ប្រទេសចិន ៖ ប្រទេសចិនបាននាំចូលបន្លែ និងផ្លែឈើពីវៀតណាមកើនឡើងជាបន្តបន្ទាប់ ហើយសមាគមផ្លែឈើវៀតណាមរំពឹងថា នៅឆ្នាំ២០២៣នេះ ការទិញ-លក់បន្លែ និងផ្លែឈើ នឹងស្មើទឹកប្រាក់ជាង៣.០០០លានដុល្លារអាមេរិក ។

ផ្លែឈើជាច្រើនប្រភេទដូចជា ទុរេន មង្ឃុត និងខ្នុរ ត្រូវបានវៀតណាមនាំចេញមកកាន់ប្រទេសចិនតាមរយៈ Pingxiang ដែលជាផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវគោក និងងាយស្រួលបំផុតរវាងប្រទេសចិន និងវៀតណាម ព្រមទាំងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ។ កម្មករនៅកំពង់ផែ Youyi បានបញ្ជូនឡាំងផ្លែឈើដែលបានត្រួតពិនិត្យរួចទៅកាន់រថភ្លើងដឹកជញ្ជូនទំនិញ ដើម្បីចែកចាយទៅតាមតំបន់ផ្សេងៗដូចជា Hebei, Zhejiang និង Guangdong ព្រមទាំងតំបន់ផ្សេងទៀត ។Philippines ships first home-made batch of durian fruits to China | The Star

Li Wenzhi ជានាយកគ្រប់គ្រងក្រុមហ៊ុន Wanchengxi Guangxi International Trade បាននិយាយថា ចាប់ពីខែមេសា រហូតដល់ខែតុលា ជារៀងរាល់ឆ្នាំ គឺជាពេលដែលចិននាំចូលផ្លែឈើពីតំបន់អាស៊ាន ។ ជាទូទៅ ចិននឹងនាំចូលទុរេនវៀតណាមជាង៣០ទូរកុងតឺន័រក្នុង១ថ្ងៃ ហើយចាប់ពីដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុនបាននាំចូលទុរេនវៀតណាមជាង១.២០០ទូរកុងតឺន័រ ។Premium Photo | Food market with fruit and vegetable stall

កាលពីខែកក្កដា ឆ្នាំ២០២២ ចិនបានអនុញ្ញាតឱ្យវៀតណាមនាំចូលទុរេនស្រស់មកប្រទេសរបស់ខ្លួន ហើយគេសង្កេតឃើញថា ទុរេនស្រស់របស់វៀតណាមនឹងដណ្តើមចំណែកទីផ្សារទុរេនថៃ ដោយសារទុរេនវៀតណាមមានតម្លៃថោកជាង ។ នៅត្រីមាសទី១ ឆ្នាំ២០២៣ ប្រទេសចិនបាននាំចូលផ្លែឈើពីវៀតណាមចំនួន៣៧៦.៣០០តោន កើនឡើង២,១% ។What's the water cost of your food? (Day 143) – IChemE

មន្ត្រីគយប្រចាំកំពង់ផែ Youyi និយាយថា ការនាំចូលផ្លែឈើពីតំបន់អាស៊ាននៅពេលនេះមានបរិមាណច្រើន ហើយមានរថយន្តដឹកជញ្ជូនផ្លែឈើឆ្លងកាត់ច្រកព្រំដែន ចំនួន២៨០គ្រឿងក្នុង១ថ្ងៃ ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ដោយមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ (RCEP) បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងចិន និងវៀតណាម រីកលូតលាស់ជាបន្តបន្ទាប់ ៕ ប្រភព ៖ China Face