តារាចម្រៀង ថុល សុភិទិ បង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងបន្ទាប់ពីបទចម្រៀងរបស់លោកទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនមានអ្នកទស្សនាខ្ទង់លានដង(M Views) សឹងតែគ្រប់បទនៅលើឆាណែលយូធូបរស្មីហង្សមាស ក្នុងនោះមានមួយបទមានចំណងជើងថា «មួយឆាវ» កើនដល់១៣M។ មិនត្រឹមតែអាជីពសិល្បៈជោគជ័យទេ ងាកទៅកាន់ជីវិតគូវិញភិទិ និង ម៉ានីន កាន់តែផ្អែមល្ហែម បើទោះជាបើកចំហចំណងស្នេហ៍ក្តីតារាចម្រៀងរូបនេះមិនធ្លាក់ប្រជាប្រិយឡើយ។No photo description available.

ជឿជាក់មហាជនស្គាល់ហើយតារាចម្រៀង ថុល សុភិទិ ជាតារាចម្រៀងមួយរូបរបស់ផលិតកម្មហង្សមាសដែលកើតចេញពីការប្រលងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ខណៈអំឡុងពេលប្រកួតតារាចម្រៀងរូបនេះទទួលបានទាំងការសរសើរនិងមតិរិះគន់ជាច្រើន។No photo description available.

ឆ្លងផុតមួយដំណាក់កាលនៃការប្រលង ភិទិ ត្រូវប្រឈមជាមួយរឿងអាស្រូវថ្មីនោះគឺការបើកចំហចំណងស្នេហ៍ជាមួយអ្នកលក់អនឡាញ ឡុង ម៉ានីន ដោយសារតែនាងជាស្រីមេម៉ាយ ធ្វើឱ្យហ្វេនៗ ភិទិ មួយចំនួនធំបង្ហាញការមិនគាំទ្រនិងរិះគន់ចំណងស្នេហ៍ពួកគេ រហូតខាងស្រីបានប្រកាសជាសាធារណៈបញ្ចប់ទំនាក់ទំនង ទោះបីជា ភិទិ បានបង្ហាញគោលជំហរ សុំឱ្យហ្វេនរបស់ខ្លួនគាំទ្រការសម្រេចចិត្តរបស់លោកក៏ដោយ។May be an image of 1 person and car

រឿងអាស្រូវស្នេហាបញ្ចប់ទៅមួយរយៈពេលខ្លី ទីបំផុត ភិទិ និងគូស្នេហ៍ ឡុង ម៉ានីន បានជម្នះវិលមកស្រលាញ់គ្នាម្តងទៀតថែមទាំងផ្អែមល្ហែមលើសដើម និងបើកចំហគ្រប់ពេលវេលា ហើយក៏ជាតារាប្រុសម្នាក់ដែលមិនលាក់បាំងជីវិតស្នេហាដូចតារាមួយចំនួនឡើយ។May be an image of 3 people
ស្នេហាក៏សមប្រកប ងាកមកកាន់វិថីសិល្បៈវិញ ភិទិ មានភាពជោគជ័យខ្លាំងបើទោះបីជាមិនមែនជាម្ចាស់ពានក្តីរាល់បទចម្រៀងរបស់លោកភាគច្រើនមានការគាំទ្រខ្លាំងផ្ទុះសឹងតែគ្រប់បទ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី២៦ ខែមិថុនា តារាចម្រៀងរូបនេះបានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងព្រមទាំងមិនភ្លេចអរគុណយ៉ាងធំធេងដល់មហាជន លោកគ្រូភ្លេង ដែលធ្វើឱ្យបទចម្រៀងរបស់លោកចុងក្រោយនេះមានការទស្សនារាប់លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0wtIWLKwj-OsOxMfRb5Qhff8KjpHa_bC1ny2zM9SjlXD-kEvV6tUjklj6FX-9EouakPcf_W88W-3RS-5UsKyfx5B_Ko1HggC-t4Alp7qBAHcy-FDBeD7UdUay1_717dBY1NweCDmPsjMRrrJBHY3XinrNFLlJ3SaEqR9Ko4FOrHPI9cHFpggUCfqUiPg/s2048/image_2023-06-28_08-23-52.png

ក្នុងនោះ តារាចម្រៀង ថុល សុភិទិ បានបង្ហាញបទចម្រៀងផ្ទុះខ្លាំងចុងក្រោយនេះមានដូចជា ៖
1.មួយឆាវ (13M) 2.ពេលនេះឆ្នាំមុន (6.1M) 3.ស្រលាញ់រកតែប្រុសបោក (3.9M)
4.ស្មោះទ្រង់ទ្រាយធំ (3.8M) 5.ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត (3.8M) 6.One night (621k)
7.ឆ្នាំនេះខ្ញុំមានសង្សាដូចគេហើយ (570k) និងបទ [អ្នកក្រោយ] ទទួលបាន 1M view រយៈពេល៤ថ្ងៃ ។ បន្ថែមពីលើនេះ ថុល សុភិទិ ក៏បង្ហើបថាលោកនឹងមានបទចម្រៀងថ្មីជូនជាកាដូរសម្រាប់មហាជនក្នុងពេលឆាប់ៗនេះបន្តទៀត ផងដែរ៕