កាលពីចុងខែមិថុនា ឆ្នាំ២០២៣ កម្មវិធីវីដេអូខ្លី TikTok របស់ក្រុមហ៊ុនចិន ByteDance បានលើកឡើងថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់រាប់លានដុល្លារអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់រយៈពេល២ឆ្នាំ ទៅ៣ឆ្នាំខាងមុខ ដើម្បីបង្កើនភាពរឹងមាំក្នុងតំបន់នេះ ។ ការប្រកាសវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ថែម ស្របពេលប្រទេសមួយចំនួនបានត្រួតពិនិត្យពីសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធី TikTok ។The political realities that make a national TikTok ban tricky

តំបន់អាស៊ីអាគ្នេយ៍មានប្រជាជនសរុបប្រមាណ៦៣០លាននាក់ ហើយប្រជាជនពាក់កណ្តាលក្នុងតំបន់នេះមានអាយុតិចជាង៣០ឆ្នាំ ។ ដូច្នេះ ក្រុមហ៊ុននេះចាត់ទុកថា វាជាឱកាសល្អសម្រាប់ចូលទីផ្សារដ៏ធំបំផុតរបស់ TikTok ខណៈមានអ្នកប្រើប្រាស់កម្មវិធី TikTok ជាង៣២៥លាននាក់ក្នុង១ខែ ។ ប៉ុន្តែ TikTok ពុំបានផ្តល់ព័ត៌មានលម្អិតអំពីផែនការជំរុញពាណិជ្ជកម្មអេឡិចត្រូនិចទេ ដោយគ្រាន់តែនិយាយថា នឹងមានការវិនិយោគលើការបណ្តុះបណ្តាល ការផ្សាយពាណិជ្ជកម្ម និងការគាំទ្រអ្នកលក់ខ្នាតតូច ដែលចង់ចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិច គឺ TikTok Shop ។Introducing more ways to create and connect with TikTok Now | TikTok  Newsroom

ទោះយ៉ាងណា TikTok មិនអាចផ្លាស់ប្តូរឋានៈរបស់ខ្លួនដែលមានអ្នកប្រើប្រាស់កម្មវិធីនេះច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ឱ្យក្លាយជាកន្លែងរកប្រាក់ចំណូលចម្បងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចបានទេ ដោយសារមានគូប្រជែងធំៗជាច្រើនទៀតដូចជា Shopee (Sea) Lazada (Alibaba) និង GoTo (Tokopedia) នៅក្នុងទីផ្សារ ។

TikTok មានបុគ្គលិកក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រមាណ៨.០០០នាក់ និងមានអ្នកលក់ក្នុងកម្មវិធីនេះប្រមាណ២លាននាក់នៅប្រទេសឥណ្ឌូណេស៊ី ។ ទោះយ៉ាងណា ចំនួនការលក់ផលិតផលក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ TikTok គឺទាបជាងក្រុមហ៊ុន Shopee ។ នេះបើយោងតាមទិន្នន័យរបស់ Momentum Works ៕ ប្រភព ៖ AEC connect