Home Blog Page 1627

កាន់តែស្រស់ស្អាត ក្រោយរដ្ឋបាលខេត្តសង់រូបសំណាកសត្វដំរី៥០០ទៀត ពីលើរូបសំណាកចាស់ដែលមានតែ៥

0

រង្វង់មូលដំរី៥ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង នឹងក្លាយជារង្វង់មូល “ដំរីប្រាំរយប្រាំ ៥០៥” ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ ថែមទៀត ដើម្បីបន្ថែមសម្រស់ឱ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត។មូលហេតុ៥យ៉ាង ដែលនាំឲ្យមានគំនិតផ្តួចផ្តើមជួសជុលរង្វង់មូលដំរី៥ បន្ថែមដំរីចំនួន  ៥០០ទៀត សម្រាប់និម្មិតរូបស្រុកវាលវែង - Khmernote

រដ្ឋបាលខេត្តបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការផ្តួចផ្តើមគំនិតជួសជុលរង្វង់មូលដំរី៥ ដើម្បីបន្ថែមដំរី ចំនួន៥០០ ឲ្យគ្រប់ចំនួន៥០៥ កាន់តែមានសោភ័ណ្ឌភាពបន្ថែមទៀតនោះគឺ៖

ទី១-ដោយយល់ឃើញថា សត្វដំរីគឺជាសត្វ ដែលកម្រមានមាឌធំ ស្លូតបូត សាមគ្គីភាពគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខុដុមរមនា។ព្រឹកស្អែក! រង្វង់មូលដំរី៥០៥ សួនច្បារគោព្រៃ និងរូបសំណាកព្រះគណេស  ដែលមានតម្លៃជិត៤០០លានរៀល នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ...

ទី២-ដោយសារភូមិសាស្ត្រស្រុកវាលវែង ដែលមានផ្លូវជាតិ៥៥ កាត់ប្រសពគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូល ៥០៥ ឆ្ពោះទៅកាន់ឃុំទាំង៥ នៃស្រុកវាលវែង។

ទី៣-ស្រុកវាលវែង មានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ប្រសិទ្ធនាមថា “ផ្លូវបុប្ផាលាក់ខ្លួន” មានកេរ្តិ៍ឈ្មោះបោះសម្លេង ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ដែលមានទេសភាពធម្មជាតិ ស្រស់ស្អាតគ្មានពីរ ប្រៀបដូចជានៅលើឋានសួគ៌។ទី៤-ស្រុកវាលវែង មានចំនួន៥ឃុំ ហើយឃុំនីមួយៗមានក្រុមប្រឹក្សាឃុំ ចំនួន៥នាក់

ទី៥-ស្រុកវាលវែង មានអភិបាលនៃគណៈអភិបាលស្រុក ដឹកនាំចំនួន៥ជំនាន់ ហើយបច្ចុប្បន្ននេះ ជាអភិបាលនៃគណៈអភិបាលស្រុក ជំនាន់ទី៥ផងដែរ។

សូមជម្រាបថា រង្វង់មូលដំរី ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់ផ្ដើមសាងសង់កែលម្អ ពីខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះដែរ សរុបថវិកាចំណាយក្នុងការជួសជុលកែលម្អររង្វង់មូលដំរី៥០៥ និងកម្មវិធីសម្ភោធ អស់ថវិកា ចំនួន៣៩៩,០០០,០០០រៀល។ បន្ថែមពីនោះ ថវិកាដែលបានមកពីការចូលរួមរបស់សប្បុរសជន មានចំនួន២៨៤,១១៨,០០០រៀល នៅខ្វះថវិកាចំនួន១១៤,៨៨២,០០០រៀល៕

 

សកលវិទ្យាល័យល្បីៗទាំង៥ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤

0

នៅលើពិភពលោកមានសាកលវិទ្យាល័យជាង ២៥.០០០ ដែលក្នុងនោះមានសកលវិទ្យាល័យត្រឹមតែ ៥ ប៉ុណ្ណោះដែលល្អបំផុតលើលោក ដោយសម្គាល់ទៅលើកេរ្តិ៍ឈ្មោះការសិក្សា, កេរ្តិ៍ឈ្មោះសាលា, សមាមាត្រនិស្សិត, កេរ្តិ៍ឈ្មោះនិយោជក, ទំនាក់ទំនងរបស់សាស្រ្តាចារ្យអន្តរជាតិ, និងទំនាក់ទំនងរបស់និស្សិតអន្តរជាតិ…ជាដើម នេះបើយោងតាមចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក QS។ ដូច្នេះហើយខាងក្រោមនេះគឺជាឈ្មោះសកលវិទ្យាល័យល្បីៗទាំង៥ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤ ដែលមានដូចជា៖

