Home ព័ត៌មានជាតិ ជីរតាំងឱ ជាបន្លែឆ្ងាញ់ដាក់ក្នុងស៊ុបដែលពិបាករំលង

ជីរតាំងឱ ជាបន្លែឆ្ងាញ់ដាក់ក្នុងស៊ុបដែលពិបាករំលង

239
0

ជីរតាំងឱ មានឈ្មោះវិទ្យាសាស្រ្តថា Apium graveolens Lជា រុក្ខជាតិ ដែលគេដាំនៅតាមជាយក្រុងទីជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាបន្លែ និងរបោយ ដែលមានប្រភពដើមពីតំបន់អាហ្វ្រិកខាងត្បូង អឺរ៉ុប រហូតដល់តំបន់ភ្នំហេមពាន្តផ្នែកខាងលិច។No photo description available.

តួដើមជីរតាំងឱ មានកម្ពស់០,៥-១,៥ម មានសរសៃ ហើយមាន ទ្រនុង មានមែកដុះត្រង់ទៅលើ។ នៅផ្នែកក្រោមនៃតួដើម ស្លឹកមានទងវែងប្រវែង១- ២ស.ម. ឆែកជ្រៅ ៣ដង។ កញ្ចុំផ្ការាងឆត្រធំ ប្រកបដោយកញ្ចុំផ្កាជាឆត្រតូចៗរួមគ្នា ដុះចេញនៅទល់មុខទងស្លឹក។ ផ្កាទ្វេភេទ ពណ៌ស ឬបៃតងខ្ចី ត្របកផ្កា ៥តូចៗជាធ្មេញ ស្រទាប់ផ្កា៥ ពណ៌ស កេសរ ឈ្មោល៥ កេសរញី ២ជាប់គ្នាជាអូវែរមាន២ក្លែប។ ផ្លែស្ងួតជាមេរីកាពមានទ្រនុង លើផ្ទៃសម្បកមានក្រពេញក្នុងវីតាមានគ្រាប់១។No photo description available.

សម្រាប់លក្ខណៈជីវសាស្ត្រ ជីរតាំងឱ មានដើមមូលខាងក្នុងមានជាតិជ័រតិចៗ មានស្លឹកឆែក។ ដើមមានផ្កាទ្វេភេទ ផ្កាដុះចេញ នៅឆ្នាំទីពីរនៃការដាំដុះ។ ដំណើរលម្អងផ្កាធ្វើដោយសត្វល្អិត ហើយការបែកខ្ចាត់ខ្ចាយគ្រាប់ពូជដោយសារទឹក។

រុក្ខជាតិនេះ គឺជាបន្លែដ៏មានឱជាតិរសសម្រាប់ដាក់ក្នុងស៊ុបដែលពិបាកនឹងមើលរំលងណាស់។ មិនត្រឹមតែប៉ុណ្ណោះ បើតាមសៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅកម្ពុជា តាំងឱក៏ជាឱសថដោយស្លឹក និងឫស ជួយប៉ូវកម្លាំង ព្យាបាលជំងឺក្រពះ ជួយបញ្ចុះទឹកនោម ជាតិពុល និងកាកសំណល់ពីរាង្គកាយផងដែរ៕