Home Blog Page 1634

ខំហាត់សមទៅហើយ រ៉េត សារីតា បែរត្រូវខកខានសម្តែងនៅព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកម្ពុជាព្រោះតែរឿងនេះ

0

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍២០២៣ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាផ្ទះបានបញ្ចប់ជាស្ថាពរហើយប្រកបដោយមោទនភាពជាទីបំផុតក្នុងនាមជាប្រជាជនកម្ពុជាជាប្រទេសតូចតែមានបេះដូងធំបន្សល់នូវអនុស្សាវរីយ៍ដក់ជាប់ក្នុងចិត្តកូនខ្មែរគ្រប់រូប។ ឱកាសធ្វើជាម្ចាស់ផ្ទះនៃមហាព្រឹត្តិការណ៍នេះទៀតសោតគឺជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា ដែលបានបង្ហាញទស្សនីយភាពជាច្រើនទៅកាន់ពិភពលោកក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី។May be an image of 9 people and text

ទន្ទឹមនឹងការរៀបចំដោយជោគជ័យលើកនេះគឺមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អត្តពលិកគ្រប់រូប បណ្តាញផ្សព្វផ្សាយ អ្នកស្ម័គ្រចិត្ត សិល្បករសិល្បការិនី និងមានផ្នែកជាច្រើនទៀតដែលញុំាងឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះបញ្ចប់ដោយជោគជ័យបំផុត។

ដោយឡែកសម្រាប់ រ៉េត សារីតា អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ បានបង្ហាញអារម្មណ៍សោកស្តាយដែរ បានទៅហ្វឹកហាត់សមត្រៀមសម្តែងក្នុងពេលបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមទៅហើយ បែរត្រូវអក់ខានទៅវិញដោយសារកាលវិភាគការងាររបស់នាងជាន់គ្នា។May be an image of 1 person

តាមការៀបរាប់ជាមួយវីដេអូហាត់សមរបស់ សារីតា បង្ហោះលើបណ្តាញសង្គមយប់ថ្ងៃទី៩ មិថុនា បានឱ្យដឹងថា «ធ្វើម៉េចបើកាលៈទេសៈមិនឱ្យផលជួយគិតមើលបងប្អូន តាំងពីបើក SEA game រហូតដល់មកបិទ Paragame វិញ ព្រហ្មលិខិតពិតជាមិនបានចូលរួមមែន។ លើកនេះថាបានសម្តែងមែនទែនហើយ តែចុងបញ្ចប់ … ចោលម្ខាងទៀតរឹតតែមិនបាន។ ឱ កាលវិភាគខ្ញុំអើយ ហាហា
យ៉ាងហោចណាស់ម្សិលមិញក៏បានស្គាល់រសជាតិចូលរួមសមសម្តែងនៃការបង្ហាញព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានតែប៉ុននេះខ្ញុំក៏អស់ចិត្តដែរ។ ខ្ញុំចង់យកឱកាសនេះ អរគុណបងៗរៀបចំកម្មវិធីដែលបានផ្តល់កត្តិយស និងឱកាសនេះដល់នាងខ្ញុំ អញ្ជើញឱ្យចូលរួមតាំងពីដើមរហូតមកដល់វគ្គបញ្ចប់នេះ»។ ការបង្ហាញបែបរបស់ រ៉េត សារីតា ក៏ធ្វើឱ្យអ្នកគាំទ្ររបស់នាងសោកស្តាយដែរដែលមិនបានឃើញការសម្តែងរបស់បវរកញ្ញារូបនេះ៕

មិនធម្មតា ! គ្រោះថ្នាក់ចរាចរណ៍រវាងយន្តហោះថៃ និងតៃវ៉ាន់ នៅជប៉ុន

0

ប្រទេសជប៉ុន ៖ នៅថ្ងៃទី១០ ខែមិថុនា សារព័ត៌មានប្រទេសជប៉ុនបានចុះផ្សាយថា យន្តហោះរបស់ប្រទេសថៃប្រភេទ Airbus A330-300 បានបុកគ្នាជាមួយយន្តហោះមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ។

យន្តហោះប្រភេទ Airbus A330-300 របស់ប្រទេសថៃ ដែលមានជើងហោះហើរឈ្មោះ TG 683 បានហោះហើរចេញពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្ពោះទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ បានបុកគ្នាជាមួយយន្តហោះប្រភេទ A330-300 របស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air របស់តៃវ៉ាន់ ដែលមានជើងហោះហើរឈ្មោះ BR 183 ហោះសំដៅមកកាន់ទីក្រុងតៃប៉ិរបស់តៃវ៉ាន់ ។No injuries after planes collide on ground at Tokyo's Haneda airport |  Deccan Herald

