ថ្មីៗនេះមិនត្រឹមតែមហាជនភ្ញាក់ផ្អើលអតីតកីឡាករលោក បឺត សំរេច ប្រកាសទាំងទឹកភ្នែកថាកូនប្រុសឥតខាន់ស្លាអធិរាជសំឡេងមាសលោក ស៊ិន ស៊ីសាមុត តែការមានការជជែកវែកញែកជាគ្នាច្រើនថែមទាំងទាមទារឱ្យមានការពិនិត្យ DNA ជាមួយកូនស្រីលោក ស៊ីម ស៊ីសាមុត ថែមទាំង ខណៈលោក បឺត សំរេច ក៏មិនខ្លាចក្នុងការពិនិត្យឡើយ។ ទោះយ៉ាងណាបំណងនេះមិនអាចសម្រេចបានឡើយដោយភរិយាលោក ស៊ិន ស៊ីសាមុត មិនអនុញ្ញាតិឡើយ។

លោក សេង ដារ៉ា អ្នកស្រាវជ្រាវប្រវត្តិសិល្បករខ្មែរល្បីៗ ជាពិសេសថ្មីៗនេះរឿងលោក បឺត សំរេច ជាកូនប្រុសឥតខាន់ស្លា អធិរាជសំឡេងលោក ស៊ិន ស៊ីសាមុត លោកមានការស្រាវជ្រាវជាច្រើនដើម្បីជម្រាបជូនមហាជនថារឿងនេះជារឿងពិតឬមិនមែន ខណៈមានការលើកឡើងជាច្រើនជុំវិញរឿងនេះរហូតចង់ឱ្យលោក បឺត សំរេច ពិនិត្យ DNA ជាមួយកូនស្រីលោក ស៊ិន ស៊ីសាមុត ថែមទៀត។null
នៅថ្ងៃទី២២ ខែមិថុនា នេះ បំណងដែលចង់ឱ្យលោក បឺត សំរេច ពិនិត្យ DNA នោះមិនអាចកើតឡើងព្រោះ ភរិយាលោក ស៊ីន ស៊ីសាមុត បដិសេធមិនឱ្យកូនស្រីច្បងតែម្នាក់របស់គាត់ធ្វើ DNA ទេ ហើយក៏ប្រកាសមិនទទួលស្គាល់ថា រឿងនេះជាការពិតដែរ…។ នេះបើតាមការបញ្ជាក់នៅលើបណ្តាញសង្គមលោក សេង ដារ៉ា។
ក្នុងនោះដែរ លោកបានសំណូមកុំឱ្យមានការខឹងសប្បាម្បារ ជេរ ដៀមដាម ស្អប់ភរិយាលោក ស៊ិន ស៊ីសាមុត អ្វីព្រោះរឿងនេះមិនគួរកើតឡើងនៅក្នុងវ័យចុងក្រោយរបស់គាត់ ដែលគាត់កំពុងត្រូវការភាពស្ងប់ស្ងាត់ ធ្វើបុណ្យទាន ស្តាប់ធម៌លែងនឹកនាអ្វីៗទាំងអស់ ស្រាប់តែស្រមោលចាស់មកតាមបន្លាចភាពស្ងប់ស្ងាត់របស់គាត់ ដោយបានបញ្ជាក់ថាលោកនៅតែព្យាយាមជួយបង្ហាញ ឬជួយស្រាវជ្រាវរកយុត្តិធម៌ ជូនអ្នកទាំងពីរជាបន្តទៀត តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE9JvuUoURwP58hHsVWJ1eJXl-VD1oLzYJk17Ow7WN_-JoiGprhD2PgOjsQLyWpMrwcmkBKywnZY5jXWVPrQ0jnLLO_QgpxYTg_XYxC0vZb6gdwxF8OrOeRaXL68Rjewcu8JOndomskqjTu48TqKlyRP-LdIz2V0v-7pVmoL8TxNFfSap56BpNae5XSPE/s2048/image_2023-06-22_16-33-38.png

ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានក៏បានបង្ហោះសារលើរឿងនេះដែរថា រឿងអាថ៌កំបាំងរបស់លោកស៊ិន ស៊ីសាមុត គ្មាននរណាម្នាក់ដឹងអស់ក្រៅពីខ្លួនលោកទេ ហើយរឿងទាំងនោះក៏បានស្លាប់ទៅជាមួយគាត់អស់ហើយ។ ឯករណីលោកបឺត សំរេច មិនគួរត្រូវបានទទួលការស្តីសន្ទោសទេ ព្រោះគាត់គ្រាន់តែបានដឹងរឿងរ៉ាវតាមតែម្តាយចិញ្ចឹមនិយាយប្រាប់តែប៉ុណ្ណោះ។

«កត្តាសំខាន់ប្រសិនបើយល់ថាគាត់មានសំឡេងច្រៀងល្អ សូមជួយផ្តល់កម្លាំងចិត្តគាត់ ដើម្បីឱ្យគាត់ខិតខំអភិវឌ្ឍសមត្ថភាពឈានទៅទទួលបានជោគជ័យលើវិស័យចម្រៀងរបស់គាត់។សម្រាប់រូបខ្ញុំគឺពិតជាគាំទ្រសំឡេងរបស់គាត់ ដែលអាចច្រៀងបទលោកស៊ីន ស៊ីសាមុត បាន និងពីរោះម្យ៉ាងម្នាក់ ។ សូមស្នើសុំឱ្យលោកបឺត សំរេចខិតខំហាត់បន្ថែមទៀតដើម្បីឱ្យកាន់តែបានល្អប្រសើរឡើង» នេះជាការលើកឡើងបន្ថែមទៀរបស់រដ្ឋលេខាធិការក្រសួងព័ត៌មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfIlMpxXn_XuNgbpR-BDN_kDL9m1bHQkNfiDU56WkMaRGcc6A3tqYLCP58VZ8uP3gADpo2u8RrZG6Jsc_aX7Sa7JDYgxMmCH3tf_HZFamH2yQO2oTVfAot51MIy6mLsLuHtJdR67N-4XhqduDdvBpZSfZBHLqR1lrW7YefanPEvtq_qjeCTx0UhMh5dzc/s960/image_2023-06-22_16-33-56.png