Home Blog Page 161

ណា សាឌី ទទូចឱ្យអ្នកលេងបណ្តាញសង្គមកុំជាន់ខ្មែរគ្នាឯងក្នុងកាលៈទេសៈនេះ

0

ពិធីការិនី ណា សាឌី បានទទូចឱ្យសាធារណជនប្រើប្រាស់បណ្តាញសង្គមកុំវាយប្រហារជាន់ខ្មែរគ្នាឯងទោះបីជាមនុស្សម្នាក់នោះពុំទាន់ធ្វើរឿងណាដែលទស្សនិកជនពេញចិត្តក៏ដោយ។ ណា សាឌី ថាក្នុងកាលៈទេសៈនេះខ្មែរត្រូវរួបរួមគ្នាជួយគ្នាទៅតាមសមត្ថភាព មានភាពសាមគ្គីនោះជាអ្វីដែលសៀមមិនមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaFCH8GgomITyDUOBFW6NI1lCSmI-txZ37eMh2mCJyDIYaCZ_epuT9s2o0zISxg_YVps22PgksDmofqPKebg_T2O9geYybz-bZbCFdhOR0rtr17eTbvH9Fj4FjywbBK3fFWk0NjCat5knIEzApIDplbf8BpkGvk0Zg5GxNJIYj1KiIOanp-XIJq7V3-RkU/s2048/image_2025-12-15_10-12-34.png

ដូចប្រិយមិត្តនិយមលេងបណ្តាញសង្គមជ្រាបមកហើយថា ពិធីការិនី ណាសាឌី គឺជាកូនកាត់ខ្មែរ-ថៃ ប៉ុន្តែហ៊ាននិយាយការពិត បង្ហាញគោលជំហរជាមួយកម្ពុជា ខណៈឪពុករបស់នាងដែលជាជនជាតិថៃបានមករស់នៅលើទឹកដីកម្ពុជាជាង៣០ឆ្នាំមកហើយ។ ការចេញវីដេអូរបស់តារាស្រីរូបនេះក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចូលមកវាយប្រហារតាមរយៈការខម្មិនជាច្រើនដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGUH_nY3Bvgymd2uilaEc6HBGVKRNnwN4YXFGtKwx1YtVFIVlrICRSZOmC3wed0e1CMOekN6MrsKjNn__l0NrglqAjbXJLKH9g0XQzpzZfI89_LMIHRPhVcv1ZzHEGf1Umf6AoFu_tCLpveSOxHLlzXzABVsjxkbtMMkta3cnwtsAYo2i9uYp49PeGdGAM/s2048/image_2025-12-15_10-12-32%20(2).png
បន្ទាប់ពីរៀបរាប់ការពិតនៅក្នុងដំណាក់កាលនេះក្នុងនាមជាកូនកាត់ខ្មែរ-ថៃ ណា សាឌី ក៏បានចេញមុខសុំចិត្តប្រជាជនខ្មែរខឹងស្អប់ជាន់ខ្មែរគ្នាឯងចំពេលដែលថៃកំពុងឈ្លានពានកម្ពុជា។ ណា សាឌី បាននិយាយនៅក្នុងវីដេអូថា «នាងសុំរឿងមួយគឺកុំជាន់ខ្មែរគ្នាឯងក្នុងពេលនេះ ទោះបីជាមនុស្សម្នាក់នោះពុំទាន់ធ្វើរឿងណាដែលមិនទាន់ពេញចិត្តរបស់សាធារណជនក៏កុំជាន់គ្នាពេលនេះដោយទុករឿងនោះមួយឡែកសិន។ ណា សាឌី ថាពេលនេះយើងត្រូវតែជួយជាតិ ចូលរួមជាកម្លាំង រៀបចំខ្ចប់ស្បៀង បរិច្ចាគថវិកាឬអ្វីផ្សេងដោយកុំចាប់កំហុសគ្នាក្នុងពេលនេះគឺមិនត្រូវទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhYd0JUFw5YCrvcYIpPkwsqxqDAtORrU5JESbYmwxnTk09RO0JfOv0D6D3HzeHf9CXGbEnfMQWP-ezO_CdJmwU-TUbv3KPdOIB7XLaKWyVuj2y0o0vKp1EdJiB-851W_bgUhmeM4b9bBSwfVFD-fTQn8UL4fwBlNjflOTLkucIgFqila4_GD8W7JAi8ctD/s2048/image_2025-12-15_10-12-28.png

ណា សាឌី បន្ថែមថាប្រសិនជាខឹងរឿងអ្វីមួយចាំចប់សង្គ្រាមសិននាងមិនចង់ឃើញខ្មែរជាន់គ្នា ប្រៀបធៀបស្អប់គ្នាក្នុងកាលៈទេសៈដែលយើងត្រូវយកឈ្នះអ្វីដែលសៀមមិនមានគឺការសាមគ្គី ស្រលាញ់គ្នាដូច្នេះនាងសូមអង្វរតែម្តងត្រង់ចំណុចនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL-UWLV0nV4Y6InyvquTyy_bK9VFOkC2xHNz1XsUfllUy3TWKDG9Oky-NJHAxgyeODz4CjRMVfRNqce6iPJTqp3zJxX4FzpTUSqXyWGhcJujWh5eLLUjrK_r2MlFgnczCJC74fz5ZrZxDbRCqz45CaMZQkICWYoz0jt1JKaNrRyu_XEkDJ86tblEeqzdtP/s2031/image_2025-12-15_10-12-29.png

គួរបញ្ជាក់ថាការសម្រេចចិត្តចេញវីដេអូនិយាយជាភាសាអង់គ្លេសដែលបញ្ជាក់ថាកម្ពុជាមិនបានវាយប្រហារមុន រងនូវការវាយប្រហារគ្រប់សព្វពីភាគីថៃធ្វើឱ្យមានផលប៉ះពាល់ជាច្រើននោះ ណា សាឌី បញ្ជាក់ថានាងធូរចិត្តជាងពេលមិនទាន់និយាយ។ ចេញមុខការពារកម្ពុជាដូចនេះ កូនកាត់ថៃរូបនេះបានបោះពាក្យថានាងមិនបានរមិលគុណនោះទេពីព្រោះប្រទេសថៃមិនបានជួយនាងឡើយ៕

ពលរដ្ឋថៃនៅព្រំដែនចាប់ផ្តើមធុញទ្រាន់នឹងសង្គ្រា.មដែលបង្កឡើងដោយមេដឹកនាំ និងកងទ័ព

0

ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល១១ថ្ងៃហើយ ដែលកងទ័ពថៃបានបើកការវាយប្រ.ហារធ្វើសង្គ្រា.មឈ្លានពា.នក្នុងដែនអធិបតេយ្យកម្ពុជាទាំងកំរោល ខណៈវីរកងទ័ពកម្ពុជាចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន និងបូរណភាពទឹកដី បន្ទាប់ពីអត់ធ្មត់ខ្លាំងរយៈពេល២៤ម៉ោង ។ សង្រ្គាមឈ្លានពា.នជាថ្មីដែលបង្កឡើងដោយកងទ័ពថៃបានអូសបន្លាយពេលយូរជាងសង្គ្រា.មកាលពីខែកក្កដា ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងប្រធានាធិបតីអាមេរិក លោក Donald Trump បានជួយសម្របសម្រួលម្តងទៀត ប៉ុន្តែបែរជាមេដឹកនាំថៃទាត់ចោល ។

សង្គ្រាមរវាងកម្ពុជា-ថៃលើកនេះ មិនមែនជាជម្លោះព្រំដែនទេ គឺជាជម្លោះដែលថៃឈ្លានពានទឹកដីរបស់កម្ពុជាកាន់តែជ្រៅ ។ ថ្មីៗនេះ មហាអំណាចចិនក៏បានចេញមកអំពាវនាវជាថ្មីម្តងទៀតឱ្យថៃបញ្ឈប់សង្គ្រាមជាបន្ទាន់ និងងាកមកចរចាដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ពីព្រោះកម្ពុជា-ថៃជាប្រទេសជិតខាងគ្នា មិនអាចបំបែកពីគ្នាបាន ប៉ុន្តែត្រូវមេដឹកនាំថៃទាត់ចោល ដូចដែលធ្លាប់ទាត់ចោលការអំពាវនាវរបស់ម៉ាឡេស៊ី និងមហាអំណាចអាមេរិក ។

