Home Blog Page 1637

កម្លាំងអាវុធហត្ថចាប់បាន hacker ៥នាក់ ដែលតែងតែផ្ញើ Link ទៅតាមតេឡេក្រាម

0
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។
ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០ដុល្លារ ហើយខ្លួនបានវេរទៅឱ្យអស់ ១០,០០០ដុល្លារ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។May be an image of 5 people and text
តាមរយៈវិធានការជំនាញ និងការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ (ខ្មែរ០១នាក់, ចិន០៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុមHacker នៅឯបរទេស ធ្វើសកម្មភាព ហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។
ជនសង្ស័យទាំង ០៥នាក់រួមមាន៖May be an image of phone and text
១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។
២.ឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែឆាត ពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរនិងសម្លេង ឲ្យក្រុម Hacker។
៣.ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ, រកបណ្តាញបន្ថែម និងពេលខ្លះ ទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker។
៤.ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ។
៥.ឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។May be an image of book and text
តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឱ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាបឮពួកគេប្រាប់ថារស់នៅប្រទេសថៃ ហើយពួកគេប្រាប់ថាទៀតថា៖” អាចហែកតេឡេក្រាមបាន តាមរយៈផ្ញើសារឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទឬឈានដល់គ្រប់គ្រងអាខោនធនាគារបាន និងម៉្យាងទៀតប្រសិនបើយើងថតស្កែនលេខតេលេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង Telegram យើងបានដូចគ្នា”។May be an image of phone, digital audio player and text
រាល់ប្រតិបត្តិការជោគជ័យទាំងអស់ ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឱ្យ ក្រុម Hacker តាមរយៈធនាគារ ហ៊ុយវ័ង។May be an image of 5 people, ambulance, street and text
តាមរយៈបទពិសោធន៍នៃការបង្ក្រាបករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា៖” ដោយសារតែបច្ចេកវិទ្យាដើរលឿនពេក ធ្វើឱ្យមានកម្មវិធីជាច្រើនដែលយើងមិនអាចតាមទាន់បាន ដូច្នេះ បងប្អូនដែលប្រើទូរស័ព្ទទាំងអស់ មិនត្រូវចូលមើល Link ឬ App ណាមួយ ដែលមានប្រភពមិនច្បាស់លាស់ ហើយផ្ញើមកឱ្យយើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជាមិនត្រូវ ឆ្លើយឆ្លងជាមួយសារទាំងឡាយណា ដែលទាមទារឲ្យយើងបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យធនាគារ ឬថតស្គ្រីនទូរស័ព្ទ របស់យើង ទៅពួកគេនោះឡើយ ហើយបើមានអ្នកស្គាល់ផ្ញើសារជាអក្សរខ្មែរ ឬអក្សរបរទេសមកយើង ដើម្បីខ្ចីប្រាក់ ឬទារប្រាក់ ឬបង្ខំឱ្យទូទាត់អ្វីផ្សេងៗ យើងមិនត្រូវផ្ទេរប្រាក់ទៅភ្លាមៗនោះទេ គឺត្រូវឆែកបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀងវាងការខាតបង់ ឬការចាញ់បោក ដោយប្រការណាមួយ លើការប្រើប្រាស់ទូរស័ព្ទ៕

មកស្គាល់កោះមួយ ប្រៀបបានជាឋានសួគ៌ក្រោមមេឃ កំពុងលាក់ខ្លួននៅកណ្តាលសាគរដ៏ធំល្វឹងល្វើយក្នុងខេត្តកោះកុង

0

កោះម្នាស់ ស្ថិតនៅក្នុងទឹកដីខេត្តកោះកុង ដោយភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរពីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ ប្រហែល៥ម៉ោង ឆ្ពោះទៅខេត្តកោះកុង បត់ឆ្វេងទៅកំពង់ផែកោះស្តេច មានផ្លូវបំបែកឆ្វេងទៅកំពង់ផែទូកក្តោងតារាសាគរ និងជិះទូកប្រហែល២០នាទី ទើបទៅដល់កោះមួយនេះ។No photo description available.ថ្វីបើកោះនេះមានទេសភាពស្រស់ស្អាតគួរឱ្យគយគន់ មានទឹកសមុទ្រថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់សក្បុស ដើមដូងដុះទេរចេញពីឆ្នេរសមុទ្រ ខ្យល់បរិសុទ្ធ មុជទឹកមើលផ្កាថ្ម ស្ទូចត្រី ផឹកដូងត្រជាក់ដល់បេះដូងក្តី​ ក៏ប៉ុន្តែកោះនេះហាក់មិនសូវមានភ្ញៀវទេសចរណ៍មកកម្សាន្តច្រើននោះទេ។

នៅទីនេះភ្ញៀវទេសចរណ៍អាចសម្រាកបោះតង់បាន និងអាចជួលទូកអ្នកនេសាទ ធ្វើដំណើរកម្សាន្តស្ទួចត្រី ឬគយគន់ថ្ងៃលិចបានផងដែរ។No photo description available.

ជាមួយនឹងសម្រស់ដ៏ស្អាត និងធនធានធម្មជាតិដ៏សម្បូរបែប កោះនេះ ត្រូវបានរដ្ឋបាលខេត្តកោះកុង ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍កោះមួយនេះ យក្លាយជាតំបន់សម្រាកលំហែកម្សាន្តប្រណិតបែបអេកូទេសចរណ៍តំបន់ឆ្នេរសមុទ្រប្រចាំខេត្តកោះកុង៕No photo description available.No photo description available.No photo description available.

