Home Blog Page 160

ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវការ ស្មាតហ្វូន Huawei nova 14 Series កាមេរ៉ាលំដាប់ Flagship កាមេរ៉ាខ្លំាំងទាំងមុខទាំងក្រោយ

0

ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានដាក់សម្ពាធជាផ្លូវការ ស្មាតហ្វូន Huawei nova 14 Series កាមេរ៉ាលំដាប់ Flagship កាមេរ៉ាខ្លំាំងទាំងមុខទាំងក្រោយ ថតរូបពណ៍ដូចភ្នែកមើលឃើញដោយប្រើប្រាស់ Ultra-Chroma Camera ជាស្តេចថតសែលហ្វី King of AI Selfie Camera និងសម្ពោធ High-end Luxury Smartwatch HUAWEI WATCH Ultimate 2 ដំបូងគេលើពិភពលោកបំពាក់មុខងារច្រមុជទឹកជម្រៅ 150 ម៉ែត្រ, តួរធន់តាន់លំដាប់កំពូលធ្វើពីលោហៈ Zirconium កញ្ចក់ Sapphire glass, បំពាក់បច្ចេកវិទ្យាវាស់តាមសុខភាព 11ចំនុចក្នុងពេលតែមួយ, ប្រើ eSIM និងភ្ជាប់ប្រើបានគ្រប់ស្មាតហ្វូនទាំង iOS និង Android, កាន់តែពិសេស ក្រុមហ៊ុនហួវៃក៍ផ្តល់នៅប្រូម៉ូសិន Christmas និង ចុងឆ្នាំដ៍អស្ចារ្យចំណេញរហូត $379 រាល់ការជាវ Smartphone , Tablet និង Smartwatch …។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqLe9L-lV2iOLavDwPB5_GmJTG1Q6sywLLvfccCJvZ0iAQsWYO2c1xwLq3RL6Z4JLO6bFE1VAICHT_WtQdWH2kYtqTCQ_G-THCPBu8uK9JPZtcfSnONX65GkmO8nAcfGuTgVxewC63CAGLGR9qE18_Ozr82raZrZV0BiBn9X-Pj1nc_ottATmwXXAgtZa/s1920/christmas%20protion%202.png

HUAWEI nova 14 Series ជាស្មាតហ្វូនទទួលបានមុខងារ កាមេរ៉ាលំដាប់ Flagship ដូចជា Ultra-Chroma Camera ចាប់ពណ៍ច្បាស់ដូចភ្នែកមើលឃើញ ល្អសម្រាប់ថតផលិតផល ថតមិនខុសពណ៍ដើម ងាយស្រួលបង្ហាញនៅរូបភាពពិតៗ ទៅកាន់អតិថិជន និង មុខងារ AI Ultra Speed Snapshot, AI Remove, AI Beauty ដែលមានតែនៅលើម៉ូដែល Flagship ថ្លៃៗរបស់ហួវៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTAQZGBl4OUWE3un9gxH4oDL-sSu1ElXMej2tEmxFMoa2pKNTNzg4_qA6V4ItbLG7oWW2XrzvXDX0CtzZ1BLgNEc6w1tj0PqdBsl6SgsZmA1XhZiBD39j3eiGRsURfA3ircqLzYCaUPiUORwjJJHYkAnvFNkg-cDe2qmL1DjnEqokFCQGiIuUrUpxbt9Qp/s6000/DSC08011.JPG

ភាពយូនីក (Unique) nova 14 Series គឺ ផ្តោតលើ កាមេរ៉ាមុខ AI Selfie ពីរគ្រាប់ទំហំធំរហូតដល់ 50MP ថតរូបច្បាស់ទាំងមុខទាំងក្រោយ កាមេរ៉ាមុខអាចយកមក Livestream កម្រិតច្បាស់, ថតវីដូកម្រិត 4K, ថតរូប Portrait ងាយស្រួលមើលខ្លួនលើអេក្រង់ ។
ចំពោះកម្មវិធីប្រើប្រាស់, ហ្គេម និង កម្មវិធី Google, អ្នកប្រើប្រាស់អាចដំឡើងប្រើពី HUAWEI AppGallery បាន និងអាចប្រើ Google Play Store បានធម្មតាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN9XuAXWcE-XvLnICiBdAp3XH6VBBlH-E0DLORfZrPHiEkPKu2Appd5nk9vcd2pXMkTj1K9BmRP-Bd_PAi-YsxbCnZA0NbsLZnQLt0lzK_GMHzPsAp9Iy0lZaxTljmLHg1sMBwwfKcgMrL4p0qiCcNdeqBtlokYkXbpkKyk7mVOJp_GaH_EieCKOZcC-54/s6000/DSC08076.JPG