បច្ចុប្បន្ន ពលរដ្ឋថៃនៅព្រំដែនចាប់ផ្តើមធុញទ្រាន់នឹងមេដឹកនាំ និងកងទ័ពរបស់ខ្លួន ដែលបង្កសង្គ្រាមវាយប្រហារកម្ពុជាម្តងហើយម្តងទៀត និងអូសបន្លាយពេលយូរ ដោយសារពួកគេត្រូវស្នាក់នៅក្នុងជំរំភៀសសឹកមិនអាចប្រកបរបររកស៊ី បាត់បង់ចំណូល ហើយមិនដឹងសង្គ្រាមបញ្ចប់ពេលណា ។ ពលរដ្ឋខេត្តបុរីរាំបានអង្វរមេដឹកនាំ ក៏ដូចជាកងទ័ពឱ្យបញ្ចប់សង្គ្រាមឆាប់ៗ ដោយនិយាយថា បើមិនអាចចរចាជាមួយកម្ពុជាបានទេ គួរតែប្រយុទ្ធឱ្យដឹងឈ្នះ-ចាញ់ ដើម្បីចាកចេញពីជំរំភៀសសឹកត្រឡប់ទៅលំនៅឋានប្រកបរបរឡើងវិញ មិនចង់ឃើញសង្គ្រាមអូសបន្លាយយូរទេ ។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋស្រុកបានក្រួត ខេត្តបុរីរាំ ដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកមួយកន្លែងប្រាប់ថា ធុញទ្រាន់នឹងសង្គ្រាមដែលបង្កឡើងដោយរដ្ឋាភិបាល និងកងទ័ពថៃ ពួកគេចង់ត្រឡប់ទៅលំនៅឋានវិញឆាប់ៗ មិនចង់ជម្លៀសម្តងហើយម្តងទៀត ហើយការជម្លៀសលើកនេះមានរយៈពេល១០ថ្ងៃហើយ ។ ពលរដ្ឋសំណូមពរឱ្យរដ្ឋាភិបាល និងកងទ័ពដោះស្រាយបញ្ចប់ជម្លោះជាមួយកម្ពុជាឆាប់ៗតាមរយៈការចរចា បើចរចាមិនត្រូវគ្នា ឬមិនផ្តល់ប្រយោជន៍ដល់ថៃ ត្រូវតែប្រយុទ្ធឱ្យដឹងឈ្នះ-ចាញ់ ដោយសារមិនអាចប្រកបរបររកស៊ី បាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់ជីវភាពគ្រួសារយ៉ាងខ្លាំង ។

ចំណែកពលរដ្ឋថៃក្នុងបណ្តាញសង្គមបានចេញមកស្តីបន្ទោសឱ្យនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ជាបន្តបន្ទាប់ ដោយសារតែបង្កសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីបិទបាំងទោសកំហុសរបស់ខ្លួនបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់ ជាពិសេស ពលរដ្ឋស្រុកហាតយៃ ខេត្តសុងក្លា និងបិទបាំងរឿងអាស្រូវបន្ទាប់ពីបែកធ្លាយរូបភាពលោក Anutin មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋកម្មបរទេស ។ សង្គ្រាមលើកនេះ គឺដើម្បីតែផលប្រយោជន៍នយោបាយ រកសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ទើបចោទប្រកាន់កម្ពុជាបង្កប់មីនយកលេសវាយប្រហារ ។

គួរបញ្ជាក់ថា បន្ទាប់ពីមានការអំពាវនាវពីមហាអំណាចចិនម្តងទៀត រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit និយាយថា កងទ័ពថៃនឹងវាយប្រហារកម្ពុជាមួយរយៈទៀតដើម្បីដណ្តើមទឹកដីកម្ពុជានៅតំបន់ដែលថៃចង់បាន មិនយូរទេ សង្គ្រាមនឹងបញ្ចប់ ខណៈនាយករដ្ឋមន្ត្រីថៃចោទប្រកាន់កម្ពុជាបាញ់មុន ហើយថា ដល់ពេលវេលាដែលកម្ពុជាសុំចរចាបញ្ចប់សង្គ្រាម ។ រីឯក្រសួងការបរទេសថៃបានកំណត់លក្ខខណ្ឌ៣ចំណុចសម្រាប់កម្ពុជា ទើបថៃបញ្ចប់សង្គ្រាម រួមមាន ៖ ១-ភាគីកម្ពុជាត្រូវប្រកាសឈប់បាញ់ជាមុន, ២-ការឈប់បាញ់ត្រូវតែកើតឡើងជាក់ស្តែង និងជាបន្តបន្ទាប់ និង៣-ភាគីកម្ពុជាត្រូវផ្តល់កិច្ចសហការក្នុងការបោសសម្អាតមីនដោយភាហ្មត់ចត់ និងស្មោះត្រង់ ៕

Influencer ចិនម្នាក់រងនូវមតិប្រតិ.កម្មខ្លាំងក្រោយធ្វើតា្រប់តាម Rosé

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ថ្មីៗនេះ Influencer ល្បីជាជនជាតិចិនម្នាក់បានបង្កឱ្យមានភាពចម្រូងចម្រាសបន្ទាប់ពីធ្វើត្រាប់តាម Rosé សមាជិក BLACKPINK នៅក្នុងព្រឹត្តិការណ៍អ្នកគាំទ្រមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHPdwp1gRXU0NxMzk8k4HqIJDo37HQ-U4xNsLeAAGPAU6AQCaDwhSwQ95ouYkky1FUpRksj255nbTqc7jJdHJluxTEqVhDEFb6QHfE7zkO3S-XJSs7otk5NOZ3SVjejL3In2QEd03F-foPIA3aaH9-8tKaOjUM9lJlnZtOMiYcvOXCbdJn0DMV8j_Flad_/s500/image_2025-12-17_11-52-37.png
ព្រឹត្តិការណ៍មួយធ្វើឡើងដើម្បីជាកិត្តិយសដល់ Rosé ត្រូវបានប្រារព្ធឡើងនៅទីក្រុង Chengdu ប្រទេសចិន ដោយចាប់ផ្តើមនៅដើមខែធ្នូ។ ព្រឹត្តិការណ៍នេះត្រូវបានរចនាឡើងដើម្បីដាក់តាំងបង្ហាញទំនិញផ្សេងៗទាក់ទងនឹង Rosé និងមានកន្លែងថតរូបតាមប្រធានបទដែលផ្តោតទាំងស្រុងជុំវិញរូបភាពរបស់តារាចម្រៀងរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសបានផ្ទុះឡើងនៅពេលដែល Influencer ជនជាតិចិន ម្នាក់ឈ្មោះ «Daisy» ត្រូវបានអញ្ជើញឱ្យចូលរួមពិធីបិទព្រឹត្តិការណ៍នេះ។ ពេញមួយកម្មវិធី ពិធីករនៅនឹងកន្លែងបានណែនាំ Daisy តាមរបៀបមួយដែលធ្វើឱ្យនាងហាក់ដូចជាតារានៃកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx4R6ucFVamEUZEr7i1lrtdJtkYWGgMuhg32ya9VhpmQTnZkLCneTVfhPnDb_b-xE10KmPDzgx0TYgPzpKpVmStwUQjHaYVM1pD4tx5Q9ff9ylCGtLxjEBRULv5drlYy3TVpevYsDN_FuVAVO8NrtRu0A6XCY1-F7Lvp3hbjUIFI3rUlMS_LbThufYKi3p/s1000/image_2025-12-17_11-52-37%20(2).png

