Home ព័ត៌មានអន្តរជាតិ ប្រទេសថៃនឹងចេញប័ណ្ណសម្គាល់របស់សត្វចិញ្ចឹមមានម្ចាស់

ប្រទេសថៃនឹងចេញប័ណ្ណសម្គាល់របស់សត្វចិញ្ចឹមមានម្ចាស់

84
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងមក លោក Nitipon Pewmoh បេក្ខជនតំណាងរាស្ត្រមកពីគណបក្សកាវក្លៃបានបង្ហោះសារនៅក្នុងហ្វេសប៊ុកថា ប្រទេសថៃនឹងធ្វើប័ណ្ណសម្គាល់ឱ្យសត្វឆ្មា និងឆ្កែ ដើម្បីដឹងពីចំនួនច្បាស់លាស់សម្រាប់សត្វមានម្ចាស់ និងសត្វគ្មានម្ចាស់ ។ ការធ្វើប័ណ្ណសម្គាល់ឱ្យសត្វនេះ នឹងជាទិន្នន័យសំខាន់សម្រាប់ការៀបចំគោលនយោបាយ និងការផ្តល់ថវិកាសម្រាប់ថែទាំសត្វ ។บัตรประชาชนหมาแมวคืบหน้า “นิติพล” เผย ระบบเก็บข้อมูลใกล้แล้วเสร็จ เตรียมนำร่อง กทม.เร็วๆ นี้

លោក Nitipon Pewmoh បន្តថា ៖ «បច្ចុប្បន្ននេះ គឺជាអំឡុងពេលប្រមូលទិន្នន័យ ហើយខ្ញុំនឹងផ្តល់ដំណឹងឱ្យពលរដ្ឋបានជ្រាប បើការប្រមូលព័ត៌មានបញ្ចប់ ។ យើងនឹងអនុវត្តនៅទីក្រុងបាងកកមុនគេ ហើយបើទទួលបានជោគជ័យនោះ យើងនឹងដំណើរការនៅតាមតំបន់ផ្សេងទៀត ។ បើទោះជាការបង្កើតរដ្ឋាភិបាលរបស់ថៃមានឧបសគ្គច្រើនក្តី ប៉ុន្តែការងារនេះត្រូវតែមានការសហការពីក្រុមការងារ និងពលរដ្ឋភាគច្រើនផងដែរ ហើយយើងនឹងដំណើរការទៅមុខតាមអ្វីដែលយើងធ្លាប់បានសន្យានៅមុនការបោះឆ្នោត» ។บัตรประชาชนหมาแมวคืบหน้า “นิติพล” เผย ระบบเก็บข้อมูลใกล้แล้วเสร็จ เตรียมนำร่อง กทม.เร็วๆ นี้

គោលនយោបាយចេញប័ណ្ណសម្គាល់សត្វឆ្មា និងឆ្កែនេះ ដោយសារគណបក្សកាវក្លៃសម្លឹងឃើញថា បច្ចុប្បន្ន ពលរដ្ឋថៃភាគច្រើននិយមចិញ្ចឹមឆ្មា និងឆ្កែ ហើយប្រទេសថៃក៏មានបញ្ហាច្រើនផងដែរ ដោយសារមានសត្វឆ្មា និងឆ្កែជាច្រើនក្បាលទៀតគ្មានម្ចាស់ចិញ្ចឹម ។ លើសពីនេះ កំណើនចំនួនសត្វឆ្មា និងឆ្កែយ៉ាងឆាប់រហ័សបានធ្វើឱ្យប៉ះពាល់ដល់អនាម័យនៅក្នុងទីក្រុង ហើយមានការឆ្លងជំងឺពីសត្វអនាថាមកលើសត្វចិញ្ចឹម ឬឆ្លងជំងឺពីសត្វអនាថាទៅកាន់មនុស្សផងដែរ ។Photo Gallery บัตรประชาชนหมาแมวคืบหน้า 'นิติพล' เผย ระบบเก็บข้อมูลใกล้แล้วเสร็จ เตรียมนำร่อง กทม.เร็ว ๆ นี้

សំណើមួយក្នុងចំណោមសំណើទាំងអស់ គឺការបង្កើតប្រព័ន្ធចុះបញ្ជីសត្វឆ្មា និងឆ្កែនៅតាមលំនៅឋានពលរដ្ឋ និងការចុះបញ្ជីសត្វឆ្មា-ឆ្កែនៅតាមទីប្រជុំជននានា ដើម្បីត្រួតពិនិត្យ និងកត់ត្រាចំនួនសត្វឱ្យបានច្បាស់លាស់ ។ ការធ្វើប័ណ្ណសម្គាល់នេះដើម្បីឱ្យដឹងថា តើសត្វចំនួនប៉ុន្មានក្បាលដែលមានម្ចាស់ទទួលខុសត្រូវ និងមានសត្វប៉ុន្មានក្បាលរស់នៅតាមតំបន់នីមួយៗដែលគ្មានម្ចាស់ចិញ្ចឹម ដើម្បីរដ្ឋាភិបាលអាចរៀបចំថវិកាសម្រាប់ថែទាំសត្វទាំងនេះ ៕ ប្រភព ៖ environman