HUAWEI nova 14 Series មានលក់ហើយ តម្លៃចាប់ពី $399, បើសិនលោកអ្នកកំពុងស្វែងរកស្មាតហ្វូនតម្លៃសមរម្យ បំពាក់បច្ចេកវិទ្យាកាមេរ៉ាកំពូលទាំងកាមេរ៉ាមុខទាំងកាមេរ៉ាក្រោយ, Livestream ច្បាស់ស្អាត HUAWEI nova 14 Series ជាជម្រើសល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsC4jJaq06bUZ9RyOZX9lUdXB_0r13bE3ZLrbtOzUAY-4fLqv1lSLKe2X8i2nUMHGk-NL2wKPL7evpy7fwD6J7ONbRx5JkXSkcHB2re_soCzN1iixmxekwAPAvoFR3znhWjBFmBNZwp1HoJCkNu5FRInd02mDLVD92gqVpOIAsSyrM1xnDgws0-adPRpyb/s4812/IMG_20251218_122729.jpg

ក្នុងឱកាសពិសេសនេះដើម្បីអរគុណដល់អតិថិជនដែលតែងគាំទ្រ Devices របស់ក្រុមហ៊ុនហួវៃកន្លងមក ក្រុមហ៊ុនហួវៃផ្តល់ជូនប្រូម៉ូសិនពិសេសដែលមិនធ្លាប់មាន ចំណេញដល់ $379៖
• រាល់ការជាវ HUAWEI Pura80 Series ទទួលបានប្រាក់ត្រលប់មកវិញ $150 និងទទួលបាន HUAWEI WATCH FIT 4 Series ដោយឥតគិតថ្លៃ
• រាល់ការជាវ HUAWEI WATCH FIT 4 Pro ទទួលបានប្រាក់ត្រលប់មកវិញ $40 និងកាដូតម្លៃសរុប $88
• រាល់ការជាវ HUAWEI MatePad 12 X ទទួលបានប្រាក់ត្រលប់មកវិញ $30 និងកាដូតម្លៃសរុប $300https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsXwyh3tJnn_jpE40R9npBkrJM_vXunFl3fvL0YvSuAGdrAhjuR_-6OtgHGL8l2DBetsmCwtW2ghxoaaMZVvcktLUh8GMRr2xId5e0LAWz-lKGfC7G_W73xe-Qz5dv2pR-qw5BMpXedpjQtl8qyhAFnBGgrF8tFM6bJHIMQGCozojV4tgr5rXs8AJySwsB/s1920/christmas%20protion%20fit%204%20pro.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Z5O9OeBoNQ2OfVkn2Hg_2Pi_jA0tO9DlexyiM9xRkcejD0gSsng544KGu8R931X2QwWDlBwtKoiq8CcApaHF8-5d9Hx3l9EjuwcUVWkqh_U5b40UeedYAI4WML2r-jHDYL5-ZrCSoqYK8y3-KSiWbZwmg6eAZWatFjtTRAj0DYBX7f3sH__jKaquk76E/s1920/christmas%20promotion%2012X.png

មេដឹកនាំថៃចង់ឱ្យកម្ពុជាសុំចរចាមុន ប៉ុន្តែថៃត្រូវតែទទួលបានផលប្រយោជន៍ច្រើនបំផុតពីសង្គ្រា.មនេះ

