បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​​លាចាក​សិក្ខាបទ​ហើយ​នៅ​ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

ក្រោយពីលាចាក​សិក្ខាបទ លោកគ្រូ សាន សុជា​បានលើកឡើងផែនការជីវិតមួយចំនួន នៅក្នុងកម្មវិធី Podcast របស់វិទ្យុមួយនៅអូស្ត្រាលី ដោយលោកគ្រូបានលើកឡើងថា៖” បច្ចុប្បន្នខ្ញុំគ្មានចំណងចង់ធ្វើការឱ្យគេនោះទេ គឺខ្ញុំចង់បើករបរមួយ ទាំងទងនឹងការអប់រំចិត្ត ហើយខ្ញុំនឹងបែងចែកជីវិតជា២។ ទី១ការងារសាធារណៈ គឺជាការចែកចាយព្រះធម៌ព្រះសង្ឃ និងធម៌អប់រំចិត្តជាដើម។ ទី២ គឺជីវិតផ្ទាល់ខ្លួន ដូចជាការមានគ្រួសារជាដើម ក៏ប៉ុន្តែខ្ញុំឥឡូវមិនទាន់មើលឃើញនរណានោះ មានតែគេណែនាំឱ្យខ្ញុំ តែយើងមើលមិនទាន់ត្រូវ រឿងអនាគត​ យើងមានតែចាំមើលបន្តទៀត”។

ទាក់ទងនឹងរឿងគ្រួសារនេះ លោកគ្រូសាន សុជា បានធ្វើការប្រកាសថ្ងៃភ្ជាប់ពាក្យរបស់លោកនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ នៅឯប្រទេសកម្ពុជា ដោយមិនទាន់គិតរឿងរៀបការអ្វីនៅឡើយនោះទេ។

ជុំវិញរឿងភ្ជាប់ពាក្យមហាជននៅតែមានចម្ងល់ជាខ្លាំង តើដៃគូររបស់លោកគ្រូជានរណា ខណៈកំពុងអប់រំធម៌នៅប្រទេសអូស្ត្រាលី មហាជនបានព្យាមយាមសួរទៅលោកគ្រូ ក៏ប៉ុន្តែលោកគ្រូមិនបាននិយាយអ្វីទាំងអស់ទាក់ទងនៅដៃគូរបស់លោកគ្រូ៕