ជប៉ុន៖ អ្នកវិទ្យាសាស្ត្របានបង្កើតប្រព័ន្ធកំណត់ទីតាំងសកល ដែលអាចតាមដានចលនានៅក្រោមដី ដោយការប្រើកាំរស្មីលោហធាតុដ៏មានឥទ្ធិពល។
កាំរស្មីលោហធាតុ គឺជាភាគល្អិតថាមពលខ្ពស់ដែលមានប្រភពចេញពីលំហអាកាស រួមទាំងប្រភពដូចជាព្រះអាទិត្យ កាឡាក់ស៊ីឆ្ងាយ មហាណូវ៉ា និងរូបកាយសេឡេស្ទាលផ្សេងទៀត។
យោងតាមការចុះផ្សាយរបស់ Interesting Engineering នៅថ្ងៃទី ១៨ ខែមិថុនា បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានទាញយកលក្ខណៈសម្បត្តិនៃកាំរស្មីលោហធាតុ ដើម្បីគូសផែនទីកន្លែងដែលពិបាកទៅដល់ ដូចជាភ្នំភ្លើង ស្នូលរ៉េអាក់ទ័រនុយក្លេអ៊ែរ និងពីរ៉ាមីត។
លោក Hiroyuki Tanaka សាស្រ្តាចារ្យស្រាវជ្រាវរបស់សាកលវិទ្យាល័យតូក្យូ បាននិយាយថា គោលបំណងនៃការប្រើប្រាស់កាំរស្មីលោហធាតុ គឺដើម្បីតាមដានចលនានៅក្នុងដី អាចដឹងព័ត៌មាននៃការរញ្ជួយដី នឹងអនុញ្ញាតឱ្យអ្នកជំនាញមើលឃើញរចនាសម្ព័ន្ធក្រោមដី ឬលក្ខណៈភូមិសាស្ត្រក្រោមដីជាដើម។
ក្រុមអ្នកជំនាញក៏បានបង្ហាញឱ្យឃើញថា ប្រព័ន្ធកំណត់ទីតាំងសកលរបស់កាំរស្មីលោហធាតុដំបូងគេរបស់ពិភពលោកអាចគាំទ្របេសកកម្មស្វែងរកចលនានៅក្នុងដី និងអាចជួយសង្គ្រោះភពផែនដីនាពេលអនាគត និងការត្រួតពិនិត្យភ្នំភ្លើងជាដើម៕ ប្រភព៖vnexpress










