Home ព័ត៌មានអន្តរជាតិ សហរដ្ឋអាមេរិក ព្រមព្រៀងជាមួយចិន រារាំងជម្លោះខាងយោធា

សហរដ្ឋអាមេរិក ព្រមព្រៀងជាមួយចិន រារាំងជម្លោះខាងយោធា

62
0

រដ្ឋធានីប៉េកាំង៖ ដោយសារតែពិភពលោក កំពុងតែព្រួយបារម្ភ អំពីការប៉ះទង្គិចគ្នា ដោយកម្លាំងយោធា ជុំវិញបញ្ហាកោះតៃវ៉ាន់ និង សមុទ្រចិនខាងត្បូង នោះ ប្រមុខការទូតរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង ហើយបានជួបពិភាក្សាគ្នា ជាមួយនឹងមេដឹកនាំចិន ដោះស្រាយបញ្ហាតានតឹងខាងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២០ ខែមិថុនា ថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោករដ្ឋមន្រ្ដីការបរទេស អេនតូនី ប្ល៊ីនខេន (Antony Blinken) ទៅកាន់រដ្ឋធានីប៉េកាំង នោះ សហរដ្ឋអាមេរិក និង ចិន បានសន្យា ធ្វើឲ្យមានស្ថិរភាព ចំពោះទំនាក់ទំនងដ៏តានតឹង រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង។Blinken and Xi had 'robust conversation' during Beijing meeting - BBC Newsលោក អេនតូនី ប្ល៊ីនខេន ប្រមុខការទូតសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានជួបចរចាគ្នា ជាមួយនឹងលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន។ ដំណើរទស្សនកិច្ចនេះ ក៏ជាការចាប់ផ្ដើមទំនាក់ទំនងកម្រិតកំពូលឡើងវិញ រវាងប្រទេសមហាអំណាចលោកខាងលិច និង មហាយក្សចិន ដែលជាគូប្រជែងនឹងគ្នា។

លោក ស៊ី ជិនពីង មេដឹកនាំចិន បានបញ្ជាក់ ថា ចិន និង សហរដ្ឋអាមេរិក កំពុងតែធ្វើឲ្យមានការរីកច្រើនទៅមុខ សម្រាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំង២។ ស្របគ្នានេះដែរ លោក អេនតូនី ប៊ីលខេន ក៏បានបង្ហាញ ថា ភាគីទាំង២ បានបើកចំហនូវកិច្ចចរចាបន្ថែមទៀត។ ប៉ុន្ដែប្រមុខការទូតសហរដ្ឋអាមេរិក រូបនេះ បានប្រកាសយ៉ាងច្បាស់ ថា ការខ្វែងគំនិតគ្នាធំៗជាច្រើន នៅតែមានដដែល។Blinken kicks off meetings in Beijing on high-stakes mission to cool  soaring US-China tensions | DC News Now | Washington, DC

លោក អេនតូនី ប្ល៊ីនខេន រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរយៈពេល៣៥នាទី នៅឯមហាសាលប្រជាជន នៅវាលធានអានមេន (Tiananmen) ថា «ខ្ញុំបានសង្កត់ធ្ងន់ ថា… ការប្រាស្រ័យទាក់ទង ប្រកបដោយនិរន្តរភាព នៅក្នុងកម្រិតខ្ពស់ ព្រោះវាជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ការគ្រប់គ្រងនូវការខ្វែងគំនិតគ្នា ប្រកបដោយការទទួលខុសត្រូវ។ បញ្ហាទំនាក់ទំនងគ្នានេះ នឹងធានា ថា ការប្រកួតប្រជែង មិនមែនក្លាយជាជម្លោះនោះឡើយ។ ខ្ញុំក៏បានឮពាក្យដូចគ្នានេះដែរ ពីសមភាគីចិនរបស់ខ្ញុំ។ យើងទាំង២ បានព្រព្រៀងគ្នា លើតម្រូវការ សម្រាប់ការធ្វើឲ្យមានស្ថិរភាពនូវទំនាក់ទំនងរបស់យើង»។

បើទោះជាយ៉ាងណាក៏ដោយ លោកប្រមុខការទូតសហរដ្ឋអាមេរិក វ័យ៦១ឆ្នាំ រូបនេះ បានសង្កត់ធ្ងន់ ថា «ខ្ញុំបានយល់កាន់តែច្បាស់ អំពីប្រទេសចិន ហើយវានៅតែមានបញ្ហាជាច្រើនទៀត ដែលយើងនៅតែមិនទាន់ឯកភាពគ្នា»។Blinken and Xi had 'robust conversation' during Beijing meeting - BBC News

ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយពេលការផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្ម នៅក្នុងសម័យប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump), ការអះអាងរបស់ក្រុងប៉េកាំង ចំពោះដែនអធិបតេយ្យភាពរបស់ចិន នៅលើកោះតៃវ៉ាន់ និង ការបាញ់ទម្លាក់បាឡុងរបស់ចិន កាលពីដើមឆ្នាំ២០២៣ ក្រោមការចោទប្រកាន់របស់សហរដ្ឋអាមេរិក ថា វាជាបាឡុងចារកម្ម ហោះឈ្លបយកការណ៍ ពីលើដែនអាកាស នៃតំបន់ដ៏រសើបបំផុតរបស់សហរដ្ឋអាមេរិក។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការពិភាក្សាគ្នា រវាងប្រមុខការទូតសហរដ្ឋអាមេរិក និង មេដឹកនាំចិន លោក ស៊ី ជិនពីង បានក្ដោបលើបញ្ហាជាច្រើន ដោយរាប់បញ្ចូលទាំង បញ្ហាសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និង វិបត្តិហ្វេតានីលរបស់សហរដ្ឋអាមេរិក (Fentanyl ជាថ្នាំអាភៀនសំយោគដ៏ខ្លាំងក្លា ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និង ឱសថ សម្រាប់ប្រើជាថ្នាំស្ពឹក ឬបំបាត់ការឈឺចាប់ និងថ្នាំស្ពឹក) រហូតដល់បញ្ហាកោះតៃវ៉ាន់ កូរ៉េខាងជើង និង ការចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងប្រទេសចិន។Blinken opens second day of talks in Beijing on mission to ease soaring  US-China tensions | The Independent

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង ក្រុមមន្រ្ដីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ ថា សហរដ្ឋអាមេរិក ចាត់ទុកចិន ជាដៃគូប្រជែង និង ជាអ្នកប្រកួតប្រជែងដ៏សំខាន់បំផុត ប៉ុន្ដែចិនមិនមែនជាសត្រូវនោះឡើយ។ បើទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាគ្នានេះក្លាយជាមាគ៌ាដ៏ល្អមួយ សម្រាប់ដំណើរឆ្ពោះទៅមុខ ខណៈប្រទេសមហាអំណាចទាំង២នេះ កំពុងតែប្រកួតប្រជែងគ្នា កាន់តែក្ដៅគគុក ទាំងផ្នែកយោធា និង សេដ្ឋកិច្ច។

ដោយឡែក កោះតៃវ៉ាន់ ក្លាយជាតំបន់ជម្លោះដ៏ធំបំផុត រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក ទាំង២នេះ ហើយវាជាតំបន់ដ៏មានសក្ដានុពលខ្ពស់បំផុត។ ចំណែកចិន មើលឃើញ ថា តៃវ៉ាន់ គ្រប់គ្រងដោយខ្លួនឯង ក្លាយជាខេត្តបំបែកខ្លួន។ បន្ថែមពីលើនេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបង្ហាញអំពីគោលបំណងរបស់គាត់ ចង់រឹបអូសយកកោះតៃវ៉ាន់ មកដាក់នៅក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង នៅក្នុងអំឡុងពេលកាន់តំណែងរបស់គាត់។China's President Xi Jinping and US secretary of state Antony Blinken meet  in Beijing | World News | Sky News

ក្រុងតៃប៉ិ មើលឃើញ ថា ខ្លួនឯង មានភាពខុសគ្នា ពីចិនដីគោក ព្រោះតៃវ៉ាន់ មានរដ្ឋធម្មនុញ្ញ និង មេដឹកនាំរបស់ខ្លួន។ ជាមួយគ្នានេះដែរ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ បានបញ្ជាក់យ៉ាងច្បាស់ ថា ក្រុងវ៉ាស៊ីនតោន នឹងការពារកោះតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍វាយលុករបស់ចិន មកលើកោះតៃវ៉ាន់។ ការលើកឡើងរបស់លោកប្រធានាធិបតី បៃដិន បាននាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីរដ្ឋាភិបាលក្រុងប៉េកាំង ផងដែរ៕