ក្រសួងគមនាគមន៍ជប៉ុនឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា យន្តហោះទាំងពីរគ្រឿងនេះបានបុកគ្នានៅជិតបរិវេណផ្លូវ Taxiway ក្នុងអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ។ ការិយាល័យអាកាសយានដ្ឋានតូក្យូបានបញ្ជូនភ្នាក់ងារទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យហេតុការណ៍នេះ ហើយគេក៏បានបិទ runway នៅជិតចំណុចកើតហេតុផងដែរ ។ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ថា មានអ្នកណាម្នាក់រងរបួសទេ រីឯក្រុមហ៊ុនអាកាសចរណ៍ថៃលើកឡើងថា ពួកគេកំពុងត្រួតពិនិត្យទិន្នន័យឱ្យបានលម្អិតក្នុងហេតុការណ៍នេះ ។

ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និង All Nippon Airways បញ្ជាក់ថា ជើងហោះហើរមួយចំនួននៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស ត្រូវបានពន្យារពេលហោះហើរនៅថ្ងៃទី១០ ខែមិថុនា ដោយសារហេតុការណ៍យន្តហោះបុកគ្នានេះ ។ ចំណែកមូលហេតុបណ្តាលឱ្យកើតគ្រោះថ្នាក់ គឺស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ហើយភ្នាក់ងារបានធ្វើការផ្លាស់ទីយន្តហោះទាំងពីរគ្រឿងចេញពី runway រួចហើយ ៕ Plane Contact Leads To Runway Closure At Tokyo's Haneda Airportប្រភព ៖ Nation

ទឹកជ្រោះថ្មីមួយកន្លែងទៀត កំពុងសម្ងំលាក់សម្រស់នៅក្នុងទឹកដីខេត្តកោះកុង

0

ទឹកធ្លាក់តាចាត ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា មានចម្ងាយប្រមាណជា ២៥គីឡូម៉ែត្រពីទីរួមខេត្តកោះកុង

ទឹកជ្រោះនេះ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលនិង កំពុងជាទីពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ទឹកជ្រោះនេះមានទឹកហូរថ្លាគួរឱ្យចង់មុជលេងកម្សាន្ត អមជាមួយទេសភាពស្រស់ត្រកាលជុំវិញដោយព្រៃប្រឹក្សាធម្មជាតិពណ៍បៃតងសមស្របនឹងអាកាសធាតុអំណោយផលដ៏សែនត្រជាក់ស្រស់ស្រាយគួរជាទីមនោរម្យ។

លើសពីនេះទៅទៀត ទឹកជ្រោះតាចាត ក៏មានព្រៃឈើតូច ធំ ក្រាស់ៗ ដែលបង្កើតជាបរិយាកាសខ្យល់បរិសុទ្ធ គួរជាទីសម្រាកលំហៃ សមស្របជាមួយភ្ញៀវទេសចរដែលលោកចូលចិត្តបែបធម្មជាតិព្រៃភ្នំផងដែរ។

សូមបញ្ជាក់ផងដែរថា នៅទីនេះមិនទាន់មានរីសតសម្រាប់ភ្ញៀវទេសចរណ៍ស្នាក់នៅនោះទេ ក៏ប៉ុន្តែភ្ញៀវទេសចរណ៍អាចបោះតង់បាន ដោយអាចទិញ ឬពឹងឱ្យបងប្អូនប្រជាអ្នកស្រុកនៅទីនោះធ្វើម្ហូបឱ្យតាមចំណូលចិត្តរបស់លោកអ្នក៕

ការសាងសង់ប្រព័ន្ធប្រកាសអាសន្នរញ្ជួយដីរបស់ចិនត្រូវបានបញ្ចប់

0

ប្រទេសចិន៖ ប្រព័ន្ធប្រកាសអាសន្ននៃការរញ្ជួយដីថ្មីនៅក្នុងប្រទេសចិនរួមមានស្ថានីយត្រួតពិនិត្យជាង ១៥,០០០ កន្លែង ដែលមានតួនាទីផ្តល់ព័ត៌មានដល់ប្រជាជនមួយចំនួនធំក្នុងរយៈពេលមួយវិនាទី។

យោងតាមប្រភពព័ត៌មាន CGTN ដែលបានរាយការណ៍កាលពីថ្ងៃទី ៨ ខែមិថុនា ថាការសាងសង់ផ្នែកសំខាន់នៃប្រព័ន្ធប្រកាសអាសន្នរញ្ជួយដីថ្មីក្នុងប្រទេសចិនត្រូវបានបញ្ចប់។ លោក Min Yiren នាយករដ្ឋបាលរញ្ជួយដីចិន (CEA) បាននិយាយថា នេះគឺជាប្រព័ន្ធព្រមានជាមុនអំពីការរញ្ជួយដីដ៏ធំបំផុតរបស់ពិភពលោក គោលដៅរបស់វាគឺដើម្បីជូនដំណឹងដល់សាធារណជនអំពីការរញ្ជួយដីដែលនឹងកើតឡើងប៉ុន្មានវិនាទីខាងមុខ និងរាយការណ៍ពីទំហំរញ្ជួយដី។CivilEng | Free Full-Text | Earthquake Early Warning Systems as an Asset  Risk Management Tool