១. Massachusetts Institute of Technology (MIT) ៖ គឺជាសាកលវិទ្យាល័យឯកជនមួយដែលបានបើកដំណើរការនៅឆ្នាំ ១៩១៦ ហើយមានទីតាំងនៅខេមប្រីជ រដ្ឋម៉ាសាឈូសេត នៃប្រទេសសហរដ្ឋអាមេរិក។ ដែលនិស្សិតរបស់សកលវិទ្យាល័យនេះទទួលបានជ័យលាភីពានរង្វាន់ណូបែលចំនួន ៧៨ នាក់ក្នុងចំណោមនិស្សិតទាំង ១,០០០ នាក់នៅជុំវិញពិភពលោក។Massachusetts Institute Of Technology Free Online Courses • ShoreLoop

២. University of Cambridge៖ សាកលវិទ្យាល័យខេមប្រីជ បង្កើតឡើងក្នុងឆ្នាំ ១២០៩ និងមានទីតាំងនៅខេមប្រីជ ប្រទេសអង់គ្លេស។ ហើយវាក៏ជាសាកលវិទ្យាល័យឯកជនដែលមានកិត្យានុភាពបំផុតមិនគួរឱ្យជឿផងដែរ។Cambridge University outranks Oxford in new global university rankings -  Cambridgeshire Live ៣. University of Oxford៖ សាកលវិទ្យាល័យ Oxford បង្កើតឡើងក្នុងឆ្នាំ ១០៩៦ និងមានទីតាំងនៅប្រទេសអង់គ្លេស ដែលឱកាសនៃការចូលរៀនរបស់និស្សិតមានត្រឹមតែ ១៧.៥% ប៉ុណ្ណោះ។University of Oxford | History, Colleges, & Notable Alumni | Britannica

៤. Harvard University៖ សកលវិទ្យាល័យហាវើត បង្កើតឡើងក្នុងឆ្នាំ ១៦៣៦ វាគឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំណាស់ជាងគេបំផុតនៅសហរដ្ឋអាមេរិក។ ដែលឱកាសនៃការចូលរៀនរបស់និស្សិតមានត្រឹមតែ ៥% ប៉ុណ្ណោះ។How Harvard could become a higher ed hero - CommonWealth Magazine

៥. Stanford University៖ សាកលវិទ្យាល័យស្ទែនហ្វដ បង្កើតឡើងក្នុងឆ្នាំ ១៨៨៥ ដែលជាសាកលវិទ្យាល័យឯកជនមួយ នឹងមានទីតាំងស្ថិតនៅទីក្រុងស្ទែនហ្វដ នៃរដ្ឋកាលីហ្វ័រញ៉ា។ ដែលឱកាសនៃការចូលរៀនរបស់និស្សិតមានត្រឹមតែ ៤% ប៉ុណ្ណោះ៕Stanford University

រដ្ឋបាលពោធិ៍សាត់បកស្រាយថា «ព្រះពុទ្ធរូបផ្ចាញ់មា» ដែលរងមតិរិះគន់កសាងឡើងដោយជាងមានចំណេះដឹងតិចតួច

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានមតិវែកញែកជាច្រើនទាក់ទងនិងរូបព្រះពុទ្ធម្ចាញ់មា១អង្គនៅខេត្តពោធិ៍សាត់ថាបដិមានេះមានព្រះភក្រ្តមិនសមរម្យ។ ជុំវិញរឿងនេះរដ្ឋបាលពោធិ៍សាត់បានចេញលិខិតបំភ្លឺថា«ព្រះពុទ្ធរូបផ្ចាញ់មា»នេះកសាងឡើងដោយជាងមានចំណេះដឹងតិចតួចនិងបច្ចេកទេសសូន្យរូបនៅមានកម្រិតពុំមានរចនាបថបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេដែលអាចមានការខុសឆ្គងខ្លះៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOCpR9AZ1CiVMXviuekiMNMxb0wToh6mg-KaBbG28V6gpFLRPOjAwq7olN30QTJHa6fJLAyD-eEVa3S3jVVBy7eQmcKreLBIDs9xb8JTXFNDWDQpDFC1_DHvaaRRP30azjVLr0TH5MZ1eOuEeEIQo5vgvHNez4rcOuVx6oyUiHbcWwnSCDVI-75QHAm8/s1603/347638856_1954810908186400_7934110299542994405_n.jpg

