មនុស្សភាគច្រើនដឹងហើយថា គ្មានភេសជ្ជៈណាដែលមានប្រយោជន៍ដល់រាងកាយដូចជាទឹកឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនធំនៅតែងាកទៅរកភេសជ្ជៈដែលមានរសជាតិផ្អែមស្រទន់។ ដែលភេសជ្ជៈទាំងនោះសុទ្ធតែមានជាតិស្ករ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើងណាស់ សូម្បីតែការត្រាំចំណិតក្រូចឆ្មាក្នុងទឹក ក៏មិនល្អសម្រាប់សុខភាពរបស់យើងដែរ។ ដូច្នេះហើយតើការត្រាំចំណិតក្រូចឆ្មាក្នុងទឹក មានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ?
ជាទូទៅ ការលាយទឹកត្រាំជាមួយនិងចំណិតក្រូចឆ្មារគឺពិតជាមានជាតិអាស៊ីតខ្លាំងណាស់។ ការផឹកទឹកដែលមានល្បាយអាស៊ីតខ្ពស់ អាចបំផ្លាញស្រទាប់ខាងក្នុង ឬស្រទាប់ខាងក្រៅនៃធ្មេញ រហូតដល់វាអាចធ្វើឱ្យធ្មេញពុកជាដើម។ លើសពីនេះទៀតសំបកក្រូចឆ្មាទាំងមូល ក៏អាចនឹងធ្វើឱ្យទឹកមានការបំពុលដោយថ្នាំសម្លាប់សត្វល្អិតផងដែរ។ ដូច្នេះការផឹកទឹកត្រាំជាមួយចំណិតក្រូចឆ្មាមិនមានផលប្រយោជន៍អ្វីដល់រាងកាយនោះទេ។
ចំណុចល្អអ្នកគួរតែផឹកទឹកក្រូចឆ្មាស្រស់តែម្តងទើបល្អសម្រាប់សុខភាពរបស់យើង ព្រោះការផឹកទឹកក្រូចឆ្មាស្រស់ជារៀងរាល់ថ្ងៃជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ការពារជំងឺផ្តាសាយ ការពារមិនអោយកើតស្នាមអុចខ្មៅ និងធ្វើឱ្យស្បែកស្អាត ភ្លឺថ្លាផងដែរ៕
ប្រភព៖sanook










