Home Blog Page 1637

មហាសេដ្ឋីអង់គ្លេសនិងប៉ាគីស្ថានចំណាយលុយយ៉ាងច្រើន ទៅមើលខ្មោចកប៉ាល់ទីតានិក ធ្វើឲ្យអាមេរិកកាណាដាជ្រួលច្របល់

0

រដ្ឋធានីវ៉ាស៊ីនតោន៖ កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ទីតានិក (Titanic) បានបុកផ្ទាំងទឹកកកលិច នៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ដោយបានសម្លាប់មនុស្ស ជាង១៥០០នាក់ ហើយឥឡូវនេះ មហាសេដ្ឋីជាច្រើននាក់ ធ្វើទេសចរណ៍តាមនាវាមុជទឹក ទៅលេងខ្មោចកប៉ាល់នោះ កំពុងតែបាត់ខ្លួន ធ្វើឲ្យអាជ្ញាធរសហរដ្ឋអាមរិក និង កាណាដា កំពុងតែពង្រីកនូវការរុករករបស់ខ្លួន ចូលនៅក្នុងទឹកជ្រៅ នៅឆ្នេរសមុទ្ររបស់កាណាដា។Submarine carrying tourists to see Titanic wreckage goes missing -  Submarine carrying tourists to see Titanic wreckage goes missing -

សារព័ត៌មាន Alarabiya News បានចេញផ្សាយ នៅថ្ងៃពុធ ទី២១ ខែមិថុនា ថា កងឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានអះអាង កាលពីល្ងាច ថ្ងៃអង្គារ ថា អាជ្ញាធរកំពុងតែពង្រីកនូវការរុករករបស់ខ្លួន ចូលនៅក្នុងសមុទ្រទឹកជ្រៅ ដើម្បីស្វែងរកនាវាមុជទឹកដែលបានបាត់ ខណៈកំពុងតែដឹកអ្នកទេសចរ ជាមហាសេដ្ឋី ធ្វើដំណើរទៅទស្សនាខ្មោចកប៉ាល់ទីតានិក នៅឆ្នេរសមុទ្ររបស់កាណាដា។What we know about the missing Titanic-exploring submersible | CNN

លោកឧត្ដមនាវី ចន មោហ្គើរ (John Mauger) មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងការផ្ដល់បទសម្ភាសន៍មួយ ដល់បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN ថា«យើងកំពុងតែបន្ដស្វែងរកនាវាមុជទឹក ដែលបានបាត់នោះ… ហើយយើងបានធ្វើការពេញមួយយប់ ជាមួយដៃគូរបស់យើង ស្វែងរកនៅលើផ្ទៃទឹក។ ប៉ុន្ដែឥឡូវនេះ យើងកំពុងតែពង្រីកនូវការរុករក នៅក្រោមផ្ទៃទឹក នៅក្នុងតំបន់នោះ»។

កងឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា មនុស្សនៅក្នុងនាវាមុជទឹកដែលបានបាត់នោះ មានអ្នកបើកម្នាក់ និង អ្នកដំណើរ ចំនួន៤នាក់។ នាវាមុជទឹកនោះ មានសមត្ថភាពអាចមុជទឹក នៅក្នុងរយៈពេល៩៦ម៉ោង។ ប៉ុន្តែគេនៅតែមិនទាន់ច្បាស់ ថាតើនាវានោះ កំពុងតែស្ថិតនៅក្រោមទឹក ឬ ងើបឡើងមកលើផ្ទៃទឹក ហើយឥឡូវ គេនៅតែមិនទាន់អាចទំនាក់ទំនងបានដដែល។Boston-based Coast Guard officials involved in search for missing sub

កងទ័ពរបស់សហរដ្ឋអាមរិក និង កាណាដា បានបញ្ចេញនូវនាវា និង យន្ដហោះជាច្រើនគ្រឿង ស្វែងរកនាវាមុជទឹក ដែលបានបាត់ អស់រយៈពេលជាង១ថ្ងៃកន្លងមកនេះ។ កងយន្ដហោះ និង នាវារបស់សហរដ្ឋអាមរិក និង កាណាដា ទាំងនោះ ក៏កំពុងតែពង្រីកនូវការរុករក នៅក្នុងចម្ងាយ ប្រហែល ១ ៤៥០គីឡូម៉ែត្រ ហើយស្វែងរក នៅក្នុងជម្រៅទឹក រហូតដល់ ៣ ៩៦២ម៉ែត្រ។titanic: Titanic tourist submarine used to take people to view the  shipwreck goes missing in Atlantic Ocean - The Economic Times

លោកឧត្ដមនាវី ចន មោហ្គើរ មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «យើងកំពុងតែដាក់ពង្រាយទ្រព្យសម្បត្តិទាំងអស់របស់យើង ដើម្បីធ្វើឲ្យប្រាកដ ថា យើងអាចកំណត់ទីតាំងនាវាមុជទឹកនោះ ហើយជួយសង្គ្រោះមនុស្ស នៅក្នុងនាវា។ ប៉ុន្ដែរហូតមកដល់ល្ងាចអង្គារ យើងនៅតែបន្តហោះហើរយន្តហោះ និង ផ្លាស់ទីនាវាបន្ថែមទៀត។ បន្ថែមពីលើនេះ ក្រុមមន្រ្ដីរបស់យើង កំពុងតែទាក់ទងទៅកាន់នាវាពាណិជ្ជកម្ម សុំឲ្យពួកគេជួយផងដែរ។5 Reportedly Missing After Titanic Wreck Tourism Vessel Disappears In  Atlantic

ក្រុមហ៊ុនឯកជន ធ្វើប្រតិបត្ដិការលើនាវាមុជទឹក ក៏បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា ក្រុមហ៊ុន កំពុងតែប្រមែប្រមូលជម្រើសទាំងអស់ ជួយសង្គ្រោះ ដល់មនុស្ស នៅក្នុងនាវាមុជទឹក។

បើតាមបណ្ដាញផ្សព្វផ្សាយសង្គម បង្ហោះដោយសាច់ញាតិ បានឲ្យដឹង ថា លោក ហាមីស ហាឌីង (Hamish Harding) ជាមហាសេដ្ឋីជនជាតិអង់គ្លេស ក៏ស្ថិតក្នុងចំណោមអ្នកទេសចរ នៅក្នុងនាវាមុជទឹកដែលបានបាត់នោះដែរ។