ប្រទេសចិនបានបង្កើតប្រព័ន្ធប្រកាសអាសន្នគ្រោះរញ្ជួយដីតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកម្លេះ ហើយក៏បានសាងសង់ប្រព័ន្ធរាយការណ៍ពីអាំងតង់ស៊ីតេនៃការរញ្ជួយដីភ្លាមៗនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់មួយចំនួននៅឆ្នាំ ២០១៨ ផងដែរ។
យោងតាមការសិក្សាមួយនៅក្នុងកាសែត Northwestern Seismological បាននិយាយថា ការដឹងពីការរញ្ជួយដីជាមុន ៣ វិនាទីអាចជួយសង្គ្រោះជីវិតជនរងគ្រោះបាន ១៤% រយៈពេល ១០ វិនាទីអាចជួយសង្គ្រោះជីវិតជនរងគ្រោះបាន ៣៩% ហើយ ២០ វិនាទីជាមុនអាចជួយសង្គ្រោះជីវិតបាន ៦៣% ។ ដើម្បីកាត់បន្ថយការបំផ្លិចបំផ្លាញពីការរញ្ជួយដី ប្រព័ន្ធអាចផ្ញើការជូនដំណឹងតាមរយៈឧបករណ៍ជាច្រើន រួមទាំងទូរទស្សន៍ ទូរសព្ទចល័ត ស្ថានីយ៍វិទ្យុ និងច្រកទ្វារព្រមានជាច្រើនទៀត។China builds earthquake early warning system - SHINE News

បច្ចុប្បន្ន ប្រព័ន្ធនេះរួមមានស្ថានីយត្រួតពិនិត្យជាង ១៥.០០០ មជ្ឈមណ្ឌលជាតិចំនួន ៣ មជ្ឈមណ្ឌលថ្នាក់ខេត្តចំនួន ៣១ និងមជ្ឈមណ្ឌលព័ត៌មានថ្នាក់ស្រុកចំនួន ១៧៣ ។ ការធ្វើតេស្តព្រមានជាមុនរបស់សហគមន៍កំពុងដំណើរការនៅក្នុងតំបន់ដែលងាយនឹងរញ្ជួយដីជាច្រើន រួមទាំងខេត្តស៊ីឈួន និងយូណាននៅភាគនិរតី ប៉េកាំង ធានជីន និងហ៊ូប៉ីនៅភាគខាងជើង និងហ្វូជៀននៅភាគខាងកើត៕ ប្រភព៖vnexpress

អត្ថប្រយោជន៍ទាំង ៦ របស់ “ផ្លែម្នាស់” ដែលអ្នកប្រហែលជាមិនដឹង

0

ម្នាស់ គឺជាផ្លែឈើធម្មជាតិដែលមានរសជាតិជូរអែម បូករួមទាំងតម្លៃក៏សមរម្យ នឹងងាយស្រួលក្នុងការរកទិញនៅតាមទីផ្សារផងដែរ។ មិនតែប៉ុណ្ណោះ ផ្លែម្នាស់ក៏មានអត្ថប្រយោជន៍ជាច្រើន ដែលអ្នកប្រហែលជាមិនដឹង ដូច្នេះហើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ៦ របស់ផ្លែម្នាស់៖Pineapples | SNAP-Ed

១. ផ្លែម្នាស់ មានសារធាតុជីវជាតិវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់ហ្គាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនសេ វីតាមីន B6 ដែលជួយក្នុងការរំលាយអាហារ។

២.មានសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយហានិភ័យនៃជំងឺមហារីក និងកាត់បន្ថយការទល់លាមក។

៣.សម្បូរទៅដោយវីតាមីន C ប្រឆាំងជំងឺផ្តាសាយ ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ និងចិញ្ចឹមស្បែករបស់អ្នកឱ្យភ្លឺថ្លា។7 Surprising Pineapple Juice Benefits

៤.ជួយរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញធ្មេញឱ្យរឹងមាំ និងកាត់បន្ថយសម្ពាធឈាមខ្ពស់។