រូបភាពដោយ៖ CHAN

ភេសជ្ជៈសម្រកទម្ងន់ ៥មុខ ដែលណែនាំដោយអ្នកជំនាញជប៉ុន

0

គន្លឹះក្នុងការសម្រកទម្ងន់គឺ ធ្វើឱ្យប្រសើរឡើងនូវអត្រាមេតាបូលីស ថាមពល និងខ្លាញ់ក្នុងខ្លួនរបស់អ្នក។ ដូច្នេះហើយ ជំនួយដ៏សំខាន់បំផុតមួយគឺភេសជ្ជៈ យោងតាមអ្នកជំនាញជប៉ុន បាននិយាយថា ការទទួលទានភេសជ្ជៈក៏អាចជួយអ្នកឱ្យសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ ដែលភេសជ្ជៈទាំងនោះមានដូចជា៖

១.កាហ្វេ៖ កាហ្វេ ជួយធ្វើឱ្យឈាមរត់បានល្អ និងជំនួយដល់តម្រងនោម ជួយបង្កើនប្រព័ន្ធមេតាប៉ូលីសមូលដ្ឋាន។ ការផឹកកាហ្វេក្តៅៗពីកន្លះម៉ោងទៅមួយម៉ោងមុនពេលហាត់ប្រាណអាចជួយអ្នកសម្រកទម្ងន់បានយ៉ាងលឿន ជាពិសេសគឺកាហ្វេដែលគ្មានជាតិស្ករ។31 Coffee Brands, Ranked From Worst To Best

២.ទឹកសណ្តែក៖ ទឹកសណ្តែកសម្បូរទៅដោយប្រូតេអ៊ីនដែលមានគុណភាពល្អ ជួយបំបាត់ការអស់កម្លាំង និងធ្វើឱ្យសីតុណ្ហភាពរាងកាយកើនឡើង។ ការទទួលទានទឹកសណ្តែក ១ កែវនៅពេលព្រឹក នឹងជួយបង្កើនអត្រាមេតាបូលីសក្នុងរាងកាយផងដែរ។What's in Soy Milk? A Closer Look at Ingredients and More

៣.សូដា៖ ទឹកសូដាដែលគ្មានជាតិស្ករ អាចជួយពង្រីកសរសៃឈាម រំញោចដំណើរការនៃប្រព័ន្ធរំលាយអាហារ ជួយឱ្យរាងកាយឡើងកំដៅ និងជំរុញលំហូរឈាមបានល្អ។Nimbu Soda (Indian-Style Lime Soda) Recipe

៤.ទឹកក្តៅឧណ្ណៗ៖ ការផឹកទឹកក្តៅឧណ្ហៗបន្ទាប់ពីភ្ញាក់ពីគេង ធ្វើឱ្យសរីរាង្គខាងក្នុងមានភាពកក់ក្តៅ ដូចជាក្រពះពោះវៀន ជួយឱ្យប្រព័ន្ធឈាមរត់ប្រសើរឡើង អនុញ្ញាតឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យការសម្រកទម្ងន់កាន់តែងាយស្រួល។15 Research-Based Health Benefits Of Drinking Hot Water

៥.ទឹកដោះគោក្តៅ៖ ការទទួលទានទឹកដោះគោក្តៅៗមុនចូលគេង ជួយឱ្យអ្នកគេងលក់ស្រួល ព្រោះទឹកដោះគោសម្បូរទៅដោយអាស៊ីតអាមីណូ ដែលជំនួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែប្រសើរឡើង នឹងធ្វើឱ្យរាងកាយបញ្ចេញអរម៉ូនលូតលាស់បានល្អ៕ Two glasses of advocaat with hot milk … – License Images – 851007 ❘  StockFoodប្រភព៖sanook

សមាជិកសភារបស់គណបក្សភឿថៃ ប្រឆាំងនឹងគណបក្សឆ្ពោះទៅមុខ ចង់ក្ដោបតំណែងប្រធានសភា

0

រាជធានីបាងកក៖ ក្រោយពេលគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានប្រកាស អំពីតំណាងរាស្ដ្រជាផ្លូវការ រួចមក គណបក្សភឿថៃ ជាអ្នកទទួលបានអាសនៈច្រើនលំដាប់ទី២ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា នៅតែបន្ដទាមទារតំណែងប្រធានសភា ពីសម្ពន្ធភាពគណបក្សរបស់ខ្លួន ក្រោមការដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP។Suit seeks Pheu Thai's dissolution

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ថា សមាជិកសភា ភាគច្រើនរបស់គណបក្សភឿថៃ (Pheu Thai) កំពុងតែទទូច ថា ប្រធានសភាថ្មី ត្រូវតែជាបេក្ខជន មកពីគណបក្សរបស់ខ្លួន។ សមាជិកសភាទាំងនោះ បានអះអាង ថា គណបក្សភឿថៃ គួរតែស្តាប់អ្នកបោះឆ្នោតឱ្យច្រើន ជាជាងការឱនក្បាល ទៅរកគណបក្សឆ្ពោះទៅមុខ (MFP)។

បញ្ហានេះត្រូវបានលើកឡើង កាលពីថ្ងៃពុធ នៅក្នុងកិច្ចប្រជុំមួយ សម្រាប់សមាជិកសភាថ្មីរបស់គណបក្ស ត្រូវបានស្គាល់ជាផ្លូវការ កាលពីថ្ងៃចន្ទ ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ក្រោយការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។Youth Party Seeks to Move Thailand Forward from Army Control

ក្រុមនាយកប្រតិបត្តិរបស់គណបក្សភឿថៃ មានដូចជា លោក ចូលណាន់ ស្រ៊ីកាវ (Cholnan Srikaew) មេដឹកនាំបក្សភឿថៃ, លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានបក្ស និង លោក ប្រាស៊ើត ចាន់តារ៉ារួងថុង (Prasert Chantararuangthong) អគ្គលេខាធិការបក្ស ក៏បានចូលរួមផងដែរ។

បើតាមប្រភពជាច្រើន មកពីគណបក្សភឿថៃ បានឲ្យដឹង ថា តំណាងរាស្រ្ដជាច្រើន មានការខកចិត្តយ៉ាងខ្លាំង ក្រោយពេលនាយកប្រតិបត្តិគណបក្សមួយចំនួន បាននិយាយ ថា វាជាគោលការណ៍តំណែងប្រធានសភា គួរតែបានទៅគណបក្សឆ្ពោះទៅមុខ (MFP) ព្រោះគណបក្សមួយនេះ ទទួលបានអាសនៈសភាច្រើនជាងគេ ខណៈគណបក្សភឿថៃ ជាអ្នកទទួលបានអាសនៈបន្ទាប់ នឹងត្រូវកាន់តំណែងជាអនុប្រធានសភា ចំនួន២។House Speaker places new parliament building under tight security | Thai  PBS World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English.

ការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺគណបក្សឆ្ពោះទៅមុខ បានឈ្នះសំឡេងឆ្នោតច្រើនជាងគេ ដោយទទួលបានចំនួន១៥១អាសនៈ ខណៈគណបក្សភឿថៃ ទទួលបានចំនួន ១៤១អាសនៈ។ គណបក្សទទួលបានអាសនៈច្រើនជាងគេទាំង២នេះ បានចងសម្ពន្ធភាពជាមួយនឹងគណបក្ស ចំនួន៦ផ្សេងទៀត ដោយប្រមូលបានអាសនៈសរុប ៣១៣ ដោយមានក្ដីសង្ឃឹម អំពីការបង្កើតរដ្ឋាភិបាលថ្មី។

លោក អាឌីសន ភៀងគេស (Adisorn Piengkes) សមាជិកសភា មកពីគណបក្សភឿថៃ បានបញ្ជាក់ ថា «ប្រធានសភា ត្រូវតែជាបេក្ខជន មកពីគណបក្សភឿថៃ។ យើងមានអាសនៈនៅក្នុងសភា ចំនួន១៤១ ខណៈគណបក្សឆ្ពោះទៅមុខ មានចំនួន ១៥១អាសនៈ។ ប៉ុន្ដែហេតុអ្វីយើងត្រូវឱនក្បាល ដាក់គណបក្សឆ្ពោះទៅមុខគ្រប់ពេល? គណបក្សឆ្ពោះទៅមុខ គួរតែដឹកនាំស្ថាប័ននីតិប្រតិបត្ដិ។ ប៉ុន្ដែគណបក្សនេះ មានការលោភលន់ខ្លាំងណាស់ ងាកមកដណ្ដើមតំណែងប្រធានសភាបន្ថែមទៀត។Thailand's Elections: Potential Coalition Government Scenarios | Council on  Foreign Relations

លោក Adisorn Piengkes បានបន្ថែម ថា «ខ្ញុំកំពុងតែតស៊ូ ដើម្បីផលប្រយោជន៍របស់គណបក្សភឿថៃ… យើងមិនអាចអនុញ្ញាតដល់គណបក្សឆ្ពោះទៅមុខ ដណ្ដើមកាន់កាប់តំណែងប្រធានសភាទៀតទេ។ យើងមានបេក្ខជនស័ក្ដិសមជាច្រើន សម្រាប់ការកាន់តំណែងកំពូល នៃស្ថាប័ននីតិប្បញ្ញត្ដិនេះ។ យើងមិនត្រូវឱនក្បាល ដោយងាយៗ ទៅកាន់គណបក្សឆ្ពោះទៅមុខនោះឡើយ ព្រោះគណបក្សភឿថៃ មានបទពិសោធន៍នយោបាយ អស់រយៈពេល២២ឆ្នាំមកហើយ ហើយគណបក្សនេះ មិនដែលតោងកេរ្ដិ៍ឈ្មោះ ពីគណបក្សឆ្ពោះទៅមុខ នោះឡើយ»។

លោកបណ្ឌិត ចូលណាន់ មេដឹកនាគណបក្សភឿថៃ បានបញ្ជាក់ ថា សមាជិកសភារបស់គណបក្សភឿថៃ ភាគច្រើន បានឯកភាពគ្នា ថា ប្រធានសភា គួរតែជាបេក្ខជន ត្រូវបានជ្រើសរើស ចេញពីគណបក្សភឿថៃ។ នៅក្នុងបោះឆ្នោតជាតិ មានប្រជាជនថៃ ជាង១០លាននាក់ បានបោះឆ្នោត គាំទ្រដល់គណបក្សភឿថៃ។2023/24 "What's Interesting about the Thai General Election is not Who Wins  but What Comes After" by Termsak Chalermpalanupap - ISEAS-Yusof Ishak  Institute

សមាជិកសភា មកពីគណបក្សភឿថៃ រូបនេះ បានសង្កត់ធ្ងន់ ថា «ទស្សនៈ និង យោបល់របស់សមាជិកសភា និង សមាជិករបស់គណបក្ស ត្រូវតែយកមកពិចារណា។ យើងក៏ត្រូវតែស្តាប់នូវអ្វីដែលអ្នកចរចារបស់គណបក្ស កំពុងតែពិភាក្សាគ្នា ជាមួយនឹងគណបក្សឆ្ពោះទៅមុខ (MFP)។ ដូច្នេះយើងត្រូវតែនិយាយគ្នា នៅមុនពេលការសន្និដ្ឋានមួយ បានកើតឡើង។ សមាជិកសភារបស់គណបក្សទាំងអស់ ត្រូវតែអនុញ្ញាតឲ្យបោះឆ្នោត លើបញ្ហានេះ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ»។

ការតស៊ូមតិ ជុំវិញថា តើគណបក្សណា នឹងកាន់តំណែងប្រធានសភា កំពុងតែបន្ដ ក្រោយពេលគណបក្សភឿថៃ កាលពីថ្ងៃចន្ទ បានបដិសេធប្រគល់តំណែងកំពូល នៃស្ថាប័ននីតិប្បញ្ញត្ដិនេះ ទៅឲ្យគណបក្សឆ្ពោះទៅមុខ។

លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា គណបក្សទាំង២ នៅតែមិនទាន់បានឯកភាពគ្នា លើតំណែងប្រធានសភា នៅឡើយ បើទោះជាការអះអាង កាលពីថ្ងៃអាទិត្យ ថា គណបក្សឆ្ពោះទៅមុខ បានព្រមព្រៀង ប្រគល់តំណែងអនុប្រធានសភា ចំនួន២ មកឲ្យគណបក្សភឿថៃ សម្រាប់ជាការដោះដូរតំណែងប្រធានសភា យ៉ាងណាក៏ដោយ៕

