រាជធានីបាងកក៖ ក្រោយពេលគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានប្រកាស អំពីតំណាងរាស្ដ្រជាផ្លូវការ រួចមក គណបក្សភឿថៃ ជាអ្នកទទួលបានអាសនៈច្រើនលំដាប់ទី២ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា នៅតែបន្ដទាមទារតំណែងប្រធានសភា ពីសម្ពន្ធភាពគណបក្សរបស់ខ្លួន ក្រោមការដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP។Suit seeks Pheu Thai's dissolution

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ថា សមាជិកសភា ភាគច្រើនរបស់គណបក្សភឿថៃ (Pheu Thai) កំពុងតែទទូច ថា ប្រធានសភាថ្មី ត្រូវតែជាបេក្ខជន មកពីគណបក្សរបស់ខ្លួន។ សមាជិកសភាទាំងនោះ បានអះអាង ថា គណបក្សភឿថៃ គួរតែស្តាប់អ្នកបោះឆ្នោតឱ្យច្រើន ជាជាងការឱនក្បាល ទៅរកគណបក្សឆ្ពោះទៅមុខ (MFP)។

បញ្ហានេះត្រូវបានលើកឡើង កាលពីថ្ងៃពុធ នៅក្នុងកិច្ចប្រជុំមួយ សម្រាប់សមាជិកសភាថ្មីរបស់គណបក្ស ត្រូវបានស្គាល់ជាផ្លូវការ កាលពីថ្ងៃចន្ទ ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ក្រោយការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។Youth Party Seeks to Move Thailand Forward from Army Control

ក្រុមនាយកប្រតិបត្តិរបស់គណបក្សភឿថៃ មានដូចជា លោក ចូលណាន់ ស្រ៊ីកាវ (Cholnan Srikaew) មេដឹកនាំបក្សភឿថៃ, លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានបក្ស និង លោក ប្រាស៊ើត ចាន់តារ៉ារួងថុង (Prasert Chantararuangthong) អគ្គលេខាធិការបក្ស ក៏បានចូលរួមផងដែរ។

បើតាមប្រភពជាច្រើន មកពីគណបក្សភឿថៃ បានឲ្យដឹង ថា តំណាងរាស្រ្ដជាច្រើន មានការខកចិត្តយ៉ាងខ្លាំង ក្រោយពេលនាយកប្រតិបត្តិគណបក្សមួយចំនួន បាននិយាយ ថា វាជាគោលការណ៍តំណែងប្រធានសភា គួរតែបានទៅគណបក្សឆ្ពោះទៅមុខ (MFP) ព្រោះគណបក្សមួយនេះ ទទួលបានអាសនៈសភាច្រើនជាងគេ ខណៈគណបក្សភឿថៃ ជាអ្នកទទួលបានអាសនៈបន្ទាប់ នឹងត្រូវកាន់តំណែងជាអនុប្រធានសភា ចំនួន២។House Speaker places new parliament building under tight security | Thai  PBS World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English.

ការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺគណបក្សឆ្ពោះទៅមុខ បានឈ្នះសំឡេងឆ្នោតច្រើនជាងគេ ដោយទទួលបានចំនួន១៥១អាសនៈ ខណៈគណបក្សភឿថៃ ទទួលបានចំនួន ១៤១អាសនៈ។ គណបក្សទទួលបានអាសនៈច្រើនជាងគេទាំង២នេះ បានចងសម្ពន្ធភាពជាមួយនឹងគណបក្ស ចំនួន៦ផ្សេងទៀត ដោយប្រមូលបានអាសនៈសរុប ៣១៣ ដោយមានក្ដីសង្ឃឹម អំពីការបង្កើតរដ្ឋាភិបាលថ្មី។

លោក អាឌីសន ភៀងគេស (Adisorn Piengkes) សមាជិកសភា មកពីគណបក្សភឿថៃ បានបញ្ជាក់ ថា «ប្រធានសភា ត្រូវតែជាបេក្ខជន មកពីគណបក្សភឿថៃ។ យើងមានអាសនៈនៅក្នុងសភា ចំនួន១៤១ ខណៈគណបក្សឆ្ពោះទៅមុខ មានចំនួន ១៥១អាសនៈ។ ប៉ុន្ដែហេតុអ្វីយើងត្រូវឱនក្បាល ដាក់គណបក្សឆ្ពោះទៅមុខគ្រប់ពេល? គណបក្សឆ្ពោះទៅមុខ គួរតែដឹកនាំស្ថាប័ននីតិប្រតិបត្ដិ។ ប៉ុន្ដែគណបក្សនេះ មានការលោភលន់ខ្លាំងណាស់ ងាកមកដណ្ដើមតំណែងប្រធានសភាបន្ថែមទៀត។Thailand's Elections: Potential Coalition Government Scenarios | Council on  Foreign Relations

