រដ្ឋធានីកៀវ៖ យុទ្ធនាការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ បានចាប់ផ្ដើម តាំងពីថ្ងៃទី៤ ខែមិថុនា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានរំដោះទឹកដី ប្រហែល ២០០គីឡូម៉ែត្រការ៉េ ពីកម្លាំងទាហានរុស្ស៊ី ប៉ុន្ដែមានមនុស្សតិចណាស់ នៅលើពិភពលោក បានដឹង អំពីមេទ័ពកំពូល នៅពីក្រោយផែនការនេះ ហើយគាត់ត្រូវបានគេពិពណ៌នា ថា ជាឧត្ដមសេនីយ៍ប្រកបដោយជោគជ័យ នាសតវត្សទី២១នេះ។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា លោកឧត្ដមសេនីយ៍ អូឡែកសានដ្រ ស៊ីស្គី (Oleksandr Syrskyi) បានដឹកនាំកម្លាំងទ័ពការពាររដ្ឋធានីកៀវ ខណៈរុស្ស៊ី បានចាប់ផ្តើមឈ្លានពានទ្រង់ទ្រាយធំ មកលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។Ukraine war: Gen Oleksandr Syrskyi, the man behind Kyiv's renewed offensive  - BBC News

លោកឧត្ដមសេនីយ៍ ក្លាយជាមេគំនិត នៅពីក្រោយការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល និង បានទទួលជោគជ័យ សម្រាប់កងទ័ពអ៊ុយក្រែន នៅទីក្រុងខាគីវ (Kharkiv) កាលពីរដូវក្តៅ នាឆ្នាំ២០២២។ ឥឡូវនេះ គាត់ក៏កំពុងតែត្រួតពិនិត្យ លើផែនការវាយបកជាថ្មីរបស់កងទ័ពអ៊ុយក្រែន នៅក្នុងឋានៈជាប្រធានប្រតិបត្តិការយោធា នៅតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដែលជាអ័ក្សសំខាន់ចំនួនពីររបស់អ៊ុយក្រែន។

អ្នកឆ្លើយព័ត៌មានរបស់ BBC បានរាយការណ៍ ថា យើងជួបគាត់ នៅទីតាំងសម្ងាត់មួយកន្លែង នៅក្បែរយានបញ្ជា ដែលគាត់តែងតែប្រើប្រាស់ សម្រាប់ចុះទៅពិនិត្យមើល និង សាកសួរសុខទុក្ខដល់កងទ័ពរបស់គាត់ ហើយតាមដាននូវសកម្មភាពប្រយុទ្ធ។ នៅលើដំបូលរថយន្ដ មានបំពាក់ទៅដោយកាំភ្លើងយន្តដ៏ខ្លាំងក្លា ខណៈនៅខាងក្នុងរថយន្ដ មានអេក្រង់ធំៗ បង្ហាញអំពីវីដេអូផ្សាយបន្តផ្ទាល់ តាមដ្រូនរាប់រយ ដែលកំពុងតែបង្ហោះ នៅលើពីសមរភូមិនានា។ ប៉ុន្ដែនៅពេលខ្ញុំបានសួរទៅគាត់ ថា តើវាជាគោលដៅរបស់គាត់ វាយរំដោះទីក្រុងនោះ មកឡើងវិញឬ? គាត់បានញញឹម ហើយនិយាយ ថា «បាទ! ពិតណាស់ ខ្ញុំកំពុងតែព្យាយាមរំដោះទឹកដីរបស់អ៊ុយក្រេន»។Commander of Ukraine's Ground Forces confident that Bakhmut will be  liberated | Ukrainska Pravda

លោកឧត្តមសេនីយ៍ Syrskyi មានបញ្ជាក់ ថា «យើងចង់ទទួលបានលទ្ធផលលឿនណាស់។ ប៉ុន្តែតាមពិតទៅ វាមិនអាចទៅរួចនោះទេ។ សូម្បីតែនៅភាគខាងកើតតំបន់នេះ ក៏ពោរពេញទៅដោយគ្រាប់មីន និង ខ្សែត្រៀមការពារ។ ទាហានរុស្សី មានបន្ទាយដ៏រឹងមាំជាច្រើន។ ហេតុដូច្នេះ ទើបការវាយបករបស់យើង ពិតជាមិនអាចធ្វើទៅបានលឿន ដូចអ្វីដែលយើងចង់បានឡើយ»។