0

ប្រទេសថៃ ៖ មេដឹកនាំថៃចង់ឱ្យកម្ពុជាសុំចរចា និងប្រកាសឈប់បា.ញ់មុន ទាំងដែលកងទ័ពថៃបានបើកការវាយប្រ.ហារបង្កសង្ក្រា.មមុនមកលើកម្ពុជា ខណៈវីរកងទ័ពកម្ពុជាអត់ធ្មត់ខ្លាំងបំផុតរហូតដល់រយៈពេល២៤ម៉ោងក្រោយ ទើបវាយតបតវិញដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតពលរដ្ឋស្លូតត្រង់ ។ ហេតុអ្វីត្រូវស្នើសុំថៃចរចាមុន កម្ពុជាពុំបានបង្កសង្ក្រា.មទេ កម្ពុជាគោរពបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងសន្តិភាពរហូតមក ខណៈថៃព្យាយាមបង្កជម្លោះ រករឿងចោទប្រកាន់ និងទម្លាក់កំហុសរឿងគ្រាប់មីនម្តងហើយម្តងទៀតដើម្បីយកលេសឈ្លានពា.នជាថ្មី ។

លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃចាំផ្ទះ ធ្លាប់តែប្រកាសដាច់ខាតថា គ្មានបទឈប់បា.ញ់ គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរជាមួយកម្ពុជាទៀតទេ បន្ទាប់ពីបើកដៃឱ្យកងទ័ពវាយប្រ.ហារកម្ពុជាជាថ្មីយ៉ាងធ្ងន់ធ្ងរ ដោយប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក F-16, Gripen ពេលនេះ លោក Anutin ហាក់បន្ទាន់ឥរិយាបថ បែរជាទាមទារឱ្យកម្ពុជាចូលតុចរចាគ្នាបញ្ចប់សង្គ្រា.ម ប៉ុន្តែថៃត្រូវតែគ្រប់គ្រងភ្នំ៣៥០ (ឬទួល៣៥០) នៅក្បែរប្រាសាទតាក្របី ជាមុនសិន ។ លើសពីនេះ ថែមទាំងកំណត់លក្ខខណ្ឌចំនួន៣ និងឱ្យកម្ពុជាប្រកាសឈប់បា.ញ់មុន ទាំងដែលការពិត ថៃបា.ញ់មុន ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សភូមិចៃថៃ លោក Anutin បាននិយាយនៅចំពោះមុខសារព័ត៌មានថា កម្ពុជាគួរតែស្នើការចរចាជាមួយថៃនៅពេលនេះ ប៉ុន្តែថៃត្រូវតែគ្រប់គ្រងភ្នំ៣៥០ នៅក្បែរប្រាសាទតាក្របី ជាមុនសិន ។ លោកបន្តថា កន្លងមក រដ្ឋមន្ត្រីការពារជាតិ លោក Natthaphon Narkphanit បានបញ្ជាក់រួចហើយ គឺកងទ័ពថៃនឹងបន្តវាយប្រហារកម្ពុជាមួយរយៈទៀត ប៉ុន្តែមិនយូរទេ សង្គ្រាមនឹងបញ្ចប់ ។

កងទ័ពថៃបាននិងកំពុងសម្រុកវាយប្រហារកម្ពុជានៅតាមគោលដៅផ្សេងៗ ប៉ុន្តែលោក Anutin មិនអាចកំណត់ពេលវេលាបញ្ចប់សង្គ្រាមពេលណាច្បាស់លាស់ទេ គ្រាន់តែថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗ ប៉ុន្តែថៃត្រូវតែទទួលបានផលប្រយោជន៍ច្រើនបំផុតពីសង្គ្រាមលើកនេះ ដូចជា ៖ គ្រប់គ្រងភ្នំ៣៥០ ស្ថិតនៅបរិវេណប្រាសាទតាក្របី ។ រីឯការវាយដណ្តើមយកតំបន់អានសេះ គឺលោកមិនអាចនិយាយលម្អិតបានទេ ទុកតួនាទីឱ្យកងទ័ពប្រកាសលម្អិត ពីព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពកងទ័ព និងពលរដ្ឋ ។

ស្ថានការណ៍ពេលនេះ លោក Anutin ចង់ឱ្យកម្ពុជាសុំចរចាជាមួយថៃដើម្បីបញ្ចប់សង្គ្រាម ហើយសង្គ្រាមអាចនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២៥ឬយ៉ាងណានោះ គឺស្ថិតនៅលើការសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon Narkphanit ។