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលពោតិ៍សាត់បានស្រាយបំភ្លឺថា ព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា០១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuxMp-aANHQJPCYEUnnQnEydeNjW5k4Jm84FOiuu8_h-fARDfMmF7HgeCoUPzHoxJS1egpsjM5r6X8tbXp_SXFecoWLedVVYckIJf2VND8x_DECIKe7cwApptY0OGQmIHfuGT-bcpAPCqCzFiR3r9V3WXJQOvTATCyUs6_meniVQORZjdwBAmjvXhZxOQ/s1637/350510287_1954810844853073_6536581996311252681_n.jpg

ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែល មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។ តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះ បានប្រើប្រាស់ ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង បើយើងមើលចំពីមុខ ព្រះភក្ត្រ ព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIjKyxU6aUmj4fyfAkIDqKscN4xjl09a-Cd6ZKYWg_2VK3TzP5pv8MDU-5DQtm6NfEodq0s-JlKOdcZVKw1PYftISnMx0gOvjFTsj-PFJLCej8gqkvePjAvpE3aj6z0WX6L8qwJ0-1GbnGbWOXRKH9ViA-5UNVTJxLvEdAce6t5ep0g5nAHfq4vdHv7k8/s960/356842533_6488316427856914_5210805907786826983_n.jpg
ជាមួយការស្រាយបំភ្លឺនេះរដ្ឋបាលខេត្តពោធិ៍សាត់ ក៏នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅ អធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្គាំឆ្គងណាដែលគួរធ្វើការកែលម្អ ឱ្យបានសមរម្យផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiya0rXJBk9kdugQiG_vsKmFSdzWSFv8WZ0vFa48OnoSFnS_cqb7pVyOALA-DCeplCa6kUJ_sGWt-8pSwG5rO198u0HaeaZX6aZOSGWWK6VfW0kAw1lGNk0XUIM2AxsPnTCx9hABaXZkkA8K6gKGI-q5m6zih7e96v4Hm1mNOODtiyMBDz26MsWC1p3dnI/s1280/356865839_6488315737856983_690312957466174073_n.jpg

លោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មខ្លាំងៗទៅ ខេនឌីរួមទាំងក្រុម ដែលLiveនិងថតវីដេអូទម្រង់អា.សអាភា..ស

0

លោកជំទាវ ហ៊ុន ស៊ីណាត បានប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកចម្រៀង និងសម្តែង ខេនឌី និងក្រុម ដែលបាន Live និងថតវីដេអូបែបអា.សអាភា..សមិនកោតខ្លាចការព្រមានរបស់ក្រសួងដែលបានចេញសេចក្តីណែនាំនាពេលកន្លងមក។ លោកជំទាវថា ក្រុមនេះបែបចង់ទៅដេកស៊ីបាយស្រាប់ហើយមើលទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh41Eja0tp7rXoSLkCldCxEhwtWurTTwoXwerwseeb_XZsFMj8D2_JK_FtJcbubpXYN_Hq5eeY2u2qyUCmDIVikzWGphg0uHmF1hjSXvn5c9mQAP-Tp8r2ALyB1IfgZ3BbKWtujtZYw5mMqT_0utEkcV3y4CSD8hDMAURBnKO01gkYVF_gBJN-QZGdDDCg/s1280/347399605_818568722958370_2034790004457779403_n.jpg

លោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី២៦ ខែមិថុនា នេះថា «រឿងអញ្ចឹងៗខ្ញុំបានឃើញសេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការទប់ស្កាត់ការដែលផលិតរឿងធ្វើឱ្យប៉ះពាល់ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រី និងកុមារ ហើយក្មួយពួកនេះបែបវាចង់ទៅដេកស៊ីបាយស្រាប់ហើយមើលទៅពពួកអាបំពុលសង្គមអស់នេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGiyHOH5os6rBXxCMv_KtNdIKDYw4mzHsKlpyywDPUt7SC4M9z8At8ybjMHDk2aB1SoN5J9g3b3oliuRAz6p12nm6jQBpyjtl976iLV9IhvObTuGozvK7SB5z0obHsvLg3wMr5AtU3MlZcG1xkdTvKZSBuv4jGk41Z3ReJeUx9ycQzcPFu9tLCaQZyrk/s2048/347583825_820891639392745_7376583781863717432_n.jpg
នេះមិនមែនជាលើកទី១នោះទេដែលក្រុមផលិតវីដេអូមួយចំនួនប្រើស្នៀតថតវីដេអូទម្រង់អាសអាភាសដើម្បីចង់បានភាពល្បី ពេលមហាជនរិះគន់រួចអាងប្រើពាក្យសូមទោសគ្មានសតិសម្បជញ្ញៈបង្កតែរឿងមិនល្អដល់សង្គម។