អាហារដែលមានផូស្វ័រខ្ពស់ចំនួន ៥ ដែលអ្នកជំងឺតម្រងនោមគួរចៀសវាង

0

តម្រងនោមមានតួនាទីសំខាន់ណាស់ ក្នុងការជួយផលិតអ័រម៉ូន ច្រោះនូវជាតិពុល និងកាកសំណល់តាមរយៈទឹកនោម និងធានាលំនឹងសារជាតិទឹកនៅក្នុងរាងកាយ។ ហេតុនេះហើយយើងត្រូវថែរក្សាសុខភាពតម្រងនោមឱ្យបានល្អ ប៉ុន្តែការទទួលទានអាហារមួយចំនួនអាចមានផលប៉ះពាល់ដល់តម្រងនោមរបស់អ្នកបាន។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារ ៥ មុខដែលជំងឺតម្រងនោមគួរចៀសវាង៖

១.ទឹកដោះគោ៖ ទឹកដោះគោគឺជាប្រភពដ៏សំខាន់នៃជាតិកាល់ស្យូម និងផូស្វ័រខ្ពស់ ទឹកដោះគោមួយពែងអាចមានផូស្វ័រហូតដល់ទៅ ៣៥% ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកជំងឺតម្រង់នោម និងធ្វើឱ្យតម្រងនោមរបស់អ្នកដំណើរការមិនល្អ។How to Make Almond Milk | Downshiftology

២.គ្រាប់ធញ្ញជាតិ៖ ការទទួលទានគ្រាប់ធញ្ញជាតិគឺល្អសម្រាប់ សុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ។ ប៉ុន្តែការញ៉ាំគ្រាប់ធញ្ញជាតិច្រើន ប្រហែលជាមិនល្អសម្រាប់អ្នកជំងឺតម្រងនោមនោះទេ ព្រោះវាអាចធ្វើឱ្យឆ្អឹងអ្នកជំងឺមានសភាពខ្សោយងាយនឹងបាក់ផងដែរ។9 Evidence-Based Health Benefits of Almonds

៣.សរីរាង្គសត្វ៖ សរីរាង្គដូចជា ពោះវៀន ថ្លើម ឬខួរក្បាល គឺសុទ្ធតែមានផូស្វ័រខ្ពស់ណាស់ ដែលអ្នកជំងឺតម្រងនោមគួរជៀសវាង ព្រោះអាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។Cooking Lungs: Nose to Tail Eating

៤.អាហារសមុទ្រ៖ អាហារសមុទ្រភាគច្រើនគឺជាប្រភពដ៏សំខាន់នៃផូស្វ័រ រួមទាំងត្រីសាម៉ុង ត្រីសាឌីន មឹក អយស្ទ័រ និងក្តាមជាដើម។ វាអាចមានរហូតដល់ ៧០% នៃបរិមាណផូស្វ័រ ដូច្នេះហើយអ្នកដែលមានជំងឺតម្រងនោមមិនគួរបរិភោគឡើយ ព្រោះអាចប៉ះពាល់ដល់តម្រងនោមរបស់អ្នកកាន់តែខ្លាំង។Seafood, Food and wine, Victoria, Australia

៥.ផ្លែប៊ឺរ៖ ការញ៉ាំផ្លែប៊ឺរច្រើនអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់តម្រងនោម ដែលបណ្តាលឱ្យមានអាការៈរមួលក្រពើ និងចង្វាក់បេះដូងមិនប្រក្រតីជាដើម៕11 Reasons Why Berries Are Among the Healthiest Foods on Earth ប្រភព៖sanook

ថៃសរសើរម្រេចកំពតថាល្បីល្បាញ និងមានក្លិនឈ្ងុយជាងម្រេចទូទៅ

0

ប្រទេសកម្ពុជា ៖ សារព័ត៌មានរបស់ថៃឈ្មោះ World Pulse បានផ្សព្វផ្សាយថា ម្រេចកំពត គឺជាម្រេចពិសេសបំផុតក្នុងចំណោមម្រេចទាំងអស់ ដែលវាមានរសជាតិហឹរ និងមានក្លិនឈ្ងុយជាងម្រេចទូទៅ ។ ម្រេចខ្មៅពីខេត្តកំពត ដែលដាក់លក់នៅតាមអនឡាញមានតម្លៃខ្ពស់ គឺ៧០ដុល្លារអាមេរិកក្នុង១គីឡូក្រាម ចំណែកម្រេចសខេត្តកំពតវិញ មានតម្លៃខ្ពស់ជាងនេះទៀត ។ ហេតុនេះ គុណសម្បត្តិល្បីល្បាញរបស់វាបានធ្វើឱ្យម្រេចកំពតក្លាយជាទំនិញនាំចេញសំខាន់មួយរបស់កម្ពុជា ដែលមានទីផ្សារលក់ចេញនៅសហភាពអឺរ៉ុប និងបង្កើតប្រាក់ចំណូលដល់កសិករខ្មែរជាច្រើននាក់ ។ម្រេចកំពតចាប់ផ្ដើមប្រមូលផលបាន១០% ខណៈទីផ្សារឆ្នាំហាក់ប្រសើរជាងឆ្នាំមុន —  Cambonomist

សារព័ត៌មាន World Pulse លើកឡើងថា កាលពីឆ្នាំ២០១៦ សហភាពអឺរ៉ុបបានប្រកាសថា ម្រេចនៅខេត្តកំពត និងកែប គឺជាទំនិញក្នុងតំបន់សម្រាប់សម្គាល់ភូមិសាស្ត្រ ដោយសារផ្ទៃដីដាំដុះអំណោយផលបានធ្វើឱ្យទិន្នផលម្រេចកំពតល្បីល្បាញ ។ នៅទូទាំងប្រទេសកម្ពុជាមានតែខេត្តភាគខាងត្បូងប្រទេសប៉ុណ្ណោះ ដែលបានដាំម្រេចនាំចេញទៅក្រៅប្រទេស នៅក្រោមឈ្មោះថា ម្រេចកំពតរបស់កម្ពុជា ។ កសិករនៅតំបន់នេះដាំទាំងម្រេចស ម្រេចក្រហម និងម្រេចខ្មៅ ហើយភាពខុសប្លែកគ្នានៃពណ៌ម្រេច គឺអាស្រ័យលើពេលវេលា និងវិធីប្រមូលផល ។ បើគេទុកវារយៈពេលយូរ ម្រេចទុំនៅលើដើមនឹងកាន់តែផ្តល់រសជាតិហឹរ និងមានក្លិនឈ្ងុយខ្លាំង ។ ម្រេចកំពតបាននាំចេញទៅលក់នៅអឺរ៉ុបតាំងពីចុងសតវត្សរ៍ទី១៩ មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក ម្រេចកំពតមានតម្រូវការច្រើននៅលើទីផ្សារ ។ម្រេចកំពតនៅតែមានទីផ្សារល្អបើទោះបីស្ថិតនៅក្នុងបរិបទកូវីដ-១៩ - ក្រសួងព័ត៌មាន

