ប្រទេសកម្ពុជា ៖ សារព័ត៌មានរបស់ថៃឈ្មោះ World Pulse បានផ្សព្វផ្សាយថា ម្រេចកំពត គឺជាម្រេចពិសេសបំផុតក្នុងចំណោមម្រេចទាំងអស់ ដែលវាមានរសជាតិហឹរ និងមានក្លិនឈ្ងុយជាងម្រេចទូទៅ ។ ម្រេចខ្មៅពីខេត្តកំពត ដែលដាក់លក់នៅតាមអនឡាញមានតម្លៃខ្ពស់ គឺ៧០ដុល្លារអាមេរិកក្នុង១គីឡូក្រាម ចំណែកម្រេចសខេត្តកំពតវិញ មានតម្លៃខ្ពស់ជាងនេះទៀត ។ ហេតុនេះ គុណសម្បត្តិល្បីល្បាញរបស់វាបានធ្វើឱ្យម្រេចកំពតក្លាយជាទំនិញនាំចេញសំខាន់មួយរបស់កម្ពុជា ដែលមានទីផ្សារលក់ចេញនៅសហភាពអឺរ៉ុប និងបង្កើតប្រាក់ចំណូលដល់កសិករខ្មែរជាច្រើននាក់ ។ម្រេចកំពតចាប់ផ្ដើមប្រមូលផលបាន១០% ខណៈទីផ្សារឆ្នាំហាក់ប្រសើរជាងឆ្នាំមុន —  Cambonomist

សារព័ត៌មាន World Pulse លើកឡើងថា កាលពីឆ្នាំ២០១៦ សហភាពអឺរ៉ុបបានប្រកាសថា ម្រេចនៅខេត្តកំពត និងកែប គឺជាទំនិញក្នុងតំបន់សម្រាប់សម្គាល់ភូមិសាស្ត្រ ដោយសារផ្ទៃដីដាំដុះអំណោយផលបានធ្វើឱ្យទិន្នផលម្រេចកំពតល្បីល្បាញ ។ នៅទូទាំងប្រទេសកម្ពុជាមានតែខេត្តភាគខាងត្បូងប្រទេសប៉ុណ្ណោះ ដែលបានដាំម្រេចនាំចេញទៅក្រៅប្រទេស នៅក្រោមឈ្មោះថា ម្រេចកំពតរបស់កម្ពុជា ។ កសិករនៅតំបន់នេះដាំទាំងម្រេចស ម្រេចក្រហម និងម្រេចខ្មៅ ហើយភាពខុសប្លែកគ្នានៃពណ៌ម្រេច គឺអាស្រ័យលើពេលវេលា និងវិធីប្រមូលផល ។ បើគេទុកវារយៈពេលយូរ ម្រេចទុំនៅលើដើមនឹងកាន់តែផ្តល់រសជាតិហឹរ និងមានក្លិនឈ្ងុយខ្លាំង ។ ម្រេចកំពតបាននាំចេញទៅលក់នៅអឺរ៉ុបតាំងពីចុងសតវត្សរ៍ទី១៩ មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក ម្រេចកំពតមានតម្រូវការច្រើននៅលើទីផ្សារ ។ម្រេចកំពតនៅតែមានទីផ្សារល្អបើទោះបីស្ថិតនៅក្នុងបរិបទកូវីដ-១៩ - ក្រសួងព័ត៌មាន

លោក វួន ធី ជាម្ចាស់ចម្ការម្រេចមួយកន្លែងនៅខេត្តកំពត និងជាអ្នកនាំចេញម្រេចរៀបរាប់ថា លោកទទួលបានប្រាក់ចំណូលច្រើនពីម្រេចក្នុង១ឆ្នាំៗ ប៉ុន្តែការដាំម្រេចសម្រាប់នាំចេញ មិនមែនជាការងាយស្រួលទេ ពីព្រោះលោកត្រូវប្រឈមនឹងអាកាសធាតុប្រែប្រួល និងសត្វល្អិតផងដែរ ។ លោកបន្តថា នៅឆ្នាំ២០២៣ ទិន្នផលផលិតនឹងធ្លាក់ចុះជាងពាក់កណ្តាល បើធៀបនឹងឆ្នាំ២០២២ ពីព្រោះមានភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុក្តៅ ដែលធ្វើឱ្យម្រេចជ្រុះផ្កា និងមានសត្វល្អិត ។ ប៉ុន្តែលោកមិនអាចប្រើប្រាស់ថ្នាំគីមី ឬថ្នាំកម្ចា.ត់សត្វល្អិតទេ ដោយសារលក្ខខណ្ឌនាំចេញទៅកាន់ទីផ្សារអឺរ៉ុបកំណត់មិនឱ្យប្រើថ្នាំគីមី ។ ដូច្នេះ ម្ចាស់ចម្ការម្រេចទាំងអស់ត្រូវតែយល់ព្រមធ្វើតាមស្តង់ដារនេះ ដើម្បីរក្សាគុណភាព និងកេរ្តិ៍ឈ្មោះម្រេចកំពត ។ការនាំចេញ​ម្រេច​កំពត​នៅតែមាន​ស្ថិរភាព​ – ខ្មែរប៉ុស្ដិ៍

លោក វួន ធី បន្ថែមថា វាសនាអ្នកដាំម្រេចមិនទៀងទេ ពីព្រោះលោកមិនអាចប៉ាន់ស្មានពីតម្រូវការម្រេចនៅទីផ្សារក្រៅប្រទេសបានទេ ។ បើគ្មានកូតាពីក្រៅប្រទេស ម្ចាស់ចម្ការម្រេចតូចៗដូចជារូបលោក ត្រូវតែលក់ម្រេចទៅឱ្យឈ្មួញកណ្តាល ឬលក់ឱ្យក្រុមហ៊ុនអន្តរជាតិ ដែលធ្វើអាជីវកម្មដាំដុះ ផលិត និងនាំចេញ ។ ចុងក្រោយ លោកប្រាប់ថា លោកពេញចិត្តនឹងមុខរបរនេះ ៕ម្រេច ''ខ្មៅ' កំពត - Buyloy.com: Online Shopping for Books, Electronics,  Clothes... in Cambodia

ប្រភព ៖ World Puls