វីដេអូ និងរូបភាពដែលបានចែកចាយតាមអ៊ីនធឺណិតជាបន្តបន្ទាប់ បានបង្ហាញInfluencer រូបនេះកំពុងថតរូបជាមួយអ្នកគាំទ្ររបស់ Rosé ដោយក្តីរីករាយ ហើយថែមទាំងចុះហត្ថលេខាលើផលិតផលផ្លូវការដែលទាក់ទងនឹង Rosé ទៀតផង។ អាកប្បកិរិយានេះត្រូវបានអ្នកគាំទ្រជាច្រើនចាត់ទុកថាជារឿងគួរឱ្យអស់សំណើច។ រលកនៃការរិះគន់កាន់តែខ្លាំងឡើង នៅពេលដែលស្ទីល និងសម្លៀកបំពាក់របស់ Daisy ស្រដៀងនឹងសោភ័ណភាពម៉ូតសម្លៀកបំពាក់របស់ Rosé។ អ្នកប្រើប្រាស់អ៊ីនធឺណិតបានចោទប្រកាន់ Daisy ថាបានយកតម្រាប់តាម Idol របស់នាងដោយចេតនា និងលួចយកចំណាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍មួយដែលមិនមែនសម្រាប់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLH8OuMzBjWGi3bTElAf7QXtUTEHUcX8swAc1NF7HUvgkY-X5g_iHAByoBRqKUokIlpqqD_5ydyAuQozhoKO7bHd4QF4NUZQWMUY8vaPp1QqfHdL1ZYA4RiCtW2EGiVk-RgOr3hTPhOclbl5hQ_IVMyzl8kdphx-NfodS6bjZyUyc4EZD0dS90j3W2cfW/s660/image_2025-12-17_09-43-59.png
បន្ទាប់ពីប្រតិកម្មតបវិញនេះ Daisy បានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម។ នាងបាននិយាយថា «បន្ទាប់ពីបានឃើញភាពចម្រូងចម្រាសនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវការបំភ្លឺ»។ យោងតាម Daisy នាងត្រូវបានអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ដែលរៀបចំដោយផ្សារទំនើប ហើយសកម្មភាពទាំងអស់ត្រូវបានព្រមព្រៀងជាមុនជាមួយអ្នករៀបចំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikq2HadjJwZ7HVK48h34Ge46m9VCd5ZHoSKnMiriW0eSABB4oILmwFKIJ48bNbm8aNnIQZDzhnme3JZkVymfyEwIhLACdSppFG5YsPEg1_H9autrQD_oPu78Vh7bhFrNQabVLn6WzxcE1E-D6_AoG68bNWS72cTfzFEt9rX-KA7tb4tUeqiXgW8gmRMzoD/s799/image_2025-12-17_09-43-58%20(5).png
Daisy បានសង្កត់ធ្ងន់ថា «សកម្មភាពទាំងអស់របស់ខ្ញុំគឺមានគោលបំណងផ្សព្វផ្សាយ Rosé ហើយខ្ញុំមិនទទួលបានសំណងណាមួយឡើយ»។ Daisy ក៏បានទទួលស្គាល់ការព្រួយបារម្ភរបស់អ្នកគាំទ្រ ហើយបានបន្ថែមថា «ខ្ញុំយល់យ៉ាងច្បាស់ថា Rosé និងអ្នកគាំទ្ររបស់នាងគួរតែជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ជានិច្ច។ ប្រសិនបើសកម្មភាពណាមួយរបស់ខ្ញុំត្រូវបានគេយល់ឃើញថាមិនសមរម្យ ខ្ញុំនឹងគិតគូរដោយស្មោះ ហើយនឹងប្រុងប្រយ័ត្នបន្ថែមទៀតនាពេលអនាគត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYwIDu_ECPmqEzzgU0QRdI-Uh7SlwJsKCEIY9YvQFr2d0zQ-7rNevrECY3gAlK8brJGx7Fen7kNYOlNfdP0n-K-F2nn0uym0eU6Tx_EAU1vrrNTvw_RSevb5-UVmvZP2X_UHzbbpCAOajo4fNE1pI71i3OF-j7-9jYId-XDaNUZgSAw_XUqQ5Xks4EVP-H/s808/image_2025-12-17_09-43-58.png

បើទោះបីជាមានការពន្យល់របស់នាងក៏ដោយ ក៏មតិយោបល់អវិជ្ជមានដែលសំដៅទៅលើ Daisy មិនបានថមថយឡើយ។ អ្នកគាំទ្រជាច្រើននៅតែបន្តបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ ដោយអះអាងថាគួរតែមានបន្ទាត់ច្បាស់លាស់រវាងការកោតសរសើរ និងការធ្វើត្រាប់តាមតារាល្បីៗ។ ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកជុំវិញការគ្រប់គ្រងរូបភាពម៉ាកយីហោ ភាពរសើបរបស់អ្នកគាំទ្រ និងហានិភ័យនៃការនាំយកតារាល្បីៗតាមអ៊ីនធឺណិតចូលរួមក្នុងព្រឹត្តិការណ៍ដែលផ្តោតលើសិល្បករ៕

ចែកគ្នាដឹង! គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកាវាយប្រ.ហារ និងហាមឃាត់ពលរដ្ឋខ្លួនបង្ហោះរូបភាព វីដេអូ ឬទីតាំងឈរជើងកងទ័ព

0

ប្រទេសថៃ ៖ កងទ័ពថៃបានធ្វើសកម្មភាពឈ្លានពា.នដោយប្រដាប់អាវុ.ធមកលើដែនអធិបតេយ្យកម្ពុជាកាន់តែខ្លាំងដើម្បីបំពេញមហិច្ឆតាពង្រីកទឹកដី បន្ទាប់ពីមេដឹកនាំថៃទាត់ចោលការអន្តរាគមន៍សម្របសម្រួលរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ។ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិការហូតដល់ជាង២ពាន់ ៤រយលានបាត (ឬជាង៧៧លាន ៦សែនដុល្លារ) សម្រាប់ឱ្យកងទ័ពធ្វើប្រតិបត្តិការនៅព្រំដែនកម្ពុជា-ថៃ ខណៈកងទ័ពភូមិភាគ២ថៃហាមពលរដ្ឋបង្ហោះរូបភាព វីដេអូ ឬចែកចាយទីតាំងឈរជើងកងទ័ព និងកុំផ្សព្វផ្សាយពីផែនការវាយប្រ.ហារជាដាច់ខាត ។

កាលពីថ្ងៃទី១៦ ខែធ្នូ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុម័តថវិកាជាង២ពាន់ ៤រយលានបាត សម្រាប់ប្រតិបត្តិការកងទ័ពនៅព្រំដែនជាប់កម្ពុជា តាមសំណើរបស់ក្រសួងការពារជាតិបន្ទាប់ពីមានការស្នើសុំពីកងទ័ពជើងគោក និងជើងទឹក ។ រដ្ឋាភិបាលថៃរីករាយក្នុងការផ្តល់ថវិកានេះសម្រាប់ចំណាយពាក់ព័ន្ធនឹងសកម្មភាពកងទ័ពនៅព្រំដែនភាគខាងកើតប្រទេសថៃ ។

ចំណែកកងទ័ពភូមិភាគ២ថៃបានហាមពលរដ្ឋបង្ហោះរូបភាព វីដេអូ ឬចែកចាយទីតាំងឈរជើងកងទ័ព និងកុំផ្សព្វផ្សាយពីផែនការវាយប្រ.ហារជាដាច់ខាតដើម្បីកុំឱ្យសត្រូវដឹងខ្លួនមុន ។ កងទ័ពភូមិភាគ២ថៃបញ្ជាក់ថា ការចែកចាយទាំងនេះធ្វើឱ្យសត្រូវប្រុងប្រយ័ត្ន ត្រៀមខ្លួនទាន់ពេលវេលា និងប៉ះពាល់ដល់ប្រតិបត្តិការរបស់កងទ័ពថៃ ។

សារព័ត៌មាន Daily News រាយការណ៍នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា កងទ័ពថៃបានបើកការវាយប្រ.ហារកម្ពុជាជាបន្តបន្ទាប់ ហើយការចែកចាយទីតាំងឈរជើងកងទ័ព និងផ្សព្វផ្សាយពីផែនការកងទ័ពវាយប្រហារសត្រូវ គឹមិនផ្តល់ផលល្អទេ ។ ហេតុនេះ កងទ័ពភូមិភាគ២ សំណូមពរឱ្យពលរដ្ឋបញ្ឈប់ការចែកចាយទីតាំងឈរជើងកងទ័ព ហាមផ្សព្វផ្សាយពីផែនការវាយសត្រូវ ពីព្រោះនឹងធ្វើឱ្យសត្រូវដឹងខ្លួនមុន និងត្រៀមខ្លួនទាន់ពេលវេលា ថែមទាំងបង្កគ្រោះថ្នាក់ដល់កងទ័ពថៃដែលកំពុងធ្វើសង្គ្រាមឈ្លានពាន ។

