ពូទីន ហែកកេរ្ដិ៍រឿងផ្គត់ផ្គង់ប្រាក់ពាន់លានដុល្លារ ដល់ថៅកែទាហានស៊ីឈ្នួលរបស់រុស្ស៊ី
រដ្ឋធានីមូស្គូ៖ ក្រោយការបះបោរ ប្រដាប់អាវុធធុនធ្ងន់របស់កម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា នោះមក ឥឡូវនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏បានប្រកាស អំពីរដ្ឋាភិបាលក្រុងមូស្គូ បានបង់ប្រាក់របស់ជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការប្រយុទ្ធរបស់ពួកទាហានស៊ីឈ្នួល ដឹកនាំដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group កាលពីថ្ងៃអង្គារ បាននិរទេសខ្លួន តាមយន្ដហោះឯកជនរបស់គាត់ ទៅកាន់ប្រទេសបេឡារុស។ ស្របគ្នានេះ រដ្ឋាភិបាលក្រុងមូស្គូ ក៏បានអះអាង ថា កម្លាំងទាហានប៉ារ៉ា Wagner បានព្រមព្រៀង ប្រគល់អាវុធធុនធ្ងន់របស់ពួកគេ មកឲ្យរដ្ឋាភិបាល ក្រោយការបះបោររបស់ពួកគេ បានទទួលបរាជ័យ។
ទីភ្នាក់ងារសារព័ត៌មានជាតិរបស់បេឡារុស Belta (បែលតា) បានរាយការណ៍ ថា «លោក អាឡិកសានដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស បានបញ្ជាក់ ថា «ជាការពិតណាស់ លោក ព្រីហ្គោហ្ស៊ីន បានមកដល់ប្រទេសរបស់គាត់ នៅថ្ងៃនេះ»។
លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន វ័យ៦២ឆ្នាំ ជាអតីតអ្នកទោស ពីបទប្លន់ប្រដាប់អាវុធ ការវាយប្រហារ និង អូសទាញកុមារឲ្យចូលក្រុមក្មេងទំនើង បានចាប់ផ្ដើមរះឡើង ក្លាយជាមេទាហានស៊ីឈ្នួលដ៏មានឥទ្ធiពលបំផុត នៅក្នុងប្រទេសរុស្ស៊ី។ គាត់បានបង្ហាញខ្លួ នជាសាធារណៈ ខណៈគាត់បានចាកចេញពីទីក្រុងរូស្ដូវ-អន-ដុន (Rostov-on-Don) កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ដែលជាទីក្រុងដ៏ធំមួយ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ត្រូវបានកម្លាំងប្រដាប់អាវុធរបស់គាត់ កាន់កាប់មួយរយៈពេលខ្លី។
សេវាកម្មសន្ដិសុខសហព័ន្ធន៍រុស្ស៊ី (FSB) កាលពីព្រឹក ថ្ងៃអង្គារ បានទម្លាក់ចោលរាល់ការចោទប្រកាន់ ដល់អ្នកចូលរួមទាំងអស់ នៅក្នុងសកម្មភាពបះបោរបរាជ័យរបស់ Wagner Group ក្រោយកិច្ចចរចាសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក លូកាសេនកូ និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ កិច្ចព្រមព្រៀងនោះ បានតម្រូវឲ្យលោក ព្រីហ្គោហ្ស៊ីន និរទេសខ្លួន ទៅកាន់ប្រទេសបេឡារុស។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងមូស្គូ បានចំណាយលុយ ចំនួន ៨៦ពាន់លានរូប្លិ៍ (Rouble លុយរុស្ស៊ី) ឬស្មើនឹងប្រហែល ១ពាន់លានដុល្លារ នៅក្នុងរយៈពេល១២ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២៣។ នៅក្នុងរយៈពេលដូចគ្នានេះ មេទាហានស៊ីឈ្នួល បានរកលុយបានច្រើនបំផុត ពីពាណិជ្ជកម្មអាហារ និង ការផ្គត់ផ្គង់អាហាររបស់គាត់។
លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា អាជ្ញាធរ គួរតែស៊ើបអង្កេត អំពីរបៀបលុយត្រូវបានចំណាយទាំងនោះ។ រដ្ឋាភិបាលក្រុងមូស្គូ បានផ្គត់ផ្គង់លុយគ្រប់គ្រាន់ ដល់យុទ្ធជនទាហានស៊ីឈ្នួល Wagner ផ្ទុយពីការអះអាងរបស់លោក ព្រីហ្គោហ្ស៊ីន លើកឡើង ថា គាត់បានផ្តល់ហិរញ្ញវត្ថុ ដល់ទាហានស៊ីឈ្នួលរបស់គាត់ ជាមូលនិធិផ្ទាល់ខ្លួន។
លោកប្រធានាធិបតី ពូទីន បានបន្ថែម ថា «ក្រុមយុទ្ធជន Wagner ទាំងមូល ត្រូវបានផ្តល់ជូនយ៉ាងពេញលេញ ដោយរដ្ឋ ពីក្រសួងការពារជាតិ ពីថវិការដ្ឋ។ យើងបានផ្តល់មូលនិធិយ៉ាងពេញលេញ ដល់ក្រុមទាហានឯកជនទាំងនេះ»។
រុស្សី ធ្លាប់បដិសេធអត្ថិភាពរបស់ក្រុម Wagner ប៉ុន្តែក្រុមទាហានឯកជនមួយនេះ បានការពារផលប្រយោជន៍របស់រុស្ស៊ី យ៉ាងច្រើន នៅតាមបណ្តាប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិក និង តំបន់មជ្ឈិមបូព៌ា។
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៧) បានប្រកាសដាក់ទណ្ឌកម្មជាច្រើន ដោយមានគោលបំណង បង្អាក់សកម្មភាពរុករករ៉ែមាស នៅទ្វីបអាហ្វ្រិក សម្រាប់ការផ្តល់មូលនិធិ ជួយដល់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្តេជ្ញា ថា នឹងរក្សាពួកទាហានស៊ីឈ្នួលទាំងនេះ ឱ្យទទួលខុសត្រូវ ចំពោះការរំលោភបំពានជាច្រើន ក្រោយពេលពួកគេ បានងើបបះបោរឡើង ដោយប្រដាប់អាវុធធុនធ្ងន់ នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា។
ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក បានប្រកាស ដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងនឹងក្រុមហ៊ុន Midas Resources (មីដាស រីសស) ដែលកំពុងតែប្រតិបត្ដិការរុករករ៉ែ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល និង ក្រុមហ៊ុន Diamville (ឌីយ៉ាមវិលឡេ) ដែលជាក្រុមហ៊ុនទិញមាស និង ពេជ្រ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។ ក្រុមហ៊ុនទាំង២នេះ ត្រូវបានគេរាយការណ៍ ថា កំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់លោក ព្រីហ្គោហ្ស៊ីន។
វិធានការដាក់ទណ្ឌកម្មទាំងនេះ នឹងរារាំងដល់ទ្រព្យសម្បត្តិណាមួយ នៅលើទឹកដីរបស់សហរដ្ឋអាមេរិក និង ដាក់ទណ្ឌកម្ម លើប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងនោះ។ សហរដ្ឋអាមេរិក ក៏បានកំណត់គោលដៅ លើក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងឌូបៃ ឈ្មោះ Industrial Resources General Trading (អ៊ីនដាសស្ត្រៀល រីសស ជេណឺរ៉ល ត្រេឌីង) ក្រោមការចោទប្រកាន់ពីបទគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការជួញដូររបស់ Prigozhin នៅក្នុងក្រុមហ៊ុន Diamville ៕



