Home ព័ត៌មានជាតិ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលការផ្ទេរក្លិបប្រដាល់គុនខ្មែរ របស់លោកគ្រូអេភូថង មករួមរស់ជាមួយ

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលការផ្ទេរក្លិបប្រដាល់គុនខ្មែរ របស់លោកគ្រូអេភូថង មករួមរស់ជាមួយ

215
0

អតីត​អ្នក​ប្រដាល់​ឆ្នើម អេ ភូថង ​​ដែលជាអ្នកគ្រប់គ្រងក្លិប​ប្រដាល់ អេភូថង គុន​ខ្មែរ តាំង​ពី​ដៃ​ទទេ​រហូត​ក្លាយ​ជា​ក្លិប​​ធំមួយ​​មាន​កូន​សិស្ស​ឆ្នើម​ៗ​ច្រើនរូបឡើងចេញទៅវាយលើឆាកអន្តរជាតិ។May be an image of 4 people and text

ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​ ពីលោកធ្លាក់ខ្លួនឈឺ ក៏បាន​ជួប​ការ​លំបាក​ជាច្រើន​ទាំង​​ហិរញ្ញវត្ថុ និងការ​រក្សា​កីឡាករ​ឱ្យ​ស្ថិត​នៅ កុំឱ្យទៅក្លិបផ្សេងគឺជាការលំបាកជាខ្លាំង ដល់ថ្នាក់លោក​ចង់​លក់​ក្លិប​ឱ្យទៅ​អ្នក​ដទៃថែមទៀត។

ប៉ុន្តែ​​ការ​ប្រឹង​ប្រែង​តស៊ូ​​លះ​បង់​ដើម្បី​​គុន​ខ្មែរ​ស្ទើរ​មួយ​ជីវិត​ទៅ​ហើយ​នោះ លោក អេ ភូថង​ មិន​ត្រូវ​បាន​គេ​មើល​រំលង​ឡើយ។ ពេល​នេះ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា​ ម្ចាស់​ក្រុម​ហ៊ុន​ ហ្គាឡាក់ស៊ី ណាវ៉ាត្រា បាន​សម្រេចទទួល​យក​ក្លិប​របស់​លោក អេ ភូថង ដោយ​រក្សា​ឈ្មោះ​​ដដែលគឺ “ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លិប”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFxlfUTlisrRWBpLZCHNKpmragccepxymBZpkepnC7xX7_-718pS8Aa-Lo4-gDJaZArjgaZD9KD7OUv78p5WGmU8TKYIRV4rYQxmalILQDyAlZK62ES3kL-c8O5J26JHPbbOK1kBrELLOhf_2jEaj_tEzf_0Mw3BpQxh2r5LHyeRLs2YRzvLAOskWFcyw/s960/eh-photong-club.jpg