ក្រុមអ្នកជំនាញ និងឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកខ្លះនៃសាកសពមនុស្សដែលបានលិចនៅក្នុងការចុះទៅមើលសកសពកាប៉ាល់ទីតានិកនៅក្នុងយាន Titan ដែលធ្វើឱ្យមហាសេដ្ឋី៥រូបបាត់បង់ជីវិត។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់សហរដ្ឋអាមេរិកនឹងធ្វើការតេស្ដ និងវិភាគជាផ្លូវការ អំពីឆ្អឹង និង បំណែកសាកសពមនុស្សដែលបានរកឃើញនេះ និងបន្តស្រាវជ្រាវ ដើមហេតុនៃការលិចយានមួយនេះ។Presumed Human Remains' Found in Remains of Imploded 'Titan' Sub

ក្រៅពីបំណែកខ្លះនៃសាកសពមនុស្ស ក្រុមអ្នកជំនាញ និងឆ្មាំសមុទ្រអាមេរិក ក៏បានរកឃើញកម្ទេចកំទីដែលយកបានពីនាវាមុជទឹកខ្នាតតូចនេះដូចជា ក្បាល និង បន្ទះដ៏ធំមួយដែលមើលទៅហាក់បីដូចជាចុងកន្ទុយរបស់វា ដែលរកឃើញនៅភាគខាងកើតប្រទេសកាណាដា។Presumed Human Remains Recovered From Within Titan Wreck: US Coast Guard |  VOCM

សូមរំលឹកផងដែរថា យាន Titan បានធ្វើដំណើរចុះទៅបាតសមុទ្រអាត្លង់ទិកខាងជើង ដើម្បីមើលសាកសពកប៉ាលទីតានិកដែលមានអាយុកាលជាង ១០០ឆ្នាំ ក៏ប៉ុន្តែ ក៏បានបាត់ការទាក់ទង ក្រោយចេញដំណើរពីកប៉ាល់លើផ្ទៃទឹកខាងលើបានរយៈពេល ១ម៉ោង៤៥នាទី កាលពីថ្ងៃទី១៨ ខែមិថុនា។ លុះបានប៉ុន្មានថ្ងៃក្រោយមក ឆ្មាំសមុទ្រអាមេរិក បានប្រកាសថាពួគគេបានបាត់បង់ជីវិតអស់ទៅហើយ៕Presumed human remains recovered from within Titan wreckage, US Coast Guard  says | Titanic sub incident | The GuardianTitan sub: 'Presumed human remains' found from wreckage

ប្រភព៖ The Guardian