គួរបញ្ជាក់ថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់កងទ័ពថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន១៧នាក់ (ទារក១នាក់) និងរងរបួសជនស្លូតត្រង់ ៧៧នាក់ ។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ។

ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីអំពាវនាវដល់ពលរដ្ឋដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន វីដេអូ ឬរូបភាពផ្សេងៗដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារៈបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា ៖ Facebook, TikTok, YouTube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដាច់ខាត ៕

កីឡាការនីរបស់ថៃម្នាក់ ត្រូវបណ្ដេញចេញពីសុីហ្គេម ក្រោយលេងបន្លំក្នុងការប្រកួតជាមួយវៀតណាម

0

ប្រទេសថៃ៖ កីឡាការិនីកីឡាអេឡិចត្រូនិក (E-Sport ) តំណាងម្ចាស់ផ្ទះថៃ Warasin Naraphat ឬមានរហ័សនាមថា “Tokyogurl” ត្រូវបានដកសិទ្ធិចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី 33 បន្ទាប់ពីត្រូវបានគេចាប់បានថា បានប្រើប្រាស់កម្មវិធីដែលគ្មានការអនុញ្ញាតដើម្បីបន្លំក្នុងអំឡុងពេលការប្រកួត Arena of Valor ទល់នឹងក្រុមវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOCuj6mDkW_gSQFr9F-A0apvmmJywM6muAH5_UAjcy7ob8XybDNtNI-B0OhGVPhzt9Us2woij9m48oK3dawxXnlFHnYg2HAGyWOzYRE2o6CZlNomnb3Y0plAIWhqPvEMdX6FVoE5faDRUoYkWDdn__kSKhlkOL4fMPk9hZReMahljDwBHo6guGzYv4eKRt/s1266/photo_2025-12-17_14-11-26%20(4).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកថៃ (TESF) បានបញ្ជាក់ថា កីឡាការនី Naraphat ត្រូវបានដកសិទ្ធិកាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥តទៅ បន្ទាប់ពីក្រុមបច្ចេកទេសបានរកឃើញថា នាងបានរំលោ.ភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិបច្ចេកទេស តាមរយៈការប្រើប្រាស់កម្មវិធីជំនួយលើទូរស័ព្ទដៃ ដែលអាចអនុញ្ញាតឱ្យជនទី៣ អាចចូលលេងជំនួសនាងបាន អំឡុងពេលការប្រកួតនោះ ហើយនាងគ្រាន់តែអង្គុយបង្ហាញសកម្មភាព ដូចជានាងកំពុងតែប្រកួតផ្ទាល់តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinGVjNSuGQfM8Q_KyN4xxy3rKqlvzRr3GbPLBMmjcJzYai0J-tYk5Ysgn1qqEQ9qzUp2QLwYlysw7fqaFbQU64QFQj1fnoczPb3mVh4A4gQh3fmNIIt2DV90WFDEnZsrlQlsdLEojQR44ePA9Hc_DZdom9hBkL-LdmQRSfEXIinraoqa6b_MZhVVy_zOQO/s1280/photo_2025-12-17_14-11-26%20(2).jpg

លើសពីនេះ Tokyogurl ក៏ថែមទាំងបានប្រើប្រាស់កាយវិការមិនសមរម្យ ក្នុងពេលផ្សាយផ្ទាល់ការប្រកួត ដោយការលើកម្រាមដៃកណ្តាល បង្ហាញនៅចំពោះមុខកាម៉េរាថែមទៀតផង ដែលរឿងនេះបានធ្វើឱ្យមហាជនរិះគន់លើនាងកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbO7JHGvsM1gYeVf6AqeyCsj4CoLRRBtVWeHK0uIK5eG4-rCrHd601MDVAYUEbZqOFWVR6SuVT25voeaRKbeevocOUXNRxxTDFKQPTpsTSRgI_Me6vXgZ3L3KS4nntU6No3ZOR3GSH9aEzEDO_mYEAIeAbag1sEtWwVCrU55ntrZDcYjNaGS85TPk4tUn5/s820/photo_2025-12-17_14-11-26%20(3).jpg

ក្រោយកើតមានភាពចម្រូងចម្រាស់ទាំងនេះ ក្រុមកីឡាអេឡិចត្រូនិក Arena of Valor របស់ម្ចាស់ផ្ទះថៃ នៅតែចាញ់ការប្រកួតនេះដដែល ដោយត្រូវបានក្រុមនារីវៀតណាម ផ្ដួលក្រោមលទ្ធផល ៣-០ កាលពីថ្ងៃទី១៥ ខែធ្នូ ដែលធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះថៃកាន់តែបាក់មុខថែមមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOCuj6mDkW_gSQFr9F-A0apvmmJywM6muAH5_UAjcy7ob8XybDNtNI-B0OhGVPhzt9Us2woij9m48oK3dawxXnlFHnYg2HAGyWOzYRE2o6CZlNomnb3Y0plAIWhqPvEMdX6FVoE5faDRUoYkWDdn__kSKhlkOL4fMPk9hZReMahljDwBHo6guGzYv4eKRt/s1266/photo_2025-12-17_14-11-26%20(4).jpg

យ៉ាងណាក្រោយមានរឿងនេះកើតឡើង ការស៊ើបអង្កេតខ្លីបានធ្វើឡើង ពីសំណាក់ផ្នែកបច្ចេកទេសកីឡាស៊ីហ្គេម ហើយបានរាយការណ៍បញ្ហានោះទៅអ្នករៀបចំ។ បន្ទាប់មកល្បិចរបស់ កីឡាការិនី Tokyogurl ត្រូវបានលាតត្រដាង នាងត្រូវរងនូវពិន័យយ៉ាងធ្ងន់ ដោយត្រូវបានលុបឈ្មោះចេញពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ដោយស្វ័យប្រវត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwE1EUcu3g629JtaO59g7h7MRrSmK6tinRUo8Kf1G286mM0rfqKXVzFeTM1fKEYfQQlXWGme5dL-T2DwdmMGTXPcesPjl0pJ8HZ8Z38le6ys8Zu6_nDkEbLQRVLWjpGpgES8ROv4tVhZ8tVYTXVJDCftqnOSfD8Ywulo6Btt1JoUHti7LWxISmWEcACOVM/s680/photo_2025-12-17_14-11-26%20(5).jpg

ដោយឡែក មិត្តរួមក្រុមរបស់នាង ក៏បានបង្ហាញអារម្មណ៍ខកចិត្តចំពោះទង្វើពិបាកនឹងទទួលយកនោះ លើបណ្តាញសង្គមថែមទៀតផង។ ប៉ុន្មានម៉ោងក្រោយពីមានរឿងអាស្រូវក្លែងបន្លំប្រើកម្មវិធីជំនួយនេះ សហព័ន្ធកីឡាអេឡិចត្រូនិកថៃ (TESF) ក៏បានសម្រេចចិត្តដកក្រុមនារីកីឡាអេលិចត្រូនិក លើវិញ្ញាសា Arena of Valor ទាំងអស់ចេញពីការប្រកួតស៊ីហ្គេមតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi_Kyj1KSVnUybntIG20d73QtSL1tC99MhohartCcrryoiBjmqrInA6fi5BEdEEb6x1_ZeH3i6EFHIvETMhzh_qzej7g-V-qZd3zw3wH4gASNQHnE4vp5jW_dA9LCIaEn9cwsWUoLBCQL8nkX66w2a415ZqYpnp2QVnXkg0Qxy00PYYYUyWC3Py6CclBr6/s720/photo_2025-12-17_14-11-26.jpg