លោក វួន ធី ជាម្ចាស់ចម្ការម្រេចមួយកន្លែងនៅខេត្តកំពត និងជាអ្នកនាំចេញម្រេចរៀបរាប់ថា លោកទទួលបានប្រាក់ចំណូលច្រើនពីម្រេចក្នុង១ឆ្នាំៗ ប៉ុន្តែការដាំម្រេចសម្រាប់នាំចេញ មិនមែនជាការងាយស្រួលទេ ពីព្រោះលោកត្រូវប្រឈមនឹងអាកាសធាតុប្រែប្រួល និងសត្វល្អិតផងដែរ ។ លោកបន្តថា នៅឆ្នាំ២០២៣ ទិន្នផលផលិតនឹងធ្លាក់ចុះជាងពាក់កណ្តាល បើធៀបនឹងឆ្នាំ២០២២ ពីព្រោះមានភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុក្តៅ ដែលធ្វើឱ្យម្រេចជ្រុះផ្កា និងមានសត្វល្អិត ។ ប៉ុន្តែលោកមិនអាចប្រើប្រាស់ថ្នាំគីមី ឬថ្នាំកម្ចា.ត់សត្វល្អិតទេ ដោយសារលក្ខខណ្ឌនាំចេញទៅកាន់ទីផ្សារអឺរ៉ុបកំណត់មិនឱ្យប្រើថ្នាំគីមី ។ ដូច្នេះ ម្ចាស់ចម្ការម្រេចទាំងអស់ត្រូវតែយល់ព្រមធ្វើតាមស្តង់ដារនេះ ដើម្បីរក្សាគុណភាព និងកេរ្តិ៍ឈ្មោះម្រេចកំពត ។ការនាំចេញ​ម្រេច​កំពត​នៅតែមាន​ស្ថិរភាព​ – ខ្មែរប៉ុស្ដិ៍

លោក វួន ធី បន្ថែមថា វាសនាអ្នកដាំម្រេចមិនទៀងទេ ពីព្រោះលោកមិនអាចប៉ាន់ស្មានពីតម្រូវការម្រេចនៅទីផ្សារក្រៅប្រទេសបានទេ ។ បើគ្មានកូតាពីក្រៅប្រទេស ម្ចាស់ចម្ការម្រេចតូចៗដូចជារូបលោក ត្រូវតែលក់ម្រេចទៅឱ្យឈ្មួញកណ្តាល ឬលក់ឱ្យក្រុមហ៊ុនអន្តរជាតិ ដែលធ្វើអាជីវកម្មដាំដុះ ផលិត និងនាំចេញ ។ ចុងក្រោយ លោកប្រាប់ថា លោកពេញចិត្តនឹងមុខរបរនេះ ៕ម្រេច ''ខ្មៅ' កំពត - Buyloy.com: Online Shopping for Books, Electronics,  Clothes... in Cambodia

ប្រភព ៖ World Puls

សាយ ថាយុវជនសម័យថ្មីខ្វល់រឿងគ្រួសារគេនិងជម្លោះបុគ្គលច្រើនជាងរឿងប្រទេសជាតិ

0

តារាចម្រៀង សាយ ដែលពេញដោយបេះដូងសប្បុសធម៌តែងតែបង្កើតយុទ្ធនាការជួយសង្រ្គោះកុមារកម្ពុជាបានបង្ហោះសារដោយក្តីអន់ចិត្តពេលឃើញយុវជនសម័យថ្មីខ្វល់តែរឿងគ្រួសារគេនិងជម្លោះបុគ្គលច្រើនជាងរឿងប្រទេសជាតិ។May be an image of 1 personមហាជនមួយចំនួនធំស្គាល់មកហើយថាតារាចម្រៀង សាយ គឺជាសិល្បករគម្រូម្នាក់ដែលបានបង្កើតយុទ្ធការរត់ជាច្រើនកម្មវិធី និងឆ្លងខេត្តជាច្រើនដើម្បីរៃអង្គាសប្រាក់ឧបត្ថម្ភទៅដល់មន្ទីរពេទ្យកុមារ ដែលធ្វើឱ្យមហាជនកោតសរសើរពីទឹកចិត្តរបស់តារាប្រុសរូបនេះយ៉ាងខ្លាំងទោះបីកន្លងមានរបួសឈឺដល់ខ្លួនដោយសារតែរត់ច្រើនគីឡូម៉ែត្រក្តីតែលោកមិនបោះបង់ចោលឡើយ។

អ្វីដែលធ្វើឱ្យ សាយ បង្ហាញអារម្មណ៍ដោយក្តីអន់ចិត្តនោះនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងអស់ពីរឿងមួយចូលរឿងមួយពីជម្លោះអ្នកសិល្បៈដែលនាំឱ្យមានការវែកញែកគ្នាយ៉ាងខ្លាំងពីបញ្ហាឈ្លោះគ្នានេះ ប៉ុន្តែទាក់ទងកម្មវិធីប្រទេសជាតិហាក់ពុំឃើញមានការគាំទ្រឡើយ។May be an image of 1 person, road and fog