ក្រុមគ្រួសាររបស់ជនរងគ្រោះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «លោក សាហ្សាដា ដាវូដ (Shahzada Dawood) ជាមហាសេដ្ឋី ជនជាតិប៉ាគីស្ថាន និង កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ (Suleman) ក៏ស្ថិតក្នុងនាវាមុជទឹកដែលកំពុងបាត់នោះដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការព្រួយបារម្ភ ត្រូវបានបង្ហាញ ដោយសហការី និង មិត្តភក្តិរបស់យើង ហើយយើងចង់ស្នើសុំឱ្យអស់លោកទាំងអស់គ្នា អធិស្ឋាន និង បួងសួង សុំឲ្យពួកគេមានសុវត្ថិភាព»។Titanic sub missing updates: Race against time for rescuers | kgw.com

មន្រ្ដីឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា នាវាមុជទឹកមួយគ្រឿង នៅលើផ្ទៃទឹក Polar Prince (ប៉ូឡាប្រាំងស៍) ហើយវាបានបាត់ទំនាក់ទំនងជាមួយនាវាមុជទឹក ឈ្មោះ Titan (ទីតាន) ប្រហែលមួយម៉ោង និង ៤៥នាទី ក្រោយពេលនាវានោះ បានចាប់ផ្តើមមុជទឹក កាលពីព្រឹកថ្ងៃអាទិត្យ ឆ្ពោះទៅរកកន្លែងលិចរបស់កប៉ាល់ទីតានិក (Titanic) ។

កូនប្រសាប្រុសរបស់លោក ហាឌីង មហាសេដ្ឋីជនជាតិអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ឪពុកក្មេករបស់គាត់ បានបាត់ខ្លួន នៅក្នុងនាវាមុជទឹក ហើយគាត់សូមបួងសួង និង អធិស្ឋាន ឲ្យឪពុកមានសុវត្ថិភាព»។Search Underway for Missing Titanic Submarine — Best Life

បើតាមគេហទំព័ររបស់ OceanGate (អូសៀនហ្គេត) បានឲ្យដឹង ថា បេសកកម្ម ទៅកាន់កប៉ាល់ទីតានិក គឺមនុស្សម្នាក់ ត្រូវចំណាយលុយ ចំនួន ២៥០ ០០០ដុល្លារ ដោយចាប់ផ្ដើមចេញដំណើរពី St. John (សេនស៍ ចន) កោះញូវហ្វោនឡែនដ៍ (Newfoundland ) ដោយធ្វើដំណើរ នៅក្នុងចម្ងាយប្រហែល៦៤០គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់កន្លែងដែលកប៉ាល់ទីតានិកនោះបានលិច។Time is running out to save Titanic wreckage, warn experts |  BelfastTelegraph.co.uk

កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Titanic បានលិច នៅក្នុងឆ្នាំ១៩១២ ក្នុងការធ្វើដំណើរ ជាលើកដំបូងរបស់ខ្លួន ក្រោយពេលវាបានបុកជាមួយនឹងផ្ទាំងទឹកកកដ៏ក្រាស់។ នៅក្នុងឧបទ្ទវហេតុនោះ បានសម្លាប់មនុស្ស ជាង ១ ៥០០នាក់ នៅក្នុងនាវា។ រឿងរ៉ាវទាំងនេះ ក៏ត្រូវបានអ្នកនិពន្ធ លើកយកមកប្រឌិត ធ្វើជាខ្សែភាពយន្តភាគ រឿង «Titanic» នៅឆ្នាំ១៩៩៧ ហើយទទួលបានការទស្សនាយ៉ាងច្រើនផងដែរ៕Search for missing Titanic sub like 'going into space'

មកស្គាល់ទីក្រុងមួយ ស្ថិតនៅក្នុងទ្វីប២ផ្សេងគ្នា

0

នៅលើពិភពលោកយើងនេះ មានតែទីក្រុង៦ប៉ុណ្ណោះ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅលើទ្វីប២ផ្សេងគ្នា។ ហើយនៅក្នុងថ្ងៃនេះយើងនឹងលើកយកទីក្រុង១ក្នុងចំណោម៦នោះ មកចែកជូនលោកអ្នក។Istanbul, The City That Lies On Two Continents | Istanbul Sightseeing |  Times of India Travel

អ៊ីស្តង់ប៊ុល គឺជាទីក្រុងធំជាងគេក្នុងប្រទេសទួរគី និងជាទីក្រុងធំជាងគេទី៥នៅលើពិភពលោក ដោយមានមនុស្សប្រជាជនរស់នៅប្រមាណជា១៥លាននាក់។ ផ្នែកមួយនៃទីក្រុងនេះស្ថិតនៅទ្វីបអឺរ៉ុប និងមួយផ្នែកទៀតស្ថិតនៅអាស៊ី។Istanbul, The City That Lies On Two Continents

ទីក្រុងនេះត្រូវបានបំបែកជាពីរទ្វីប ដោយសារតែមានផ្លូវទឹក Bosphorus ប្រវែង៣១គីឡូម៉ែត្រ ដែលតភ្ជាប់សមុទ្រខ្មៅ ជាមួយសមុទ្រ Marmara និងបង្កើតជាព្រំដែនធម្មជាតិនៅចំកណ្តាលទីក្រុងនេះ។

ថ្វីបើទីក្រុងនេះត្រូវបានបែងចែកជាពីរទ្វីបក្តី ក៏ប៉ុន្តែមួយផ្នែកដែលស្ថិតនៅទ្វីបអាសុី ហាក់មិនសូវបានទទួលការអភិវឌ្ឍន៍ពីរាជរដ្ឋាលភិបាលនោះទេ ពោលគឺមានផ្លូវ Highway ធំៗ​ក៏ប៉ុន្តែមិនសូវមានមនុស្សរស់នៅនោះទេ។ Istanbul, Turkey - One City, Two Continents, A World of Culture

