoDP08xDHoZTU0tj76QlZu5uiiagEKaltk1TRKbGUgBlWjOmjD-ZizXe_PRyGRAmGOADSVtLkKkKSS688OTXl1Czw06E1HY7RwEd5XHifRQejioxdUeaA6xWXzRfD65O5mHMwHNR0Z2gv9Bc-Cvw2VCvfspi1jzr4/s4800/IMG_1271.JPG

នេះជាលើកទី 2 ដែលក្រុមមកពីប្រទេស​ឥណ្ឌូនេស៊ីក៏ដូចជាក្រុម ONIC ESPORTS បានឈ្នះពានថ្នាក់តំបន់មួយនេះក្រោយពីឈ្នះលើកដំបូងកាលពីឆ្នាំ 2019 ។ ក្រោយពីការប្រកួតទៅកីឡាករដែលជា Grand Final MVP គឺ​កីឡាករ NICKY “Kiboy” Fernando ដែលបានបង្ហាញចំណាប់អារម្មណ៍ពីកាលដែលរូបគេឈានជើងមកដល់ទឹកដីប្រទេសកម្ពុជាដំបូងជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រនិងការគាំទ្រកំឡុងពេលប្រកួតផ្ទាល់។ រូបគេបានក្លាយជាអ្នកគាំទ្រមួយរូបរបស់ភេសជ្ជះស្ទីងផងដែរក្រោយពីបានភ្លក់រសជាតិភេសជ្ជៈមួយនេះ គេបាន​និយាយថាភេសជ្ជៈស្ទីងមានរសជាតិឆ្ងាញ់និងជួយផ្តល់ថាមពលដល់រូបគេទើបគេទទួលបានលទ្ធផលមួយនេះ។ មិនមែនត្រឹមតែ Kiboy ទេដែលជាអ្នកគាំទ្ររបស់ Sting កីឡាករជាច្រើនទៀតក៏បានភ្លក់និងពេញចិត្តទៅលើរសជាតិដ៏ឆ្ងាញ់របស់ Sting ផងដែរ។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwec4RHb8H3EnQ0QUZdtEzQw0NRIC1JNSF1uKccgNhxLYoC-MWrUEzBA5aJewT6KmH656T3VSj1nAKZ2nHF6ZJQQJLw5Tcs5sKTjnxeSbG6JKTHBJPePV6Bm1AxLgq_QIMu6G9HZMbQcFjZ6YUDdQIOxVIsQIHWUY7ue1GO_q1p4ZBPUJv9lFI-u0X4tE/s4800/IMG_1292.JPG

ក្រោយភាពជោគជ័យនៃប្រព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះក៏មានម្ចាស់អ្នកឧបត្ថម្ភ គឹក្រុមហ៊ុនភេសជ្ជៈស្ទីងឈានមុខ​គេ និងតែងតែចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ​ និងលើកកម្ពស់វិស័យកីឡាអេឡិចត្រូនិចកម្ពុជា។ ក្រុមហ៊ុនភេសជ្ជៈស្ទីងតែងតែជួយទំនុកបម្រុងទៅដល់កីឡាករជាច្រើនដើម្បីបំពេញក្ដីស្រមៃក្នុងការឡើងប្រកួតលើឆាកជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjslLshyAYRYHhHB17LWbNRr2UKZh0KJMKs5B8iNYvgoN33tlNKHbMphTmc-OM5V1Qci210sFCE3ie3zr3TrEIeQCq78uJYtHT6dnVg0D0uU5S6ciTiMGis_Br4SdY-wYOWQcrxDiBIDRbExQ13XTZm_t7hsI4x4js_N7qC0leQ_QAg_scpTMER7rbL4Ys/s4800/IMG_1420.JPG

ប្រទេសជប៉ុនប្រើកាំរស្មីលោហធាតុដើម្បីតាមដានចលនានៅក្នុងដី

0

ជប៉ុន៖ អ្នកវិទ្យាសាស្ត្របានបង្កើតប្រព័ន្ធកំណត់ទីតាំងសកល ដែលអាចតាមដានចលនានៅក្រោមដី ដោយការប្រើកាំរស្មីលោហធាតុដ៏មានឥទ្ធិពល។
កាំរស្មីលោហធាតុ គឺជាភាគល្អិតថាមពលខ្ពស់ដែលមានប្រភពចេញពីលំហអាកាស រួមទាំងប្រភពដូចជាព្រះអាទិត្យ កាឡាក់ស៊ីឆ្ងាយ មហាណូវ៉ា និងរូបកាយសេឡេស្ទាលផ្សេងទៀត។GPS alternative taps cosmic rays for underground or underwater navigation

