លោក យិន ហេង ហៅ ចំប៉ីខ្មៅ បានបង្ហោះវីដេអូចង់ឱ្យជំទាវ ចន ច័ន្ទលក្ខណា ហៅអ្នកប្រូម៉ូតផលិតផលហូបទុរេនដៀលអ្នកស្រែ Live សូមទោសជាសាធារណៈមានទាំងមេធាវីផងដូចទៅរឿងរបស់ខ្លួនកាលពីឆ្នាំ២០១៨ ដើម្បីកុំឱ្យមានភាពលម្អៀងអនុវត្តន៍ប្រកបដោយតម្លាភាព ព្រមទាំងបានបញ្ជាក់ថាមិនមែនជាការឌឺដងផ្លែផ្កាឡើយគ្រាន់តែចង់បានភាពយុត្តិធម៌សម្រាប់ខ្លួនតែប៉ុណ្ណោះ។
មហាជនមួយចំនួនធំស្គាល់មកហើយថា ចំប៉ីខ្មៅ ជាបុគ្គលម្នាក់ដែលមានអ្នកស្គាល់ច្រើននៅលើបណ្តាញសង្គម ខណៈកាលពីដើមខែមិថុនា លោកក៏បញ្ចប់ការសិក្សាផ្នែកច្បាប់ផងដែរបន្ទាប់ពីឆ្លងកាត់រឿងខ្មៅងងឹតឆ្នាំ២០១៩ ត្រូវជាប់ទោសទណ្ឌ។
អ្វីគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះនៅលើបណ្តាញសង្គម ចំប៉ីខ្មៅ បានរម្លឹករឿងរបស់ខ្លួនជាមួយជំទាវ ចន ច័ន្ទលក្ខណា ប្រធានសិល្បករកម្ពុជា ជុំវិញរឿងកាលពីឆ្នាំ២០១៨ជាមួយឧកញ៉ា ហេង ឡុង ដែលបាននាំខ្លួនLive សូមទោសមហាជនមានទាំងលោកស្រី ធី សុវណ្ណថា ចង់ប្តឹងរឿងដែល ចំប៉ីខ្មៅ និយាយប្រមាថឈុតតំណាងជាតិ “ទេពីស្រីសួគ៌ឦសានបុរៈ” ខណៈការ Live កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨មានទាំងមេធាវីផងដែរ។
ចំប៉ីខ្មៅ បាននិយាយថា «ចង់ឱ្យ អ្នកនាង ចន ច័ន្ទ ហៅអ្នកប្រូម៉ូតផលិតផលហូបទុរេនដៀលអ្នកស្រែ មហាជនពេញប្រទេសប្រតិកម្មនិងមិនទទួលការសូមទោសរបស់បុគ្គលនោះមក Live សូមទោសជាសាធារណៈមានទាំងមេធាវីផងធ្វើឱ្យដូចកាលចាប់ខ្លួនLive កាលពីឆ្នាំ២០១៨ »។
ក្នុងនោះ ចំប៉ីខ្មៅ ក៏បញ្ជាក់បន្ថែមថាការស្នើរបស់ខ្លួនដែលចង់ឱ្យអ្នកបានប្រើពាក្យដៀលអ្នកស្រែមកLiveនេះមិនមែនចង់ឌឺដង ផ្លែផ្កាឱ្យជំទាវ ចន ច័ន្ទ ឡើយគឺគ្រាន់តែចង់ឱ្យមានការអនុវត្តន៍ដូចគ្នាដោយមិនមានភាពលម្អៀងតែប៉ុណ្ណោះមិនមែនអនុវត្តស្ដង់ដារ២ផ្សេងគ្នា រវាងអ្នកក្រគ្មានស័ក្កិយសនិង អ្នកមាន ស្ថិតក្នុងសង្គមតែមួយឡើយ៕