ភ្នំ៣៥០ (ឬទួល៣៥០) ដែលវីរកងទ័ពកម្ពុជាកំពុងគ្រប់គ្រង គឺជាគោលដៅសំខាន់ដែលកងទ័ពថៃចង់បានខ្លាំងបំផុត ។ លោក Anutin បាននិយាយថា ចង់ឱ្យកម្ពុជាសុំចរចាបញ្ចប់ជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែថៃត្រូវតែគ្រប់គ្រងភ្នំ៣៥០ បើលោក Anutin ចង់បានសន្តិភាពមែន ហេតុអ្វីទាមទារយកភ្នំ៣៥០? ចម្លើយ គឺដើម្បីយកប្រាសាទតាក្របីបាន ថៃចាំបាច់ត្រូវដណ្តើមកាន់កាប់ភ្នំ៣៥០ ជាមុន ដោយសារភ្នំនេះមានទីតាំងភូមិសាស្ត្រអំណោយផលអាចពិនិត្យមើលទីតាំងឈរជើងកងទ័ពកម្ពុជានៅទីទាបយ៉ាងច្បាស់ ទើបថៃព្យាយាមវាយសម្រុកខ្លាំងទាំងកាំភ្លើងធំ ទាំងយន្តហោះទម្លាក់គ្រាប់បែក F-16 នៅតំបន់នេះ ។

មេដឹកនាំថៃចង់ឱ្យកម្ពុជាសុំចរចាបញ្ចប់សង្គ្រាម បន្ទាប់ពីថ្មីៗនេះ មហាអំណាចចិនបានអំពាវនាវជាថ្មីឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃ ដោយភារកិច្ចបន្ទាន់បំផុត គឺបញ្ចប់ការបាញ់ប្រហារ និងការពារជនស៊ីវិល ។ ចិនសង្ឃឹមថា ភាគីទាំងពីរចាប់ផ្តើមសកម្មភាពដោយឈរលើផលប្រយោជន៍នៃការរក្សាសន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន ការពារផលប្រយោជន៍របស់ប្រជាជនទាំងពីរ រក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាត់វិធានការទាំងអស់ដែលអំណោយផលដល់ការសម្រេចបាននូវបទឈប់បាញ់ សម្រេចឱ្យបាននូវស្ថានការណ៍បន្ធូរបន្ថយឱ្យបានឆាប់ ។ ចិនកំពុងខិតខំបន្តប្រឹងប្រែងដាស់តឿន និងជំរុញចរចាឱ្យមានការឈប់បាញ់ និងស្តារសន្តិភាពឡើងវិញរវាងកម្ពុជា-ថៃតាមរបៀបរបស់ខ្លួន ។

គួរបញ្ជាក់ថា ថៃបានទាមទារឱ្យកម្ពុជាយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន ចំនួន៣ ទើបថៃបញ្ចប់សង្គ្រាមឈ្លានពាន រួមមាន ៖
១-កម្ពុជាត្រូវប្រកាសឈប់បា.ញ់ជាមុន
២-ការឈប់បាញ់ត្រូវតែកើតឡើងជាក់ស្តែង និងបន្តបន្ទាប់
៣-កម្ពុជាត្រូវផ្តល់កិច្ចសហការបោសសម្អាតមីនដោយភាពហ្មត់ចត់ និងស្មោះត្រង់ ៕

ប៊ូសស្ត្រងធ្វើម្ហូបបន្ថែម1,000ខ្ទះត្នោត មិនឱ្យបងប្អូនភៀសសឹក និងវីរៈកងទ័ពអត់ឃ្លានឡើយ