ក្រោយពីមហាជនមានមតិរិះគន់ទៅលើក្រុម Life Film គេសង្កេតឃើញថាក្រសួងក៏បានកោះហៅក្រុមនេះយកទៅអប់រំផងដែរនៅខណៈមានមតិលើកឡើងថាក្រៅពីហៅទៅអប់រំរួចសូមទោស តើមានវិធានការផ្សេងឬអត់ព្រោះវិធានការត្រឹមនេះនៅតែមានជនយកស្នៀតនេះមកប្រើដដែលៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYmaKW2PGeornNIGSir6H84PlbCOOrXLIPFkF2cS-n3GKY6Sa2_KpDKn5NcLTb3ux6owX5ZxtSBy63mF4s1L5Sc8E1l85bPz56JY2bOvr94jFDGTvh4bFijNdvWvS02rWB0Vyc43_5hTzHa6JJdov-1tNbZyEdzcAQJAPMEPkYqlh5PDnGtE2El3LkCY/s728/Capture%20(26).PNG

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែមិថុនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីណែនាំ និងព្រមានដល់អ្នកផលិតមាតិកាកម្សាន្តគ្រប់ទម្រង់ដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។ បើនៅបន្តផលិតមាតិកាកម្សាន្តដែលមានចរិតលក្ខណៈ អាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju6btTlJuk-dMeax2weDb8byXnii66JEybwKOdjqMgVPManMrs7fQFZ1XpzZqH9MUGMlvXrK7cst71QXZVR8oMBGmArcTznRddW3zhmsduRSh4T_8m_i5AEj7h7gM8g1DVKNIu8-sGf5yE4LnIUagT0jWVb8ZdS2AW7-ImdFHxjyh9aZg4VgXm-bXHVO4/s2048/356646410_751669980292289_4079311828575488767_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGZdOu-TeSgh4qt6VjlJJNRFjmGyul9_y_BFHkuXEEDqgB2k1ACna5qYQ48EbKYEg034S0zK01zxWu1SPXVhBdLmdBMED_dU3O0BP-UJcTu0nJiT7mszIuviwN2jt3cj7eB6l78jNBJyCnsZtW1ckOO9WDVefRHKNqryqpiLDuL6fL3Y5wwXXWnmn4cTY/s897/gg.PNG

ចេន រំភើបចិត្តខ្លាំងក្តីស្រមៃរង់ចាំមួយជីវិតចំពោះតន្រ្តីហុចផលមកវិញត្រៀមតំណាងប្រទេសសម្តែងនៅឥណ្ឌូនេស៊ី

0

តារាចម្រៀងរូបសង្ហា ចេន និងជាសមាជិកក្រុម Nevrmind BAND បានបង្ហោះសាររំភើបចិត្តខ្លាំងព្រោះក្តីស្រមៃពេញមួយជីវិតនៃការលះបង់ជាមួយតន្រ្តីបានក្លាយជាការពិតហុចផលមកវិញ ដោយក្រុមតន្រ្តីរបស់លោកនឹងតំណាងប្រទេសកម្ពុជាចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ នៅខែតុលា ខាងមុខនៅប្រទេសឥណ្ឌូនេស៊ី។May be an image of 1 person

ជាមួយអារម្មណ៍រីករាយនេះនៅលើបណ្តាញសង្គម ចេន បានសរសេរយ៉ាងដូច្នេះថា« ថ្ងៃដែលរង់ចាំពេញមួយជីវិតនៃការលះបង់ជាមួយតន្រ្តីដែលជាក្តីស្រមៃរបស់ខ្ញុំគឺបានមកដល់ហើយ ដើម្បីប្រទេសជាតិរបស់ខ្ញុំ ក្រុមតន្រ្តីតំណាងប្រទេសកម្ពុជាយើងទៅសម្តែងនៅINDONESIA»។May be an image of 3 people

ម្ចាស់បទ «ស្រដៀងសង្សារ» លើកឡើងខាងលើនេះក្រោយលោកមានកិច្ចប្រជុំពិភាក្សានៅថ្ងៃទី២៧ ខែមិថុនា ជាមួយ ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងការរៀបចំ និងជ្រើសរើសក្រុមតន្ត្រីតំណាងប្រទេស ដើម្បីចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023) ដែលនឹងមានការសម្ដែងនិងផ្សាយផ្ទាល់តាមរយៈបណ្ដាញទូរទស្សន៍ KBS កូរ៉េ នាខែតុលា ឆ្នាំ២០២៣ ខាងមុខ ពីពហុកីឡដ្ឋាននៃទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី។May be an image of 4 people