៥.មានសមត្ថភាពក្នុងការកាត់បន្ថយការរលាកនៃសន្លាក់ និងសាច់ដុំ។

៦.ផ្លែម្នាស់ ក៏មានសមត្ថភាពកែលម្អសុខភាពភ្នែក និងទប់ស្កាត់ជំងឺភ្នែកដែលទាក់ទងទៅនឹងវ័យចំណាស់ផងដែរ៕ ប្រភព៖sanook

ទីក្រុងញូវយ៉កមានបរិយាកាសអួរអាប់បណ្តាលពីភ្លើងឆេះព្រៃនៅកាណាដា

0

សហរដ្ឋអាមេរិក ៖ ភ្លើងឆេះព្រៃនៅប្រទេសកាណាដាបណ្តាលឱ្យមានផ្សែងខ្មៅរសាត់ឆ្លងកាត់ព្រំដែនទៅដល់រដ្ឋនានារបស់អាមេរិក ហើយរដ្ឋជាច្រើនរបស់អាមេរិកបានប្រកាសជូនដំណឹងទៅពលរដ្ឋអំពីគុណភាពអាកាសធាតុ ក្នុងនោះញូវយ៉កបានក្លាយជាទីក្រុងមួយមានគុណភាពអាកាសធាតុអាក្រក់បំផុតក្នុងចំណោមទីក្រុងផ្សេងៗ ។ អាជ្ញាធរប្រចាំទីក្រុងញូវយ៉កបានជូនដំណឹងទៅពលរដ្ឋរស់នៅក្នុងទីក្រុងនេះឱ្យថែទាំសុខភាព ខណៈបរិយាកាសនៅតំបន់កណ្តាល និងភាគខាងកើតអាមេរិកកាន់តែអាក្រក់ ។Photos: New York City Engulfed By Canadian Wildfire Smoke

ចំណែកក្រុមហ៊ុន google បានប្រកាសឱ្យបុគ្គលិករបស់ខ្លួនដែលធ្វើការនៅទីក្រុងញូវយ៉ក និងតំបន់ឆ្នេរសមុទ្រភាគខាងកើតអាមេរិកធ្វើការនៅផ្ទះទៀតផង ។ លើសពីនេះ ផលប៉ះពាល់បណ្តាលពីភ្លើងឆេះព្រៃនៅកាណាដា បានធ្វើឱ្យគេពន្យារពេលការប្រកួតកីឡាជាច្រើនប្រភេទ រីឯសួនច្បារ និងសួនសត្វជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈសាលារៀនជាច្រើនផ្អាកការធ្វើសកម្មភាពនៅកណ្តាលថ្ងៃដើម្បីសុវត្ថិភាពសិស្ស ។ លើសពីនេះ ការិយាល័យអាកាសចរណ៍កណ្តាលបានបញ្ជាឱ្យផ្អាកជើងហោះហើរមកកាន់អាកាសយានដ្ឋាន LaGuardia នៅទីក្រុងញូវយ៉កផងដែរ ។Photos show New York haze caused by Canada wildfire smoke

អភិបាលទីក្រុងញូវយ៉ក លោកស្រី Kathy Hochul បានលើកឡើងថា គុណភាពអាកាសធាតុនៅទីក្រុងញូវយ៉កដ៏អាក្រក់នេះ ចាត់ទុកថា ជាវិបត្តិមួយត្រូវតែដោះស្រាយជាបន្ទាន់ ហើយវានឹងកើតឡើងបន្តច្រើនថ្ងៃទៀត ។ លោកស្រីបន្ថែមថា លោកស្រីបានឱ្យគេត្រៀមរកម៉ាស់ប្រមាណ១លានម៉ាស់មកចែកឱ្យពលរដ្ឋ និងស្នើសុំពលរដ្ឋកុំចេញក្រៅនៅពេលនេះ ។Central Canada Wildfires 2023: Everything to Know

កាលពីថ្ងៃទី៦ ខែមិថុនា កន្លងមក សារព័ត៌មាន Heatmap បានចុះផ្សាយថា ពលរដ្ឋរស់នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតអាមេរិកបានស្រូបយកជាតិពុលយ៉ាងច្រើន ដោយសារភ្លើងឆេះព្រៃនៅឆ្នាំ២០២៣ នេះ បើធៀបនឹងពលរដ្ឋរស់នៅតំបន់ឆ្នេរសមុទ្រភាគខាងលិច ។ ចំណែកសារព័ត៌មាន The New York Times បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ថា ពលរដ្ឋអាមេរិកបានប្រឈមនឹងបរិយាកាសអួរអាប់កើនឡើងរហូតដល់២៧ដងក្នុងរយៈពេល១០ឆ្នាំកន្លងមក ៕ ប្រភព ៖ pptv hd 36

ទប់ចិត្តលែងជាប់! ចិត្ត កញ្ចនា លើកឡើងយ៉ាងមានហេតុផលរវាង ម្ចាស់ទំពាំង និងអ្នកលួចទំពាំង