0

រំភើបចិត្តណាស់ ក្រុមហ៊ុនប៊ូសស្រ្តងចិត្តល្អ ធ្វើម្ហូបបន្ថែម 1,000ខ្ទះត្នោត ជូនបងប្អូនភៀសសឹក និងវីរៈកងទ័ព នៅតំបន់ដែលកំពុងត្រូវការជំនួយបន្ទាន់ខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZQOE6gV3VuYwx51L6lD02oq7s4_wRPU1-COU7Iy7rbvyzE_A6cXYfgtMpo7bupKeBT37Qlg9ip7QAKnz3f-_EC5Ljuqjt5qId5Vj1nGrbhYtjHQRPkXCzlctsoHFoCkBPWbZ29JTqQxOxuqavDrn9MklQaVwSw7-EcafbEsDZDdgqKTUggA0aBrW1BwD9/s2048/BS%205%20(5).jpgប៊ូសស្រ្តងមិនឱបដៃឈរមើលបងប្អូនខ្មែរអត់ឃ្លានឡើយ ប៊ូសស្រ្តងនឹងនៅចាំជួយទម្រុងបំរុងគ្រប់ពេលវេលា ដរាបណាចំនួនបងប្អូនខ្មែរភៀសសឹកបន្តកើនឡើងខ្លាំងរហូតលើស 40ម៉ឺននាក់ និងវីរៈកងទ័ព នៅតែបន្តឈរជើងនៅជួរមុខប្រយុទ្ធការពារទឹកដីពីជនឈ្លានពានថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKetANz9NpMK6ZLhnzcl9YvqnO_Wy8hx4r34YQDWBIBl61a5H5YeLWdB1VPxQGUZYTo8-FNwy3_t9-rFkQjQdZXDbK_629vSdMY17RenXVNDiiRshas2HpRL7sCKR2W0UF4CSErd5Roghp3HtT1MKcqPFBP9nt7eSe4ZewZQJmONNc-TTvqSJiuhSJMIdH/s1250/BS%202%20(9).jpg
ចំពោះការធ្វើម្ហូបបន្ថែម 1,000ខ្ទះត្នោតនេះ មិនមែនត្រឹមតែបំបាត់ភាពអត់ឃ្លានប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ដល់ក្ដីសង្ឃឹម និងផ្ដល់កម្លាំងចិត្ត ដល់បងប្អូនភៀសសឹក និងវីរៈកងទ័ព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP8s7e1Mwu_OdXvMb9-KeC5_aYWq_zbgYoHM41YAfc5GCO93h2Y-Vl__dGd4k05AgrxLxMqe06GZj4CEcrfNkg_emF_b6Zgc3cBRkCl3mNVkGrpxV8NDy5hplcJOD5UH8CoZX4Vupr1ksy3RXQ1ulpLMyQUEhUz1K7VAs3kyDrW7WDeE-ccZxL0qxHAPe5/s2048/BS%203%20(10).jpg
គួររំលឹកផងដែរថា ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹកជាច្រើនទីតាំងរួចមកហើយ ឥឡូវនេះក៏កំពុងបន្តធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹកនៅតំបន់ផ្សេងៗ និងដឹកជូនវីរៈកងទ័ពជួរមុខបានហូបផងដែរ។
ប៊ូសស្រ្តង នឹងនៅជាមួយបងប្អូនភៀសសឹក និងវីរៈកងទ័ព គ្រប់ពេលដែលត្រូវការ!
គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹកនិងវីរៈកងទ័ពផ្ទាល់ដៃ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1eItGAV0mJIrwDPf_4R0I3Mwn2jEYvR7NWZb57SrwAaMWhY4Va1VT1oKnm6QH0tvpeMj72hJnGQQcX2GLL7D8sMU8JOJ9X19GFSOyNSsBwkqWGIzMIhS5F1AfyJaIDyd7xYu7z8-48vZWVXu8jL8gwEl2Ds7NpCT_QR-Lb0BuD7fowOa63SxKr2NLB9ft/s2048/BS%204%20(5).jpg