ដោយកម្រិតអតិបរមាអាចផ្ទុកបានទឹកប្រមាណប្រហែលដប់លានម៉ែត្រត្រីគុណ។ ក្រៅពីបម្រើឲ្យការធ្វើស្រូវប្រាំងវស្សា ទឹកទំនប់នេះក៏បានជួយដល់កសិករក្នុងការដាំដំណាំគ្រប់ប្រភេទចាប់ពីបន្លែ ដំណាំរួមផ្សំរហូតដល់ ម្រេច ទុរេន ព្រមទាំងការចិញ្ចឹមសត្វទៀតផង។ មុននឹងមកដល់មណ្ឌលកម្សាន្តទំនប់ប្រទាក់ក្រឡា ភ្ញៀវទាំងអស់ក៏អាចគយគន់រាល់សកម្មភាព ជីវភាពរស់នៅរបស់ប្រជាកសិករជាមួយស្រែស្រូវ ចម្ការដំណាំដែលមានពណ៌ខៀវស្រស់បំព្រង។ ដោយសារតែកន្លែងនោះស្ថិតក្នុងទីតាំងដែលហ៊ុមព័ទ្ធដោយជួរភ្នំ ទើបទំនប់ប្រទាក់ក្រឡាបានប្រែក្លាយជាទីកន្លែងដែលអំណោយផលដ៏ល្អសម្រាប់ផ្នែកមួយនៃវិស័យទេសចរណ៍។











កាលពីមុន Foxconn បានវិនិយោគទឹកប្រាក់ចំនួន ៥២,៧ លានដុល្លារចូលទៅក្នុងក្រុមហ៊ុន Lordstown ដែលបច្ចុប្បន្ន Foxconn បានកាន់កាប់ភាគហ៊ុន ៨.៤% នៅទីនោះ។ដោយ Lordstown បាននិយាយថា Foxconn មិនបានទិញភាគហ៊ុនបន្ថែមទៀតដូចការប្តេជ្ញាចិត្តនោះទេ និងបណ្តាលឱ្យ Lordstown យល់ខុសអំពីកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរក្នុងការអភិវឌ្ឍន៍ផលិតផល។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនតៃវ៉ាន់ក៏បានទទូចថាខ្លួនរក្សា “អាកប្បកិរិយាវិជ្ជមានក្នុងការចរចាជាមួយ Lordstown” ប៉ុន្តែ Lordstown មានការស្ទាក់ស្ទើរក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ជាលទ្ធផល Foxconn ឈប់ចរចា ហើយអាចនឹងចាត់វិធានការផ្លូវច្បាប់។





:max_bytes(150000):strip_icc():focal(999x0:1001x2)/titan-debris-recovered-062823-3-c347b1fead2b4fddb5c037ff7164f9c5.jpg)