0

ជឿជាក់ថាសម្រាប់អ្នកប្រើបណ្តាញសង្គមប្រាកដជាដឹងរឿងម្ចាស់ចំការម្នាក់ និងអ្នកលួចទំពាំងវ័យ២៧ឆ្នាំហើយដែលរឿងទំពាំងនេះធ្វើឱ្យកក្រើកបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងខ្លាំង មិនទាន់បញ្ចប់ទាំងស្រុងនៅឡើយនោះទេ។ ជាពិសេស នៅពេលមានអ្នកផ្តល់ជំនួយដល់អ្នកលួចទំពាំងនោះក៏មានការជជែកវែកញែកជាថ្មី ដោយអ្នកខ្លះក៏បាននិយាយថា សង្គមសព្វថ្ងៃប្រែសទៅជាខ្មៅចោរត្រូវបានលើកទឹកចិត្ត ចំណែកឯម្ចាស់ចម្ការដែលប្រើពាក្យសម្តីខ្លាំងៗត្រូវអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងទក់សាច់។ អ្នកខ្លះទៀតក៏សម្តែងក្តីត្រេកអរដែលបុរសនោះទទួលបានការជ្រោមជ្រែងបែបនេះគ្រោះក្លាយទៅជាលាភ រួមទាំងមតិយោបល់ជាច្រើនតាមការយល់ឃើញរបស់ពួកគេម្នាក់ៗ។May be an image of 1 person and macrame

ជាមួយគ្នានេះផងដែរ ចិត្ត កញ្ចនា តារាចម្រៀង Original Song វិញក៏បានបញ្ចេញយោបល់នៅលើបណ្តាញសង្គមផងដែរនាព្រឹកថ្ងៃទី១០ ខែមិថុនា ទៅលើរឿងនេះទាំងម្ចាស់ទំពាំង និងអ្នកលួចទំពាំង ខណៈការលើកឡើងនេះក៏មានមតិយល់ស្របច្រើនផងដែរ។

តារាចម្រៀងរូបនេះបានលើកឡើងថា « ”ថោកអីនឹងដៃ ថ្លៃអីនឹងមាត់” ពាក្យស្លោកមួយនេះសបញ្ជាក់ច្បាស់ពី សុជីវធម៌ សីលធម៌នៃការរស់នៅរបស់យើង។ ប្រទេសមានច្បាប់ គ្រួសារក៏ត្រូវមានវិន័យដែរ ហើយការលួច គឺជាអំពើមួយមិនត្រឹមត្រូវ ប្រាកដណាស់បងប្អូន អ៊ំពូមីង បើហាមាត់សុំដោយចេតនាក្រពះ ខ្ញុំក៏ជឿថាគ្មាននរណាដាច់ចិត្តប្រកែកទេ ។No photo description available.រីឯ ការថតបង្ហោះនៅលើប្រព័ន្ធបណ្តាញ ដោយកំហឹង រួមទាំងមិនមានការព្រមព្រៀងពីភាគីម្ខាងទៀត ក៏ជារឿងមិនត្រឹមត្រូវដែរ ហើយវាបានធ្វើឱ្យអ៊ំរងគ្រោះ ក្លាយជាមនុស្សមិនល្អ ( ចិត្តចង្អៀត) ទៅវិញ។ បងប្អូនសាកគិតមើលថា បើបងប្អូនជាម្ចាស់ចំការ ដែលត្រូវគេលួចដំណាំ ដែលខ្លួនថែ មិនលស់បែបនេះ បងប្អូនមានអារម្មណ៍បែបណាដែរ? ហើយគាត់បែរជាត្រូវចេញមុខសុំទោសទៅវិញ ?»។May be an image of 1 person

ម្ចាស់បទ «ឈឺភ្លេចខ្លួន» រូបនេះបន្តទៀតថា «ខ្ញុំមិនគាំទ្រការលួចទេ បងប្អូន ទោះដើម្បីក្រពះមួយពេលៗក៏ដោយ ព្រោះយូរទៅវានឹងក្លាយជាទម្លាប់ដ៏អាក្រក់មួយ ហើយ វាក៏ខុសច្បាប់ផងដែរ។ ខ្ញុំក៏មិនគាំទ្រការដោះស្រាយបញ្ហាដោយកំហឹង ហិង្សា ឬ យកប្រព័ន្ធបណ្តាញសង្គម ជាអ្នកកាត់ក្តី គ្រប់ពេលដែរព្រោះប្រទេសយើងមានច្បាប់តើបងប្អូន។សូមឱ្យភាគីទាំងសងខាងដោះស្រាយគ្នាដោយសីលធម៌ និង ភាពពិតប្រាកដ។ សូមឱ្យបងប្អូន បែងចែកឱ្យច្បាស់រវាងការអាណិត និង កំហុស ផងដែរ។ សូមឱ្យបងប្អូនគាំទ្រដោយការពិចារណាដូចគ្នា»៕

