Home ព័ត៌មានអន្តរជាតិ Messi បង្ហាញខ្លួនដំបូងនៅក្លិបបាល់ទាត់ Inter Miami

Messi បង្ហាញខ្លួនដំបូងនៅក្លិបបាល់ទាត់ Inter Miami

146
0

បរទេស៖ កំពូលតារាបាល់ទាត់របស់ពិភពលោក Messi បានធ្វើការបង្ហាញខ្លួនដំបូងនៅក្លិបបាល់ទាត់ Inter Maimi ជាមួយអ្នកគាំទ្រជិត ២ ម៉ឺននាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

Inter Miami បានរៀបចំពិធីបង្ហាញវត្តមាន Messi ជាលើកដំបូងនៅសហរដ្ឋអាមេរិក ដោយបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មាន Daily Mail មានមនុស្សជាច្រើនបានជួបជុំគ្នាដើម្បីអបអរ Messi ដែលក្នុងនោះមានជនជាតិអាហ្សង់ទីនប្រហែល ១០០,០០០ នាក់ក៏បានរស់នៅក្នុងទីក្រុងម៉ៃអាមីផងដែរ។ អ្នកគាំទ្របានសម្រុកចូលទៅកន្លែងអង្គុយរបស់ពួកគេយ៉ាងអន្ទះសា ដោយរង់ចាំការមកដល់របស់ Messi។ កៅអីចំនួន ១៨,០០០ នៃកីឡាដ្ឋាន DRV PNK បានពេញអស់ហើយ ដូច្នេះអ្នករៀបចំត្រូវដំឡើងកន្លែងឈរបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អ្នកគាំទ្រ។Lionel Messi presentation at Inter Miami: Unveiling highlights, photos from official introduction | Sporting News

Inter Miami ត្រូវបានបង្កើតឡើងដោយអតីតកីឡាករ David Beckham និងអ្នកវិនិយោគមួយចំនួនក្នុងឆ្នាំ ២០១៨។ ក្លិបនេះក៏បានចូលរួមជាមួយ MLS តាំងពីឆ្នាំ ២០២០ ហើយលទ្ធផលល្អបំផុតគឺស្ថិតនៅលំដាប់ទីប្រាំមួយក្នុងដូវកាលមុន។
បច្ចុប្បន្ន ពួកគេស្ថិតនៅបាតតារាង MLS Eastern League ក្នុង ២០ ប្រកួត ដោយឈ្នះ ៥ ស្មើ ២ និង ចាញ់ ១៣ សរុបគឺ ១៧ ពិន្ទុ ហើយមាន ៩ ពិន្ទុតាមពីក្រោយដោយក្រុមជម្រុះ។Lionel Messi welcomed by Inter Miami

នៅម៉ោងប្រហែល ៧ យប់ Messi បាននាំប្រពន្ធនិងកូនៗរបស់គាត់ទៅកាន់ទីធ្លានៃកម្មវិធីនោះ ដោយលោកបាននិយាយថា ខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំចង់ចាប់ផ្តើមហ្វឹកហាត់ និងលេងបាល់នៅទីនេះ ហើយខ្ញុំនឹងឈ្នះដើម្បីជួយក្លិបនេះឱ្យរីកចម្រើនបន្តទៅមុខរហូត។ យើងប្រាកដជាមានពេលវេលាដ៏រីករាយជាមួយគ្នា ហើយខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាសម្រាប់អ្វីដែលបានកើតឡើងនៅថ្ងៃនេះ។Despampanante presentación de Messi en el Inter Miami, que revolucionó la USAគួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះជាមួយក្លឹប Inter Miami ដោយគាត់អាចចាប់ផ្តើមការប្រកួតជាលើកដំបូងរបស់គាត់ក្នុងក្លិបនេះនៅថ្ងៃទី ២១ ខែកក្កដា ទល់នឹង Cruz Azul ក្នុងក្របខ័ណ្ឌ Leagues Cup ៕ ប្រភព៖vnexpress