ក្រោយពី Live នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនគណនីហ្វេកប៊ុកឈ្មោះ alex conan real ហៅចែតា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមរិះគន់ដូចព្យុះថាជាមនុស្សមើលងាយអ្នកដទៃ ក្រោយពីបាននិយាយទៅកាន់អ្នកលេងទិកតុកល្បីឈ្មោះម្នាក់ថា លេងទិកតុកឱ្យដឹងលេងទិកតុក លក់ជ្រូកខ្វៃឱ្យដឹងលក់ជ្រូកខ្វៃ កុំចេះដឹងរឿងគ្រួសារវង្សត្រកូលខ្លួន និងពាក្យថា ស្រីមិនចំស្រី ប្រុសមិនចំប្រុសជាដើម ដែលគេស្គាល់ថាអ្នកលេងទិកតុកនោះមានឈ្មោះថា ហ៊ាទី។
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមល្បីឈ្មោះម្នាក់ហៅ ចែតាបារាំង បាន Live នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននិយាយរឿងជាច្រើនដែលបានកើតឡើងជាប់ទាក់ទងជាមួយតារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស។ ក្នុងការLive នោះ ចែតា បានពន្លះខ្លាំងៗទៅលើអ្នកលេងទិកតុកម្នាក់ដោយក្នុងការLiveនោះនាងមិនបានបញ្ចេញឈ្មោះទេ ប៉ុន្តែគេដឹងថា ចែតា ចង់សម្តៅដល់អ្នកលេងទិកតុកឈ្មោះ ហ៊ាទី។ អ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះបាននិយាយភ្ជាប់ពាក្យបងថា « លេងទិកតុកឱ្យដឹងលេងទិកតុក លក់ជ្រូកខ្វៃឱ្យដឹងលក់ជ្រូកខ្វៃកុំចេះពាក់ព័ន្ធគ្រួសារវង្សត្រកូលរបស់ខ្លួន បើមានពេលវេលាយកពេលទំនេរទៅសម្រកទម្ងន់កុំចេះដឹងរឿងគេ …ជី ដេវីត ទេព បូព្រឹក្ស សល់ឡានសល់ផ្ទះជាភ័ព្វសំណាងរបស់គេ ខ្លួនឯងនៅលក់ជ្រូកខ្វៃនៅឡើយ និងបានចោទសួរថាតាំងពីល្បីនៅទិកតុកលក់ជ្រូកខ្វៃមកបានសល់អីខ្លះហើយ ព្រមទាំងនិយាយពាក្យថា ស្រីមិនចំស្រី ប្រុសមិនចំប្រុសជាដើម»។
ការពន្លះរបស់ចែតា ទៅលើអ្នកលេងទិកតុក ហ៊ាទី នេះធ្វើឡើងបន្ទាប់ពី វណ្ណដា កំពុងមានរឿងចម្រូងចម្រាស់ជាមួយ ហារ៉ាយុទ្ធ ដោយអ្នកលេងទិកតុកនេះបានបង្ហោះសារមួយនៅលើបណ្តាញសង្គមថា «និយាយត្រង់ ទោះមានរឿងអីក៏ដោយ វណ្ណដា មិនដែលpost status អីសោះ តែបើបងនោះវិញPost រឿងចូលឱ្យខ្លួនឯងពាក់ព័ន្ធគេរហូត ខ្លាចសាប?»។
ក្រោយពីពាក្យសម្តីរបស់ចែតា នៅក្នុងLiveរបស់ខ្លួនរីកសាយភាពពេញប្រព័ន្ធផ្សព្វផ្សាយ មហាជនអ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងខ្លាំងថាជាមនុស្សដែលនិយាយស្តីមើលងាយមុខរបរអ្នកដទៃ។ ពួកគេបានចូលទៅបញ្ចេញមតិថា «សូមនិយាយត្រង់តិច តាំងពីដើមចូលចិត្តមើលគាត់និយាយលេងសើច ជេរសប្បាយ ដល់តែម៉ានរឿងចុងក្រោយនេះដូចជាចេញមកជាងសាមីខ្លួនគេទៀត មិនដឹងថាជាប់សាច់ឈាមជាមួយគេត្រង់ណា ហត់ណាស់បិតfbពីរថ្ងៃសិនហើយបញ្ជាក់ខ្ញុំនៅកណ្ដាល ,កុំចឹងបានអត់បង បងដឹងទេថាបងកំពុងដៀលខ្លួនឯងដែរហើយណា ចេះដឹងរឿងគេដែរសោះនិងហា៎»។
អ្នកផ្សេងទៀតបានសរសេរថា «សម្តីមើលងាយគេ សន្តានបែបនឹងតិចទៀត…កម្មពារមានពិតមិនចាំជាតិក្រោយទេ, The ថាឲ្យគេស្រី មិនចំស្រីប្រុសមិនចំប្រុស តែអត់មើលខ្លួនឯង,ពេលខ្លះទាល់ប៉ះគ្រួសារឯងខ្លួនឯងបានយល់អារម្មណ៍និង ដូចកាលគាត់ជេរអ៊ំទំពាំងចឹងឡូវធ្លាក់ទៅគាត់វិញឱ្យគាត់ដឹងអារម្មណ៍ហ្នឹង,ដៀលគេមិនមើលមាយាទខ្លួនឯង យ៉ាប់ណាស់ស្រីតូច,មើលងាយគេសម្បើមណាស់បង ,មើលងាយគេរហូត…»៕