យោងតាមការចុះផ្សាយរបស់ Interesting Engineering នៅថ្ងៃទី ១៨ ខែមិថុនា បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានទាញយកលក្ខណៈសម្បត្តិនៃកាំរស្មីលោហធាតុ ដើម្បីគូសផែនទីកន្លែងដែលពិបាកទៅដល់ ដូចជាភ្នំភ្លើង ស្នូលរ៉េអាក់ទ័រនុយក្លេអ៊ែរ និងពីរ៉ាមីត។Cosmic rays: particles from outer space | CERN

លោក Hiroyuki Tanaka សាស្រ្តាចារ្យស្រាវជ្រាវរបស់សាកលវិទ្យាល័យតូក្យូ បាននិយាយថា គោលបំណងនៃការប្រើប្រាស់កាំរស្មីលោហធាតុ គឺដើម្បីតាមដានចលនានៅក្នុងដី អាចដឹងព័ត៌មាននៃការរញ្ជួយដី នឹងអនុញ្ញាតឱ្យអ្នកជំនាញមើលឃើញរចនាសម្ព័ន្ធក្រោមដី ឬលក្ខណៈភូមិសាស្ត្រក្រោមដីជាដើម។GPS: US Navy is developing navigation based on cosmic rays for the Arctic |  New Scientist

ក្រុមអ្នកជំនាញក៏បានបង្ហាញឱ្យឃើញថា ប្រព័ន្ធកំណត់ទីតាំងសកលរបស់កាំរស្មីលោហធាតុដំបូងគេរបស់ពិភពលោកអាចគាំទ្របេសកកម្មស្វែងរកចលនានៅក្នុងដី និងអាចជួយសង្គ្រោះភពផែនដីនាពេលអនាគត និងការត្រួតពិនិត្យភ្នំភ្លើងជាដើម៕ ប្រភព៖vnexpress

ប្រទេសចំនួន៣ ជាគោលដៅទីផ្សារធំរបស់ហាងលក់ទំនិញ 7-Eleven

0

ហាងលក់ទំនិញ 7-Eleven បានផ្តោតលើទីផ្សារគោលដៅចំនួន៣ប្រទេស ក្នុងនោះក្រុមហ៊ុននឹងពង្រីកសាខាថ្មីនៅប្រទេសកម្ពុជាឱ្យបាន១០០សាខា និងបើកសាខាថ្មីនៅប្រទេសថៃបន្ថែមទៀតឱ្យបាន៧០០សាខា ។ ចំណែកប្រទេសឡាវ ហាងលក់ទំនិញ 7-Eleven ទើបតែបើកសាខាដំបូង ដោយសារសម្លឹងឃើញថា ពលរដ្ឋឡាវមានលទ្ធភាពជាងមុនក្នុងការទិញទំនិញ ។Thailand's CP wins 7-Eleven rights to operate in Cambodia - The Cambodia  Daily

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អាជីវកម្មទំនិញលក់រាយរបស់ថៃបានពង្រីកសាខាកាន់តែច្រើននៅក្រៅប្រទេស ជាពិសេស ក្នុងទីផ្សារប្រទេស CLMV រួមមាន កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងវៀតណាម ដោយសារក្រុមហ៊ុនសម្លឹងឃើញកត្តាកំណើនសេដ្ឋកិច្ចរឹងមាំ ការទិញទំនិញកើនឡើង និងកំណើនពលរដ្ឋជាយុវវ័យផងដែរ ។ ហេតុនេះ ហាងលក់ទំនិញ 7-Eleven បានផ្តោតលើការបើកទីផ្សារថ្មីនៅក្រៅប្រទេស ។