លោក Adisorn Piengkes បានបន្ថែម ថា «ខ្ញុំកំពុងតែតស៊ូ ដើម្បីផលប្រយោជន៍របស់គណបក្សភឿថៃ… យើងមិនអាចអនុញ្ញាតដល់គណបក្សឆ្ពោះទៅមុខ ដណ្ដើមកាន់កាប់តំណែងប្រធានសភាទៀតទេ។ យើងមានបេក្ខជនស័ក្ដិសមជាច្រើន សម្រាប់ការកាន់តំណែងកំពូល នៃស្ថាប័ននីតិប្បញ្ញត្ដិនេះ។ យើងមិនត្រូវឱនក្បាល ដោយងាយៗ ទៅកាន់គណបក្សឆ្ពោះទៅមុខនោះឡើយ ព្រោះគណបក្សភឿថៃ មានបទពិសោធន៍នយោបាយ អស់រយៈពេល២២ឆ្នាំមកហើយ ហើយគណបក្សនេះ មិនដែលតោងកេរ្ដិ៍ឈ្មោះ ពីគណបក្សឆ្ពោះទៅមុខ នោះឡើយ»។

លោកបណ្ឌិត ចូលណាន់ មេដឹកនាគណបក្សភឿថៃ បានបញ្ជាក់ ថា សមាជិកសភារបស់គណបក្សភឿថៃ ភាគច្រើន បានឯកភាពគ្នា ថា ប្រធានសភា គួរតែជាបេក្ខជន ត្រូវបានជ្រើសរើស ចេញពីគណបក្សភឿថៃ។ នៅក្នុងបោះឆ្នោតជាតិ មានប្រជាជនថៃ ជាង១០លាននាក់ បានបោះឆ្នោត គាំទ្រដល់គណបក្សភឿថៃ។2023/24 "What's Interesting about the Thai General Election is not Who Wins  but What Comes After" by Termsak Chalermpalanupap - ISEAS-Yusof Ishak  Institute

សមាជិកសភា មកពីគណបក្សភឿថៃ រូបនេះ បានសង្កត់ធ្ងន់ ថា «ទស្សនៈ និង យោបល់របស់សមាជិកសភា និង សមាជិករបស់គណបក្ស ត្រូវតែយកមកពិចារណា។ យើងក៏ត្រូវតែស្តាប់នូវអ្វីដែលអ្នកចរចារបស់គណបក្ស កំពុងតែពិភាក្សាគ្នា ជាមួយនឹងគណបក្សឆ្ពោះទៅមុខ (MFP)។ ដូច្នេះយើងត្រូវតែនិយាយគ្នា នៅមុនពេលការសន្និដ្ឋានមួយ បានកើតឡើង។ សមាជិកសភារបស់គណបក្សទាំងអស់ ត្រូវតែអនុញ្ញាតឲ្យបោះឆ្នោត លើបញ្ហានេះ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ»។

ការតស៊ូមតិ ជុំវិញថា តើគណបក្សណា នឹងកាន់តំណែងប្រធានសភា កំពុងតែបន្ដ ក្រោយពេលគណបក្សភឿថៃ កាលពីថ្ងៃចន្ទ បានបដិសេធប្រគល់តំណែងកំពូល នៃស្ថាប័ននីតិប្បញ្ញត្ដិនេះ ទៅឲ្យគណបក្សឆ្ពោះទៅមុខ។

លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា គណបក្សទាំង២ នៅតែមិនទាន់បានឯកភាពគ្នា លើតំណែងប្រធានសភា នៅឡើយ បើទោះជាការអះអាង កាលពីថ្ងៃអាទិត្យ ថា គណបក្សឆ្ពោះទៅមុខ បានព្រមព្រៀង ប្រគល់តំណែងអនុប្រធានសភា ចំនួន២ មកឲ្យគណបក្សភឿថៃ សម្រាប់ជាការដោះដូរតំណែងប្រធានសភា យ៉ាងណាក៏ដោយ៕