Home ព័ត៌មានជាតិ ពូទីន ជ្រើសរើសអតីតចោរបន្ល់ធ្វើជាមិត្ត ទើបងាកមកខាំខ្លួនឯងវិញ

ពូទីន ជ្រើសរើសអតីតចោរបន្ល់ធ្វើជាមិត្ត ទើបងាកមកខាំខ្លួនឯងវិញ

136
0

រដ្ឋធានីមូស្គូ៖ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ជាអតីតអ្នកទោស មុននឹងក្លាយជាថៅកែភោជនីយដ្ឋាន ហើយបានក្លាយជាមនុស្សជំនិតមួយរូបរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ប៉ុន្ដែឥឡូវនេះ គាត់បែរជាដឹកនាំកម្លាំងទាហានស៊ីឈ្នួល Wagner បង្កឲ្យមានវិបត្ដិដ៏ធំ នៅក្នុងប្រទេសរុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ជាស្ថាបនិករបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group មានមូលដ្ឋាន ស្ថិតក្នុងប្រទេសរុស្ស៊ី និង ជាមនុស្សជំនិតមួយរូបរបស់លោក ពូទីន ។ បុរសវ័យ៦២ឆ្នាំរូបនេះ ជាអតីតអ្នកទោស ក្រោមការចោទប្រកាន់ពីបទប្លន់ និង ការវាយប្រហារ នៅក្នុងអំឡុងឆ្នាំ១៩៨១ នាអំឡុងសម័យសហភាពសូវៀត នៅមិនទាន់ដួលរំលំនៅឡើយ។Putin's Chef' Has His Fingers In Many Pies, Critics Say : NPR

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ត្រូវបានតុលាការសម័យសហភាពសូវៀត កាត់ទោសឲ្យជាប់គុក រយៈពេល១២ឆ្នាំ។ ប៉ុន្ដែក្រោយពេលគាត់បានចេញពីគុកមក គាត់ក៏បានបើកភោជនីយដ្ឋានមួយ នាអំឡុងទសវត្សរ៍ ឆ្នាំ១៩៩០ ស្ថិតក្នុងទីក្រុងសាំងពែរធើសប៊ឺក (Saint Petersburg) ជាទីក្រុងធំលំដាប់ទី២របស់រុស្ស៊ី នៅតាមឆ្នេរសមុទ្របាល់ទិក (Baltic)។ លុះក្រោយមក គាត់បានស្គាល់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin)។

ការទំនាក់ទំនងកាន់តែជិតសិ្នទ្ធជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង បានជំរុញឲ្យគាត់ កាន់តែរះខ្ពស់ឡើង នៅក្នុងឆាកនយោបាយ រហូតបានកាន់តំណែងខ្ពស់ ក្លាយជាអភិបាលរងទីក្រុងសាំងពែរធើសប៊ឺក នាពេលនេះ។ ចំណែក អាជីវកម្មផ្គត់ផ្គង់អាហាររបស់គាត់ ក៏បានឈ្នះលើការចុះកិច្ចព្រមព្រៀង ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ រហូតធ្វើឲ្យគាត់រកប្រាក់ចំណូលបានច្រើន ហើយថែមទាំងទទួលបានឈ្មោះហៅក្រៅមួយទៀត ថា «ជាមេចុងភៅរបស់លោកប្រធានាធិបតី ពូទីន»។Putin's Chef' Has His Fingers In Many Pies, Critics Say : NPR

ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានចាប់ផ្ដើមបង្ហាញសកម្មភាព ជាលើកដំបូង នៅក្នុងឆ្នាំ២០១៤ ស្របពេលការផ្ទុះឡើង នៃចលនាផ្ដាច់ខ្លួន គាំទ្រដោយក្រុងមូស្គូ នៅតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ ពោលគឺត្រឹមតែប៉ុន្មានសប្ដាហ៍ ក្រោយពេលរុស្ស៊ី បានរឹបអូសយកឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ដោយមិនបានបង្ហូរឈាម ដាក់ជាទឹកដីរបស់ខ្លួន នៅក្នុងឆ្នាំដដែលនោះ។

ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group មានឈ្មោះជាផ្លូវការ PMC Wagner ហើយមានមូលដ្ឋាន ស្ថិតក្នុងប្រទេសរុស្ស៊ី។ បើតាមសេចក្ដីរាយការណ៍ជាច្រើន បានអះអាង ថា ទាហានស៊ីឈ្នួលរបស់រុស្ស៊ី មួយនេះ មានកម្លាំងទាហាន ចំនួន ៥០ ០០០នាក់ ហើយកំពុងតែធ្វើប្រតិបត្ដិការយោធា នៅក្នុងប្រទេសមានជម្លោះជាច្រើន រួមមាន ស៊ីរី លីប៊ី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និង ម៉ាលី។ បន្ថែមពីលើនេះ កម្លាំងទាហាន Wagner ត្រូវបានគេយការណ៍ ថា ទាហាន ចំនួន ២០ ០០០នាក់ កំពុងតែកៀកស្មាប្រយុទ្ធយ៉ាងខ្លាំងក្លា ជាមួយនឹងកម្លាំងទាហានរបស់រដ្ឋាភិបាលក្រុងមូស្គូ ដើម្បីគាំទ្រដល់សង្គ្រាមរបស់លោកប្រធានាធិបតី ពូទីន នៅលើប្រទេសអ៊ុយក្រែន។Putin: Wagner Group Action is 'Treason,' Promises 'Harsh' Punishment

កម្លាំងទាហានរបស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានដើរតួនាទីយ៉ាងខ្លាំងក្លា វាយប្រយុទ្ធគ្នា ប្រឆាំងនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ នៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ កម្លាំងទាហានវ៉ាគណឺរ បានចំណាយពេលជាច្រើនខែ ទម្រាំដណ្ដើមកាន់កាប់បានទីក្រុងបាកមូត (Bakhut) មានទំហំផ្ទៃដី៤១,៦គីឡូម៉ែត្រការ៉េរបស់អ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានកើតមានជម្លោះជាមួយនឹងមេទាហានកំពូលៗរបស់លោក ពូទីន ជុំវិញការផ្គត់ផ្គង់អាវុធ និង សម្ភារយោធា ទើបចុងក្រោយឈានដល់ការដឹកនាំកម្លាំងទាហានរបស់គាត់ ប្រដាប់ដោយរថក្រោះបះបោរឡើង កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។The Wagner Group halts its march on Moscow

លោក ព្រីហ្គោហ្ស៊ីន បានដឹកនាំកម្លាំងទាហាន Wagner ដង្ហែក្បួនទ័ព ឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ក្រោមហេតុផល ទាមទារសេរីភាព ដោយកំណត់គោលដៅលើក្រុមមេបញ្ជាការកំពូលៗ ប្រព្រឹត្ដពុករលួយ និង អសមត្ថភាពរបស់រុស្ស៊ី ទទួលខុសត្រូវ សម្រាប់សង្គ្រាម នៅអ៊ុយក្រែន។ ប៉ុន្ដែក្រោមការសម្របសម្រួលពីលោក អាឡិកសានដឺរ លូកាសេនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ពូទីន ទើបលោក ព្រីហ្គោហ្ស៊ីន បានយល់ព្រម បញ្ឈប់សកម្មភាពរបស់គាត់ ហើយបញ្ជាកម្លាំងទាហានឲ្យវិលត្រឡប់ចូលបន្ទាយវិញ ខណៈគាត់ក៏បានយល់ព្រមនិរទេស ទៅកាន់ប្រទេសបេឡារុស ផងដែរ៕