ជាមួយដំណឹងនេះដែរ អ្នកគាំទ្រជាច្រើនបានចូលទៅខំមិនសម្តែងក្តីត្រេកអរចំពោះតារាចម្រៀង ចេន និងក្រុមរបស់លោកដែលមានឱកាសចេញទៅសម្តែងនៅក្រៅប្រទេសក្នុងនាមតំណាងប្រទេសកម្ពុជាផងដែរ៕May be an image of 4 people, guitar and text

ក្រសួង កំពុងពិចារណាទុកស្ពានកោះកុងចោល ឬក៏សង់ស្ពានថ្មីដែលមាន២គន្លងទៅ និង២គន្លងមក (មានវីដេអូ)

0

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា៖” ក្រសួងកំពុងសិក្សាសាងសង់លើកកម្រិតគុណភាពផ្លូវពីគល់ស្ពានកោះកុង ទៅព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ ក្រសួងក៏កំពុងសិក្សាសាងសង់ស្ពានកោះកុងថ្មីមួយទៀត ដើម្បីអាចធ្វើដំណើរបាន២គន្លងទៅ ២គន្លងមក ហើយក៏មានជម្រើសមួយទៀត គឺទុក្ខស្ពានចាស់នេះចោល ហើយសង់ស្ពានថ្មីដែលមាន៤គន្លងតែម្តង”។

សូមរំលឹកផងដែរថា ស្ពានកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០២ ដែលមានប្រវែងសរុប ១៩០០ម៉ែត្រ។ ស្ពាននេះត្រូវបានសាងសង់ដោយក្រុមហ៊ុន YLP Group ដែលដើមឡើយ គឺគិតប្រាក់ពីអ្នកឆ្លងកាត់។ រាជរដ្ឋាភិបាលកម្ពុជា បានទិញយកស្ពាននេះវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយសេរីដោយឥតគិតថ្លៃ ចាប់ពីពេលនោះមក៕

អ៊ីតាលី គ្រោងរចនាទូកក្តោងទំនើបជាមួយនឹងឧទ្ធម្ភាគចក្រពីរ

0

បរទេស៖ អ្នករចនាទូកជនជាតិអ៊ីតាលីលោក Marco Ferrari បានដាក់បង្ហាញនូវគំនិត Project Neptune hydrogen superyacht concept ដែលលុបបំបាត់ការព្រួយបារម្ភពីការបំភាយឧស្ម័ន។

យោងតាមប្រភពព័ត៌មាន IFL Science កាលពីថ្ងៃទី២៦ ខែមិថុនា បានឱ្យដឹងថា Neptune គឺជាទូកក្តោងទំនើបដ៏ធំមួយ ដែលមានទម្ងន់ប្រហែល ៥,០០០ តោន និងមានប្រវែង ១៣៧.៥ ម៉ែត្រ។ ទូកដ៏ធំនេះដែរត្រូវបានរចនាដោយផ្ទៃខាងក្រៅផលិតពីអាលុយមីញ៉ូមបុរាណ នឹងបំពាក់ដោយតំបន់ចុះចតពីរសម្រាប់ឧទ្ធម្ភាគចក្រ។10 of the most exciting superyacht concepts | CNN ចំណែកឯផ្ទៃខាងក្នុងវិញ មានបន្ទប់ចំនួន ៤ ដែលមានយ៉រឯកជននៅជាន់ខាងក្រោម និងបន្ទប់ប្រណីតចំនួន ៦ ផ្សេងទៀតដែលផ្ទុកអ្នកដំណើរសរុបចំនួន ២២ នាក់ រួមជាមួយគ្លីនិកមួយនៅលើឧទ្ធម្ភាគចក្រដែលអាចប្រើបាននៅពេលចាំបាច់។ លើសពីនេះ Neptune ក៏មានកន្លែងសម្រាប់អមជាមួយយានជំនិះផងដែរ ដូចជា ជិះស្គី ជិះទូកកាណូ ជិះទូកលេង ឧបករណ៍មុជទឹក និងឧបករណ៍នេសាទជាដើម។