ថៃប្រកាសហាមនាំចេញខ្សាច់ដើម្បីការពារផលប៉ះពាល់បរិស្ថាន

0

ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មថៃបានប្រកាសថា ហាមនាំចេញខ្សាច់ធម្មជាតិគ្រប់ប្រភេទទៅក្រៅប្រទេស ហើយការហាមឃាត់នេះនឹងអនុវត្តចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ។ ក្រសួងពាណិជ្ជកម្មថៃឱ្យដឹងថា បច្ចុប្បន្ន ប្រទេសថៃកំពុងខ្វះខាតខ្សាច់ប្រើប្រាស់ ហើយថៃបានចំណាយប្រាក់អស់១.៣២៦លានបាតក្នុង១ឆ្នាំលើការនាំចូលខ្សាច់ទៀតផង ។ ម្យ៉ាងទៀត ប្រទេសថៃនឹងអភិរក្សខ្សាច់ជាធនធានធម្មជាតិដ៏សំខាន់ និងចៀសវាងផលប៉ះពាល់ដល់បរិស្ថាន ។Life's no beach for Thais affected by sand mining

លោក រុនណារ៉ុង ផុលភិផាត់ អគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសលើកឡើងថា នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសបានពិនិត្យ និងកែលម្អវិធានការការនាំចេញខ្សាច់នៅក្រោមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មថា កំណត់ឱ្យខ្សាច់ក្លាយជាផលិតផលត្រូវហាមនាំចេញទៅក្រៅប្រទេស ។ ការហាមនាំចេញខ្សាច់នេះ ដើម្បីឱ្យស្របនឹងស្ថានភាពពាណិជ្ជកម្ម និងជាការអភិរក្សធនធានធម្មជាតិ ក៏ដូចជាការពារផលប៉ះពាល់បរិស្ថានប្រទេសថៃផងដែរ ។Top Thai business group raises 2017 export forecast

ក្រសួងពាណិជ្ជកម្មថៃបានប្រកាសហាមនាំចេញខ្សាច់គ្រប់ប្រភេទទៅក្រៅប្រទេស លើកលែងតែការនាំចេញខ្សាច់ដើម្បីធ្វើជាគំរូ ឬការស្រាវជ្រាវផ្សេងៗ ឬយកខ្សាច់ជាប់ខ្លួនទៅក្រៅប្រទេសដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងបរិមាណមិនលើសពី២គីឡូក្រាម ហើយនឹងអនុវត្តចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ។In Vietnam's Mekong Delta, sand mining means lost homes and fortunes

ខ្សាច់ គឺជាធនធានធម្មជាតិដ៏សំខាន់មួយក្នុងផ្នែកឧស្សាហកម្មសំណង់ ព្រមទាំងឧស្សាហកម្មកែវ និងកញ្ចក់ ។ កាលពីឆ្នាំ២០២២ ប្រទេសថៃបាននាំចេញខ្សាច់ទៅក្រៅប្រទេស ប្រមាណ៨៨៥.១១តោន ស្មើនឹងទឹកប្រាក់១៧.៤៦លានបាត ។ ជាមួយគ្នានេះ ប្រទេសថៃបាននាំចូលខ្សាច់ប្រមាណ១.៨១៧.០២៩តោន ស្មើនឹងទឹកប្រាក់១.៣២៦លានបាត ។ បច្ចុប្បន្ន ប្រទេសថៃខ្វះខាតខ្សាច់សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស ហើយត្រូវនាំចូលខ្សាច់ពីក្រៅប្រទេសបន្ថែមទៀត ។Boon for Singapore as Indonesia scraps 20-year ban on sea sand exports |  South China Morning Post

ការជីកយកខ្សាច់មកធ្វើអាជីវកម្មនឹងធ្វើឱ្យប្រទេសថៃជួបបញ្ហាបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់បរិស្ថានផងដែរ ប្រសិនបើគ្មានការរៀបចំវត្ថុធាតុដើម ហើយនៅតែមានការនាំចេញខ្សាច់ទៅក្រៅប្រទេសបែបនេះ ។ ក្រសួងពាណិជ្ជកម្មសូមឱ្យក្រុមហ៊ុនអាជីវកម្មនានាដែលមានបំណងនាំចេញខ្សាច់ ត្រូវតែសិក្សា និងឈ្វេងយល់ឱ្យបានច្បាស់លាស់ជាមុន ចៀសវាងមានបញ្ហា ៕ ប្រភព ៖ Nation