ជាមួយគ្នានេះដែរក្លឹបរបស់ Naraphat គឺ Talon ក៏បានយល់ស្របនឹងការសម្រេចចិត្តនេះផងដែរតាមរយៈការប្រកាសបញ្ចប់កិច្ចសន្យារបស់ Naraphat ភ្លាមៗដោយគ្មានការស្ទាក់ស្ទើ។ តាមការបញ្ជាក់ ការសម្រេចនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១៦ ធ្នូ នេះតទៅ៕

អ្នកដំណើរដែលត្រូវប្តូរជើងយន្តហោះនៅថៃ ក្នុងគោលបំណងបន្តមកកម្ពុជានឹងមានការសួរ ត្រួតពិនិត្យតឹងរឹង

0

អគ្គរាជទូតខ្មែរប្រចាំនៅប្រទេសបារាំង បានណែនាំឲ្យអ្នកដំណើរបរទេស ដែលមានបំណងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ប៉ុន្តែត្រូវប្ដូរជើងហោះហើរនៅប្រទេសថៃ ឲ្យមានការប្រុងប្រយ័ត្ន ឬបើអាចគួរប្ដូរជើងហោះហើរតែម្ដង ព្រោះមានរបាយការណ៍ជាច្រើនបានបង្ហាញថា អ្នកដំណើរជាច្រើនត្រូវបានរំខានដោយការសួរសំណួរ និងត្រួតពិនិត្យដ៏តឹងរឹង មុននឹងពួកគេត្រូវបានអនុញ្ញាតឲ្យហោះមកប្រទេសកម្ពុជា ដែលបណ្ដាលឲ្យប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW4d71yCGXpRRGWKMuJWDES-tI1epg51UgalUiYJSykb46wtxOfk-X2n-OYnuagOWWbej_fMwYWw-4Ctw-NSjuxo1Y9ULjU6B9z6BDEUAWhJx6g2syl57wHwLfEcqzJLpRWIer7lAkgKYTuQtVU9hXDyeDGybxqhy4gXfzzPqfBtrfhWxXCgzKE7VHg4at/s800/photo_2025-12-17_11-50-06.jpg
តាមរយៈការចែករំលែកនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក Luy David អគ្គរាជទូតខ្មែរប្រចាំនៅប្រទេសបារាំង បានលើកឡើងពីផលលំបាកយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកដំណើរបរទេស ជាពិសេសមកពីខាងប៉ែកអ៊ឺរ៉ុប ដែលត្រូវហោះហើយមកកាន់ប្រទេសកម្ពុជាតាមរយៈជើងហោះហើរពីទីក្រុងបាងកក ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj6S6Y2tF13IrozFJHaoOAo-xRWfPS6xwHuCSPQbiB8Z1SoVek-55DYfs5eyGGd4Y8In3wiKPOHl2VjKD0KufziNvhukbX5YYZeMMElOlMU1TpPSpy4IFIwXtje8ZW52bLoLPwHYe1jvhBkPqQE0ZRsJRywAykJue1VXyzmjTAjUlEXFyhINPen4hu9XBH/s750/photo_2025-12-17_11-50-06%20(5).jpg

យោងតាមការដកស្រង់ពីរបាយការណ៍របស់អ្នកដំណើរបរទេសដេលបានមកដល់កម្ពុជា បានបង្ហាញថា អ្នកដំណើរជាច្រើនបានជួបប្រទះនឹងបញ្ហារំខានមួយចំនួននៅព្រលានយន្តហោះថៃ ដោយមន្រ្តីអាកាសចរណ៍ថៃបានសួរចម្លើយពួកគេយ៉ាងយូរ, ទាមទារហួសហេតុសម្រាប់ភស្តុតាងនៃមធ្យោបាយហិរញ្ញវត្ថុ, ត្រួតពិនិត្យលម្អិតជ្រុលហួសហេតុនៃការកក់សណ្ឋាគារ និងអ្នកដំណើរខ្លះបានអះអាងថា ពួកគេត្រូវបានដាក់ឲ្យរង់ចាំនៅក្នុងបរិយាកាសដ៏គួរឲ្យខ្លាច និងមានសម្ពាធ ហើយជួនកាលត្រូវជាប់ពាក់ព័ន្ធនឹងការសង្ស័យមិនសមហេតុផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnftez1hXMheKfWXGjnH1HN9JMLixapEDGUiCgHJ4qfCds-EjBBWgdxLPAaJzIjULLHczeYRrcZHWDF2JXM5pbZiamIZFxJ2P_04ZfyzxkW83YIczW1UHZhVxHk4HfoQK73gFLKkkkcFy40KVp00vXplbMbfm0tYdaXoDtqy15Zy4cu1uGQGIFggjtd9IG/s1020/photo_2025-12-17_11-50-06%20(2).jpg

ក្នុងករណីខ្លះទៀត ស្ថានភាពទាំងនេះត្រូវបានបណ្ដាលឲ្យមានបញ្ហាបាត់បង់ឥវ៉ាន់ ឬវ៉ាលីរបស់ពួកគេថែមទៀត នៅពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានកម្ពុជា ដោយគ្មានការពន្យល់ឬបកស្រាយភ្លាមៗឡើយ។
ដោយសង្កេតឃើញពីការកើនឡើងនៃករណីទាំងនេះ លោក Luy David ក៏បានផ្ដល់ការណែនាំ ឲ្យអ្នកធ្វើដំណើរផ្សេងៗទៀតគួរជៀសវាងការឆ្លងកាត់ប្រទេសថៃ និងប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃនៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីជាការប្រុងប្រយ័ត្ន និងបង្ការការរំខានផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIz4aJi7i_oiSNNoFYhs6eFiq3qL0iLzSM5wB977KG2L_x-jF6DpqF32Pnks0jagc2mcX2kn_jBvibLxmqcBWgUSz5BzRpJs4BbGFo-c_pYodn8oxzTO5BoXDLVLJem11dvPuMmykZhA-smbScmMN_5TWBmx2JmvC36udP2j8lBbe1-p2n39rpNtTcURQU/s872/photo_2025-12-17_11-50-06%20(3).jpg

លោកបន្ថែមថា មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងផ្លូវឆ្លងកាត់ជំនួសជាច្រើនក្រៅពីក្រុមហ៊ុនថៃ ដែលផ្តល់ជូននូវសេវាកម្មល្អប្រសើរដោយការគោរព និងផ្ដល់នូវបទពិសោធន៍ធ្វើដំណើររលូនដោយគ្មានការរើសអើង ចំពោះអ្នកដំណើរដែលចង់ធ្វើដំណើរមកកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr0DQzG3l23DGWG3O8LZwPk4-A5OvUbWqCsWDyulVpUDbZar8P-NukZpGBeH-f2vamy76IFfZofWMA9iRJKya_FXkpawY3buDkAH35fraDT65OStDhZwk0pqnaeKyuxs-TidySJYg1Wcpc67VilyPZHm62jzq9QueMFa0ctXrtIxELTH4VsKR55K-rT_11/s911/photo_2025-12-17_11-50-06%20(4).jpg

អគ្គរាជទូតកម្ពុជារូបនេះ ក៏បានឆ្លៀតគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ស្វាគមន៍ និងមានសុវត្ថិភាពបំផុត។ តែទោះជាយ៉ាងណា ក៏យើងមានការសោកស្ដាយ ចំពោះបញ្ហាអកុសលទាំងឡាយ ដែលអ្នកដំណើរបានជួបប្រទះនៅមុនពេលបានមកដល់ទឹកដីកម្ពុជា៕

កម្ពុជា ស្វាគមន៍ការត្រឡប់មកមាតុភូមិវិញនៃវត្ថុបុរាណចំនួន ៣រូប ពីសារមន្ទីរជាតិនៃសហរដ្ឋអាមេរិក

0

រាជធានីភ្នំពេញ៖ បន្ទាប់ពីការចចារដែលចំណាយរយៈពេលអស់ជាច្រើនឆ្នាំ ពេលនេះសារមន្ទីរជាតិសិល្បៈអាសុីនៃវិទ្យាស្ថានស្មិតសូនីញាន (Smithsonian Institution) របស់សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់វត្ថុបុរាណចំនួន៣ រូបមកឱ្យកម្ពុជាវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLl4PEyFJo_R9fNOyT-8cIs_MHDTdMBphonlGvpwQfGOuQm_MHVteab9sty4gh39wzaxrjdg20cu4VEeEdKLeogoovWt2hlW56ISAkdkZCQWQ6hvlG_QOAlrT4rRMHbqF7LokJQs3GATwxyuv7brkksTWTAzxsR-Tp6M5OBepyQ-mN_ogY60X3epOQnkvR/s696/photo_2025-12-17_13-23-22%20(2).jpg