បន្ថែមពីលើការរចនាដ៏ប្រណិត និងបំពាក់ដោយគ្រឿងបរិក្ខារជាច្រើនគម្រោង Project Neptune ក៏មានមុខងារពិសេសមួយគឺដំណើរការលើអ៊ីដ្រូសែន ដោយបញ្ចេញទឹកសុទ្ធជំនួសឱ្យសារធាតុដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ លោក Marco Ferrari ក៏បានបំពាក់នូវ Project Neptune ជាមួយនឹងបន្ទះកញ្ចក់រួមបញ្ចូលគ្នាជាមួយនឹងបន្ទះអ៊ីសូឡង់ ដើម្បីសន្សំសំចៃថាមពលក្នុងការផ្គត់ផ្គង់ឧបករណ៍ម៉ាស៊ីនត្រជាក់ផងដែរ៕360-Foot-Long Battleship-Inspired Superyacht Concept Features Sharp  Styling, Military-Tilt Rotor Aircraft, And Personal Submarine ប្រភព៖vnexpress

Agoda មើលឃើញថា វិស័យទេសចរណ៍នៅវៀតណាមរីកចម្រើនជាងថៃ

0

ប្រទេសវៀតណាម ៖ Agoda គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកទេសចរណ៍តាមអ៊ីនធើរណេតមើលឃើញថា បច្ចុប្បន្ន វិស័យទេសចរណ៍នៅវៀតណាមបានរីកចម្រើនជាងថៃ ។ ប៉ុន្តែថៃអាចរក្សាការមានប្រៀបរបស់ខ្លួនបាន ដោយថៃត្រូវកាត់បន្ថយការរឹតបន្តឹងទិដ្ឋាការ បង្កើនជើងហោះហើរ និងបង្កលក្ខណៈងាយស្រួលដល់អាជីវកម្មផ្នែកទេសចរណ៍ ។Agoda expands into wholesale distribution, launches Beds Network - Hotelier  India

ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៣ ការហោះហើរចូលប្រទេសវៀតណាមបានកើនឡើង ហើយវៀតណាមបានក្លាយជាប្រទេសគោលដៅលំដាប់ទី៣ នៅតំបន់អាស៊ី ខណៈជប៉ុនលេខ១ និងថៃលេខ២ ។ វៀតណាមបានរំកិលពីលំដាប់ទី៥ នៅឆ្នាំ២០១៩ ដែលជាអំឡុងមុនពេលមានជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ នៅឆ្នាំ២០២២ ថៃធ្លាប់ស្ថិតនៅលំដាប់ទី១ ក្នុងការចាត់លំដាប់របស់ក្រុមហ៊ុន Agoda ប៉ុន្តែត្រូវបានជប៉ុនដណ្តើមបានលំដាប់ទី១ ក្រោយពីជប៉ុនបើកប្រទេសកាលពីខែតុលា ឆ្នាំ២០២២ ។Vietnam Reopening to International Tourists - ARC Group

ទោះយ៉ាងណា ថៃបានទទួលភ្ញៀវទេសចរជាង១១លាននាក់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងច្រើនជាងចំនួនភ្ញៀវទេសចរនៅឆ្នាំ២០២២ ។ ដូច្នេះ ថៃត្រូវធ្វើឱ្យឧស្សាហកម្មទេសចរណ៍រីកចម្រើនយ៉ាងមាននិរន្តរភាព ខណៈការធ្វើដំណើរចេញ-ចូលប្រទេសថៃ និងការកម្សាន្តក្នុងប្រទេសបានងើបឡើងវិញ ។ នៅឆ្នាំ២០១៩ វិស័យទេសចរណ៍របស់ថៃ គឺជាផ្នែក១ ក្នុងចំណោម៥ របស់ផលិតផលក្នុងស្រុកសរុប (GDP) ។Thailand - What you need to know before you go – Go Guides

CEO របស់ក្រុមហ៊ុន Agoda លោក Omri Morgenshtern លើកឡើងថា នៅពេលភ្ញៀវទេសចរកូរ៉េខាងត្បូងជាច្រើននាក់មកកម្សាន្តនៅប្រទេសថៃ ដូចគ្នានេះ ពួកគេក៏បានធ្វើដំណើរទៅកាន់ជប៉ុន និងវៀតណាមកើនឡើងផងដែរ ។ គេសង្កេតឃើញថា កូរ៉េខាងត្បូងបានសាងសង់រោងចក្រនៅវៀតណាមកាន់តែច្រើនក្នុងរយៈពេល២ទសវត្សរ៍កន្លងមក ។ ហេតុនេះ លោក លោក Omri Morgenshtern មើលឃើញថា បើប្រទេសនោះអាចទាក់ទាញការវិនិយោគ អាជីវកម្ម និងមនុស្សម្នាមកប្រទេសរបស់ខ្លួនបានច្រើនប៉ុនណា ប្រទេសនោះនឹងអាចជំរុញវិស័យទេសចរណ៍បានច្រើនដូចគ្នា ។Indian customers have higher-than-usual standards for customer service':  Agoda CEO Omri Morgenshtern - BusinessToday

