្រទេសកូរ៉េខាងត្បូង ៖ ពលរដ្ឋកូរ៉េខាងត្បូងមានអារម្មណ៍សប្បាយចិត្ត ដោយសារពួកគេមានអាយុតិចជាងមុន១ឆ្នាំ ឬ២ឆ្នាំ ។ កូរ៉េខាងត្បូងបានចេញច្បាប់ថ្មីមួយ ដែលកំណត់ឱ្យប្រើប្រាស់វិធីរាប់អាយុពលរដ្ឋតាមស្តង់ដារអន្តរជាតិ ។ ច្បាប់ថ្មីនេះអនុវត្តចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំនួសឱ្យការរាប់អាយុតាមវិធីចាស់ ។

ប្រទេសកូរ៉េខាងត្បូងបានរាប់អាយុតាមវិធីចាស់អស់រយៈពេលយូរមកហើយ ដែលប្រព័ន្ធនេះមានឈ្មោះថា អាយុកូរ៉េ ។ ជាទូទៅ ពលរដ្ឋនៅប្រទេសផ្សេងៗនឹងមានអាយុគ្រប់១ឆ្នាំ នៅពេលដល់ថ្ងៃកំណើត ប៉ុន្តែនៅប្រទេសកូរ៉េខាងត្បូង គេបានបូកបន្ថែមអាយុ១ឆ្នាំទៀតនៅរៀងរាល់ថ្ងៃទី១ ខែមករា ។ កូរ៉េខាងត្បូងបានរាប់អាយុតាមវិធីនេះតាំងពីឆ្នាំ១៩៦០ មកម៉្លេះ ដើម្បីធ្វើសំបុត្រពេទ្យ និងឯកសារផ្លូវច្បាប់នានា ប៉ុន្តែមានពលរដ្ឋកូរ៉េខាងត្បូងជាច្រើននាក់នៅតែរាប់អាយុរបស់ខ្លួនតាមវិធីចាស់ ។Global report: South Korea fears fresh nationwide outbreak | Coronavirus |  The Guardian

កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសកូរ៉េខាងត្បូងបានធ្វើវិសោធនកម្មច្បាប់ដើម្បីលុបចោលការរាប់អាយុតាមវិធីចាស់ និងប្តូរមករាប់អាយុតាមស្តង់ដារសកលវិញ ក្រោយពីរដ្ឋាភិបាលសាកសួរមតិយោបល់ពលរដ្ឋ កាលពីខែកញ្ញា ឆ្នាំ២០២២ ឃើញថា ពលរដ្ឋប្រមាណ៨៦% ចង់រាប់អាយុតាមសកលក្នុងជីវិតប្រចាំថ្ងៃ នៅពេលគេអនុវត្តច្បាប់ថ្មី ។ ទោះយ៉ាងណា បើទោះជាមានការយកវិធីរាប់អាយុតាមសកលមកប្រើប្រាស់នៅកូរ៉េខាងត្បូងក្តី ប៉ុន្តែការរាប់អាយុសម្រាប់ការចូលបម្រើយោធា ការសិក្សា ការជក់បារី និងការផឹកគ្រឿងស្រវឹង គេនៅតែប្រើប្រាស់វិធីចាស់ដើម្បីរាប់អាយុដដែល ។South Korean population shrinks for first time last year

កាលពីអតីតកាល បណ្តាប្រទេសនៅអាស៊ីខាងកើតបានរាប់អាយុតាមវិធីចាស់ ហើយក្រោយមកទៀត ប្រទេសភាគច្រើនក៏ឈប់រាប់អាយុតាមវិធីចាស់នេះ ក្នុងនោះប្រទេសជប៉ុនបានចាប់ផ្តើមរាប់អាយុតាមស្តង់ដារសកលកាលពីឆ្នាំ១៩៥០ ចំណែកកូរ៉េខាងជើងបានរាប់អាយុតាមវិធីថ្មីកាលពីឆ្នាំ១៩៨០ ៕ ប្រភព ៖ TNN World