បរទេស៖ យោងតាមក្រុមហ៊ុន Shift Robotics ដែលជាក្រុមហ៊ុនផលិតស្បែកជើងឆ្លាតវ័យដំបូងគេរបស់អាមេរិកបានណែនាំស្បែកជើងថ្មី Moonwalker ដែលអាចជួយបង្កើនល្បឿនដើរបាន ២៥០% ដោយសារ AI algorithm។These battery-powered shoes make you walk 2.5 times faster | CNN Business

Moonwalker បង្កើតឡើងដោយក្រុមវិស្វករដែលធ្វើការនៅសាកលវិទ្យាល័យ Carnegie Mellon របស់សហរដ្ឋអាមេរិក។ Moonwalker មើលទៅដូចជាស្បែកជើងជិះស្គីលើទឹកកក ប៉ុន្តែវាមិនមែនស្បែកជើងជិះស្គីអីទេ វាគឺជាស្បែកជើងធម្មតាដែលដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) algorithm នឹងជួយឱ្យអ្នកពាក់ដើរធម្មតាដោយគ្មានការគ្រប់គ្រងណាមួយឡើយ។A new way to experience the city: Walking with AI by Moonwalkers

ស្បែកជើងនេះមានការរចនាខ្សែភ្ជាប់ជាមួយAI និងមានកង់ប៉ូលីយូធ្យូនចំនួន ៨ ដូចជាស្បែកជើងស្គីដែរ។ Moonwalker គឺជាស្បែកជើងដើរលឿនបំផុតនៅលើពិភពលោក ដែលមានសមត្ថភាពបង្កើនល្បឿនដើររបស់អ្នកពាក់បាន ២៥០% ហើយវាក៏ត្រូវបានរចនាផងដែរ ដើម្បីឡើងជណ្តើរ និងឡើងចុះចំណោត តាមរយៈចលនាជើងពិសេស ដែលធ្វើឱ្យមុខងារចាក់សោរកង់សកម្ម និងការពារមិនឱ្យកង់វិលដោយសេរី។The $1,400, TikTok-Famous Shoes That Make You Walk Faster

ជាមួយនឹងចម្ងាយថ្មជិត ១០ គីឡូម៉ែត្រ Moonwalker អាចជាជម្រើសថ្មីសម្រាប់ជំនួសយានជំនិះផ្ទាល់ខ្លួនដូចជារថយន្ត និងម៉ូតូក្នុងចម្ងាយខ្លី។ ទំហំបង្រួមរបស់ពួកគេអនុញ្ញាតឱ្យអ្នកប្រើងាយស្រួលទុកវានៅក្រោមតុឬនៅក្នុងកាបូបស្ពាយជាដើម។

គួរបញ្ជាក់ដែរថា ស្បែកជើងឆ្លាតវៃរបស់ក្រុមហ៊ុន shift robotics នឹងចាប់ផ្តើមបើកលក់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២៣ ដោយមានតម្លៃ ១,៣៩៩ ដុល្លារក្នុងមួយគូរ៕ The world's fastest shoes: Moonwalkers - electric-powered roller skates  that increase walking speed by 250% - are available on Kickstarter |  gagadget.comប្រភព៖vnexpress