Home ព័ត៌មានអន្តរជាតិ ប្រទេសចំនួន៣ ជាគោលដៅទីផ្សារធំរបស់ហាងលក់ទំនិញ 7-Eleven

ប្រទេសចំនួន៣ ជាគោលដៅទីផ្សារធំរបស់ហាងលក់ទំនិញ 7-Eleven

104
0

ហាងលក់ទំនិញ 7-Eleven បានផ្តោតលើទីផ្សារគោលដៅចំនួន៣ប្រទេស ក្នុងនោះក្រុមហ៊ុននឹងពង្រីកសាខាថ្មីនៅប្រទេសកម្ពុជាឱ្យបាន១០០សាខា និងបើកសាខាថ្មីនៅប្រទេសថៃបន្ថែមទៀតឱ្យបាន៧០០សាខា ។ ចំណែកប្រទេសឡាវ ហាងលក់ទំនិញ 7-Eleven ទើបតែបើកសាខាដំបូង ដោយសារសម្លឹងឃើញថា ពលរដ្ឋឡាវមានលទ្ធភាពជាងមុនក្នុងការទិញទំនិញ ។Thailand's CP wins 7-Eleven rights to operate in Cambodia - The Cambodia  Daily

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អាជីវកម្មទំនិញលក់រាយរបស់ថៃបានពង្រីកសាខាកាន់តែច្រើននៅក្រៅប្រទេស ជាពិសេស ក្នុងទីផ្សារប្រទេស CLMV រួមមាន កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងវៀតណាម ដោយសារក្រុមហ៊ុនសម្លឹងឃើញកត្តាកំណើនសេដ្ឋកិច្ចរឹងមាំ ការទិញទំនិញកើនឡើង និងកំណើនពលរដ្ឋជាយុវវ័យផងដែរ ។ ហេតុនេះ ហាងលក់ទំនិញ 7-Eleven បានផ្តោតលើការបើកទីផ្សារថ្មីនៅក្រៅប្រទេស ។

ក្រុមហ៊ុន CP ទទួលបានអាជ្ញាប័ណ្ណឱ្យពង្រីកសាខាហាងលក់ទំនិញ 7-Eleven នៅប្រទេសកម្ពុជា និងឡាវ ។ ក្រុមហ៊ុនបានពង្រីកសាខាថ្មីនៅកម្ពុជា តាំងពីខែសីហា ឆ្នាំ២០២១ មកម៉្លេះ ដោយការបង្កើតក្រុមហ៊ុន CP ALL (Cambodia) និងបើកសាខាដំបូងនៅរាជធានីភ្នំពេញ បន្ទាប់មក ក្រុមហ៊ុនបានពង្រីកសាខានៅតាមបណ្តាខេត្តផងដែរ ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនមានសាខាហាងលក់ទំនិញ 7-Eleven នៅកម្ពុជាចំនួន៤០សាខា ហើយនៅខែមេសា ឆ្នាំ២០២៣ មានចំនួន៦០សាខា ។ ក្រុមហ៊ុនសង្ឃឹមថា នៅឆ្នាំ២០២៣ នេះ នឹងមានសាខាសរុប១០០សាខានៅទូទាំងប្រទេសកម្ពុជា ។7-Eleven parent to sell department store unit | Phnom Penh Post

ការបើកសាខាហាងលក់ទំនិញ 7-Eleven នៅកម្ពុជា ក្រុមហ៊ុនលើកឡើងថា ដោយសារសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន មានកំណើនការទិញទំនិញ ព្រមទាំងមានការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់នៅកម្ពុជាផងដែរ ។ លើសពីនេះ ពលរដ្ឋខ្មែរនិយមទិញផលិតផលថៃ ហើយនៅតាមបណ្តាហាងលក់ទំនិញ 7-Eleven នឹងដាក់លក់ផលិតផលថៃជាច្រើនមុខ ។

ក្រុមហ៊ុនលើកឡើងថា បើទោះជាទំហំសេដ្ឋកិច្ចកម្ពុជាតូចជាងថៃក្តី ប៉ុន្តែការរីកលូតលាស់របស់ GDP កម្ពុជានៅឆ្នាំ២០២៣ បើតាមធនាគារពិភពលោករំពឹងថា នឹងកើនឡើងដល់៥,២% ។ ដូច្នេះ កំណើននេះលើសប្រទេសថៃ ដែល GDP របស់ថៃបានកើនឡើងពី៣% ទៅ៤% ។ ក្រុមហ៊ុនបន្តថា សម្រាប់ទីតាំងហាងលក់ទំនិញ 7-Eleven គឺស្ថិតនៅក្នុងទីប្រជុំជន តំបន់ទេសចរណ៍ សាលារៀន និងស្ថានីយចាក់ប្រេងឥន្ធនៈ ។ កាលពីអំឡុងពេលកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម ហាងលក់ទំនិញ 7-Eleven ដែលមានទីតាំងនៅក្បែរៗនោះបានលក់ទំនិញដាច់ច្រើន ហេតុនេះ ក្រុមហ៊ុនមានគម្រោងពង្រីកសាខាបន្ថែមទៀតនាថ្ងៃអនាគត ។7-Eleven unveils latest Evolution Store in Dallas | Supermarket News

ក្រៅពីកម្ពុជាហើយ ក្រុមហ៊ុន CP All ក៏មានគម្រោងបើកសាខាថ្មីបន្ថែមទៀតនៅប្រទេសឡាវផងដែរ ។ ហេតុនេះ នៅឆ្នាំ២០២៣ ក្រុមហ៊ុនអាចសម្រេចផែនការពង្រីកសាខារបស់ខ្លួនទាំងនៅប្រទេសថៃ កម្ពុជា និងឡាវ ។ ចំណែកការបើកសាខាថ្មីនៅថៃ ក្នុងត្រីមាសដំបូងឆ្នាំ២០២៣ កន្លងមក ក្រុមហ៊ុនបានបើកចំនួន២០៩សាខា ហើយរហូតដល់ចុងឆ្នាំ២០២៣ ក្រុមហ៊ុននឹងបើកសាខានៅថៃបន្ថែមទៀតចំនួន៧០០សាខា ៕ ប្រភព ៖ Bangkok biznews