រឿងភាគកូរ៉េមានចំណងជើងថា «King The Land» ដែលមានតួឯកស្រី YoonA សមាជិកក្រុម Girls’ Generation និងតួឯកប្រុស Lee Jun Ho ទទួលបានការគាំទ្រយ៉ាងខ្លាំងនិងឆាប់រហ័សបំផុតបន្ទាប់ពីចាក់ផ្សាយរឿងប្រភេទមនោសញ្ចេតនាលាយឡំកំប្លែងនេះ។
អ្វីដែលកាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះនៅក្នុងសាច់រឿងតួស្រីត្រឹមជាបុគ្គលិកសណ្ឋាគារដែលការស្លៀកពាក់មើលទៅសាមញ្ញៗទេ ប៉ុន្តែតម្លៃវិញមិនធម្មតាឡើយត្រឹមមួយឈុតតួឯកស្រីរូបនេះចំណាយថវិកា១ម៉ឺនដុល្លារឯណោះគិតជាលុយកូរ៉េប្រមាណ១២លានវ៉ុន។
នៅក្នុងឈុតមួយដែល YoonA មានឈ្មោះក្នុងរឿងថា Cheon Sarang ជិះកង់ជាមួយតួឯកប្រុស ដោយអាវដៃវែងនេះគឺជាម៉ាកប្រណីត Dior មានតម្លៃ ៤ ៧០០ដុល្លារ ខ្សែក្រវាត់បូពណ៌ខ្មៅមានតម្លៃ ៤៧៥ដុល្លារ។ មិនត្រឹមតែអាវ និងខ្សែក្រវាត់មានតម្លៃខ្ពស់នោះទេ សូម្បីសំពត់ក្នុងឈុតនេះក៏ជា ម៉ាក Dior ដែលគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៤ ៨៥០ ដុល្លារ៕