បង្ហោះសារទាំងម៉ោង១ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សាយ បានរៀបរាប់ថា «ខ្ញុំមិនអន់ចិត្តទេ នៅពេលមិនសូវមានអ្នកខ្វល់ពីកម្មវិធីរបស់ពួកខ្ញុំ តែខ្ញុំអន់ចិត្តនៅពេលយុវជនសម័យ ថ្មី ខ្វល់តែពីរឿងគ្រួសារគេ និងជម្លោះបុគ្គល ច្រើនជាងរឿងជាតិ Good night កម្ពុជា»។

ការបង្ហាញអារម្មណ៍អន់ចិត្តរបស់ សាយ អ្នកសិល្បៈជាច្រើនរូបបានចូលទៅខំមិនលើកទឹកចិត្តបង្ហាញការគាំទ្រដល់តារាចម្រៀងរូបនេះក្នុងការធ្វើទង្វើសប្បុរសធម៌ដើម្បីជាតិមាតុភូមិ។

សូមបញ្ជាក់ផងដែរថា សាយ បានបង្កើតកម្មវិធី «Preah Vihear Temple Run »ដើម្បីអបអរសាទរខួប ១៥ ឆ្នាំនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ រហូតដល់ពេលបច្ចុប្បន្ន។ កម្មវិធីនេះជាព្រឹត្ដិការណ៍ រត់៧គីឡូម៉ែត្រ និងការប្រគំតន្រ្ដី ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នាឯបរិវេណប្រាសាទព្រះវិហារ ជាមួយនឹង ២វិញ្ញាសារចូលរួម “រត់៧គ.ម.” និង “ដើរ៧០០ម៉ែត្រ” ដូច្នេះបងប្អូនជនរួមជាតិកុំភ្លេចចូលរួមចុះឈ្មោះឱ្យបានច្រើនក្នុងកម្មវិធីនេះ៕

អឺរ៉ុបគ្រោងផលិតយន្តហោះដោយប្រើថាមពលអ៊ីដ្រូសែន

0

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Destinus បានបង្ហាញគំរូយន្តហោះអ៊ីដ្រូសែន Destinus3 ដំបូងរបស់ខ្លួននៅក្នុងកម្មវិធី Paris Air Show កាលពីថ្ងៃទី ២០ ខែមិថុនា។
យោងតាម Interesting Engineering ដែលបានរាយការណ៍នៅថ្ងៃទី ២១ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Destinus មានគោលបំណងផលិតយន្តហោះដែលដើរដោយថាមពលអ៊ីដ្រូសែន ដែលមានសមត្ថភាពដឹកអ្នកដំណើររវាងទីក្រុង Frankfurt និង Shanghai ក្នុងរយៈពេលតិចជាង ៣ ម៉ោង ដោយសន្សំបាន ៨ ម៉ោងបើធៀបនឹងយន្តហោះទូទៅ។Startup is building a hydrogen-powered hypersonic plane | Daily Mail Online

ថាមពលអ៊ីដ្រូសែនត្រូវបានជ្រើសរើសធ្វើជាឥន្ធនៈ ដោយសារសមត្ថភាពនៃថាមពលរបស់វាខ្ពស់ជាង ៣ ដងនៃប្រេងកាតដែលប្រើជាទូទៅក្នុងយន្តហោះសព្វថ្ងៃនេះ។ លើសពីនេះក្រុមហ៊ុន Destinus ក៏បានរចនាឧបករណ៍ដុតក្រោយ ដែលមានសមត្ថភាពខ្ពស់ផ្តល់នូវកម្លាំងរុញច្រានបន្ថែមទៀតនៅពេលចាំបាច់។

Destinus គ្រោងនឹងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មអ៊ីដ្រូសែនដំបូងជាផ្លូវការនៅចន្លោះឆ្នាំ ២០៣០ និង ២០៣២។ មកទល់នឹងពេលនេះ Destinus បានសាកល្បងការហោះហើរដោយជោគជ័យជាមួយនឹងយន្តហោះគំរូដំបូងរបស់ខ្លួនគឺ Destinus3 ដែលជាយន្តហោះប្រវែង ៤ ម៉ែត្រ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ ៤០០ នាក់។Swiss Hypersonic Startup Destinus Appears Destined For Same Path As U.S.  Counterparts
បន្ថែមពីលើឥន្ធនៈអ៊ីដ្រូសែនក្រុមហ៊ុន Destinus ក៏នឹងណែនាំប្រព័ន្ធស្វ័យប្រវត្តិថ្មីជាមួយនឹងយន្តហោះគំរូ Destinus3។ ការហោះហើរដោយប្រើអ៊ីដ្រូសែនរាវជាឥន្ធនៈត្រូវបានគេរំពឹងថានឹងចាប់ផ្តើមអនុវត្តបណ្តើរៗនៅដើមឆ្នាំក្រោយ នៅក្នុងដំណាក់កាលដំបូងក្រុមហ៊ុន Destinus នឹងព្យាយាមហោះហើរនៅពាក់កណ្តាលទីពីរនៃ ២០២៤ ៕ ប្រភព៖vnexpress

លោក ប្រាយុទ្ធ ចាន់អូចា ត្រៀមប្រគល់ការិយាល័យធ្វើការឱ្យនាយករដ្ឋមន្ត្រីថ្មី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមិថុនា កន្លងមក គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសថៃ បានប្រកាសទទួលសមាជិកសភាតំណាងរាស្ត្រចំនួន៥០០នាក់ ហើយគេសង្កេតឃើញថា ក្នុងថ្ងៃដដែលនេះ លោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើដំណើរមកបំពេញការងាររបស់លោកនៅវិមានរដ្ឋាភិបាល ប្រកបដោយបរិយាកាសស្ងៀមស្ងាត់ ។Thailand's strongman Prayuth Chan-ocha 'failed to swear loyalty to  constitution'

តាមសេចក្តីរាយការណ៍ព័ត៌មានពីវិមានរដ្ឋាភិបាលឱ្យដឹងថា នៅអគារទីបញ្ជាការធំដែលមានការិយាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប្រចាំការិយាល័យនាយករដ្ឋមន្ត្រី នៅពេលមុននេះ ក៏មានការប្រមូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនចេញផងដែរ ។ ប៉ុន្តែនៅការិយាល័យធ្វើការរបស់លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី ដែលបានយកត្រីនាគមកចិញ្ចឹមនោះ គេរាយការណ៍ថា មិនទាន់បានរើចេញទេ ។How the drama surrounding Thailand's prime minister may unfold | The Japan  Times