លោកឧត្តមសេនីយ៍ Syrskyi បានសង្កត់ធ្ងន់ ថា «ខ្ញុំជឿ ថា ការរួបរួមដឹកនាំកម្លាំងយោធារបស់យើង និង ការជឿទុកចិត្តគ្នាទៅវិញទៅមករបស់ទាហានយើង ក្លាយជាចំណុចខ្លាំង សម្រាប់កងទ័ពរបស់យើង។ ដូច្នេះវាមានភាពផ្ទុយគ្នាស្រឡះ ពីឋានានុក្រមយោធារបស់រុស្ស៊ី មើលទៅហាក់បីដូចជា កំពុងតែរងនូវការប៉ះទង្គិច ដោយសារតែមន្ត្រីជាន់ខ្ពស់យោធា ត្រូវបានដកចេញពីតំណែង។Russia-Ukraine war: List of key events, day 500 | Russia-Ukraine war News |  Al Jazeera

លោកឧត្តមសេនីយ៍ Syrskyi ត្រូវបានអ្នកនៅជុំវិញរខ្លួនរបស់គាត់ កោតសរសើរ អំពីការប្តេជ្ញាចិត្ត ការតាំងចិត្ត និង យុទ្ធសាស្រ្ដសង្គ្រាមរបស់គាត់។ គាត់តែងតែគេងត្រឹមតែបួនម៉ោងកន្លះនៅក្នុងមួយយប់ ហើយពេលសម្រាក តែងតែហាត់ប្រាណ។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានប្រាប់យើង ថា កម្លាំងទាហានរុស្ស៊ី ស្ថិតក្នុងទីក្រុងបាកមូត នឹងត្រូវឡោមព័ទ្ធ នាពេលដ៏ឆាប់ៗនេះ។ ប៉ុន្តែគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី នៅតែបាញ់ស្រោច ដូចទឹកភ្លៀង ធ្លាក់មកលើទីតាំងរបស់អ៊ុយក្រែន ដែលមានចម្ងាយ ត្រឹមតែ៣គីឡូម៉ែត្រ ពីទីក្រុងនេះ។What's Behind The Russia-Ukraine War Fears -- And What Might Actually  Happen?

លោកវរសេនីយ៍ Oleksandr Bakulin មេបញ្ជាការកងពលតូចលេខ៥៧ បញ្ជាក់ ថា ឥឡូវនេះទាហានរុស្ស៊ី កំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន។ ប៉ុន្ដែគាត់មិនបានមើលស្រាល ទៅលើសត្រូវរបស់គាត់ នោះដែរ។ ទាហានរបស់រដ្ឋាភិបាលរុស្ស៊ី ប្រឈមមុខ នៅពេលនេះ មិនដូចជាទាហានស៊ីឈ្នួល Wagner របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ដែលទីបំផុតបានដណ្តើម កាន់កាប់ទីក្រុងបាកមូត កាលពីដើម ឆ្នាំ២០២៣Ukraine's 'Indirect' Methods Help It Avoid Symmetric Fight With Russia

លោកមេបញ្ជាការ បានបន្ដ ថា «ប្រសិនបើយើងប្រឹងប្រែងបន្តិចទៀតនោះ ទីក្រុងបាកមូត (Bakhmut) អាចនឹងត្រូវយើងឡោមព័ទ្ធបាន។ បើទោះជាការវាយរុលទៅមុខយឺតយ៉ាងណាក៏ដោយ ក៏គាត់បានអះអាង ថា ត្រូវបានបង្កើនសីលធម៌ផងដែរ ដូច្នេះការខាតបង់ កាន់តែតិចឡើង។

លោកឧត្តមសេនីយ Syrskyi បានបញ្ជាក់ ថា គ្រាប់បែកចង្កោមរបស់អាមេរិក ឥឡូវនេះ បានមកដល់អ៊ុយក្រែនហើយ ហើយនឹងរៀបចំរួចរាល់ សម្រាប់ការប្រើប្រាស់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ យើងបានឃើញឧបករណ៍បាញ់ ប្រភេទ M777 ត្រូវបានផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ដែលនឹងបាញ់គ្រាប់ផ្លោង ទៅលើទីតាំង នៅជុំវិញទីក្រុងបាកមូត។ ការវាយរំដោះយកទីក្រុងបាកមូតត្រឡប់មកវិញ នឹងមានលើសពីតម្លៃនិមិត្តរូប។ ប៉ុន្ដែទីក្រុងនេះ មានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ហើយវាជាច្រកចេញទៅកាន់ទីក្រុងសំខាន់ៗផ្សេងទៀត នៅក្នុងតំបន់។ ចំណែកប្រជាជនរបស់យើង កំពុងតែរង់ចាំនូវជ័យជម្នះរបស់កងទ័ពយើង។ ដូច្នេះពួកគេត្រូវការជ័យជម្នះជាជំហានៗ»៕