ខុសពីមួយផ្នែកដែលនៅទ្វីបអឺរ៉ុប គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មចាំបាច់ សម្រាប់ប្រជាជនរស់នៅទីក្រុងអ៊ីស្តង់ប៊ុល និងប្រទេសទួរគីទាំងមូលតែម្តង។

ក្រៅពីទីក្រុងអ៊ីស្តង់ប៊ុល ក៏នៅមានទីក្រុងមួយចំនួនដែលស្ថិតនៅពាក់កណ្តាលអឺរ៉ុប និងពាក់កណ្តាលអាស៊ី ក្នុងនោះរួមមាន៖

  • ទីក្រុងស៊ុយអេ (Suez) ប្រទេសអេហ្សីប
  • ទីក្រុង មេកនីតូហ្គស (Magnitogorsk) ប្រទេសរុស្សុី
  • ទីក្រុង អូរ៉ែនបឺក (Orenburg) ប្រទេសរុស្សុី
  • ទីក្រុង អាទីរ៉ូ (Atyrau) ប្រទេសកាហ្សាក់ស្ថានIstanbul City Break: An Enigma in Time - Travel Begins at 40

ប្រភព៖ WolrdAtlas

ផុសព្រះវិហារអាយុកាល ៥០០ឆ្នាំ នៅកណ្តាលបឹងក្នុងប្រទេសម៉ិកស៊ិក ដោយសារតែមូលហេតុមួយនេះ

0

ម៉ិកស៊ិក៖ ព្រះវិហារនៃសតវត្សទី ១៦ នៃសាវក Santiago បានផុសឡើងថ្មីៗនេះបន្ទាប់ពីគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរដោយទាក់ទាញអ្នកទស្សនាជាច្រើនកុះករ។

ព្រះវិហារ Apostle Santiago ត្រូវបានសាងសង់ឡើងដោយសមាជិកនៃលំដាប់ Dominican (DO) នៅសតវត្សទី ១៦ នៅពេលដែលប្រទេសម៉ិកស៊ិកស្ថិតនៅក្រោមអាណានិគមរបស់អេស្ប៉ាញក្នុងឆ្នាំ ១២១៥។ បច្ចុប្បន្នព្រះវិហារនេះ មានទីតាំងស្ថិតនៅតំបន់ Quechula ក្នុងរដ្ឋ Chiapas ភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក បានលិចទឹកស្ទើរតែទាំងស្រុងចាប់តាំងពីឆ្នាំ ១៩៦៦ នៅពេលដែលទំនប់វារីអគ្គិសនីមួយត្រូវបានសាងសង់នៅក្នុងដៃទន្លេ Grijalva ក្បែរនោះ។ ជនជាតិដើមភាគតិចប្រហែល ១,០០០ – ២,០០០ នាក់ដែលរស់នៅក្នុងតំបន់ Quechula ត្រូវបានផ្លាស់ទីលំនៅដោយសារតែផ្ទះរបស់ពួកគេត្រូវបានជន់លិច។16th century church emerges from water in Mexico | GMA News Online

ទោះជាយ៉ាងណាក៏ដោយយោងតាមប្រភពព័ត៌មាន AFP ដែលបានរាយការណ៍នៅថ្ងៃទី ១៨ ខែមិថុនា ថា ថ្មីៗនេះព្រះវិហារដែលមានកម្ពស់ ១៥ ម៉ែត្របានលាតសន្ធឹងពីអាងស្តុកទឹក Nezahualcoyotl ដោយសារតែកំដៅអូសបន្លាយ និងអវត្ដមាននៃភ្លៀងនៅតំបន់នោះ នាំឱ្យបរិមាណទឹកក្នុងអាងមានការថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធទាំងមូលនៅក្នុងប្រទេស។Inside the 16th-Century Mexican Church That Emerged From Underwaterកម្រិតទឹកទាបក្នុងបឹងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកនេសាទត្រី។ យោងតាមកសិករ Darinel Gutiérrez បាននិយាយថា ប្រហែលប្រាំខែមុន កម្រិតទឹកបានចាប់ផ្តើមធ្លាក់ចុះទាបជាងធម្មតា ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ កម្ដៅបង្កឱ្យត្រីងាប់ជាច្រើនក្បាល ប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋ ។ ក្នុងពេលថ្មីៗនេះដែល មនុស្សយ៉ាងហោចណាស់ ៨ នាក់ក៏បានស្លាប់ដោយសារអាកាសធាតុក្តៅពេកក្នុងប្រទេសម៉ិកស៊ិកផងដែរ៕400-year-old church re-emerges from beneath Mexican reservoir | The  Independent | The IndependentAbandoned church appears from the depths of a Mexican reservoir ប្រភព៖vnexpress

ចុម! ជប៉ុនឈឺក្បាលជាមួយក្តាមយក្សចេញល្បាតតាមឆ្នេរ ចុះអ្នកវិញគិតម្តេចដែរ ?

0

ដែលស្ថិតនៅភាគខាងជើងប្រទេសជប៉ុន កំពុងតែប្រឈមនឹងបញ្ហាក្តាមយក្សចេញល្បាត ។ កំណើនក្តាមយក្សបានធ្វើឱ្យប៉ះពាល់ដល់ការនេសាទនៅក្នុងតំបន់យ៉ាងខ្លាំង ដោយសារក្តាមទាំងនេះមានចំនួនកាន់តែច្រើន ហើយពួកវាតែងជាប់ក្នុងអួន និងឧបករណ៍នេសាទផ្សេងទៀត ។The World's Most Expensive Snow Crab Just Sold for $46,000 at Auction –  Robb Report

ចំនួនក្តាមយក្សនៅប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំង និងធ្វើឱ្យតម្លៃក្តាមយក្សធ្លាក់ចុះខ្លាំងផងដែរ ។ គេសង្កេតឃើញថា នៅតាមផ្សារទំនើបនានានៅទីក្រុងសាប៉ូរ៉ូ ក្តាមយក្សមានតម្លៃចាប់ពី១៥០យេន ទៅ៣០០យេនប៉ុណ្ណោះក្នុង១គីឡូក្រាម ។ អតិថិជនមកទិញក្តាមក្នុងផ្សារទំនើបម្នាក់ប្រាប់ថា ក្តាមយក្សមានរសជាតិផ្អែមឆ្ងាញ់ មិនចាញ់ក្តាមទូទៅទេ ។ រីឯមូលហេតុដែលធ្វើឱ្យក្តាមយក្សមានចំនួនកើនឡើងខុសធម្មតានោះ ដោយសារជប៉ុនបានបិទប្រទេសកាលពីពេលកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។Global 2023 Opilio Snow Crab Projected Catch the Highest Since 2012!

