នាយករដ្ឋមន្ត្រីនូវែលសេឡង់ថា លោក ស៊ី ជិនពីង មិនមែនជាមេដឹកនាំផ្តាច់ការ
ប្រទេសនូវែលសេឡង់ ៖ សារព័ត៌មានប្រទេសនូវែលសេឡង់ចុះផ្សាយថា លោក Chris Hipkins នាយករដ្ឋមន្ត្រីនូវែលសេឡង់បានថ្លែងថា លោក ស៊ី ជិនពីង មិនមែនជាមេដឹកនាំផ្តាច់ការទេ ។ លោកថ្លែងបែបនេះ គឺជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានថ្លែងក្នុងពិធីជប់លៀងបរិច្ចាគប្រាក់សម្រាប់គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមកថា លោក ស៊ី ជិនពីង ជាមេដឹកនាំផ្តាច់ការ ។
លោក ចូ បៃដិន បានថ្លែងក្នុងពិធីជប់លៀងបរិច្ចាគប្រាក់ថា ៖ «មេដឹកនាំប្រទេសចិនមិនពេញចិត្តចំពោះហេតុការណ៍កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ករណីបាឡុងរបស់ចិន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថា ចិនប្រើប្រាស់បាឡុងនេះសម្រាប់ស៊ើបការណ៍សម្ងាត់ ដែលវាហោះនៅលើដែនអាកាសអាមេរិក មុនត្រូវបានយន្តហោះរបស់កងទ័ពអាមេរិកបាញ់ធ្លាក់ ។ លោក ស៊ី ជិនពីង ខឹងសម្បារនោះ ដោយសារលោក ស៊ី ជិនពីង មិនដឹងថា បាឡុងចិនបានហោះមកកាន់អាមេរិក ។ វាជារឿងគួរឱ្យខ្មាសអៀនណាស់សម្រាប់មេដឹកនាំផ្តាច់ការ ខណៈគាត់មិនដឹងថា មានរឿងអ្វីកើតឡើង» ។
ការលើកឡើងនេះបានធ្វើឱ្យលោក Chris Hipkins នាយករដ្ឋមន្ត្រីថ្មីប្រទេសនូវែលសេឡង់ ដែលលោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសចិនជាផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានសម្តែងគោលជំហរផ្ទុយគ្នាពីមេដឹកនាំអាមេរិក ។ លោកនាយករដ្ឋមន្ត្រី Chris Hipkins បានថ្លែងថា ៖ «លោក ស៊ី ជិនពីង មិនមែនជាមេដឹកនាំផ្តាច់ការទេ ហើយការដឹកនាំប្រទេសរបស់រដ្ឋាភិបាលចិន គឺជារឿងរបស់ពលរដ្ឋចិន ។ ពួកគេចង់ផ្លាស់ប្តូរទម្រង់ការគ្រប់គ្រងប្រទេស ដូច្នេះ វាជារឿងរបស់ពួកគេ» ។
លោក Chris Hipkins នាយករដ្ឋមន្ត្រីនូវែលសេឡង់មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងខែមិថុនា ឆ្នាំ២០២៣ ដោយលោកនឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម រួមទាំងក្រុមហ៊ុនធំៗរបស់នូវែលសេឡង់ចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងនោះលោកនឹងប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងលោក Zhao Leji ប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាជាតិផងដែរ ៕
ប្រភព ៖ The Better New









កាលពីថ្ងៃព្រហស្បត្តិ៍ ២២ មិថុនា ក្រុមរុករកបានរកឃើញបំណែកជាច្រើននៃកូននាវា ខ្នាតតូច Titan នៅក្បែរនឹងសាកសពកាប៉ាល់ Titanic។ ដោយឡែគកងកម្លាំងឆ្មាំសមុទ្រសហរដ្ឋអាមេរិក អះអាងកាលពីពេលទាបភ្លឺឈានចូលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ថាមនុស្សទាំង ៥នាក់ នៅក្នុងនោះត្រូវបានបានបាត់បង់ជីវិតទាំងអស់។
ទន្ទឹមគ្នានេះដែរខាងក្រុមហ៊ុន OceanGate ក៏បានចេញលិខិតសូមទោសជាសាធារណៈផងដែរ ក៏ប៉ុន្តែពួកគេនៅតែគេចមិនផុតពីបណ្តឹងរបស់ក្រុមគ្រួសារសពនោះទេ។
សូមរំលឹកផងដែរថា សម្រាប់ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions៕
ប្រភព៖ 
.jpg)



.jpg)
.jpg)















ប្រភព៖vnexpress







