Home ព័ត៌មានអន្តរជាតិ សហរដ្ឋអាមេរិកបារម្ភពីការអនុវត្តច្បាប់នៅប្រទេសថៃ

សហរដ្ឋអាមេរិកបារម្ភពីការអនុវត្តច្បាប់នៅប្រទេសថៃ

75
0

ប្រទេសថៃ ៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងថា អាមេរិកបារម្ភអំពីការវិវឌ្ឍក្នុងប្រព័ន្ធច្បាប់ប្រទេសថៃ ក្រោយពីមេដឹកនាំគណបក្សនយោបាយដែលទទួលជោគជ័យក្នុងការបោះឆ្នោត និងទទួលបានសំឡេងឆ្នោតលំដាប់ទី១ ប៉ុន្តែពាក់ព័ន្ធនឹងពាក្យបណ្តឹងចំនួន២ករណីខុសៗគ្នា ។

កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងមក សារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយប្រទេសថៃក្រោយការបោះឆ្នោតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្មានទំនុកចិត្តសម្រាប់ការបោះឆ្នោតរបស់ប្រទេសថៃលើកនេះទេ ប៉ុន្តែអាមេរិកគាំទ្ររាល់ដំណើរការការងារដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ ។US State Department Press Briefing with new Spokesperson Matt Miller –  Middle East Monitor

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលើកឡើងថា ៖ «យើងកំពុងសង្កេតមើលស្ថានការណ៍យ៉ាងដិតដល់ក្រោយការបោះឆ្នោតនៅប្រទេសថៃ រួមទាំងអ្វីដែលបានកើតឡើងក្នុងដំណើរការផ្លូវច្បាប់កាលពីពេលថ្មីៗនេះផងដែរ ហើយពួកយើងមានការបារម្ភ» ។

សារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា តុលាការធម្មនុញ្ញបានទទួលយកញត្តិរបស់លោក Pita Limjaroenrat និងគណបក្សកាវក្លៃដែលបានស្នើធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ។ ចំណែកគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជូនសំណុំរឿងទៅតុលាការធម្មនុញ្ញ ដើម្បីពិចារណាលើលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ បានកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយបំពាននឹងច្បាប់បោះឆ្នោត ។ ករណីទាំងពីរនេះធ្វើឱ្យគេបារម្ភថា លោក Pita Limjaroenrat អាចខ្វះខាតគុណសម្បត្តិធ្វើជាសមាជិកសភាតំណាងរាស្ត្រ ឬគណបក្សកាវក្លៃអាចត្រូវគេរំលាយ ដូចគ្នានឹងគណបក្សអនាគតថ្មី ធ្លាប់ត្រូវបានគេរំលាយកាលពីឆ្នាំ២០២០ ។Who is Thai prime ministerial hopeful Pita Limjaroenrat? | Politics News |  Al Jazeera

នៅពេលអ្នកសារព័ត៌មានសួរបន្ថែមពាក់ព័ន្ធនឹងករណីទាំងពីរនេះ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ៖ «ខ្ញុំមិនចង់ទាយនោះទេ ហើយយើងត្រូវធ្វើដូចម្តេចជាមួយរឿងមិនទាន់កើតឡើង ។ ប៉ុន្តែស្ថានការណ៍នយោបាយដែលបានកើតឡើងនៅប្រទេសថៃនាពេលថ្មីៗនេះ គួរឱ្យបារម្ភ» ៕ ប្រភព ៖ Bangkok biznews