ក្នុងវិមានរដ្ឋាភិបាល គ្មានសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនច្រើនទេ ចំណែកព្រះពុទ្ធរូបដែលលោក ប្រាយុទ្ធ ចាន់អូចា តម្កល់សម្រាប់គោរពបូជាក្នុងការិយាល័យធ្វើការរបស់លោកនោះ គេបានដឹកជញ្ជូនទៅកាន់លំនៅឋានរបស់លោករួចរាល់ហើយ ។ រីឯឯកសារសំខាន់ផ្សេងៗដែលមិនប្រើប្រាស់ត្រូវបានគេកម្ទេចចោល ខណៈគេប្រមូលទុកឯកសារខ្លះទៀត ដើម្បីត្រៀមប្រគល់ការិយាល័យធ្វើការទៅឱ្យនាយករដ្ឋមន្ត្រីថ្មី ។Prayuth Chan-ocha: Military coup leader elected as Thailand's prime  minister | The Independent | The Independent

គេរាយការណ៍ទៀតថា លោក ប្រាយុទ្ធ ចាន់អូចា នៅតែធ្វើការងារបន្តទៀតរហូតដល់គណៈរដ្ឋមន្ត្រីថ្មីចូលមកបំពេញតួនាទីជាផ្លូវការ ។ ការប្រមូលសម្ភារៈចេញក្រៅការិយាល័យនេះ ក្រោយពីមានសេចក្តីរាយការណ៍ថា លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីបានប្រកាសកំណត់ពេលវេលាឱ្យកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជ្រាបថា នឹងមានការជ្រើសរើសប្រធានសភានៅថ្ងៃទី១៣ ខែកក្កដា ព្រមទាំងតែងតាំងគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕ ប្រភព ៖ sanook

ក្រុមអ្នកសង្គ្រោះចម្រុះជាតិសាសន៍ មិនទាន់អស់សង្ឃឹម លើការស្វែងរកនាវាមុជទឹកដឹកមហាសេដ្ឋី

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការបាត់ទំនាក់ទំនងជាមួយនឹងនាវាមុជទឹក Titan ដឹកក្រុមអ្នកទេសចរ ជាមហាសេដ្ឋី ទៅទស្សនាកប៉ាល់ទីតានិក (Titanic) ដែលបានលិច នៅក្នុងអំឡុងឆ្នាំ១៩១២ នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិកនោះមក សហរដ្ឋអាមេរិក និង កាណាដា បានដឹកនាំការរុករកនេះ ដោយរួមទាំងបារាំង និង ចក្រភពអង់គ្លេស ផងដែរ ហើយក្រុមអ្នកជួយសង្គ្រោះ នៅតែមានក្ដីសង្ឃឹម ក្រោយការរកឃើញសំឡេងមួយ នៅក្រោមទឹកសមុទ្រ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ថា មន្រ្ដីឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុមអ្នកជួយសង្គ្រោះ កំពុងតែស្វែងរកនាវាមុជទឹក Titan ដែលបានបាត់ នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិក។ ការរុករកនេះ កំពុងតែផ្តោតទៅលើតំបន់ដែលរកឃើញសំឡេង នៅខាងក្រោមទឹកសមុទ្រ។Submarine carrying tourists to see Titanic wreckage goes missing - Submarine carrying tourists to see Titanic wreckage goes missing -

លោក ជេមី ហ្វ្រែដេរីក (Jamie Frederick) កាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃពុធ ថា អាជ្ញាធរសហរដ្ឋអាមេរិក និង កាណាដា នៅតែមិនទាន់ដឹង ថា សំឡេងនៅក្រោមទឹកសមុទ្រដ៏ជ្រៅនោះ ជាអ្វីនៅឡើយ។ ប៉ុន្ដែក្រុមអ្នកជួយសង្គ្រោះ នៅតែមានក្តីសង្ឃឹម នៅក្នុងការជួយសង្គ្រោះដល់មនុស្ស ចំនួន៥នាក់ នៅក្នុងនាវាមុជទឹក Titan ដែនបានធ្វើដំណើរទៅកាន់ទីដែលកប៉ាល់ទីតានិក បានលិច ហើយនៅមុនពេលបាត់ទំនាក់ទំនង ជាមួយនាវាមុជទឹកនោះ កាលពីថ្ងៃអាទិត្យ។

លោកកាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា នៅពេលអ្នកស្ថិតក្នុងដំណាក់កាលស្វែងរក ហើយជួយសង្គ្រោះដល់មនុស្ស អ្នកតែងតែមានក្តីសង្ឃឹម នៅក្នុងចិត្តជានិច្ច។ នេះជាមូលហេតុរបស់យើងត្រូវតែធ្វើអ្វីៗ ដែលយើងអាចធ្វើបាន។ យន្តហោះរបស់កាណាដា ដំបូងគេ បានរកឃើញសំឡេង កាលពីថ្ងៃអង្គារ ហើយសំឡេងនោះ នៅតែបន្ដឮ រហូតមកដល់ថ្ងៃពុធ។What we know about the missing Titanic-exploring submersible | CNN

លោក ជេមី ហ្វ្រែដេរីក កាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្ថែម ថា ប្រតិបត្តិការយានរុករកពីចម្ងាយ (ROV) ត្រូវបានផ្លាស់ប្តូរទីតាំង សម្រាប់ការព្យាយាមស្វែងរកប្រភពដើម នៃសំឡេងនោះ។ ចំណែកក្រុមនាវិក កំពុងតែស្វែងរក នៅក្នុងតំបន់រកឃើញសំឡេង ហើយសកម្មភាពរុករកនេះ កំពុងតែបន្ត។