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្និតសូនីញាន របស់សហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_SqzTXlP47KuwLEK_rAxFEr2VJ2Z9jLFt25K3AHwzSzhlH9pnVtSvi8g5-QQDeuxVaoDuvRSwmicnk31AWdIRSPiZuF3INrr6LsfXkDnHdAaCL6aXVindZt9h6pAgbcy41OV6Mgyfufk8a439DPeRoxsFlKcd8uwK77HUzLEm_x03N7BsdJU8JfoRDi-U/s1280/photo_2025-12-17_13-23-23.jpg

នេះជាការសម្រេចចិត្តលើកដំបូងបង្អស់សម្រាប់សារមន្ទីរសិល្បៈអាស៊ីមួយនេះ ក្នុងការបញ្ជូនសម្បត្តិវប្បធម៌មកប្រទេសដើមវិញ។ ការប្រគល់សម្បត្តិវប្បធម៌ដ៏ពិសិដ្ឋទាំង៣រូបនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNzzzuikf2VEMJyyoqLl6aKAdqXhat0-aQ2MoJuLUHOpzxoPLrFTItnOVegKuaEoUHAJDLqoI45jJ91wC8u6HSa8na2wrZ9Zi9Ry5DVLkSe95azQ2iR7VI161LicQTEmqBv-xOz_ofXoKeUKEW2AY_ZB4f53MvgRaqe3OB4zNZTC3p7mlfOCt3Xqb6LnmU/s1280/photo_2025-12-17_13-23-22.jpg
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា “កម្ពុជាតែងបញ្ជាក់ច្បាស់ថា វត្ថុបុរាណខ្មែរដែលបានបញ្ជូនមកមាតុភូមិកំណើតវិញ រួមទាំងវត្ថុទាំង៣នេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏ពិចិត្រនោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្មែរ។ មិនតែប៉ុណ្ណោះ រតនៈសម្បត្តិទាំងនេះ គឺជាឱសថព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា ដែលបាន ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4ubl-yvSCWvL7qJ_2hZV5YIn4iswAZZDDv00P0rg1IqyAneqGdO45i75chA6inVv1oT19DrOAoqR8Js2i9IOW75hajvhcDjr5RKaCo8mEck6eC_qF3fXw8ycAsJ_dfQAvpdcjtRIYkMxR4MXVgldtYeLOedAVENA_lpDVAnT0K8Un0k2VBDRiKh98u7-L/s1280/photo_2025-12-17_13-23-22%20(3).jpg

លោកជំទាវបណ្ឌិតសភាចារ្យ ថ្លែងបន្តថា “យើងមានសេចក្តីរំភើបរីករាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានស្និតសូនីញាន ក្នុងភាពជាដៃគូប្រកបដោយភាពស្មោះត្រង់ និងជំនឿទុកចិត្តគ្នា ដែលបាន បង្កលក្ខណៈល្អប្រសើរដល់ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ទាំងនេះ។ យើងក៏សង្ឃឹមយ៉ាងមុតមាំដែរថា សារមន្ទីរដទៃទៀត នឹងយកគម្រូតាមវិទ្យាស្ថានស្និតសូនីញាន ក្នុងការអនុម័ត និងអនុវត្តគោលការណ៍ក្រម សីលធម៌នេះ ដែលជាគោលការណ៍ផ្តល់ភាពងាយស្រួលសម្រាប់ប្រទេសនានា ដូចជាកម្ពុជា ក្នុងការទាមទារ សម្បត្តិវប្បធម៌ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6nhyLgYjMhuYDwb18_YURXzRP6siTw39jZqEWqrhG2fzsmGk3-okzhfeji9aThnRQSxW53i7pEVPF4Rz18oWrJmE3UWk2q3hHgCxCYHTZLwkd2KwsRfX1yB8uEiUA8bzAVHjx_jC71wYKxC-qyDMfyRn3SZj6oPr0Ab2FezXNahdjJtuhaWaxWhOOq68Y/s1280/photo_2025-12-17_13-23-22%20(4).jpg

វៀតណាមទទួលបានភ្ញៀវទេសចរបរទេសឆ្នាំនេះលើសគោលដៅដោយសារកត្តាធម្មជាតិ និងការចាប់អារម្មណ៍វប្បធម៌

0

ប្រទេសវៀតណាម ៖ វៀតណាមបានបង្ហាញចំនួនភ្ញៀវទេសចរបរទេសដែលមកលេងប្រទេសរបស់ខ្លួនចាប់ពីដើមខែមករា រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ លើសគោលដៅ និងច្រើនជាងបណ្តាឆ្នាំមុនៗ គឺស្មើរហូតដល់២១លាននាក់ បើទោះជាវៀតណាមប្រឈមបញ្ហាធូលីកខ្វក់ និងទឹកជំនន់ខ្លាំងក្តី ។ ភ្ញៀវទេសចរមកលេងវៀតណាមច្រើនជាងគេ គឺភ្ញៀវទេសចរចិន បន្ទាប់មក កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក និងជប៉ុន ដោយសារវៀតណាមមានទីតាំងជាប់ឆ្នេរសមុទ្រ ធនធានធម្មជាតិសម្បូរបែប និងការចាប់អារម្មណ៍វប្បធម៌-ប្រវត្តិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu81vHBMekA3ZOdRDPfH_DbwLFZwIsvmjoIVYsfU4Z1C4cpecr4kdds4FOobkhJxMO8CGOcVmEIfPius3RNaG6hBNZa4VI3g1qpaL13iFSbXFOrsmv4CtUEDWFB5LMH5O4MT8FHcWPiHjmYS6aN6GzgE_dJI4_TZ86FiFsm_YyKJF5AdmpGtBB2jr9Drct/s1244/photo_2025-12-17_12-05-30%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបញ្ជាក់ថា ភ្ញៀវទេសចរបរទេសមកលេងប្រទេសវៀតណាម ចាប់ពីដើមខែមករា រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ គឺស្មើរហូតដល់២១លាននាក់ ដែលជាចំនួនច្រើនបំផុតទោះជាវៀតណាមប្រឈមនឹងបញ្ហាធូលីកខ្វល់លើអាកាស និងទឹកជំនន់ធ្ងន់ធ្ងរក្តី ។ នេះជាការកើនឡើងចំនួនភ្ញៀវទេសចរបរទេសគួរឱ្យកត់សម្គាល់បន្ទាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសមកវៀតណាមធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPXDFgyJbSsQ05tSyQno-TGNS54XgmrmdDzTlXEx1MsfaO9pBf_rv61sessg01RL_hw1c4nhq8RETcba1aEuMqRGhIndoWQfuCKFkeamB1h-P3jIQRYgntGfwkEDbED7jRBFU0O6ggZYnqYV_2r9qCsMOG6I48Ur0q9ObomLeeoV956612bl-QGxO4m3J4/s870/photo_2025-12-17_12-05-30%20(3).jpg

បច្ចុប្បន្ន វៀតណាមបានក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារវៀតណាមមានទីតាំងនៅជាប់ឆ្នេរសមុទ្រ ធនធានធម្មជាតិសម្បូរបែប ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ព្រមទាំងការចាប់អារម្មណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ពីសំណាក់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpccRakZ5EifrmccoZqPt13Ud1tB0igTywk0mmyBzOZ6ZjH_KxyCUUxWT8cgqGaf398xJWc7AvUK76kIep6g6jB2X8U-n48JG6ve3xQ4oyeVYP7gaj78RFWOVrv5CxwjxXEXFcSShufdgnQ7X1exqDcvSDr6CcpaObS6QqUCi0H3DJu8a4RINm9z4TJkFz/s1024/photo_2025-12-17_12-05-30.jpg