ក្តាមយក្សភាគច្រើនចូលចិត្តរស់នៅក្នុងបរិវេណទឹកត្រជាក់ខ្លាំង ហើយគេអាចឃើញវារស់នៅតាមតំបន់ឆ្នេរសមុទ្រភាគខាងលិចប្រទេសជប៉ុន ។ ក្តាមយក្សទាំងនេះមានសាច់ច្រើន ជាពិសេស ក្តាមឈ្មោល ហេតុនេះ ទើបក្តាមឈ្មោលមានតម្លៃថ្លៃជាងក្តាមញី ។ ពលរដ្ឋជប៉ុននិយមទទួលទានសាច់ក្តាមប្រភេទនេះច្រើន ពីព្រោះពួកគេអាចទទួលទានសាច់ជើងក្តាមដោយងាយ ហើយវាមានពង និងខ្លាញ់ទៀតផង ។ ចំណែកសាច់ដុំក្តាម គេនិយមយកមកធ្វើម្ហូបឈ្មោះសាស៊ិមិ ខណៈមនុស្សមួយចំនួនយកក្តាមទាំងមូលទៅដាក់ក្នុងឆ្នាំងភ្លើង ឬយកវាទៅអាំងផងដែរ ៕Feast on Hokkaido Crab! Expert Shares All About Where, When, and How to Eat  Them | LIVE JAPAN travel guide ប្រភព ៖ Mono News

អាសុីធំ តែមានប្រទេសតិច! ចុះទ្វីបណាដែលមានប្រទេសច្រើនជាងគេ?

0

នៅលើពិភពលោកយើងមានទ្វីចំនួន៧ ក្នុងរួមមាន៖ ទ្វីបអាស៊ី,អាហ្វ្រិក,អូសេអានី,អឺរ៉ុប,អង់តាកទិក,អាមេរិកខាងជើង និង អាមេរិកខាងត្បូង។What is Asia shaped like? - Quora

ក្នុងចំណោមទ្វីបទាំង៧នេះ​ អាសុីយើងគឹជាទ្វីដែលធំជាងគេ ដោយមានផ្ទៃដី៤៤ ៥៧៩ ០០០គីឡូម៉ែត្រការ៉េ។  ត្បិតតែអាសុីជាងទ្វីបធំជាងគេមែន ក៏ប៉ុន្តែអាសុីយើងមានប្រទេសត្រឹមតែ ៤៤ប្រទេសតែប៉ុណ្ណោះ ពោលគឺតិចជាងទ្វីបអឺរ៉ុបដែលមាន ៤៧ប្រទេស និងទ្វីបដែលមានប្រទេសច្រើនជាងគេគឺអាហ្រ្វិកមាន៥៤ប្រទេស។Africa - Wikipedia

អាហ្រ្វិកគឺជាទ្វីបធំទី២ បន្ទាប់ពីទ្វីបអាសុី ដែលទ្វីបនេះមានផ្ទៃក្រឡា​ប្រហែល ៣០.៣ លាន​គីឡូម៉ែត្រការ៉េ បូក​រួមទាំង​បណ្ដា​កោះ​នៅ​ជុំវិញ​ផង និង​គ្របដណ្ដប់​ប្រមាណ៦ភាគរយ នៃ​ផ្ទៃផែនដី៕Most beautiful places in Africa to visit on your next trip - Exoticca Blog

ក្រុងប៉ោយប៉ែតនឹងក្លាយជាក្រុងសុីវិល័យ ក្រោយគម្រោងវិនិយោគជិត៨០លានដុល្លារ

0

រដ្ឋបាលក្រុងប៉ោយប៉ែត កំពុងអនុវត្តន៍គម្រោងទីក្រុងគួរឱ្យចង់រស់នៅ ដែលគម្រោងនេះចំណាយទឹកប្រាក់៧៨លានដុល្លារក្នុងការអភិវឌ្ឍ ដើម្បីឱ្យក្រុងប៉ោយប៉ែតក្លាយជាក្រុងស៊ីវិល័យនិងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ បានមានប្រសាសន៍ថា៖” ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលឆ្លងកាត់ទៅមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរាជរដ្ឋាភិបាលបានគូសរំលេចនូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធក្នុងការអភិវឌ្ឍទីក្រុង ដែលរួមមាន៖
• ទី១:ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ អគ្គិសនី ទឹកស្អាត ប្រព័ន្ធបណ្តាញឌីជីថល និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។

• ទី២: ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រងប្រតិបត្តិការ និងថែទាំសមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។

លោកបន្តថា ជាក់ស្តែងសម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែតក៏ទទួលបានគម្រោងថ្នាក់ជាតិមួយ គឺ “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ហើយនៅក្នុងគម្រោងនេះដែរគឺមាន គោលដៅធំៗ៤ក្នុងការអភិវឌ្ឍក្រុងទី១គឺអភិវឌ្ឍន៍ប្រព័ន្ធលូទី២ គម្រោងធ្វើផ្លូវទី៣ធ្វើទីលានចាក់ សំរាម និងទី៤ គម្រោងចម្រោះទឹកកខ្វក់ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយបានរំដោះជំនន់ទឹក ភ្លៀងមិនឱ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ៕

