Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកមួយប្រកាសក្ស័យធន

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកមួយប្រកាសក្ស័យធន

106
0

បរទេស៖ Lordstown Motors គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលធ្លាប់វិនិយោគដោយ Foxconn ទើបតែបានដាក់ពាក្យក្ស័យធន និងលក់ខ្លួនបន្ទាប់ពីបរាជ័យក្នុងការដោះស្រាយជម្លោះដែលមានស្រាប់។
យោងតាមក្រុមហ៊ុនរថយន្តអគ្គិសនី Lordstown Motors កាលពីថ្ងៃទី ២៧ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុនបានដាក់ពាក្យសុំការការពារក្ស័យធននៅក្នុងតុលាការ នៃរដ្ឋ Delaware ។ ចាប់តាំងពីដើមខែឧសភាមក Lordstown បានព្រមានអំពីការក្ស័យធនរបស់ខ្លួនដែលអាចកើតមានប្រសិនបើមិនទទួលបានដើមទុនបន្ថែម ដោយប៉ុន្មានថ្ងៃមុននេះ ពួកគេស្ទើរតែអស់លុយពីខ្លួនទៅហើយ។Lordstown Motors Files For Bankruptcy, Sues Foxconn For “Bad Faith”

នៅខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Lordstown បានធ្វើការចោទប្រកាន់ Foxconn ដែលជាក្រុមហ៊ុនរថយន្តដ៏ធំរបស់តៃវ៉ាន់ ពីការក្លែងបន្លំ និងការខកខានក្នុងការបំពេញកិច្ចសន្យាវិនិយោគជាបន្តបន្ទាប់ក្រោមកិច្ចព្រមព្រៀងក្នុងការវិនិយោគទឹកប្រាក់អតិបរមាចំនួន ១៧០ លានដុល្លារ ដោយចំនួននេះគឺស្មើនឹង ១៩.៣% នៃភាគហ៊ុន។Lordstown files for bankruptcy, Endurance EV truck assets for saleកាលពីមុន Foxconn បានវិនិយោគទឹកប្រាក់ចំនួន ៥២,៧ លានដុល្លារចូលទៅក្នុងក្រុមហ៊ុន Lordstown ដែលបច្ចុប្បន្ន Foxconn បានកាន់កាប់ភាគហ៊ុន ៨.៤% នៅទីនោះ។ដោយ Lordstown បាននិយាយថា Foxconn មិនបានទិញភាគហ៊ុនបន្ថែមទៀតដូចការប្តេជ្ញាចិត្តនោះទេ និងបណ្តាលឱ្យ Lordstown យល់ខុសអំពីកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរក្នុងការអភិវឌ្ឍន៍ផលិតផល។Lordstown Motors hits 40,000 in pre-orders for new Endurance electric  pickup truck | WSYX ជាមួយគ្នានេះដែរ ក្រុមហ៊ុនតៃវ៉ាន់ក៏បានទទូចថាខ្លួនរក្សា “អាកប្បកិរិយាវិជ្ជមានក្នុងការចរចាជាមួយ Lordstown” ប៉ុន្តែ Lordstown មានការស្ទាក់ស្ទើរក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ជាលទ្ធផល Foxconn ឈប់ចរចា ហើយអាចនឹងចាត់វិធានការផ្លូវច្បាប់។Is Lordstown Motors for real? Ohio is betting big on the electric truck  startup - cleveland.com

ក្រុមហ៊ុនរថយន្តអគ្គិសនី Lordstown ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយផលិតផលចម្បងរបស់ក្រុមហ៊ុននេះគឺរថយន្តភីកអាប់អគ្គិសនី Endurance ។ កាលពីដើមឆ្នាំ Lordstown បានបញ្ឈប់ការផលិតរថយន្តដោយសារជម្លោះជាមួយក្រុមហ៊ុនតៃវ៉ាន់ Foxconn។ ដែលថ្មីៗនេះ Lordstown បានដាក់ពាក្យសុំក្ស័យធនជាមួយនឹងផែនការស្វែងរកអ្នកទិញ ប្រសិនបើមិនអាចរកឃើញអ្នកទិញដែលមានឆន្ទៈក្នុងការស្ដារឡើងវិញនូវការផលិតរថយន្តអគ្គិសនី Endurance ពេញលេញទេ រោងចក្រនេះនឹងត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុនតៃវ៉ាន់ Foxconn ហើយ៕ ប្រភព៖vnexpress