កាលពីថ្ងៃទី១៥ ខែធ្នូ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរៀបចំពិធីអបអរមួយនៅកោះ Phu Quoc (កោះត្រល់) ដែលបច្ចុប្បន្ន ស្ថិតនៅខេត្តអានសាង បន្ទាប់ពីភ្ញៀវទេសចរបរទេសមកលេងវៀតណាមរហូតដល់២១លាននាក់ និងលើសគោលដៅកំណត់ត្រឹមតែ២០លាននាក់នៅឆ្នាំ២០២៥ ។ នេះជាឆ្នាំដំបូងដែលវៀតណាមទទួលបានភ្ញៀវទេសចរលើសគោលដៅ និងខ្ពស់ជាងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSOtqoG-1ejZ9xZHPVk17pBCno_bUhXZmSG3XaAwHmHvokqh1p11zDCusEEOoypQ7Wj0xoxohKuKZaH8d63saQe1XtWrR6G3LqlrL0DwUXMAQ8rPDuaHc21vMOy_xsFgNKJWXQKs_FVQm35dNHDHLU1gf-B9vQxxty2hAo5hrO6DgTDH0DU6YBWzqxcuil/s612/photo_2025-12-17_12-05-31%20(2).jpg
នៅមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត វៀតណាមធ្លាប់ទទួលបានភ្ញៀវទេសចរច្រើនបំផុតត្រឹមតែ១៨លាននាក់ប៉ុណ្ណោះ ។ បន្ទាប់មក នៅឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះយ៉ាងខ្លាំង គឺភ្ញៀវទេសចរបរទេសមកលេងវៀតណាមមិនដល់១៦ម៉ឺននាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEovyWrvUOWPrhwVVDICbiyXj8OmTFqaMnIkZuOZwJAuG4EHkpKJgLAcZXCI1bJt61053C8ahJF2PxfKwrClxF2w74CcanIRR0-DG2deXGl593Pv9lThib2I2c48xS0rrcUDbDJbnNnCnL5Ue2uR29RN5i2-cjt4hxfryKHZhHqzOT1EHGqHSrjgcowWhp/s900/photo_2025-12-17_12-05-31.jpg

ចំនួនភ្ញៀវទេសចរបរទេសមកលេងវៀតណាមនៅឆ្នាំ២០២៥ កើនឡើងលើសឆ្នាំ២០២៤ រហូតដល់១៩.៣% ទោះជានៅឆ្នាំនេះ ទីក្រុងហាណូយមានធូលីកខ្វក់ខ្លាំង និងទីក្រុងវ៉េ ទីក្រុងហយអាន់ និងទីក្រុងញ៉ាចាង ដែលសុទ្ធតែជាទីក្រុងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ បានលិចលង់ដោយទឹកជំនន់ធ្ងន់ធ្ងរក្តី ។ តាមសេចក្តីរាយការណ៍ពីការិយាល័យស្ថិតិជាតិ ចាប់ពីមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ញៀវទេសចរចិនបានមកលេងវៀតណាមច្រើនជាងគេ បន្ទាប់មក ភ្ញៀវទេសចរកូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក និងជប៉ុន ៕

អ្នកនិពន្ធ គឹម ឌីណា ចែករំលែកវីធីងាយៗធ្វើឱ្យថៃអាចស្ល.ឈា.មនៅមិនសុខ

0

កញ្ញា គឹម ឌីណា ដែលជាម្ចាស់ស្នាដៃ «មនុស្សបាក់ទឹកចិត្ត» បានលើកឡើង៦ចំណុចដែលធ្វើឱ្យថៃសេដដែលមានឱកាសខ្ពស់ក្នុងការឈ្នះប្រទេសឈ្លានពាននេះចំណែកយុទ្ធសាស្រ្តអ្នកនិពន្ធរូបនេះបង្ហាញការជឿជាក់លើថ្នាក់ដឹកនាំ។ កញ្ញា ឌីណា ថាថៃចង់ឱ្យខ្មែរមានវិបត្តិផ្លូវចិត្តប៉ុន្តែរឿងលើកនេះធ្វើឱ្យខ្មែរកាន់តែរួបរួម ជួយគ្នា និងអភិវឌ្ឍខ្លួន ដើម្បីកសាងប្រទេសឱ្យខ្លាំងក្លា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGx_zAtvUuhZ_FJnlcluvPkIpdDNCwitf7rJNDf8djVkPqxUjfqunTuJOX8b0Tsur0WZhqoWCvGVyv7e8VEc2KqVQzqcGZUC4C3lzjgklLeOcXF0JFuNbOFughwvX7R16eetSMuCLeDQcXmZHEai7IzSIBgVH3RWEMjZbjr14Ei8l-xKO5SgfOl6syX_EJ/s2048/image_2025-12-16_15-16-17.png
នៅថ្ងៃទី១៦ ខែធ្នូ អ្នកនិពន្ធ គឹម ឌីណា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «វិធីងាយៗ ធ្វើឱ្យសៀម sad ៖ ១. ខ្មែរបន្តសាមគ្គីគ្នា តាមរយៈរូបភាពផ្សេងៗ ដូចជា បរិច្ចាគទៅកាន់ទាហានជួរមុខ ឬជនភៀសសឹក។២. បន្តប្រើប្រាស់ផលិតផលខ្មែរ (តែសូមអ្នកផលិតគិតពីគុណភាពផង) ៣. ខ្មែរដែលមិនភៀសសឹក នៅបន្តធ្វើការងារ ដើម្បីឱ្យសេដ្ឋកិច្ចជាតិដើរ ៤. ខ្មែរមិនបង្ហោះរូបភាព ឬវីដេអូ ដែលនាំឱ្យសៀមដឹងពីមូលដ្ឋានយោធា ឬទីតាំងជនភៀសសឹក៥. ខ្មែរអត់ជឿខ្មាំង ឬចោរ ដែលកំពុងព្យាយាមអុជអាលខ្មែរគ្នាឯងឱ្យឈ្លោះគ្នា ៦. ខ្មែរនៅតែបន្តតាមដានព័ត៌មានផ្លូវការរបស់រដ្ឋាភិបាល ហើយមិនចែកចាយព័ត៌មានក្លែងក្លាយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoFhnPqzrSwjb_9F2uWZPsuLPPn33B0n6YHnOkTZnQLPmaJia3fIWEZEBIewAg1d5ZHmp6hLdC8xcwXfwe1rS231dreq1-MaJcFK8pz6F0IlxZBoguoKxgXAx4VzN2ld0IEz-rwRBcAU8g3Do92Qy85C2R8vfX75nJ_enTls3ww4O3uA_3nLRp2S54AXGj/s2048/image_2025-12-16_15-16-18.png
អ្នកនិពន្ធរូបនេះ លើកឡើងថាបើខ្មែរធ្វើបានដូចខាងលើមែនឱកាសឈ្នះខ្ពស់។ចំណែកឯយុទ្ធសាស្រ្តវិញ ក្នុងនាមជាប្រជាជនខ្មែរកញ្ញា គឹម ឌីណា បង្ហាញការទុកចិត្តលើរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់យើង។ កញ្ញា ថាសៀមចង់ឱ្យខ្មែរ truama ឬមានវិបត្តិផ្លូវចិត្តតែរឿងលើកនេះ ធ្វើឱ្យខ្មែរកាន់តែរួបរួម ជួយគ្នា និងអភិវឌ្ឍខ្លួន ដើម្បីកសាងប្រទេសឱ្យខ្លាំងក្លា។ កញ្ញា គឹម ឌីណា សង្កត់ធ្ងន់ថា «កាន់តែឈឺចាប់ កាន់តែត្រូវរឹងមាំ កាន់តែត្រូវតស៊ូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspLXoDk-ncWzXxjgoXtkxxb-SRtGfmh32KFG-O_OzzSy1gHHFJE5QrKBiRlWWcCu8GrQhyKpBUPHSbH4TVz-aS9gEzxiJpo4WCCgP0GxOuidLOzE05SArynKXJspF58Kl2g5gnxrvIY7sZf54P12NviGMeiQc9BoGPf2K9WKuayyir1q5CBtw25RTcizI/s2048/image_2025-12-16_15-16-22%20(2).png

គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី១៦ ខែធ្នូ គឺមានរយៈពេល១០ថ្ងៃ ហើយនៃការឈ្លានពានរបស់ថៃ ខណៈគិតត្រឹមម៉ោងជាង១២រសៀលមានជនភៀសសឹកមានចំនួន ១២៧ ៤៦៩ គ្រួសារស្មើនឹង ៤២៥ ៤៥៣ នាក់ ក្នុងនោះស្ត្រីចំនួន ២១៩ ០៥២ នាក់ និងកុមារចំនួន ១៣១ ២៧០ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR0oA8xuNMUy2orgtOvpiHlhAj5LpHIAe9tABat-BwM_B-2e7Agts9Gt6eZnFWxxK7fWF3GSgi8xaUXQ3ZPSK479G2Awqe2QGAyD2W6rxo6IFzCb9TY1B7eQDCloOXixtOXdz03QQWLDO20O-MmMs70VZ1AYmZvRnv15N1HeyCg1qzsJQKqhxqG6t9O_Zt/s792/image_2025-12-16_13-37-15.png

ទោះបីតួអាយុខុសគ្នា១៩ឆ្នាំ តែរឿងរបស់ Michelle Chen និង Zhou Ke Yu កំពុងទទួលបានការគាំទ្រ

0

គ្រោងរឿង «Sniper Butterfly» វិលជុំវិញទំនាក់ទំនងដ៏ស្មុគស្មាញមួយរវាង «ស្ត្រីចំណាស់ និងបុរសវ័យក្មេង» ដែលពោរពេញដោយការយល់ច្រឡំ អារម្មណ៍ឈឺចាប់ និងគម្លាតដែលហាក់ដូចជាមិនអាចឆ្លងកាត់បាន។ សាច់រឿងប្រភេទនេះមិនមែនជារឿងថ្មីទេ ហើយថែមទាំងស៊ាំនឹងអ្នកគាំទ្រភាពយន្តរ៉ូមែនទិកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យខ្សែភាពយន្តនេះគួរឱ្យកត់សម្គាល់នោះគឺរបៀបដែលតួអង្គសំខាន់ទាំងពីរមានអន្តរកម្ម និងបង្កើតអារម្មណ៍នៅក្នុងអ្នកទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggGswMVKiUyWcx9u1h2GiiEinrZANl8WCV2nPEsbdEqAqpMSGlpO-9Yaq4qZXxF2PlODhBEpXPpbOlAJcNjIPC6PZcaI3_YSYcXF3fv6BNbfmj0ehh4P-kAEoQkg9euRLmuRH_CCEB8vm3B_AXcZ7aDx0xMHna1fETGUm2nVSPwtY3dWmmd9VwfZEQdW9k/s660/image_2025-12-16_16-45-56.png

Michelle Chen ឬ Chen Yanxi និង Daniel Zhou ឬ Zhou Ke Yu មានអាយុខុសគ្នា ១៩ ឆ្នាំក្នុងជីវិតពិត។ នៅលើអេក្រង់ Michelle បង្ហាញសញ្ញានៃភាពចាស់ទុំ សូម្បីតែមើលទៅចាស់ជាងតារាសម្តែងរួមរបស់នាងក៏ដោយ។ ទោះបីជាយ៉ាងនេះក្តី គួរឱ្យភ្ញាក់ផ្អើល ពួកគេនៅតែបង្កើតអារម្មណ៍នៃគូស្នេហ៍ពិត។ ការសម្លឹងមើល កាយវិការ និងទំនាក់ទំនងអារម្មណ៍របស់ពួកគេគឺគួរឱ្យជឿជាក់គ្រប់គ្រាន់សម្រាប់អ្នកទស្សនាឱ្យជឿលើរឿងរ៉ាវស្នេហាដែលខ្សែភាពយន្តនេះបង្ហាញ។ ភាពស៊ីចង្វាក់នេះទូទាត់សងសម្រាប់ដែនកំណត់នៃស្គ្រីប និងថវិកាផលិតកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGhyphenhyphenWmFdZNvnYOeZwXavzx2ehEWbvaJiJmhsRzzumdQ27nzCq4HpBqQerJIdtcQmg4pGP5u8Jtv0ElE7D74CYhzT0d5OqLATxhQ5g_lpYFHYqUbCK9YTOUWYxULja3R_qwl9SlINDvBf6K2eMPk1gVOjnsOOxPRI0lilssntY2gC70ZV5Uh0EeU6NJaeAN/s2048/image_2025-12-16_16-45-57%20(2).png

ក្រៅពីខ្លឹមសាររបស់វា ខ្សែភាពយន្តនេះក៏បានក្លាយជា «ចំណុចរបត់» មួយដោយអចេតនានៅក្នុងរូបភាពរបស់ Michelle នៅក្នុងក្រសែភ្នែករបស់អ្នកប្រើប្រាស់អ៊ីនធឺណិតចិន។ ពីមុន នៅពេលដែលដំណឹងនៃការលែងលះរបស់នាង Michelle បានផ្ទុះឡើងនៅដើមឆ្នាំនេះ តារាស្រីរូបនេះគឺជាគោលដៅនៃការរិះគន់យ៉ាងខ្លាំង។ មតិយោបល់ព្យាបាទជាច្រើនបានស្តីបន្ទោសនាងចំពោះការបែកបាក់អាពាហ៍ពិពាហ៍ជាមួយ Chen Xiao ដោយថែមទាំងសន្មតថាមានការស្មានអវិជ្ជមានចំពោះបុគ្គលិកលក្ខណៈ និងជីវិតឯកជនរបស់ Michelle ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghUnZjqAXvWFq33PWj8-SRlmlOLe2YAjbJprfH3PKii2NFqqB9yUmfe0M_Q3QMiop1KXTMli_MkJcFArOTDVCk7KTlwC3l3W1SCCU7LK-OxNu4RAYUBhQ8gjmxYdbcQFGbMzX_pX76ZqLOkyEw3Y8lPVgpfqYqNdQNBaw4Bs7-W5-deDU39_NMQOy1zxIv/s1012/image_2025-12-16_16-45-57.png

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលរឿង «Sniper Butterfly» បានក្លាយជារឿងដ៏ពេញនិយមដោយមិននឹកស្មានដល់ ទស្សនិកជនបានចាប់ផ្តើមសម្លឹងមើលនាងដោយយុត្តិធម៌ជាងមុន។ វីដេអូចាស់ៗជាច្រើនរបស់តារាស្រីរូបនេះត្រូវបាន បង្ហាញឡើងវិញ ដែលបង្ហាញថានាងតែងតែរក្សាអាកប្បកិរិយាសុភាពរាបសារ និងគោរពចំពោះមិត្តរួមការងាររបស់នាង ហើយជាពិសេសមានទំនាក់ទំនងល្អជាមួយសិល្បករស្រីៗនៅជុំវិញនាង។ នេះនូវឱកាសដ៏កម្រមួយដើម្បីវាយតម្លៃឡើងវិញបន្ទាប់ពីមានភាពចម្រូងចម្រាសជាច្រើនជុំវិញជីវិតផ្ទាល់ខ្លួនរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizVPPFxsgFDaf63fkzBEUlZAA-EZF3AB13ybQQJARUpT7BsgiiecDO2jaXTkJaN7r1P9OlTb1LdTR4laQWdrGwNtigwZQVEfH4jCfXwGsxC48ZkIRLsVe7emGCOzTwAr9-ACMc3y4D367_YQJfDHtJXEcKQSfZZJ5CkNsjU33FwEw-SAF-hyyLT55gjQF7/s2048/image_2025-12-16_16-45-56%20(2).png

គួរឱ្យដឹងថា ទោះបីជាតួឯកទាំងពីររូបមានគម្លាតអាយុខុសគ្នារហូតដល់១៩ឆ្នាំក្តីប៉ុន្តែខ្សែភាពយន្តខាងលើនេះមានឈុតឆាកថើបគ្នាជាច្រើន ខណៈនេះជាស្នាដៃថ្មីមួយរបស់ Michelle Chen ក្នុងការវិលត្រឡប់មកវិញបន្ទាប់ពីជីវិតគូបរាជ័យ៕