ថៃអះអាងថា ខ្លួនបានសាក់យ័ន្តតាំងពីសម័យបុរាណមកម៉្លេះ

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ 7News ដែលតែងចុះផ្សាយព័ត៌មានញុះញង់ និងបង្កការស្អប់ជាតិសាសន៍ ដូចគ្នានឹងទំព័រហ្វេសប៊ុក TOURLONG ដែរនោះ និយាយថា ប្រទេសថៃបានសាក់យ័ន្តតាំងពីសម័យបុរាណមកម៉្លេះ ដោយថៃបានអភិវឌ្ឍន៍ និងអភិរក្សការសាក់យ័ន្តនេះរហូតមក ។ ទំព័រហ្វេសប៊ុក 7News បន្តថា ក្រោយពីទំព័រហ្វេសប៊ុក ASEAN បានបង្ហោះរូបសាក់យ័ន្តរបស់ថៃមក បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃ និងវៀតណាមនាំគ្នាសរសើរ និងគាំទ្រជាច្រើននាក់ ។2023 The Sacred Sak Yant Tattoo Tour (Private & All-Inclusive)

ទំព័រហ្វេសប៊ុក 7News បានដកស្រង់ការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមមកចុះផ្សាយ ក្នុងនោះជនជាតិថៃម្នាក់និយាយថា ពិតជាស្រស់ស្អាត និងសាក់បានលម្អិតណាស់ ហើយខ្មែរសាក់យ័ន្តមិនទាន់ថៃទេ ។ ចំណែកពលរដ្ឋខ្មែរនិយាយថា អរគុណ ជនជាតិថៃដែលស្រឡាញ់ និងថែរក្សាអក្សររបស់កម្ពុជារហូតមក ។ ជនជាតិថៃម្នាក់ទៀតថា តើខ្មែរអានដាច់ដែរឬទេ នេះជាអក្សរខមថៃ មិនមែនជាអក្សរខ្មែរទេ ។ ចំណែកជនជាតិវៀតណាមនិយាយថា ថ្វីដៃរបស់ថៃស្រស់ស្អាត ហើយខ្មែរពិបាកនឹងរៀនសូត្រតាមណាស់ ។ រីឯជនជាតិវៀតណាមម្នាក់ទៀតថា ការសាក់យ័ន្តរបស់ថៃស្រស់ស្អាតណាស់ ។ ជនជាតិថៃម្នាក់ទៀតថា នេះជាភាសាថៃបុរាណ មិនមែនជាតួអក្សរខ្មែរទេ ព្រោះខ្មែរគ្មានតួអក្សរ ។ ពលរដ្ឋខ្មែរម្នាក់ទៀតនិយាយថា អក្សរថៃទាំងអស់ក្នុងរូបនេះបានប្រើប្រាស់តួអក្សរខ្មែរទាំងអស់ យើងទទួលស្គាល់ថា ពួកអ្នកពូកែលួចចម្លងណាស់ ប្រទេសថៃ ។ ជនជាតិថៃម្នាក់ទៀតឆ្លើយតបថា តើជនជាតិខ្មែរអានអក្សរលើយ័ន្តដាច់ដែរឬទេ ។ ពលរដ្ឋខ្មែរផ្សេងទៀតនិយាយថា នេះជាតួអក្សររបស់ខម ដែលជាបុព្វបុរសរបស់យើង ហើយសៀមកុំបោកប្រាស់ ។Magic' Sak Yant tattooists eye cultural heritage list | Phnom Penh Post

ទំព័រហ្វេសប៊ុក 7News បន្តថា អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា អស្ចារ្យណាស់ប្រទេសថៃ អស្ចារ្យណាស់ខាងការលួចចម្លងពីប្រទេសផ្សេង ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា អរគុណ ដែលថៃគោរពតួអក្សររបស់ខ្មែរ ។ រីឯជនជាតិថៃបានឆ្លើយតបវិញថា មិនយកទេរបស់ខ្មែរ ជនជាតិថៃបានសាក់យ័ន្តជាភាសាខមថៃបុរាណ ចំណែកការសាក់យ័ន្តភាសាខ្មែរវិញ មានតែអ្នកស្អប់ខ្ពើមប៉ុណ្ណោះ ។ ពលរដ្ឋខ្មែរថា អរគុណសៀម ដែលបានជួយផ្សព្វផ្សាយវប្បធម៌របស់ខ្មែរ ។ ដូចគ្នានេះ ពលរដ្ឋខ្មែរម្នាក់ទៀតថា អរគុណ សៀមដែលគាំទ្រភាសាខ្មែរ ហើយសៀមឈ្លក់ស្រឡាញ់នឹងវប្បធម៌ខម ។ ចំណែកជនជាតិវៀតណាមសរសេរថា ខ្ញុំស្រឡាញ់ភាសាថៃ ហើយខ្ញុំនឹងគាំទ្រអ្នក ។ ជនជាតិវៀតណាមម្នាក់ទៀតថា កម្ពុជានឹងលួចរូបភាពនេះ រួចប្រាប់ថា ជារូបភាពរបស់ខ្លួនឯង ។ Yantra Temporary Tattoo Set (10 tattoos) – TattooIconជនជាតិថៃម្នាក់ទៀតថា អក្សរខមទាំងអស់ គឺជាអក្សរសៀមបុរាណ ។ ចំណែកពលរដ្ឋខ្មែរឆ្លើយវិញថា បើជារបស់ថៃពិតប្រាកដ កុំសរសេរអក្សរខ្មែអី បើថៃសរសេរភាសាខ្មែរ គឺចាត់ទុកថាជារបស់ខ្មែរ ហើយអ្នកកុំកុហកពួកយើង ។ ដូចគ្នានេះ ពលរដ្ឋខ្មែរម្នាក់ទៀតថា ខ្មែរស្គាល់អក្សររបស់ខ្លួនច្បាស់ណាស់ មិនដូចជនជាតិថៃទេ ដែលមិនស្គាល់អក្សររបស់ខ្លួន និងបោកប្រាស់ប្រទេសជិតខាង ។ ពលរដ្ឋខ្មែរផ្សេងទៀតថា ជនជាតិថៃស្រឡាញ់អ្វីទាំងអស់ជារបស់ខ្មែរ ហើយសូម្បីតែតួអក្សរខ្មែរ ក៏ថៃស្រឡាញ់ដែរ អរគុណ ប្រទេសថៃដែលជួយថែរក្សាវប្បធម៌ខ្មែរ ។

ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ 7News អះអាងថា មានអ្នកលេងបណ្តាញសង្គមវៀតណាមបានចូលមកបញ្ចេញមតិគាំទ្រ និងសរសើរការសាក់យ័ន្តរបស់ថៃ ស្តាប់ទៅមិនសមទាល់តែសោះ គ្មានជនជាតិវៀតណាមមកពីណាទេ គឺជនជាតិថៃនេះហើយជាអ្នកនិយាយខ្លួនឯង សរសើរខ្លួនឯង ហើយចង់ឱ្យប្រទេសផ្សេងទៀតមកគាំទ្រខ្លួន ។ គេសង្កេតឃើញថា ជនជាតិថៃមួយចំនួនមានគំនិតជាតិនិយមជ្រុលពេក ទើបមើលឃើញអក្សរខ្មែរនៅលើយ័ន្តថា ជាអក្សរបុរាណរបស់ថៃទៅវិញ ហើយពួកគេតែងនិយាយថា ខមមិនមែនជាបុរព្វបុរសរបស់ខ្មែរទេ ៕

ប្រភព ៖ 7News

អ្នកនិពន្ធបទភ្លេង Emo កោតសរសើរ សង្ហា ពេញៗមាត់រឿងរាដៃចាំសម្របសម្រួល វណ្ណដា និង Hara Yuth

0

អ្នកនិពន្ធបទភ្លេងលោក Emo Composer ពោលសរសើរលោក ណុំ ចាន់រតនៈ ហៅ សង្ហា ពេញៗមាត់ពីអត្តចរិតគួរឱ្យគោរពស្រលាញ់រឿងយកដៃទាំងទ្វេឱបគ្នាឈរនៅចំកណ្តាលចាំសម្របសម្រួល វណ្ណដា និង hara yuth ដែលសភាពកំពុងតឹកសរសៃកដាក់គ្នា។

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វីដេអូខ្លីពី វណ្ណដា និង hara yuth ជាអ្នកលក់ស្បែកជើងប៉ាត់តាប្រ៊េន តឹងសរសៃកដាក់គ្នាដោយមានទាំងវត្តមាន សង្ហា នៅក្នុងនោះផងដែរ ធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកជាខ្លាំង មិនទាន់ដឹងច្បាស់ពីមូលហេតុយ៉ាងណានោះទេ ខណៈបណ្តាអ្នកលេងបណ្តាញសង្គមក៏ចូលទៅជជែកវែកញែកគ្នាមិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtWxj86Nbv6gpMWFQ-flO4GpYGYovdYpDBFvktDVQ-cxaA0doWM26ACAPpN_oy08xDbrMIX6w1jMl3rmo95vdGBJsFkmzfikLsRi3KxLgCJYouLpri_FELQZiH2RgE2pgwg-lUZxqNoCHQ4GQPIgBTZNdxIE3GWrEamaYPEkfFN7yfWdwsl4AI_sbHngU/s1200/image_2023-06-20_16-48-13.png

ផ្ទុះកក្រើករឿងនេះភ្លាម ងាកទៅកាន់គណនីហ្វេកប៊ុក លោក Emo Composer ដែលជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង ហើយលោកក៏មានបទចម្រៀងផ្ទាល់ខ្លួនផងបានបង្ហោះរូបភាពនិងបញ្ចេញសំណេរកោតសរសើរពីអត្តចរិតគួរឱ្យគោរពរបស់ សង្ហា។
អ្នកនិពន្ធរូបនេះបានសរសេរយ៉ាងដូច្នេះថា «ចរិតមួយដែលខ្ញុំចូលគោរពស្រលាញ់ Songha – សង្ហា ដៃទាំងទ្វេឱបគ្នាឈរនៅចំកណ្តាលចាំសម្របសម្រួល You good my brother»។ ការបញ្ចេញសំណេរនេះគឺលើកឡើងស្របពេលមហាជនកំពុងផ្ទុះរឿង វណ្ណដា និង hara yuth ប្រកែកគ្នាតឹងសរសៃក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAl5TxeGdwJbgIc21MbNC_9KIe465z1FDv1uKt-nppYMJv7RlVvnC6R6Ah6Ks78qRTRw_pXFTyFwvB8kDdSD8KtJgmnLD_OSz66-BX4XIa3QQa5IfYLu-xgmYny5WPLV35hX84a-BmJsZ73PrNwO5mutdkl7C9zORcfpcouWJYULkzwSsed0gOaY5178w/s682/image_2023-06-20_16-48-16.png

ជាមួយគ្នានេះដែរ ការលើកឡើងរបស់លោក Emo កោតសរសើរពីអត្តចរិត សង្ហា អ្នកលេងបណ្តាញសង្គមក៏បង្ហាញការយល់ស្របនូវការលើកឡើងខាងលើនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgycRd9tv7uVUCZVwwLqfWluaeTbUQA9NMi6GfsXirzjP3RaNsZ9Pk80zl3Ohl0nqRVLtJ3TE6Lxpklu1737bijj3i0FMrEZuMi-8pNweNprXRWSKNV0X3brNFhMKVYn_sHhm5IHjYAR15DZvPwe2VjtAstVerpPiqwcu3WrODCknzPmwYtwClp2RTdR68/s749/Capture%20(18).PNG

អ៊ុយក្រែន ធ្វើតេស្ដលើកម្លាំងទាហានរុស្ស៊ី នៅមុខការចាប់ផ្ដើមវាយបកទ្រង់ទ្រាយធំ

0

រដ្ឋធានីកៀវ៖ ថ្វីបើការវាយបកទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលក្រុងកៀវ នៅតែមិនទាន់ចូលមកដល់ក៏ពិតមែន ប៉ុន្ដែការតេស្ដសាកល្បងវាយលុក ទៅលើកម្លាំងទាហានរុស្ស៊ី ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានរំដោះទឹកដីរបស់ខ្លួន ប្រហែល១១៣គីឡូម៉ែត្រការ៉េ ខណៈលោកស្រី អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងអំពីការប្រយុទ្ធដ៏ស្វិតស្វាញបំផុត រវាងភាគីជម្លោះទាំង២នេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ថា លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា ការវាយលុកទ្រង់ទ្រាយធំបំផុត នៅក្នុងយុទ្ធនាការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី នៅមិនទាន់មកដល់នោះទេ។ ប៉ុន្ដែលោកស្រី បានទទួលស្គាល់ ថា ប្រតិបត្ដិការយោធា នាពេលនេះ ពិតជាមានការលំបាកខ្លាំងណាស់ ព្រោះរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែធ្វើអ្វីគ្រប់យ៉ាង នៅលើសមរភូមិ ដើម្បីរារាំងដល់កងទ័ពអ៊ុយក្រែន ពីការវាយរុលទៅមុខ។Exclusive] Ukraine could serve as proving ground for West's newest weapons:  Ukrainian deputy defense minister : International : News : The Hankyoreh

កងទ័ពអ៊ុយក្រែន កាលពីពីរសប្តាហ៍មុន បានចាប់ផ្តើមដំណាក់កាលដំបូង នៃការវាយបកតាមពាក្យចចាមអារ៉ាម អស់រយៈពេលជាយូរមកហើយ ដើម្បីរំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់កងកម្លាំងរុស្ស៊ី។ ប៉ុន្តែស្របពេលមានសេចក្តីរាយការណ៍ អំពីកងទ័ពអ៊ុយក្រែន បានវាយបក រុលទៅមុខយឺតៗ ហើយការទប់ទល់នឹងការវាយសន្ធាប់យ៉ាងខ្លាំងក្លា ពីទាហានរុស្ស៊ី នោះ ធ្វើឲ្យក្រុមមន្ត្រីរដ្ឋាភិបាលក្រុងម៉ូស្គូ បានចេញមុខ មកអះអាងថា ការវាយបករបស់ក្រុងកៀវ កំពុងតែរងនូវបរាជ័យ។

បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន នៅតែរក្សាភាពស្ងៀមស្ងាត់បំផុត អំពីយុទ្ធនាការវាយបកជាធម្មតារបស់ខ្លួន។ ប៉ុន្ដែក្រុងកៀវ កាលពីថ្ងៃចន្ទ បានប្រកាស ថា កងទ័ពអ៊ុយក្រែន បានទទួលជ័យជម្នះដ៏តិចតួច ដោយរំដោះបានភូមិចំនួន៨ មានផ្ទៃដីទំហំ១១៣គីឡូម៉ែត្រការ៉េ។Russia-Ukraine war: List of key events, day 481 | Russia-Ukraine war News |  Al Jazeera

លោកស្រី ហានណា ម៉ាលីយ៉ា អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ប្រតិបត្ដិការយោធា កំពុងតែបន្ដ នៅតាមទិសដៅផ្សេងៗគ្នា ហើយកងទ័ពអ៊ុយក្រែន កំពុងតែបំពេញភារកិច្ចទាំងនេះ។ ចំណែកកម្លាំងទាហានរុស្ស៊ី នឹងមិនងាយបោះបង់ចោលនូវទីតាំងឈរជើងរបស់ពួកគេនោះឡើយ ហើយយើងត្រូវតែរៀបចំខ្លួន សម្រាប់ការវាយលុកដ៏ស្វិតស្វាយនេះ។ នេះជាអ្វីដែលកំពុងតែកើនឡើង នៅពេលឥឡូវនេះ»។

ដោយឡែក លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាង កាលពីសប្ដាហ៍មុន ថា ការវាយបករបស់អ៊ុយក្រែន នឹងមិនជោគជ័យនោះទេ។ ប៉ុន្តែអ្នកសរសេរប្លុកយោធារុស្ស៊ីខ្លះ បានរាយការណ៍ ថា រដ្ឋាភិបាលក្រុងកៀវ បានទទួលជោគជ័យតិចតួច ព្រោះពួកគេមានការខាតបង់ដ៏ធំសម្បើម លើកម្លាំងទ័ព និង គ្រឿងយុទ្ធោបករណ៍។Ukraine latest updates: Kyiv reports 'extremely fierce' battles | Russia-Ukraine  war News | Al Jazeera

ថ្វីបើមិនមានប្រភពឯករាជ្យ បញ្ជាក់អំពីប្រតិបត្ដិការយោធា ដែលកំពុងតែបន្ដ នៅលើសមរភូមិនេះយ៉ាងណាក្ដី ប៉ុន្ដែទីភ្នាក់ងារសារព័ត៌មាន Reuters អាចអះអាងបាន ថា កងទ័ពអ៊ុយក្រែន កំពុងតែវាយលុករុលទៅមុខ នៅក្នុងដំណាក់កាល វាយបកជាលើកដំបូងរបស់ពួកគេ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម think tank មានមូលដ្ឋាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ បានដកស្រង់ប្រភពជាច្រើន អះអាង ថា កងទ័ពអ៊ុយក្រែន ទំនងជាផ្អាកប្រតិបត្ដិការវាយបកមួយរយៈពេលខ្លីសិន ដើម្បីវាយតម្លៃឡើងវិញ អំពីយុទ្ធសាស្រ្ដសង្គ្រាមរបស់ខ្លួន សម្រាប់ការបើកប្រតិបត្ដិការទ្រង់ទ្រាយធំ នៅពេលខាងមុខ។Russia's Ukraine war based on 'a disastrous miscalculation' – DW –  12/26/2022

វិទ្យាស្ថានសិក្សាពីសង្គ្រាម ហៅកាត់ ISW ក៏បានថ្លែងជាដដែល ថា យុទ្ធនាការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែន នៅមិនទាន់ ចាប់ផ្ដើមនៅឡើយ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម បានបញ្ជាក់ នៅក្នុងការវិភាគស្ថានការណ៍ប្រចាំថ្ងៃរបស់ខ្លួន ថា « ISW បានកត់សម្គាល់ពីមុន ថា អ៊ុយក្រែន នៅតែមិនទាន់បានប្រាប់ អំពីចំនួនកងកម្លាំងរបស់ខ្លួន សម្រាប់ប្រតិបត្តិការវាយលុក ហើយក៏នៅតែមិនទាន់បានចាប់ផ្តើមនូវកិច្ចខិតខំប្រឹងប្រែងដ៏ចម្បងរបស់ខ្លួននៅឡើយ។Russian Wagner Chief Blasts Outcome of Putin's Ukraine War Goals - Bloomberg