លោក កាល់ ហាតស្វ៊ៀល (Carl Hartsfield) ជាអ្នកជំនាញ នៃគ្រឹះស្ថាន Woods Hole Oceanographic (វូដ ហូល អូសៀណូហ្ក្រាហ្វីក) ដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះដែរ បានបញ្ជាក់ ថា សំឡេងនៅក្រោមទឹកសមុទ្រនោះ ជាសំឡេងដ៏សង័្សយមួយ។ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ត្រ កំពុងតែស្វែងរក ថាតើវាជាសំឡេងអ្វីឲ្យប្រាកដ?Boston-based Coast Guard officials involved in search for missing sub

គេហទំព័ររបស់ក្រុមហ៊ុន OceanGate (អូសៀនហ្គេត) បានផ្សព្វផ្សាយ ថា បេសកកម្ម ទៅកាន់កប៉ាល់ទីតានិក គឺមនុស្សម្នាក់ៗ ត្រូវចំណាយលុយ រហូតដល់ចំនួន ២៥០ ០០០ដុល្លារអាមេរិក។ ចំណែកការចាប់ផ្ដើមដំណើរ នឹងចាកចេញពី St. John (សេនស៍ ចន) ស្ថិតក្នុងខេត្តកោះញូវហ្វោនឡែនដ៍ (Newfoundland ) ប្រទេសកាណាដា ហើយការធ្វើដំណើរនេះ នឹងមានចម្ងាយប្រហែល៦៤០គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់ទីកន្លែង ដែលកប៉ាល់ទីតានិក បានលិច។

នៅពេលនាវា ស្ថិតនៅលើផ្ទៃទឹក ដែលធ្វើដំណើរទៅដល់កន្លែងរបស់កប៉ាល់ទីតានិក បានលិចនោះ គឺអាចអាស្រ័យទៅលើអាកាសធាតុផងដែរ។ ជាតាមធម្មតា នាវាមុជទឹក អាចនឹងចំណាយពេល១០ម៉ោង ទើបមុជទឹកទៅដល់កន្លែងកប៉ាល់ទីតានិក ដែលបានលិចនោះ។titanic: Titanic tourist submarine used to take people to view the shipwreck goes missing in Atlantic Ocean - The Economic Times

ក្រុមអ្នកទេសចរជាមហាសេដ្ឋី ធ្វើដំណើរតាមនាវាមុជទឹក Titan ដែលបានបាត់ទំនាក់ទំនងនោះ មានចំនួន៥នាក់ រួមមាន ទី១-លោក សាហ្សាដា ដាវូដ (Shahzada Dawood) ជាមហាសេដ្ឋីអង់គ្លេស ដើមកំណើតប៉ាគីស្ថាន, ទី២-កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ អាយុ១៩ឆ្នាំ, ទី៣-លោក ហាមីស ហាឌីង (Hamish Harding) ជាមហាសេដ្ឋីជនជាតិអង់គ្លេស, ទី៤-លោក ផលហេនរី ហ្កាហ្សេឡេត (Paul-Henri Gargeolet) អាយុ៧៧ឆ្នាំ ជាអ្នកស្រាវជ្រាវជនជាតិបារាំង និង ទី៥-លោក ស្ដុកថុន រូស (Stockton Rush) ជាស្ថាបនិក និង ជានាយកប្រតិបត្ដិ OceanGate (អូសៀនហ្គេត) ជាក្រុមហ៊ុន មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។5 Reportedly Missing After Titanic Wreck Tourism Vessel Disappears In Atlantic

លោក ជេមី ហ្វ្រែដេរីក ប្រធានកងទ័នាវាឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីវេលាម៉ោង១៧ ថ្ងៃអង្គារ វេលាក្នុងតំបន់ ថា នាវាមុជទឹក Titan ដែលបានបាត់នោះ មានអុកស៊ីសែន ប្រហែល៤០ម៉ោង។ ប៉ុន្ដែរហូតមកដល់ថ្ងៃពុធ វេលាដដែលនេះ គឺនាវាមុជទឹកនោះ នឹងនៅសល់អុកស៊ីសែន ប្រហែលត្រឹមតែ១៦ម៉ោង។ ចំណែកចំណីអាហារ និង ទឹក នៅក្នុងនាវាមុជទឹកនោះ ត្រូវបានគេជឿ ថា វាស្ថិតក្នុងកម្រិតមួយប៉ុណ្ណោះ។Titanic sub missing updates: Race against time for rescuers | kgw.com

ជាមួយគ្នានេះ លោកកាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ អំពីការលំបាក សម្រាប់ការស្វែងរកនាវាមុជទឹក Titan ដែលបានបាត់ នៅក្នុងផ្ទៃទឹកដ៏ធំល្វឹងល្វើយ នៃមហាសមុទ្រអាត្លង់ទិក។ រីឯទីបញ្ជាការបង្រួបបង្រួម ត្រួតពិនិត្យប្រតិបត្តិការនេះ កំពុងតែនាំយកនូវទ្រព្យសម្បត្តិ កាន់តែច្រើន រួមទាំងនាវា យន្តហោះជាច្រើនគ្រឿង និង ប្រតិបត្តិការយានរុករកពីចម្ងាយ (ROV)។Search Underway for Missing Titanic Submarine — Best Life

លោក ជេមី ហ្វ្រែដេរីក កាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្ដ ថា «យើងក៏ត្រូវការកត្តាលក្ខខណ្ឌអាកាសធាតុ ដែលផ្លាស់ប្តូរជានិច្ច ចរន្ត និង ការពង្រីកតំបន់ស្វែងរក ជារៀងរាល់ម៉ោង។ ករណីនេះមានការស្មុគស្មាញខ្លាំងបំផុត ទាក់ទងនឹងបញ្ហានេះ ព្រោះវាមានទីតាំងស្ថិតនៅឆ្ងាយបំផុត ហើយត្រូវតែសុំសម្របសម្រួលជាច្រើន ជាមួយនឹងបណ្ដាទីភ្នាក់ងារ និង ប្រទេសផ្សេងៗទៀត ស្របពេលសហរដ្ឋអាមេរិក និង កាណាដា កំពុងតែដឹកនាំការស្វែងរក រួមទាំង ចក្រភពអង់គ្លេស និង បារាំង ផងដែរ៕Search for missing Titanic sub like 'going into space'