អ្នកមួយចំនួននៅមិនភ្លេចទេថា ចាន់ ស្រីខួច គឺជាអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១។ យ៉ាងណាមិញ ភ្លេចៗខ្លួនពេលនេះក្មេងស្រីរូបនេះមានរូបសម្រស់ស្រស់ស្អាតខ្លាំងធំពេញក្រមុំ ហើយនិយមលេងខ្លួនបញ្ចេញស្ទាយ៍ស៊ិចស៊ីយ៉ាងទាក់ភ្នែកធ្វើឱ្យកំលោះៗជ្រួលច្របល់មិនស្ទើរទេ។
រម្លឹកទៅឆ្នាំ២០១៧ ចាន់ ស្រីខួច មានវ័យ១២ឆ្នាំបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ ខណៈបងស្រីនាងក៏ជាអ្នកសិល្បៈមួយរូបផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ ភ្លេចខ្លួនតែមួយភ្លែត ចាន់ ស្រីខួច ប្រែសម្រស់ស្រស់ស្អាតខ្លាំងធំពេញក្រមុំស្តូកតែម្តងថែមទាំងមានរូបរាងស្រឡូនស្អាតដែលមនុស្សស្រីជាច្រើនប៉ងប្រាថ្នា។
ទន្ទឹមនឹងមានភាពស្រស់ស្អាត ចាន់ ស្រីខួច ក៏ក្តោបឱកាសការងារសិល្បៈជាបន្តបន្ទាប់មិនត្រឹមតែចូលរួមកម្មវិធីប្រគំតន្រ្តី កម្មវិធីផ្សេងៗទៀត ជាពិសេសតារាស្រីរូបនេះមានឱកាសថតប្រូម៉ូតផលិតផលជាមួយតារាចម្រៀងរ៉េប វណ្ណដា រហូតធ្លាយពាក្យចចាមអារ៉ាមថាពួកគេមានទំនាក់ទំនងជាមួយគ្នាទៀតផងដោយសារតែពួកគេសិទ្ធិស្នាលគ្នាខ្លាំងអំឡុងពេលថតពាណិជ្ជកម្មកាលពីចុងឆ្នាំ២០២២ តែយ៉ាងណាពាក្យចចាមអារ៉ាមនេះក៏រសាត់ទៅតាមពេលវេលាដូចគ្នា។
ជាមួយគ្នានេះដែរ ទន្ទឹមមានសម្រស់គួរជាទីប៉ងប្រាថ្នា ងាកទៅកាន់ការតុបតែងខ្លួនវិញតារាស្រីវ័យ១៨ឆ្នាំរូបនេះនិយមលេងខ្លួនស៊ិចស៊ី មានភាពទាក់ទាញខ្លាំង ហើយជឿជាក់ថាមានកំលោះច្រើនណាស់ប៉ងប្រាថ្នារូបនាងជាគូស្នេហ៍ ខណៈពេលនេះបេះដូង ស្រីខួច មិនទាន់បើកចំហចំណងស្នេហ៍ឡើយ៕