ចំណែកភ្ញៀវទេសចរចិនដែលធ្លាប់ស្ថិតក្នុងលំដាប់ទី១ មកកម្សាន្តនៅប្រទេសថៃ បានធ្លាក់មកនៅលំដាប់ទី៣ បន្ទាប់ពីកូរ៉េខាងត្បូង និងម៉ាឡេស៊ី ។ ហេតុនេះ ការកក់សំបុត្រធ្វើដំណើរមកថៃរបស់ភ្ញៀវទេសចរចិន តាមរយៈក្រុមហ៊ុន Agoda បានកើនឡើង៨០% នៅឆ្នាំ២០១៩ ។ ភ្ញៀវទេសចរចិនមកថៃបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីចិនបើកប្រទេស កាលពីខែមករា ឆ្នាំ២០២៣ ប៉ុន្តែកំណើនភ្ញៀវទេសចរចិនមកថៃបានធ្លាក់ចុះវិញ ដោយសារថៃរឹតបន្តឹងទិដ្ឋាការ ៕ ប្រភព ៖ AEC Connect

សម្តេចតេជោ ឆ្ងល់ថា ដ្រូនហោះចូលដល់កោះញែក ហេតុអ្វីមេទ័ពយោធភូមិភាគទី១មិនបាញ់

0

នាពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បានចេញបញ្ជាដាច់ណាច់ឱ្យប្រើប្រាស់អាវុធគ្រប់ធុន បាញ់យន្តហោះគ្មានមនុស្សបើក ឬ ហៅថាដ្រូន ដែលហោះចូលមកទឹកដីកម្ពុជា ខណៈកាលពីយប់មិញមានយន្តហោះ ៥គ្រឿងទៀតបានហោះចូលមក។

សម្តេចតេជោហ៊ុនសែន បានមានប្រសាន៍ថា៖” កាលពីយប់មិញយន្តហោះគ្មានមនុស្សបើកដ្រូន បានហោះចូលដល់ទឹកដីកម្ពុជា នៅកោះញែក នៅក្នុងខេត្តមណ្ឌលគិរី ហេតុអ្វីយោធភូមិភាគទី១ មិនបាញ់។ មេទ័ពកន្លែងហ្នឹងចង់ធ្វើការបន្តទៀតឬអត់”។

សម្តេចសង្កត់ធ្ងន់ថា៖”យប់មិញបាញ់ត្រឹមតែ ២ ៣ គ្រាប់ បាញ់ធ្វើអី។ ចាប់ពីល្ងាចនេះទៅ បើលោកមេទ័ពឯងមិនផ្ទុះអាវុធគឺមានរឿងជាមួយខ្ញុំ និយាយគ្នាឱ្យច្បាស់ អត់មានធ្វើស្លូតៗទេ។ ឥឡូវធ្វើតាមក្បួនរបស់ខ្ញុំ ដាក់សំណាញ់មេឃ បាញ់ពីក្រោមចំណាយ ១លាន ២លានគ្រាប់ចោលទៅ គង់អីមិនត្រូវ”៕

ប្រទេសជាសមាជិកណាតូ ចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំង ព្រោះដំណើរទៅដល់របស់ទាហានស៊ីឈ្នួល

0

រដ្ឋធានីវ៉ាសាវី៖ ស្របពេលមានការរំពឹងទុកពីមេដឹកនាំបេឡារុស នឹងអនុញ្ញាតឲ្យមានការសាងសង់បន្ទាយ សម្រាប់ទាហានស៊ីឈ្នួល Wagner នៅលើទឹកដីរបស់បេឡារុស នោះមក ធ្វើឲ្យបណ្ដាប្រទេសជាច្រើន ជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) ត្រូវតែបង្កើនកម្លាំងការពារកាន់តែខ្លាំងឡើងបន្ថែមទៀត។Finland and Sweden NATO Accession | YIP Institute Foreign Policy

