បរទេស៖ លោក Elon Musk បានចាប់ផ្តើមហាត់ក្បាច់គុនចម្រុះ (MMA) ជាមួយលោក Lex Fridman ដែលជាខ្សែក្រវាត់ខ្មៅនៅ Jiu-jitsu ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតរបស់គាត់ជាមួយប្រធានក្រុមហ៊ុន Meta គឺលោក Mark Zuckerberg ។Elon Musk vs Mark Zuckerberg cage match: Tesla CEO seen training after  video of Meta boss doing Jiu Jitsu goes viral | Mint

លោក Lex Fridman ដែលជាពិធីករនៃ ប៉ុស្តិ៍ Lex Fridman Podcast និងជាម្ចាស់ខ្សែក្រវាត់ខ្មៅនៅក្នុង Jiu-jitsu បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី ២៨ ខែមិថុនា ថា “ខ្ញុំបានចាប់ផ្តើមវគ្គបណ្តុះបណ្តាលភ្លាមៗជាមួយលោក Elon Musk ហើយខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្លាំង និងជំនាញរបស់គាត់ ទាំងដៃ និងជើង”។ Lex Fridman ក៏បានបន្តទៀតថា “ខ្ញុំពិតជារំភើបណាស់នៅពេលដែលខ្ញុំបានឃើញ Elon Mark ហាត់ក្បាច់គុន”។

បន្ទាប់មក Fridman ក៏បានបង្ហោះរូបថតចំនួនពីរសន្លឹកនៅពេលដែល Musk បានគៀបករបស់គាត់ បុកដៃរបស់គាត់ និងវាយគូប្រកួតបានយ៉ាងស្អាត។ ដោយរូបថតនេះទទួលបានការចូលមើលជាង ១០ លានដង និងមតិជាង ៦០០០ ហើយ Musk ក៏បានចូលទៅខំមិននៅលើរូបនោះថា “វាពិតសប្បាយណាស់”។Amid Musk-Zuckerberg 'Cage Match' challenge, video of Facebook CEO training Jiu  Jitsu goes viral | Watch | Mint

គួររំលឹកដែរថា កាលពីថ្ងៃទី ២១ ខែមិថុនា មានរឿងកំប្លែងមួយនៅលើ Twitter ដោយមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានបបួលលោក Mark Zuckerberg ធ្វើការប្រកួតក្នុងទ្រុងជាមួយគ្នា ហើយ CEO Meta ក៏បានទទួលយកសំណើរនេះផងដែរ។ អ្នកទាំងពីរក៏បានជ្រើសរើសកន្លែងសម្រាប់ “ការប្រយុទ្ធដ៏ធំនេះ” នៅក្នុង Las Vegas ដែលជាកន្លែង Apex Arena ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត UFC ។

នៅថ្ងៃទី ២៧ ខែមិថុនាលោក Musk ក៏បានយល់ព្រមហ្វឹកហាត់ ជាមួយ Georges St-Pierre ដែលជាអ្នកប្រយុទ្ធ MMA ដ៏ល្អបំផុតមួយនៅលើពិភពលោក។ ឪពុកម្តាយរបស់លោក Musk មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីកូនប្រុសរបស់គាត់ ដោយលោកទាំងពីរបាននិយាយថា Elon Musk មានរូបរាងកាយធំពិតមែន ប៉ុន្តែខ្ជិលហាត់ប្រាណណាស់។Elon Musk Trained Brazilian Jiu-Jitsu, Discusses Royce Gracie

គួរបញ្ជាក់ដែរថា បច្ចុប្បន្នលោក Dana White ដែលជាប្រធាន UFC កំពុងព្យាយាមធ្វើឱ្យការប្រកួតប្រជែងនេះក្លាយជាការពិត ហើយអាចនឹងបើកការប្រកួតក្បាច់គុនដ៏ធំបំផុតនេះក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ៕ ប្រភព៖vnexpress