Mark Zuckerberg រិះគន់វ៉ែនតា Vision Pro របស់ Apple

0

បរទេស៖ លោក Mark Zuckerberg បាននិយាយថាអ្វីដែលមាននៅលើវ៉ែនតាឆ្លាតវៃរបស់ Apple គឺគ្មានអ្វីប្លែកទេ ខណៈដែលតម្លៃនៃផលិតផលនេះមានកម្រិតខ្ពស់។

យោងតាមប្រភព The Verge កាលពីថ្ងៃទី៨ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Apple ទើបតែដាក់បង្ហាញនៅផលិតផលថ្មីរបស់ខ្លួនជាផ្លូវការ ជាមួយនឹងវ៉េតា Vision Pro ដែល មានតម្លៃខ្ពស់បំផុតនៅលើទីផ្សាររហូតដល់ ៣,៥០០ ដុល្លារ។ Vision Pro គឺជាវ៉េនតា 3D ដែលធ្វើការរចនាបែបវិទ្យាសាស្ត្រ នឹងមានសមត្ថភាពគ្រប់គ្រងទាំងស្រុងដោយដៃ ភ្នែក និងកាយវិការសំឡេង ហើយអ្វីដែលពិសេសនោះវ៉ែនតានេះក៏អាចឆ្លុះមើលពីអនាគតកាលបានទៀតផង។Why Mark Zuckerberg started Facebook

យោងតាមនាយកប្រតិបត្តិ Meta ដែលជាអ្នកបានត្រួតពិនិត្យលើវ៉ែនតា Vision Pro របស់ Apple បាននិយាយថា «វ៉ែនតានេះមិនមានលក្ខណៈពិសេសថ្មីអ្វីដែលយើងមិនបានរកឃើញ ឬគិតនោះទេ»។
ស្របពេលជាមួយគ្នានេះដែលក្រុមហ៊ុន Meta ក៏មានផលិតផលវ៉ែនតាថ្មីរបស់ខ្លួនដែលត្រូវបានប្រកាសដោយក្រុមហ៊ុនកាលពីដើមខែ ជាមួយនឹងវ៉េនតា Meta Quest 3 នឹងមានតម្លៃត្រឹមតែ ៤៩៩ ដុល្លារ ហើយត្រូវបានគេរំពឹងថានឹងដាក់លក់នៅចុងឆ្នាំនេះ។ ប្រធានក្រុមហ៊ុន Meta ជឿជាក់ថាផលិតផលរបស់គាត់គឺមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា ជាមួយនឹងគុណភាពខ្ពស់ផងដែរ។Introducing Apple Vision Pro: Apple's first spatial computer - Apple

គួរបញ្ជាក់ដែរថា វ៉ែតា Vision Pro គឺជាឧបករណ៍ផ្នែករឹងដំបូងរបស់ Apple ក្នុងវិស័យនិម្មិត និងការពិតបន្ថែម។ ផលិតផលនេះប្រើប្រាស់ស៊ុមអាលុយមីញ៉ូម ផ្ទៃកញ្ចក់ជាមួយនឹងឧបករណ៍ដ៏មានឥទ្ធិពលជាច្រើនដូចជា M២, R១ chip, ឧបករណ៍ចាប់សញ្ញា និងកាមេរ៉ារាប់សិប។ កញ្ចក់ចំហៀងនីមួយៗមានអេក្រង់ Micro LED ទំហំ ២៣ លានភីកសែល ដែលមានដង់ស៊ីតេខ្ពស់ជាងទូរទស្សន៍ ៤K ហើយវ៉ែនតានេះត្រូវបានគេរំពឹងថានឹងដាក់លក់នៅដើមឆ្នាំ ២០២៤៕Apple Vision Pro Hands On: The Opposite of Disappearing | WIRED ប្រភព៖vnexpress

តើតារាអាស៊ីរូបណាខ្លះអាចដណ្តើមតំណែងជាទូតសុឆន្ទៈសាកលប្រជែងតារាហូលីវូដ?

0

បច្ចុប្បន្នតារាអាស៊ីកំពុងតែមានភាពពេញនិយម មិនចាញ់តារាហូលីវូដប៉ុន្មានទេ ដែលអាចក្តោបឱកាសបានសម្តែងភាពយន្តខ្នាតធំលំដាប់អន្តរជាតិ រួមទាំងម្ចាស់ប្រេនធំៗសម្លឹងឃើញហើយបានក្លាយជាទូតសុឆន្ទៈសាកលម៉ាកយីហោល្បីៗទៀតផងដោយធីបចោលតារាហូលីវូដក៏មាន។ ការជ្រើសរើសតារាអាស៊ីធ្វើជាទូតសុឆន្ទៈនេះគឺដើម្បីជំរុញBrand Name របស់ពួកគេកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង។