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៧ ខែមិថុនា ថា ក្រោយការសម្របសម្រួលបញ្ចប់នូវការបះបោរ នៅលើទឹកដីររុស្ស៊ីនោះមក គេមានការរំពឹងទុក ថា មេដឹកនាំក្រុងមីនស្ក៍ (Minsk) លោក លូកាសេនកូ នឹងអនុញ្ញាតឲ្យកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បង្កើតមូលដ្ឋានកងទ័ព នៅក្នុងប្រទេសបេឡារុស។ បញ្ហានេះ កំពុងតែធ្វើឲ្យប្រទេសឡាតវី (Latvia) និង លីទុយអានី (Lithuania) ធ្លាប់ជាអតីតរដ្ឋចំណុះឲ្យសហភាពសូវៀត និង ជាសមាជិករបស់អង្គការណាតូ បានអំពាវនាវដល់អង្គការសម្ពន្ធមិត្ដយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បង្កើនកម្លាំងការពារ នៅតាមព្រំដែនភាគខាងកើត ត្រៀមខ្លួនឆ្លើយតប នឹងករណីណាមួយ កើតឡើងជាយថាហេតុ។ ទន្ទឹមគ្នានេះ លោក អានឌ្រេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានហៅសកម្មភាពបែបនេះ ជាសញ្ញាអវិជ្ជមាន។Polish writer Jakub Zulczyk charged for calling President Duda a 'moron' -  BBC News

លោក ឌូដា ប្រធានាធិបតីប៉ូឡូញ បានបញ្ជាក់ ថា «ការបោះមូលដ្ឋានយោធារបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅលើទឹកដីរបស់បេឡារុស ក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយ និង គួរឲ្យព្រួយបារម្ភខ្លាំងណាស់។ ដូច្នវយើងត្រូវតែធ្វើការសម្រេចចិត្ត ឲ្យបានម៉ឺងម៉ាត់បំផុត។ សកម្មភាពបែបនេះ ទាមទារឲ្យមានការឆ្លើយតបដ៏ខ្លាំងក្លា ពីអង្គការណាតូ»។

ជាមួយគ្នានេះ លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានសង្កត់ធ្ងន់ ថា «សម្ពន្ធមិត្តយោធា បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការពារខ្លួន ប្រឆាំងនឹងការគំរាមកំហែងណាមួយ កើតឡើង មកលើទឹកដីរបស់ណាតូ»។NATO chief urges Turkey not to veto Sweden's bid to join military alliance  | The Times of Israel

លោកប្រធានអង្គការណាតូ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា«វាពិតជាលឿនពេក នៅក្នុងការវិនិច្ឆ័យចុងក្រោយ អំពីផលវិបាក សម្រាប់ស្វែងរកការពិត។ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី បានផ្លាស់ទៅកាន់ប្រទេសបេឡារុស ហើយទំនងជាកម្លាំងប្រដាប់អាវុធរបស់គាត់មួយចំនួន ក៏នឹងមានទីតាំង នៅក្នុងប្រទេសបេឡារុសផងដែរ។ ប៉ុន្ដែយើងបានបញ្ជូនសារយ៉ាងច្បាស់ ទៅកាន់រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងមីនស្ក៍ (Minsk) ថា អង្គការណាតូ នៅទីនោះ ត្រូវតែការពារគ្រប់សម្ពន្ធមិត្តរបស់ខ្លួន សូម្បីតែទឹកដីរបស់ណាតូ ត្រឹមតែមួយមិល្លីម៉ែត្រ ក៏មិនឲ្យប៉ះពាល់ ឬ រំលោភបំពាននោះដែរ»។Live Updates: The Wagner Group says it will halt its advance on Moscow | NPR

អាជ្ញាធររុស្ស៊ី បានអះអាង កាលពីថ្ងៃអង្គារ ថា ក្រុងមូស្គូ បានបិទសំណុំរឿងស៊ើបអង្កេតលើបទឧក្រិដ្ឋ នៅក្នុងការបះបោរមិនសម្រេច ដឹកនាំដោយលោក ព្រីហ្គោហ្ស៊ីន ហើយក៏នឹងមិនដាក់ការចោទប្រកាន់ ទៅលើករណីជាច្រើន ប្រឆាំងនឹងរូបគាត់ ឬ កម្លាំងប្រដាប់អាវុធរបស់គាត់។

ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍ ហៅកាត់ FSB បានបញ្ជាក់ ថា ការស៊ើបអង្កេតរបស់ខ្លួន បានរកឃើញមានការជាប់ពាក់ព័ន្ធ នៅក្នុងការបះបោរ រយៈពេលតិចជាង២៤ម៉ោង ហើយបានបញ្ចប់សកម្មភាពប្រព្រឹត្ដឧក្រិដ្ឋកម្ម។ ដូច្នេះករណីនេះ នឹងមិនត្រូវដេញដោលបន្តទៀតនោះដែរ៕The Wagner Group Is a Crisis of Putin's Own Making | The New Yorker