ក្រុមហ៊ុន CP ទទួលបានអាជ្ញាប័ណ្ណឱ្យពង្រីកសាខាហាងលក់ទំនិញ 7-Eleven នៅប្រទេសកម្ពុជា និងឡាវ ។ ក្រុមហ៊ុនបានពង្រីកសាខាថ្មីនៅកម្ពុជា តាំងពីខែសីហា ឆ្នាំ២០២១ មកម៉្លេះ ដោយការបង្កើតក្រុមហ៊ុន CP ALL (Cambodia) និងបើកសាខាដំបូងនៅរាជធានីភ្នំពេញ បន្ទាប់មក ក្រុមហ៊ុនបានពង្រីកសាខានៅតាមបណ្តាខេត្តផងដែរ ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនមានសាខាហាងលក់ទំនិញ 7-Eleven នៅកម្ពុជាចំនួន៤០សាខា ហើយនៅខែមេសា ឆ្នាំ២០២៣ មានចំនួន៦០សាខា ។ ក្រុមហ៊ុនសង្ឃឹមថា នៅឆ្នាំ២០២៣ នេះ នឹងមានសាខាសរុប១០០សាខានៅទូទាំងប្រទេសកម្ពុជា ។7-Eleven parent to sell department store unit | Phnom Penh Post

ការបើកសាខាហាងលក់ទំនិញ 7-Eleven នៅកម្ពុជា ក្រុមហ៊ុនលើកឡើងថា ដោយសារសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន មានកំណើនការទិញទំនិញ ព្រមទាំងមានការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់នៅកម្ពុជាផងដែរ ។ លើសពីនេះ ពលរដ្ឋខ្មែរនិយមទិញផលិតផលថៃ ហើយនៅតាមបណ្តាហាងលក់ទំនិញ 7-Eleven នឹងដាក់លក់ផលិតផលថៃជាច្រើនមុខ ។

ក្រុមហ៊ុនលើកឡើងថា បើទោះជាទំហំសេដ្ឋកិច្ចកម្ពុជាតូចជាងថៃក្តី ប៉ុន្តែការរីកលូតលាស់របស់ GDP កម្ពុជានៅឆ្នាំ២០២៣ បើតាមធនាគារពិភពលោករំពឹងថា នឹងកើនឡើងដល់៥,២% ។ ដូច្នេះ កំណើននេះលើសប្រទេសថៃ ដែល GDP របស់ថៃបានកើនឡើងពី៣% ទៅ៤% ។ ក្រុមហ៊ុនបន្តថា សម្រាប់ទីតាំងហាងលក់ទំនិញ 7-Eleven គឺស្ថិតនៅក្នុងទីប្រជុំជន តំបន់ទេសចរណ៍ សាលារៀន និងស្ថានីយចាក់ប្រេងឥន្ធនៈ ។ កាលពីអំឡុងពេលកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម ហាងលក់ទំនិញ 7-Eleven ដែលមានទីតាំងនៅក្បែរៗនោះបានលក់ទំនិញដាច់ច្រើន ហេតុនេះ ក្រុមហ៊ុនមានគម្រោងពង្រីកសាខាបន្ថែមទៀតនាថ្ងៃអនាគត ។7-Eleven unveils latest Evolution Store in Dallas | Supermarket News

ក្រៅពីកម្ពុជាហើយ ក្រុមហ៊ុន CP All ក៏មានគម្រោងបើកសាខាថ្មីបន្ថែមទៀតនៅប្រទេសឡាវផងដែរ ។ ហេតុនេះ នៅឆ្នាំ២០២៣ ក្រុមហ៊ុនអាចសម្រេចផែនការពង្រីកសាខារបស់ខ្លួនទាំងនៅប្រទេសថៃ កម្ពុជា និងឡាវ ។ ចំណែកការបើកសាខាថ្មីនៅថៃ ក្នុងត្រីមាសដំបូងឆ្នាំ២០២៣ កន្លងមក ក្រុមហ៊ុនបានបើកចំនួន២០៩សាខា ហើយរហូតដល់ចុងឆ្នាំ២០២៣ ក្រុមហ៊ុននឹងបើកសាខានៅថៃបន្ថែមទៀតចំនួន៧០០សាខា ៕ ប្រភព ៖ Bangkok biznews