ប្រធានបទពី សុខុម រចនា អ្នកCover បទ« How about Now? »អកកាដង់ នៅមិនទាន់ដាច់ស្រលះចេញពីបណ្តាញសង្គមនៅឡើយទេអស់ពីរឿងមួយចូលរឿងមួយ ខណៈបើស្តាប់សម្តីរបស់ ជី ដេវីត តាមរយៈការ Live នៅលើ IG ទៀតកាន់តែដឹងថា តារាចម្រៀងរូបនេះចិត្តព្រះយ៉ាងណា ព្រោះក្រុមការងារលោកចង់ចាត់វិធានការទៅកញ្ញា៣០M views ប៉ុន្តែលោកមិនធ្វើទេ ថែមទាំងស្នើឱ្យហ្វេនៗកុំយកចិត្តទុកដាក់រឿងនេះតទៅទៀតដើម្បីកុំឱ្យលង់កាន់តែជ្រៅ។
តាមរយៈការ Live របស់លោក ជី ដេវីត នៅលើបណ្តាញសង្គម IG មានឈ្មោះថា ditwayforever ត្រូវបានហ្វេនចែករំលែកនៅលើ TikTok បានឱ្យដឹងថា មានក្រុមហ៊ុនទី៣ដែល ចាត់ចែងចម្រៀងឱ្យលោកក៏គេចង់លុបបទ «How about Now »អកកាដង់ ដែរ ប៉ុន្តែរឿងហ្នឹងបើលោក say no ហើយក្រុមហ៊ុនក៏មិនមានសិទ្ធិដែរ ប៉ុន្តែបើហ្វេនៗជាអ្នករីផតលោកអត់មានសិទ្ធិទៅឃាត់នោះទេ»។
លោក ជី ដេវីត បាននិយាយទៀតថា គេឱ្យលោកមាន៣ជម្រើស ដែលជម្រើសទី១ ចែករំលែកលុយដែលរកបានពីយូធូប។ ជម្រើសទី២ អាចឱ្យលោក Shut Down បទហ្នឹង(សម្តៅបទ How about Now? អកកាដង់)ហើយប្តឹងទាក់ទងនឹងកម្មសិទ្ធិបញ្ញា (Copy right) និងជម្រើសទី៣ គឺលុបបទហ្នឹងចោល ខណៈក្រុមការងារលោកគឺចង់ធ្វើលើរឿងហ្នឹងណាស់។
តារាចម្រៀងរូបនេះបានបន្តរៀបរាប់ថា បើលោកធ្វើបែបនោះតើបានប្រយោជន៍អី ហើយក៏មិនដឹងបានអីមកវិញ ឧទាហរណ៍បើសិនលោកលុបបទCover នោះចោល តើលោកទៅជាល្បីជាងមុនឬបើបទហ្នឹងនៅលោកឈប់ល្បីឬយ៉ាងមិច? ជី ដេវីត បន្ថែមទៀតថាបើសិនជាបទនោះនៅលោកឈប់ច្រៀងឬបងប្អូនឈប់គាំទ្រ? ។ ក្នុងនោះដែរ ម្ចាស់បទដើម How about Now? រូបនេះបានស្នើឱ្យហ្វេនៗកុំគិតរឿងហ្នឹងច្រើនពេកបំភ្លេចវាចោលកុំខ្វល់ ចំណែកលោកនៅតែសប្បាយសូម្បីរំលឹកក៏លោកមិនចង់ផង ព្រោះបើយើងយកធ្វើជាប្រធានបទរឿងនេះកាន់តែលង់ជ្រៅ។
បន្ទាប់ពីស្តាប់សម្តីរបស់ ជី ដេវីត មិនចាត់វិធានការទៅកញ្ញា ៣០M Views ទាំងខ្លួនមានជម្រើសច្រើន ហើយថែមទាំងស្នើឱ្យហ្វេនៗរបស់ខ្លួនឈប់ខ្វល់ខ្វាយរឿងហ្នឹងទៀត កាន់តែធ្វើឱ្យមហាជនសរសើរពីទឹកចិត្តតារាចម្រៀងរូបនេះជាខ្លាំងថាមានចិត្តព្រះ បើទោះបីជាគេមិនផ្តល់ក្រេដីតឱ្យខ្លួនយ៉ាងណាថែមទាំងបោះសម្តីទៀតថាម្ចាស់បទក៏មិនអាច report ក្តី៕










