Home Blog Page 1633

ក្តៅៗ! បុរសម្នាក់ដែលជួយកូនពីការលង់ទឹកនៅឆ្នេរអូឈើទាលនោះ បានរកឃើញហើយ

0

នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានករណីក្មេងប្រុសលង់ទឹក បានកើតឡើងនៅឆ្នេរអូឈើទាល ដោបានឆក់យកជីវិតមនុស្សម្នាក់។May be an image of 4 people, submarine, kayak and text that says 'SUZUKI'

នៅក្នុងហេតុការណ៍នោះ ដោយឃើញកូនលង់ទឹក ឪពុកក៏ស្រវ៉ាហក់ចូលទៅជួយកូន ដោយបានយកកូនខ្លួនឯងឡើងមកលើបានឡើងច្រាំងដោយមានសុវត្ថិភាព ក៏ប៉ុន្តែឪពុកបែរជាលិចបាត់ខ្លួនទៅក្នុងសមុទ្រ។May be an image of 8 people

ក្រោយប្រតិបត្តិការអស់ពេលជាច្រើនម៉ោង បើយោងតាមលោកឧកញ្ញ៉ាទៀ វិចិត្របានឱ្យដឹងថា ឪពុកក្មេងនោះបានបាត់បង់ជីវិតទៅហើយ ដោយទើបតែរកឃើញសាកសពនាព្រឹកនេះ ៕May be an image of 6 people, jet ski, boat, water and ocean

មហាជនរិះគន់ Coach The Voice រឿងបេក្ខជនម្នាក់មានស្រដៀង Eno ពេកមិនគោះប៊ូតុងយក

0

មហាជនរិះគន់យ៉ាងចាស់ដៃទៅលើគ្រូបង្វឹកទាំង៤រូបនៅក្នុងកម្មវិធីThe Voice Cambodia រដូវកាលទី៣ រួមមាន ឱក សុគន្ធកញ្ញា , ណុប ប៉ាយ៉ារិទ្ធ , ពេជ្រ សោភា និង ឆន សុវណ្ណារាជ រឿងបេក្ខជនម្នាក់ដែលមានសំឡេងស្រដៀងម្ចាស់ដើមពេកគឺជាតារាចម្រៀង Eno ដោយ Coach ទាំង៤មិនបានគោះប៊ូតុងយកឡើយគិតថាកម្មវិធី Prank ទៅវិញ។ អ្នកលេងបណ្តាញសង្គមបានរិះគន់ចំៗថា ដូចណាស់ៗតែអត់គោះសូមអត់យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnd79_M9GSL30HQqi_6D3BH11__yi-wIeFCkTsiPHz7VDd5OfnFj36n5L0-NQ3ZjVOn8RLSKERmXbE7JeX60xTW_780yti0e001QDtc9G5Idxni0eU-mKNkHVgFPpYnsZggL33_diEH6rsVC8MdoTzrE65-QhvqyAiHEFHcu1jTqVwqMFMHXeuNYJc/s850/Screenshot%202023-06-12%20090444.jpg

ក្នុងសប្តាហ៍ទី២ វគ្គ Blind Auditions កម្មវិធី The Voice Cambodia រដូវកាលទី៣ នារាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បេក្ខជនម្នាក់ឈ្មោះ វ៉ា សុរ៉ាវ័ន្ត មានអាយុ៣៣ឆ្នាំ មានស្រុកកំណើតខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ប្រកបរបរអ្នកលក់ចង្រិតបំពង បានចូលជ្រើសបទ «ម៉ោងបាយនឹកអូន» ពីសំនៀងដើមតារាចម្រៀង Eno។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះសំឡេងរបស់បេក្ខជនរូបនេះមានសំឡេងស្រដៀងខ្លាំងទៅម្ចាស់ដើមរហូត Coach ទាំង៤គិតថាកម្មវិធី Prank ទៅហើយ។

ទោះយ៉ាងណា មហាជនក៏សោកស្តាយនិងមានការរិះគន់ទៅគ្រូបង្វឹកទាំង៤ដូចគ្នាព្រោះបេក្ខជនរូបនេះមិនមានការគោះប៊ូតុងយកពីគ្រូបង្វឹកណាមួយឡើយ ហើយបេក្ខជនដែលមានសំឡេងស្រដៀងម្ចាស់ដើមរូបនេះមិនមានឱកាសបន្តនៅក្នុងកម្មវិធីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL-fYMhxzEyqEuzdMn6yciVHznbAHYQwiVauzEnWnmI3wjRPAGzjuL7xXCMvppA_z4hWgkF7qu22W0Uv1FEknDlTVtrdsN_zT-ZC3pQzIOaTStRlZZzTU7pfwXWlgbEqC6XBOWF2V27hIxBbNpvvNgKWEWiM7kl3711UwjXFlBPFHq6yp-3axWYCH3/s854/Screenshot%202023-06-12%20090418.jpg

អ្នកលេងបណ្តាញសង្គមបានរិះគន់ថា «ហាសហា ច្រៀងល្អប៉ុណ្ណឹងហើយអត់ចុចប៊ូតុង គួរណាស់ចុច១ ឬ២ ដើម្បីច្នៃបន្ត, ចាក់ខ្សែមែន ដូចពេកតែខុសផលិតកម្មអត់គោះយក តែកុំខ្វល់មានគណៈកម្មការរាប់ម៉ឺននាក់ដូចពួកខ្ញុំឱ្យបងជាប់ (ក្នុងដួងចិត្ត) តែសុំសួរមួយកម្មវិធីហ្នឹងគេប្រឡងចំរៀងរឺប្រលងPrank? ដូចបែកៗអាមិចទេ, សំឡេងស្រដៀងម្ចាស់ដើម ENO ពេកអត់ឱ្យជាប់,ដូចណាស់ៗតែអត់គោះសូមអត់យល់, រាល់លើកពេលបេក្ខជនធ្លាក់ គ្រាន់តែចង់ដឹងថាគាត់ធ្លាក់ព្រោះអ្វី គួរតែប្រាប់ពួកគាត់វិញដើម្បីឲ្យគាត់កែតម្រូវចំណុចខ្វះខាត,ដូចពេកcoachអូសរំលង»។

អ្នកខ្លះបានលើកឡើងទៀតថា «ច្រៀងដូចម្ចាស់បទមែនទែន តែបងអត់ស្រឡាញ់សំឡេងគាត់ទេ,ទម្រង់គាត់ច្រៀងល្អណាស់ Styleរបស់គាត់ពិតមែនតែ បែបEno តែគាត់យកនិមិត្តរូបរបស់ខ្លួនឯង តែកោតគណៈកម្មការ មិនគោះ បើថាជោ ជោតាមគ្នារឿងគោះនោះ ស្តាយគាត់បើគាត់បានទៅមុខ កាន់តែសប្បាយក្នុងកម្មវិធី,ស្មាន prank hehe» ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgZLaNMwrOGg6Q9rnCRSNAwdwocR6IcwrRSmvEQjdGFggyZBuq3wQ_AyX_6fJUVy_P9hX_3kOUmhzG7V9qfODJnCUgXPum50ZzRDHJVs3blc3_85naiwoerAKFWQMqBKQXNf6yzCNFs3-BVaOG11o8gfoiY6aHNOs9kdmU51NmHtMZmbXw_79riYnY/s1111/photo_2023-06-12_08-59-52%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGPwfEncrf88DnA-76ciLDtRMdDQ7ZjAW0FZo5o6bn1INA-eb-flbwqM5jb37jmHJpQeeItBCCofIZT8qqVxYaReqORJF3VKDiOnbUclYnqwVDE1lCAavvpxOT6wvnAZy1XPXkoUChPHb4Pq6ty_g7juzhBUZI89H37LuaoErrJ_DBrgUhY7-Z5eq0/s1143/photo_2023-06-12_08-59-52.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgef1ELwgSbvvKkrDOu_puANMns2v3YXxSn7u4X8dg4MMnsWqSiywlpjqKalRO02_K0ft3Z19OG7XSmHh2dm7f8cgzQYwf107XlGpv5xETy7l7irPyEYTiyy_diZ-CUR3ql-HwW8lQLggUE3DZCvrLaMCC_B_-ZY1ATBP8t18JBQjdGJ4bRo8J6bPNV/s1108/photo_2023-06-12_08-59-53.jpg

ថៃចោទថា កម្ពុជាក្លែងបន្លំឈ្មោះទុរេនរបស់ថៃនាំចេញទៅប្រទេសចិន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែមិថុនា កន្លងមក ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG បានចុះផ្សាយថា កម្ពុជាមិនស្មោះត្រង់ ដោយបន្លំឈ្មោះទុរេនរបស់ថៃ និងនាំចេញទៅប្រទេសចិន ហើយរឿងនេះ ពលរដ្ឋថៃមិនយល់ព្រមទេ ។ ទំព័រហ្វេសប៊ុក TOURLONG និយាយថា ទុរេន គឺជាស្តេចផ្លែឈើដ៏ល្បីល្បាញនៅទូទាំងពិភពលោក បើអ្នកណាបានបរិភោគវា នឹងជាប់ចិត្តជាមួយរសជាតិមិនខាន ហើយបើតាមការស្វែងរកនៅក្នុង Wikipedia បង្ហាញថា ទុរេនជារុក្ខជាតិដុះនៅប្រទេសព្រុយណេ, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី និងមានការដាំដុះទុរេននៅភាគកណ្តាលប្រទេសថៃ តាំងពីសម័យអយុធ្យាមកម៉្លេះ ។ ចំណែកទុរេននាំចូលពីប្រទេសណាដំបូងគេ និងដោយវិធីណា គឺមិនបានបង្ហាញភស្តុតាងទេ ប៉ុន្តែព័ត៌មានគួរឱ្យទុកចិត្តបាន គឺទុរេនអាចនាំមកពីភាគខាងត្បូងប្រទេសថៃ ។Thai Durian Guide: How To Choose, Where To Buy And More

ទំព័រហ្វេសប៊ុក TOURLONG និយាយថា ពូជទុរេនរបស់ថៃពេញនិយមខ្លាំងមានដូចជា ពូជម៉ន់ថង, ឆៈនី, ផួងម៉ានី, ឡាប់លែ និងកានយ៉ាវ ហើយបើទោះជាក្លិនរបស់វាខ្លាំង ប៉ុន្តែអ្នកបរិភោគនឹងចូលចិត្តរសជាតិទុរេនថៃ ហើយជនបរទេសចូលចិត្តទុរេនថៃ ជាពិសេស ជនជាតិចិន ។ ប្រទេសថៃអាចលក់ទុរេនដាច់ខ្លាំង ហើយថៃក៏បាននាំចេញទុរេនទៅចិនផងដែរ គឺនាំចេញទុរេនជាផ្លែ, ទុរេនក្លាស្សេ និងទុរេនកែច្នៃ ។ លើសពីនេះ ប្រទេសចិនបានទិញទុរេនថៃច្រើនបំផុត ក្នុងនោះចិនបាននាំចូលទុរេនរហូតដល់៨០% នៃបរិមាណនាំចូលទុរេនសរុបនៅទូទាំងពិភពលោក ។ ដូច្នេះ អត្រាលក់ទុរេនថៃនៅចិនបានកើនឡើងជាបន្តបន្ទាប់ ហើយនៅពេលថៃទទួលបានប្រាក់ចំណូលដ៏ច្រើនបែបនេះធ្វើឱ្យប្រទេសជាច្រើនដូចជា វៀតណាម និងហ្វីលីពីន នាំគ្នាមកតម្រង់ជួរនាំចេញទុរេនទៅចិនដែរ ។

ទំព័រហ្វេសប៊ុក TOURLONG បន្តថា ទោះយ៉ាងណា ចិននៅតែចូលចិត្តទុរេនថៃដូចដើម ព្រោះទុរេនថៃមានគុណភាពល្អ ។ ប៉ុន្តែថៃទទួលបានព័ត៌មានថា អ៊ំនៅជិតផ្ទះ គឺប្រទេសកម្ពុជានឹងនាំចេញទុរេនទៅចិនដែរ និងប្រើប្រាស់ឈ្មោះរបស់ថៃ ។ សារព័ត៌មានល្បីឈ្មោះមួយរបស់កម្ពុជាបានចុះផ្សាយថា បើទោះជាកម្ពុជាពុំទាន់មានលទ្ធភាពនាំចេញទុរេនទៅទីផ្សារចិនដោយខ្លួនឯង ដោយសារហេតុផលច្រើនយ៉ាង ប៉ុន្តែមានវិនិយោគិនចិនមកចរចាជាមួយកម្ពុជា ដោយចង់នាំទុរេនសំឡូត ខេត្តបាត់ដំបងទៅកាន់ទីផ្សារចិន ។ កម្ពុជាបានចរចាជាមួយចិន តាមរយៈការប្រើប្រាស់ម៉ាកសម្គាល់របស់ថៃ ដូច្នេះ ការនាំចេញត្រូវឆ្លងកាត់ និងប្រើប្រាស់ម៉ាកសម្គាល់ថៃ ។Thai Durian Guide: How To Choose, Where To Buy And More

ទំព័រហ្វេសប៊ុក TOURLONG បន្តទៀតថា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជិរា បានលើកឡើងថា នាពេលឆាប់ៗនេះ កម្ពុជា និងចិន នឹងឈានដល់ការចុះហត្ថលេខានាំចេញទុរេនទៅចិន ក្រោយពីចិនបានមកមើលទុរេននៅកម្ពុជា ហើយពេញចិត្តនឹងគុណភាពទុរេនកម្ពុជាយ៉ាងខ្លាំង ។ នៅឆ្នាំ២០២៣ មន្ទីរកសិកម្មខេត្តបាត់ដំបងមានគោលដៅដាំដុះទុរេននៅលើផ្ទៃដី៧០០ហិកតាបន្ថែមទៀត ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា កម្ពុជាមានគម្រោងនាំចេញទុរេនទៅចិន ធ្វើឱ្យថៃបារម្ភយ៉ាងខ្លាំង តើវាអាចនឹងមានផលប៉ះពាល់ដល់ថៃដែរឬទេ ? ព្រោះមុននេះ ធ្លាប់មានព័ត៌មានមួយ គឺនៅឆ្នាំ២០១៩ មានអាជីវករលក់ទុរេនម្នាក់បានលួចយកទុរេនពីកម្ពុជា និងវៀតណាម ហើយប្រាប់ថាជាទុរេនថៃ រួចនាំចេញទៅប្រទេសចិន ។ ពេលនោះ ក៏មានអាជីវករថៃឃុបឃិតជាមួយអាជីវករបរទេសលួចលក់ទុរេនកម្ពុជា និងវៀតណាម ក្លែងបន្លំជាទុរេនថៃ ហើយនាំចេញទៅទីផ្សារចិន និងលក់ក្នុងតម្លៃទាបជាងទីផ្សារ ។ TOURLONG បញ្ជាក់ថា ល្អហើយដែលថៃចាប់អាជីវកររូបនេះបាន បើមិនដូច្នោះទេ នឹងមានបញ្ហាមិនខាន ហើយបើចិនរកឃើញថា មានសត្វល្អិតក្នុងទុរេននោះ គឺថៃនឹងប្រឈមមុខ ដោយសារចិនឈប់ទិញទុរេនថៃ ។Thai Durian Guide: Where to eat and where to buy

ទំព័រហ្វេសប៊ុក TOURLONG បានដកស្រង់យោបល់របស់ជនជាតិថៃមួយចំនួនមកចុះផ្សាយថា ទុរេនមានគុណភាពអន់ធ្វើឱ្យយើង (ថៃ) ខូចកេរ្តិ៍ឈ្មោះបាន ។ រីឯជនជាតិថៃម្នាក់ទៀតថា ប្រយ័ត្នវានាំចេញទុរេនគុណភាពអន់ទៅចិន ធ្វើឱ្យថៃខូចកេរ្តិ៍ឈ្មោះ ហើយខ្មែរវារមិលគុណ មិនចាំបាច់ឱ្យខ្មែរប្រើប្រេនថៃទេ ។ ជនជាតិថៃផ្សេងទៀតថា បើផលិតផលមានបញ្ហា តើអ្នកណាទទួលខុសត្រូវ ? ជនជាតិថៃម្នាក់ទៀតថា បើទុរេននោះនៅក្រោមស្តង់ដារ ប្រទេសថៃនឹងត្រូវបានចិនហាមឃាត់ ។ ចំណែកអ្នកបញ្ចេញមតិចុងក្រោយថា កម្ពុជាកុំធ្វើបែបនេះ ព្រោះនឹងធ្វើឱ្យគុណភាពទុរេនថៃធ្លាក់ចុះ ។

ចុងក្រោយ ទំព័រហ្វេសប៊ុក TOURLONG បន្ថែមថា ជនជាតិថៃទាំងអស់នៅទូទាំងប្រទេសថៃ មិនពេញចិត្តនឹងកម្ពុជានាំចេញទុរេន ប្រើប្រាស់ម៉ាកសម្គាល់ថៃទេ ហើយអ្វីគួរឱ្យខ្លាចជាងកម្ពុជាយកទុរេនរបស់ថៃនោះ គឺកម្ពុជាដាក់ប្រេនថៃ ហើយនាំចេញទុរេនគុណភាពអន់ទៅចិន និងធ្វើឱ្យមានគុណវិបត្តិ ច្រើនជាងគុណសម្បត្តិ ។ TOURLONG បានសំណូមពរឱ្យមន្ត្រីពាក់ព័ន្ធរបស់ថៃជួយត្រួតពិនិត្យរឿងនេះ និងកុំបណ្តោយឱ្យសោះ ។

បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកថៃ និងជនជាតិថៃមួយចំនួនតែងបង្កបញ្ហាមិនចេះចប់សោះជាមួយកម្ពុជា ហើយអស់ពីតវ៉ារឿងអាម៉ុក ពួកគេមកតវ៉ារឿងទុរេនទៀត ។ ទំព័រហ្វេសប៊ុក TOURLONG ព្យាយាមអះអាងថា ថៃបានដាំដុះទុរេននៅភាគកណ្តាលប្រទេសរបស់ខ្លួនតាំងពីសម័យអយុធ្យាមកម៉្លេះ ហើយចង់សួរពួកថៃវិញថា តើមានតែប្រទេសថៃមួយឬ ដែលបានដាំទុរេន ? បើពិតមែននោះ មិនយូរទេ ថៃនឹងអះអាងថា ផ្លែឈើ និងបន្លែនានាសុទ្ធតែជាកម្មសិទ្ធិរបស់ខ្លួនទាំងអស់ មិនថាល្ហុង ត្រកួន ឬចេក ។ ការពិត ថៃបារម្ភខ្លាចកម្ពុជានាំចេញទុរេនទៅចិន ហើយដណ្តើមទីផ្សារចិនទៅវិញទេ ព្រោះបច្ចុប្បន្ន ថៃមានគូប្រជែងស្រាប់ទៅហើយ គឺវៀតណាម និងហ្វីលីពីន ៕

ប្រភព ៖ TOURLONG

តម្លៃជីកសិកម្ម និងថ្នាំក. ម្ចាត់សត្វល្អិតរបស់ថៃធ្លាក់ចុះតាមទីផ្សារពិភពលោក

0

ប្រទេសថៃ ៖ នាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃបានឱ្យដឹងថា នាយកដ្ឋានបានចុះត្រួតពិនិត្យ និងតាមដានការលក់ជីកសិកម្ម និងថ្នាំក.ម្ចាត់សត្វល្អិតនៅស្រុកថៃណយ ខេត្តណុនថាបុរី ក្នុងនោះបានត្រួតពិនិត្យនៅតាមឃ្លាំងស្តុកទំនិញនានា និងជជែកជាមួយហាង រួមទាំងកសិករផងដែរ ។ នាយកដ្ឋានរកឃើញថា កសិករនៅខេត្តនេះចាប់ផ្តើមប្រើប្រាស់ជីគីមីកាន់តែច្រើន តាំងពីខែមេសា ឆ្នាំ២០២៣ ។Call for end to price fixing of fertilisers

មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មលើកឡើងថា នៅពេលចូលដល់រដូវបង្កបង្កើនផលស្រូវដំបូង កសិករនិយមប្រើប្រាស់ជីអ៊ុយរ៉េ ហើយក្រោយមក កសិករភាគច្រើននិយមប្រើប្រាស់ជីប្រភេទ ១៦-២០-០ ។ ចំណែកជីផ្សេងទៀត កសិករទុកសម្រាប់ប្រើប្រាស់បន្ថែម ឬប្រើសម្រាប់ដាំដំណាំផ្សេងៗ ។ ដូច្នេះ បរិមាណជីកសិកម្មមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការកសិករ ហើយតម្លៃជីកសិកម្មគ្រប់ប្រភេទបានធ្លាក់ចុះជាបន្តបន្ទាប់ ។ ចំណែកនៅស្រុកថៃណយ ខេត្តណុនថាបុរី តម្លៃជីកសិកម្មក៏បានធ្លាក់ចុះដូចគ្នាដែរ ដូចជា កាលពីមុន តម្លៃជីអ៊ុយរ៉េបានឡើងដល់១.៦០០បាតក្នុង១បាវ ប៉ុន្តែបច្ចុប្បន្ន តម្លៃនៅសល់ត្រឹម៨០០បាតប៉ុណ្ណោះក្នុង១បាវ ហើយមូលហេតុដែលធ្វើឱ្យតម្លៃជីកសិកម្មធ្លាក់ចុះ ដោយសារតម្លៃថាមពលនៅលើទីផ្សារពិភពលោកធ្លាក់ចុះ ។Fertiliser, pesticide imports up 9% | Phnom Penh Post

ចំណែកតម្លៃថ្នាំក. ម្ចាត់សត្វល្អិតវិញបានធ្លាក់ចុះជាបន្តបន្ទាប់ បើធៀបនឹងពាក់កណ្តាលឆ្នាំ២០២២ ដូចជា តម្លៃថ្នាំក.ម្ចាត់ស្មៅបានធ្លាក់ចុះពី១៩% ដល់២៨% ។ ក្រៅពីនេះ នាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃ និងការិយាល័យពាណិជ្ជកម្មនៅតាមបណ្តាខេត្ត នឹងតាមដានពីតម្លៃជីកសិកម្ម និងថ្នាំក.ម្ចាត់សត្វល្អិតឱ្យបានដិតដល់បន្តទៀត ហើយនៅពេលការចំណាយដើមទុនក្នុងការនាំចូលធ្លាក់ចុះ ដូច្នេះ ការលក់ទំនិញនៅប្រទេសថៃ ក៏ត្រូវធ្លាក់ចុះតាមដែរ ។Thailand's reliance on pesticides reveals dangers of foods - CGTN

មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មបញ្ជាក់ថា បើពលរដ្ឋថៃប្រទះឃើញជនឆ្លៀតឱកាសលក់ទំនិញថ្លៃ ដោយគ្មានហេតុផលច្បាស់លាស់ ឬអាជីវករណាម្នាក់មិនបានបិទស្លាកប្រាប់ពីតម្លៃទំនិញឱ្យច្បាស់លាស់ទេនោះ ពលរដ្ឋថៃអាចប្តឹងមកកាន់នាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃ ឬការិយាល័យពាណិជ្ជកម្មខេត្ត តាមរយៈលេខ ១៥៦៩ ឬតាម Line @MR.DIT ហើយមន្ត្រីនឹងចុះទៅត្រួតពិនិត្យអាជីវករទាំងនោះ រួចបើរកឃើញថា ពួកគេមិនបានអនុវត្តតាមការណែនាំទេនោះ នឹងត្រូវទទួលទោសតាមច្បាប់ ៕ ប្រភព ៖ Nation

វិធីសាស្រ្តថែរក្សាស្បែក ៣ ជំហានកំឡុងពេលហាត់ប្រាណ ដើម្បីឱ្យសម្រស់ស្រស់ស្អាត និងមានសុខភាពល្អ

0

លំហាត់ប្រាណបានរួមចំណែកដល់រាងកាយនឹងធ្វើឱ្យមានសុខភាពល្អ វាក៏ជួយដុតបំផ្លាញបរិមាណកាឡូរីដែលប្រមូលផ្តុំនៅក្នុងខ្លួនផងដែរ។ ក្រៅពីនេះ ការផ្តោតទៅលើលំហាត់ប្រាណ អ្នកក៏គួរតែយកចិត្តទុកដាក់លើការថែទាំស្បែកមុន អំឡុងពេល និងក្រោយពេលហាត់ប្រាណផងដែរ ដើម្បីការពារបញ្ហាស្បែកពីញើសដែលចេញមកក្នុងពេលហាត់ប្រាណ។ ដូច្នេះហើយខាងក្រោមនេះគឺជាវិធីសាស្រ្តថែរក្សាស្បែក ៣ ជំហានក្នុងកំឡុងពេលហាត់ប្រាណ៖Best Online Workouts to Help You Lose Weight and Stay Fit at Home

-មុនពេលហាត់ប្រាណ៖
១.លាងសម្អាតមុខរបស់អ្នក៖ ត្រូវសម្អាតមុខ ដោយលុបគ្រឿងសម្អាងទាំងស្រុងចេញ ព្រោះពេលហាត់ប្រាណនឹងធ្វើឱ្យបែកញើស ឡើងជាតិប្រេងច្រើន ដែលបណ្តាល ឱ្យស្ទះ និងបង្កឱ្យកើតមុន។
២.ការថែរក្សាស្បែក៖ បន្ទាប់ពីលាងសម្អាតមុខរួច ត្រូវបានណែនាំឱ្យលាបឡេការពារកម្តៅថ្ងៃដែលមាន SPF ៥០ ឬខ្ពស់ជាងនេះ ពេលហាត់ប្រាណនៅខាងក្រៅ ដើម្បីការពារស្បែកស្ងួត។
៣.រៀបចំកន្សែង៖ អ្នកគួរតែរៀបចំកន្សែង ២ ដាច់ដោយឡែកសម្រាប់កន្សែងដៃ និងកន្សែងខ្លួន ដើម្បីការពារកុំឱ្យមានបាក់តេរីក្នុងខ្លួន។11 Workout Tips to Make Your Exercises More Effective From Expert Trainers | SELF

-នៅពេលហាត់ប្រាណ៖
១.កុំប៉ះមុខរបស់អ្នក៖ នៅពេលហាត់ប្រាណដៃរបស់យើងប៉ះវត្ថុជាច្រើន ដែលពោរពេញទៅដោយមេរោគ និងបាក់តេរី ដែលជាហេតុបណ្តាលឱ្យកើតមុន។
២.ផឹកទឹកឱ្យបានច្រើន៖ ដោយសារតែរាងកាយនឹងបាត់បង់ញើសយ៉ាងច្រើន ដូច្នេះអាចធ្វើឱ្យស្បែកស្ងួត និងខ្សោះជាតិទឹក អ្នកគួរសម្រាកខ្លះនឹងផឹកទឹកឱ្យបានច្រើន។Working out when sore: Tips, benefits, and risks

-ក្រោយពេលហាត់ប្រាណ៖
១.ងូតទឹកត្រជាក់៖ បន្ទាប់ពីបញ្ចប់លំហាត់ប្រាណ សូមអ្នកងូតទឹកត្រជាក់ដើម្បីបិទរន្ធញើស ការពារភាពកខ្វក់ពីការប៉ះពាល់ស្បែក ទឹកត្រជាក់ក៏ជួយផ្តល់សំណើមដល់ស្បែកផងដែរ។
២.ប្រើប្រាស់ផលិតផល៖ អ្នកគួរតែប្រើផលិតផលសម្អាតស្បែកដែលគ្មានជាតិសូដ្យូម ឬអាម៉ូញ៉ូមស៊ុលហ្វាត ដើម្បីធ្វើឱ្យស្បែកអ្នកចាំ ទន់រលោង និងមានសំណើម។
៣.ប្រើ skin care៖ ក្រោយពីសម្អាតស្បែករួច អ្នកគួរប្រើ skin care ដើម្បីជួយចិញ្ចឹមស្បែកមុខ ធ្វើឱ្យមានតុល្យភាព និងជួយជម្រុះស្បែកចាស់ៗចេញ៕ ប្រភព៖sanook

ពូកែមែន! យី ស្រីនិច្ច ច្នៃកាបូប Dior ទៅជាសំលៀកបំពាក់បានយ៉ាងឡូយ

0

កញ្ញា យី ស្រីនិច្ច អតីត Dancerឱ្យតារាចម្រៀងល្បីឈ្មោះមួយរូប និងជា Influencer កំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីនាងបានច្នៃកាបូប Dior ទៅជាសំលៀកបំពាក់ថែមទាំងធ្វើដោយដៃផ្ទាល់បានយ៉ាងប្លែកភ្នែក។No photo description available.

កាលពីចុងខែមករា យី ស្រីនិច្ច ធ្វើឱ្យមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម ក្រោយពីច្នៃកាបូបខោអាវ LV ទៅជាសំលៀកបំពាក់យុវវ័យពាក់ថតរូបបានយ៉ាងឡូយជាមួយភាពច្នៃប្រឌិតអមជាមួយរូបរាងដ៏ស្រឡូនរបស់នាង។

យ៉ាងណាមិញនៅរសៀលថ្ងៃទី១០ មិថុនា នេះ យី ស្រីនិច្ច បានបង្ហោះវីដេអូថ្មីមួយទៀតនោះគឺការច្នៃកាបូប Dior ទៅជាសំលៀកបំពាក់ថែមទាំងដេរដោយដៃផ្ទាល់ទាំងអស់ដោយមិនប្រើម៉ាស៊ីនដេរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJVvr1FYb5g-iPJL13EBUrUstcz0M_sH2hDkFRs07ayIbHgDAJpxSGFwaexMJl6n7mHaIAODNwu4lZG4Oz6AU9b7aa1bySJyNXhgsN-eYHFiJKuLmcItzO_oJSsU28a33ZeO8qW6QeV6mTWludX4QGJ65njgve21bHcKnX68lxqm1fKSCI6aAUOM47/s694/Screenshot%202023-06-10%20154705.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHkYkGNg8j42cCniEERmXLzQA5XwK27qjz3oIghYCwT3b62YmWiuZcgvxruOjEWn2x_1h7pVNhyZwdCC8ZFqVwgHOw8m7Q__x1FtutIBYqXyqyRpXfL-bAz7wEh8PyPF5aRv85IqrZmdgeHCTs9U5G_9nPbpOGuHMieQ6UPXeOJ9NmW0USWA8Derc5/s923/Screenshot%202023-06-10%20154631.jpg

បន្ទាប់ពីច្នៃរួចតាមបែបយុវវ័យ យី ស្រីនិច្ច បានបង្អួតរាងដ៏ស្រស់ស្អាតជាមួយសំលៀកបំពាក់ដែលច្នៃយ៉ាងទាក់ភ្នែក ធ្វើឱ្យលេងបណ្តាញសង្គមបង្ហាញការពេញចិត្តចំពោះភាពប៉ិនប្រសប់របស់នាងផងដែរមិនត្រឹមតែមានភាពស្រស់ស្អាត ពូកែរាំ ថែមទាំងមានគំនិតច្នៃប្រឌិតណាស់លើសំលៀកបំពាក់៕

 

 

ទៀតហើយកំពតយើង ពលរដ្ឋចាញ់បោកដីឡូតិ៍ពិភពដីមាសវិនិយោគបានការ3%

0

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់នៅលើបណ្តាញសង្គមបានឱ្យដឹងថា គិតត្រឹមថ្ងៃត្រង់ទី១០ ខែមិថុនា ឆ្នាំ២០២៣ មានពលរដ្ឋជាង១០០គ្រួសារហើយដែលបានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុនពិភពដីមាសដែលបានបោកទំនុកចិត្តពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig-w62w6MQKHt8KghcNCtIrMmzHAceoX__fpWiDTHRow1wXJNhkH-98cGBiHV4IAK4TdZ6avedxRTvyc0kdae0TqW6guH6vlc9JvX74zXyiBXeCO1Zjr_SedDUpgpfEhJrMx0-7X2CfVgOTfHyBchS8P7ChMVP3W6RsNtbvme3eLYUHHc53cK-ABpR/s854/image_2023-06-10_14-57-37.png

ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរថា «កុំដើម្បីប្រយោជន៍ខ្លួនឯង ធ្វើឱ្យអ្នកដទៃទឹកភ្នែក ប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាស បានមកដាក់បណ្តឹងជាងមួយរយគ្រួសារហើយគិតត្រឹមថ្ងៃត្រង់នេះ 10.06.23 យុត្តិធម៌ត្រូវមានសំរាប់ប្រជាពលរដ្ឋទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjWzY97Lckko7AK0wmMpWsGWPmWquY1SyVskPqaJZ67Ap7cKlJ973qvANbl54HMX6o6_2k5fWC_bxHsD3RE_HGmmnj1zuUWgSxNDX5yMILShNevAfoFNrr0yivTIVxwNZqkEylhTgvTQfPLQHqiVqQmbqxC8-sHFs8703PVbkuo9GrarfpqWxkArs4/s960/353044678_212495478279876_5968529934688395376_n.jpg

ដំណឹងនេះបានធ្វើប្រជាជនបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំងព្រោះសង្ឃឹមថាការលូកដៃពីស្នងការមិនឱបដៃឈរមើលពលរដ្ឋរងគ្រោះស្វែងរកយុត្តិធម៌នេះគឺជាអ្វីដែលពលរដ្ឋចង់បានជាទីបំផុត។

គួរបញ្ជាក់ផងដែរថា តាមការបង្ហោះរបស់ជនរងគ្រោះពីក្រុមហ៊ុនដីឡូត៍ពិភពដីមាស ឧកញ៉ា ហ៊ី គីមហុង និងឧកញ៉ា ចេង សង្ហាក់ គឺជាអគ្គនាយកក្រុមហ៊ុននេះសន្យាផ្ដល់ការប្រាក់៣%រយៈពេល២ឆ្នាំ ហើយពេលនេះក្រុមហ៊ុនបានរំលោភលើទំនុកចិត្តប្រជាជនដែលធ្វើការវិនិយោគជាច្រើនគ្រួសារនៅខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicdaQ89ICr9CmNBRiZpf0Oz4DPffkvKCH5RRiOsdFnf-7vUde5iQ0cGTUDYKw6r0EntFjBskE3rq62IbuAyfb4FfFNzPXqP2AfGQJszBNhd4tEqI89Im9W6SBl_GZ5ml-fAXUtI1rrdO89F0cwXrLIiJ1Nu1kwH5um9Irw-gDdtJc9wFkXS0dnvLYC/s1024/352772289_565318985764892_2670279443328089518_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdCgjlbfL752RYgr9ekd_KleZcOGm-GbRWef0ZJjQCijR0OO9M88i2Lo2QHQTGejIkpWcNiErKIOTPgGC4hXqZ9oFYPKMOQhZwWUVm7Ea-llFniWNEkgoUTqmhBFvx2qCFfqBawX18x5O3QUtrqwnIZ2gMxpIzv0psDEM5j2C8GJmF8cZz4LqthtiO/s1024/352191148_565318992431558_6779074469893933306_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeEuVOJwa1y6TzOzzEiv1WbLKchh8F5ajg66M4VBzOpSrxNmm-6S9Je1VxeBE-3umR9bRlrY7_nI7ghggEUkMqH6zfCo_18jPdGzjcPm0agj7mloTLfmDA1k5toN9xlsuOoL-J-zCDg8clTkWiVhKo3fDrXIo1h0GRyOL4BPKwwbQXoAmCLbYIoYWT/s1080/351319452_785779563342599_8230003360368770051_n.jpg

សម្រស់ទេសភាពបរិវេណប្រាសាទអង្គរវត្តក្នុងដើមរដូវវស្សាឃើញហើយចង់ទៅលេងភ្លាម

0

ប្រាសាទអង្គរវត្តជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់កម្ពុជា ដែលត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាទីកន្លែងភ្ញៀវទេសចរមកកម្សាន្តមិនចេះជិនណាយទោះបីជាមកច្រើនដងក៏ដោយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រស់ប្រាសាទអង្គរវត្ត និងនៅបរិមាណនៅទីនោះកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនាសម្រស់នាដើមរដូវវស្សា។May be an image of road

ដើមរដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ត្រួយ ស្លឹកបៃតងខៀវខ្ចី ខ្លះចេញផ្កាចម្រុះពណ៌នាំឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។May be an image of 6 people, temple and monument

ក្នុងនោះដែរ ការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា លើសកម្មភាពសម្អាត ដាំស្មៅ កាត់ស្មៅ ដាំដើមឈើ និងថែរក្សាដើមឈើដែលមានស្រាប់ ការងារថែទាំជាប្រចាំ កាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សា រឹតតែលើកតម្លៃអង្គរឱ្យលេចធ្លោមួយកម្រិតថែមទៀត។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះ នឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនិងធម្មជាតិ និងវប្បធម៌នៃអតីតក្រុងអង្គរ។May be an image of temple

ក្រោយពីឃើញរូបភាពដែល អាជ្ញាធរជាតិអប្សរា បង្ហោះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយទេសភាពដ៏ស្រស់ស្អាតប្រាសាទអង្គរលើទឹកដីអច្ឆរិយៈ ឃើញរូបភាពភ្លាមចង់តែទៅលេងខេត្តសៀមរាបតែម្តង៕May be an image of 2 people, tree, grass and roadMay be an image of road, fog, tree, street and grassMay be an image of 1 person and templeMay be an image of road, body of water and grass

រូបភាព៖ អជ្ញាធរជាតិអប្សារ

តម្លៃទំនិញ និងបន្លែជាច្រើនប្រភេទនៅប្រទេសថៃធ្លាក់ចុះ

0

ប្រទេសថៃ ៖ ក្រោយពីឆ្លងផុតរដូវប្រាំងចូលដល់រដូវវស្សាបានធ្វើឱ្យតម្លៃទំនិញ និងបន្លែស្រស់ជាច្រើនប្រភេទ ដែលដាក់លក់នៅតាមទីផ្សារនានាក្នុងប្រទេសថៃធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេស ផ្លែក្រូចឆ្មារ ។ មន្ត្រីមកពីអគ្គនាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃលើកឡើងថា ការយកចិត្តទុកដាក់រឿងតម្លៃទំនិញ និងបន្លែបង្ការ គឺជារឿងចាំបាច់បំផុត ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ។พณ.ตรวจตลาดสด ยันราคาพืชเกษตรยังนิ่ง ท่ามกลางกระแสขึ้นค่าแรง

លោក Kornnit Nonshui អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃបានថ្លែងថា បច្ចុប្បន្ន តម្លៃទំនិញនានា និងតម្លៃបន្លែជាច្រើនប្រភេទបានធ្លាក់ចុះ ជាពិសេស បន្លែស្រស់ ខណៈប្រទេសថៃបានឆ្លងផុតរដូវប្រាំង និងឈានចូលរដូវវស្សា ហើយធ្វើឱ្យគេយកបន្លែ និងផ្លែឈើជាច្រើនមកលក់នៅទីផ្សារ ។

លោក Kornnit Nonshui បន្តថា កាលពីមុន ក្រូចឆ្មារ១ផ្លែមានតម្លៃ១០បាត ពេលនេះ ក្រូចឆ្មារធំៗកម្រិតលេខ១ និងលេខ២ ដែលលក់នៅទីក្រុងបាងកក បានធ្លាក់ថ្លៃនៅសល់ត្រឹម៨បាតប៉ុណ្ណោះ ។ ដូចគ្នានេះ ខាត់ណា ស្ពៃ ត្រកួនចិន ស្លឹកខ្ទឹម និងម្ទេសអាចម៍សត្វ បានធ្លាក់ថ្លៃទាំងអស់ ។ រីឯតម្លៃសាច់ជ្រូក សាច់មាន់ និងពងមាន់ បានកើនឡើងបន្តិច បើធៀបនឹងដើមខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែតម្លៃនេះស្ថិតនៅក្រោមការពិនិត្យមើល និងតាមដានរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្ម ។Or Tor Kor Market in Bangkok - Shop at One of the World's Best Fresh  Markets - Go Guides

ទោះយ៉ាងណា អគ្គនាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃបានត្រៀមវិធានការទប់ស្កាត់ជាមួយបាតុភូត El Nino រួចហើយ ដែលវានឹងធ្វើឱ្យប្រទេសថៃជួបគ្រោះរាំងស្ងួត ហើយធ្វើឱ្យប៉ះពាល់ដល់ការដាំដំណាំ និងប៉ះពាល់តម្លៃទិន្នផលកសិកម្មទៀតផង ។

ចំណែកតម្លៃទំនិញប្រើប្រាស់នានាមានស្ថិរភាព និងមាននិន្នាការធ្លាក់ចុះផងដែរ ខណៈផ្នែកឯកជនបានសហការរៀបចំផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ ។ អគ្គនាយកដ្ឋានពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តបានយកចិត្តទុកដាក់តាមដានលើតម្លៃទំនិញ និងបន្លែទាំងអស់ ហើយអគ្គនាយកដ្ឋានពាណិជ្ជកម្មបានស្នើឱ្យក្រុមហ៊ុនអាជីវកម្មកុំដំឡើងថ្លៃទំនិញចាំបាច់មួយចំនួន ៕เกษตร ลุยเพิ่มช่องทางขายพบเงินสะพัดกลไกตลาด ปี 64-65 กว่า 2,410

ប្រភព ៖ pptvhd36

EXO ប្រកាសកាលបរិច្ឆេទវិលវិញម្ដងទៀតជាមួយអាល់ប៊ុមថ្មីរបស់ខ្លួន

0

កូរ៉េខាងត្បូង៖ យោងតាមផលិតកម្ម SM Entertainment បានធ្វើការបញ្ជាក់ពី កាលបរិច្ឆេទត្រលប់មកវិញជាមួយអាប៊ុមថ្មីរបស់ក្រុម EXO ខណៈដែលពួកគេមិនបានចេញអាល់ប៊ុមចម្រៀងអស់រយៈពេលពីឆ្នាំហើយ។

ទីបំផុតការត្រលប់មកវិញរបស់ EXO ដែលអ្នកគាំទ្រទូទាំងពិភពលោកទន្ទឹងរង់ចាំជាយូរមកហើយ បានវិលវិញម្ដងទៀតជាមួយអាប៊ុមថ្មីរបស់ខ្លួននៅឆ្នាំ ២០២៣ នេះ ដែលមានសមាជិកត្រឹមតែ ៧ នាក់ប៉ុណ្ណោះគឺ Xuimin, D.o, Baekhyun, Sehun, Suho, Chanyeol, និង Chen ដោយឡែកសមាជិក EXO ម្នាក់ទៀតគឺ Kai មិនបានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយសម្រាប់អាល់ប៊ុមថ្មីនេះទេ ដោយសារតែការចូលបម្រើកងទ័ពភ្លាមៗ។Who is the richest EXO member and what is their net worth?

ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះអ្នកគាំទ្រប្រាកដជាដឹងហើយថា សមាជិក EXO ៣នាក់គឺ Xuimin, Chen, និង Baekhyun កំពុងស្ថិតក្នុងដំណើរការប្តឹងផ្តល់ជាមួយភ្នាក់ងារផលិតកម្ម ដើម្បីបញ្ចប់កិច្ចសន្យាក៏ដោយ ក៏ពួកគេទាំងបីនៅតែបន្តសកម្មភាពជាមួយក្រុមរបស់ខ្លួនធម្មតា។

គួរបញ្ជាក់ដែរថា EXO នឹងត្រលប់មកវិញក្នុងឆ្នាំ ២០២៣ ដើម្បីអបអរខួបលើកទី ១១ របស់ក្រុម ដែលចេញជាផ្លូវការ នៅថ្ងៃទី ១០ ខែកក្កដា ជាមួយនឹងអាល់ប៊ុមថ្មីទី ៧ របស់ខ្លួន។ ដោយពួកគេបានខិតខំធ្វើការដើម្បីធានាថាអ្វីៗនឹងដំណើរការទៅតាមផែនការ។ សម្រាប់ព័ត៌មានលម្អិតអំពីសកម្មភាពផ្សព្វផ្សាយផ្សេងៗទៀត ខាងផលិតកម្មនឹងជូនដំណឹងដល់សាធារណជនទូទៅក្នុងពេលឆាប់ៗនេះ៕EXO - Rakuten Viki