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូ ប្រចាំរាត្រីរបស់គាត់ ថា ការវាយបកដោយយោធា ស្ថិតក្នុងស្ថានភាពនៃសម្ពាធ។ ប៉ុន្តែកងកម្លាំងអ៊ុយក្រែន នឹងមិនអនុញ្ញាតឱ្យមានសម្ពាធធ្លាក់ចុះ ចំពោះការផ្តោតលើកងកម្លាំងរុស្ស៊ី នោះទេ។

លោកប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «នៅតាមតំបន់ខ្លះ អ្នកចម្បាំងរបស់យើង កំពុងតែវាយបករុលទៅមុខ ខណៈសមរភូមិផ្សេងៗទៀត កងទ័ពរបស់យើង កំពុងតែការពារទីតាំងឈរជើងរបស់ខ្លួន ហើយទប់ទល់នឹងការវាយបក និង ការប្រហារដ៏ខ្លាំងក្លា ពីអ្នកឈ្លានពាន។ យើងមិនបានបាត់បង់ទីតាំងឈរជើងនោះទេ ហើយយើងមានតែរំដោះដែនដីរបស់យើង ត្រឡប់មកវិញថែមទៀតផង ខណៈកម្លាំងសត្រូវ មានតែការបាត់បង់»។Ukraine War Offers Clues to Future War, Joint Chiefs Chairman Says -  Defense One

ដោយឡែក ក្រុមមន្រ្ដី មកពីបណ្ដាប្រទេស ជាសមាជិករបស់អង្គការណាតូ បានបញ្ជាក់ ថា ក្រុងមូស្គូ កំពុងតែដាក់ពង្រាយកម្លាំងទាហានរុស្ស៊ី ឡើងវិញ ខណៈកំពុងស្វែងរកការប្រមើលមើល ពីមូលដ្ឋានកងទ័ពរបស់ខ្លួន អាចនឹងត្រូវរងការវាយប្រហារ ពីកងទ័ពអ៊ុយក្រែន។

លោក វ៉ាឡេរី ហ្សាលូស្នី (Valerii Zaluzhnyi) នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃចន្ទ ថា ការវាយលុករុលទៅមុខរបស់កងទ័ពអ៊ុយក្រែន នៅតំបន់ភាគខាងត្បូង ប្រទេស ត្រូវបានរារាំង ដោយបន្ទាយជាច្រើន អណ្តូងរ៉ែ និង កងទ័ពជំនួយដ៏ច្រើន ប៉ុន្តែប្រតិបត្តិការនេះ នឹងនៅតែប្រព្រឹត្ដទៅ តាមការគ្រោងទុក៕

មានរឿងអ្វីដល់ថ្នាក់នេះ!ធ្លាយវីដេអូ វណ្ណដា និង hara yuth ប្រកែកគ្នាតឹងសរសៃក

0

នៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូបានបែកធ្លាយពីតារាចម្រៀង វណ្ណដា និងបុរសម្នាក់ឈ្មោះ hara yuth ជាអ្នកលក់ស្បែកជើងប៉ាត់តាល្បីឈ្មោះមួយរូបហើយក៏ជា Big fan របស់ ជី ដេវិត ហាក់ប្រកែកគ្នាតឹងសរសៃកមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីជាមួយគ្នាឡើយ។May be an image of 3 people

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះទាំងនៅលើហ្វេកប៊ុក និង ទិកតុក ផ្ទុះកក្រើកយ៉ាងខ្លាំង បន្ទាប់ពីវីដេអូខ្លីប្រមាណ២០វិនាទី សាយភាពពេញបណ្តាញសង្គមដោយក្នុងវីដេអូនោះមានទីតាំងស្ថិតនៅហាងមួយកន្លែងគឺជាតារាចម្រៀង ម៉ាន់ វណ្ណដា បានប្រកែកគ្នាយ៉ាងតឹងសរសៃកជាមួយបុរសម្នាក់ឈ្មោះ hara yuth ដែលគេស្គាល់ថាជាអ្នកលក់ល្បែកជើងប៉ាត់តាគ្រប់ប្រភេទ និងជា Big fan របស់តារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស ផងដែរ ដោយគេមិនដឹងថាអ្នកទាំងពីរប្រកែកគ្នារឿងអ្វីនោះទេ ហើយផ្តើមចេញពីភាគីខាងណាឡើយ ខណៈដែលក្នុងវីដេអូដែលបែកធ្លាយនោះក៏មានវត្តមាន សង្ហា មិត្តភក្តិជិតស្និទ្ធរបស់ វណ្ណដា នៅជាមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrKLzeQBAP97y8YATkrXatQTtikm9XWB1d5GomxWDJr5LZ2Rs9oMg6GRj1Kj37_xF5lEa4vZmTLv0emidnrEohVYq4kjkeB9Kqv0nMtPGnJmDeWWeRP_3OCNT_V1G_kkKoCK6HSU70tZzNCkU1r_JSJVQ4BZnbhcy4vslI7p35siKi8fR4DMLpvpa6XD0/s2048/image_2023-06-20_14-01-21%20(2).png

យ៉ាងណាមិញ មហាជនមិនទាន់ដឹងច្បាស់នៅឡើយទេថាវីដេអូដែលសាយភាពនោះ វណ្ណដា និង hara yuth កំពុងមានបញ្ហាជាមួយគ្នាឈ្លោះគ្នាឬមានលក្ខណៈបែបណានៅឡើយនោះទេ ដោយសារតែវីដេអូដែលបង្ហាញនោះខ្លីពេក យ៉ាងណាមានតែរង់ចាំឱ្យសាមីខ្លួនចេញមកបញ្ជាក់ជូនមហាជនដោយផ្ទាល់តែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg70glfhTaUQI9xxCh9ftgTqPrIXo6KJjPV2m8HG-WbHun0m7QWYLK8eLGoJVqZmCnVNJ1vlspLdOMPHPw5Zm4dDIqkkK0gm4yEMb7WeTUzbSHbkPYqWZJEI-mdyzWy8RNs66KfPiJYtedDB_B15N5JmPD5-mEAopMbP02DFFOYcnLpBR5VbBl8kqtXVrk/s827/Screenshot%202023-06-20%20160433.jpg