កម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនសិស្សប្រុសស្រីចំនួន៨នាក់ ដើម្បីធ្វើការកិច្ចសន្យាអប់រំទាក់ទងករណីហិង្សាទៅលើសិស្សស្រីម្នាក់ ក្រៅរបងសាលាសាមគ្គីល្បីពេញបណ្តាញសង្គម។
សមត្ថកិច្ចបានឱ្យដឹងថា សិស្សស្រី៧នាក់ និងសិស្សប្រុសម្នាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីពួកគេវាយគ្នាទៅវិញទៅមកបណ្ដាលឱ្យភាគីម្ខាងរងរបួសបែកក្បាល និងច្រមុះ និងថ្ពាល់របួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។
ក្រោយពីធ្វើការសាកសួរចម្លើយសិស្សចំនួន៨នាក់ចប់សព្វគ្រប់ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចធ្វើការណែនាំអប់រំដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ដល់សិស្សទាំង០៨នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕












