ប្រទេសថៃ ៖ អ្នកនាង Paethongthan Shinawatra (ហៅ អុង អ៊ីង) ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងករណីលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រី ។ អ្នកនាង អុង អ៊ីង បានប្រកាសថា ប្រសិនបើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី លើកទី២ នៅថ្ងៃទី១៩ ខែកក្កដា ទទួលបានពិន្ទុមិនកើនឡើងទេ វានឹងជាតួនាទីរបស់គណបក្សភឿថៃ ។Srettha wants to settle political issues

អ្នកនាង អុង អ៊ីង បានលើកឡើងថា លោក Pita ធ្លាប់លើកឡើងថា សូមប្រឹងប្រែងឱ្យអស់ពីសមត្ថភាព មុននឹងឈានដល់ថ្ងៃទី១៩ ខែកក្កដា ។ ចំណែកគណបក្សភឿថៃបានគាំទ្រលោក Pita ឱ្យធ្វើជានាយករដ្ឋមន្ត្រីយ៉ាងពេញទំហឹង ប៉ុន្តែលទ្ធផលនឹងចេញមកដូចម្តេចនោះ យើងត្រូវរង់ចាំមើលសិន ។Leader of winning Thai party, rebuffed last week, to try once more to  become prime minister

អ្នកនាង អុង អ៊ីង បន្តទៀតថា បើលោក Pita ធ្លាក់ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី លើកទី២ គណបក្សភឿថៃបានជជែកពិភាក្សាគ្នារួចហើយថា នឹងបញ្ជូនឈ្មោះលោក Srettha Thavisin ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីប្រទេសថៃ ប៉ុន្តែយើងនឹងអនុវត្តម្តងមួយជំហាន ។

អ្នកនាងនិយាយថា ៖ «នយោបាយប្រទេសថៃត្រូវផ្តោតលើការបង្កើតរដ្ឋាភិបាលឱ្យពលរដ្ឋបាននៅពេលណា ព្រោះប្រទេសជាតិត្រូវអភិវឌ្ឍន៍ទៅមុខបន្តទៀត ។ ប៉ុន្តែពេលនេះ ខ្ញុំយល់ថា ច្បាប់នៅប្រទេសថៃមិនធម្មតាទេ និងមានអន្ទាក់ច្រើន ហើយយើងត្រូវតែឆ្លងកាត់វាឱ្យបាន ។ ម្យ៉ាងទៀត យើងត្រូវដោះស្រាយបញ្ហាជីវភាពរបស់ពលរដ្ឋ បើយើងអាចដោះស្រាយបាន ប្រទេសជាតិនឹងរីកចម្រើន ហើយអន្តរជាតិនឹងមានទំនុកចិត្តមកវិនិយោគនៅប្រទេសថៃ ។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាផ្តោតលើរឿងនេះជាចម្បង» ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ9EzznJCJA-0X8_FFzKiOQWyH2hW7FGYkmQJM_0t-1fb1w10l2A3HAVCT1HkAam31YGWvTiAUlUMsUu-HW30k-3tGe9mFCR7MGB4iJotCFcWLFcAmjhq6gRdwH6pmRNY-ZxYc205CGuf0fdJhONLTVgZfxmyMPLCsschI7n83bj0pd3bP3RvI9b3LWHk/s800/photo_2023-07-18_14-33-18.jpgប្រភព ៖ chiangmai news