ជាក់ស្តែង តារាអាស៊ីខាងក្រោម ជាពិសេសតារាកូរ៉េប៉ុន្មានរូបខាងក្រោមនេះបានក្តោបដំណែងជាទូតសុឆន្ទៈសាកលម៉ាកយីហោប្រណីតៗនៅក្នុងពិភពលោក។
១. Jeno សមាជិក NCT
តារាចម្រៀងកូរ៉េរូបនេះបានក្លាយជាទូតសុឆន្ទៈសាកលដំបូងបង្អស់ខាងបុរសរបស់ម៉ាក Ferragamo ដែលជាម៉ាកយីហោប្រណីតមួយរបស់ប្រទេសអ៊ីតាលី។NCT's Jeno all set to become the first K-pop idol to open a New York  fashion week runway show with luxury brand Peter Do២. Yang Yang
តារាសម្ដែងចិនរូបនេះបានសាងភាពល្បីល្បាញក្នុងនាមជាតួឯកប្រុសតាមរយៈរឿងល្បីៗជាច្រើន ទោះមិនសូវនិយាយស្តីលេងសើចច្រើនតែតារាសម្តែងរូបនេះបានឆក់យកបេះដូងអ្នកគាំទ្រមិនតិចនោះទេ។ ជាមួយភាពល្បីល្បាញ Yang Yang បានក្លាយជាទូតសុឆន្ទៈម៉ាកយីហោចុងក្រោយបំផុតរបស់ Valentino ។YangYang (ridznoor01) - Profile | Pinterest៣. Doyoung សមាជិក NCT
ទន្ទឹមនឹងភាពល្បីល្បាញតារាប្រុសរូបនេះបានក្លាយជាទូតសុឆន្ទៈប្រេន Dolce & Gabbana របស់អ៊ីតាលី ហើយជាលោកជាតារាដំបូងសម្រាប់តំណាងប្រទេសកូរ៉េ និងជប៉ុនរបស់ម៉ាកនេះផងដែរ។NCT & NCT 127 Doyoung Complete Profile, Facts, and TMI៤. Xin Liu
តារាចម្រៀងចិនរូបនេះបានក្លាយជាទូតសុឆន្ទៈផលិតផលទឹកអប់ Gris Dior របស់ប្រេន Dior Beauty កាលពីខែឧសភា ជាមួយស្ទាយ៍តុបតែងខ្លួនតាមភាពច្នៃប្រឌិតរបស់ចម្រៀងរូបនេះផ្ទាល់ ។XIN LIU - YouTube៥. Song Joong-ki និង Zhu Yilong
តារាសម្តែងកូរ៉េ និង តារាសម្តែងចិន ទាំងពីររូបនេះបានក្លាយជាទូតសុឆន្ទៈម៉ាក Louis Vuitton ដែលជាម៉ាកយីហោដ៏ល្បីក្នុងពិភពលោក។ ការបង្ហាញខ្លួនរបស់តារាប្រុសទាំងពីររូបនេះជាមួយសំលៀកបំពាកអាវធំ ចូលរួមមហោស្រពភាពយន្តនាពេលកន្លងមកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជារូបរាងសង្ហានិងសំលៀកបំពាក់របស់ពួកគេ។Song Joong Ki Describes How Much He Enjoyed Filming “Vincenzo” And Why He  Teared Up On The Last Day | Soompi៦. Jisoo សមាជិក Blackpink
តារាស្រីចេញពីក្រុមចម្រៀងដ៏មានឥទ្ធិពលរូបនេះបានក្តោបតំណែងជាទូតសុឆន្ទៈសាកលរបស់ Dior អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាមួយភាពល្បីល្បាញរបស់នាងរាល់ពេលមាន Collection ថ្មីដែល Jisoo បានប្រម៉ូតគឺដាច់ស្តុករហូត។Jisoo of Blackpink: from 'mystery girl' to global sensation, her story so  far | South China Morning Post៧. Haerin សមាជិក NewJeans
ត្រឹមអាយុ១៧ឆ្នាំ តារាចម្រៀងដែលកំពុងឡើងកូដដូចព្យុះរូបនេះបានក្លាយជាទូតសុឆន្ទៈ
Dior សម្រាប់គ្រឿងអលង្ការ fashion និងគ្រឿងសម្អាង។ ក្នុងភាពជាដៃគូនេះតារាស្រីរូបនេះនឹងឱ្យអថិជនជំនាន់ក្រោយកាន់តែមានភាពចាប់អារម្មណ៍ជាមួយម៉ាកយីហោល្បីឈ្មោះនេះ៕NewJeans's Haerin is the new face of Dior: see her first campaign | Tatler  Asia