អ្នកនាង ចន ច័ន្ទលក្ខណា ប្រកាសស្វែងរកជំនួយជូនវីរកងទ័ព បេ សុផាត

0

រូបភាពរបស់វិរកងទ័ព បេ សុផាត ឈរជើងជួរមុខនៅប្រាសាទព្រះវិហាររងរបួសដោយសារតែអំបែងគ្រាប់របស់ថៃបាត់បង់កែវភ្នែកខាងឆ្វេង និង កំពុងសង្គ្រោះកែវភ្នែកខាងស្តាំបានធ្វើឱ្យមហាជនអាណិតខ្លោចចិត្តយ៉ាងខ្លាំង។ ឃើញរូបភាពនេះហើយ អ្នកនាង ចន ច័ន្ទលក្ខណា បានសម្រេចចិត្តស្វែងរកជំនួយជួយដល់គ្រួសារវីរកងទ័ពរូបនេះដើម្បីសម្រាលបន្ទុកគ្រួសារ។ ងាកមកកាន់តារាសម្តែង សេង មង្គល វិញបានសម្តែងការដឹងគុណយ៉ាងជ្រាលជៅនូវការលះបង់មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpCW_fIlAt3Xdlh14MJRpPKQRQvisUdcD1mjPG5UTFtOvlZbABLWWhVc8iit7BLbHtSSY2uE-q7r8CxeYU15BXrZ7uFZ6DOQ6rcL5wsXLYVmsvAGBf_YghmfmcF79SVa_RipyNalUSwPKtqEBUfKs4GZRJPh0eE-fDBGNRpDpLPp9uaxMyeULRmRKYAFcj/s2048/image_2025-12-18_08-37-53%20(2).png

ព្រិនបាលឯក បេ សុផាត ឈរជើងជួរមុខទិសទី១ ប្រាសាទព្រះវិហារ បានរងរបួសដោយសារអំបែងគ្រាប់ត្រូវភ្នែកទាំងសង្ខាងធ្ងន់ធ្ងរកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ទាំងខ្លួនកំពុងស្ថិតនៅលេណដ្ឋាន។ បច្ចុប្បន្នព្រិនបាលឯក បេ សុផាត កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យព្រះអង្គដួងក្រោមការយកចិត្តទុកដាក់បំផុតពីគ្រូពេទ្យជំនាញ និងការមើលថែពីភរិយា រួមទាំងការផ្តល់កម្លាំងពីមហាជនខ្មែរទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0HVd4Onk2dYlWvUKwn2WYDhOoupwqWLJqUs-76js6Q3O9iRRugv__GAvahTbea2kqSWNRphpLNFi2s0boEHKrkTAOe5uW8Wtd9V9fLu-S077V5ubKUGhSdaP9IfsUAIZEJPEw4e09f30yUKPC9snH8-9b9HYO2gnvqBgCiGlIx4o94ltDKrUFJ6su3Esc/s960/image_2025-12-18_08-37-51.png
ឃើញសភាពរងរបួសរបស់វីរកងទ័ព បេ សុផាត ហើយធ្វើឱ្យមហាជនអាណិតនិងខ្លោចផ្សាយ៉ាងខ្លាំង។ ក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខណា ដែលជាអតីតប្រធានសមាគមសិល្បករបានសម្រេចចិត្តស្វែងរកជំនួយដើម្បីជួយសម្រួលបន្ទុកគ្រួសារ។ កាលពីល្ងាចថ្ងៃទី១៧ ធ្នូ អ្នកនាង ច័ន្ទលក្ខណា បានបង្ហោះថា «ដោយសារប្អូនប្រុសបានបាត់បង់កែវភ្នែកខាងឆ្វេង និង កំពុងសង្គ្រោះកែងភ្នែកខាងស្តាំក្នុងភ្លើងសង្គ្រាម នាងខ្ញុំក៏សម្រេចចិត្តស្វែងរកជំនួយជួយដល់គាត់ដើម្បីសម្រាលជីវភាពរបស់គាត់តទៅអនាគត»។ ឃើញសភាពរបស់ វីរកងទ័ព បេ សុផាត ហើយអ្នកនាង ចន ច័ន្ទលក្ខណា ថាខ្លួនរំជួលចិត្តខ្លាំងណាស់ តែខំប្រឹងទប់ដើម្បីជាភាពរឹងមាំក្នុងការលើកទឹកចិត្តវីរកងទ័ពនិងភរិយារបស់គាត់ដែលកំពុងមានជំងឺបាក់ទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoM3UAQSmfJLXG_MTOKPGf0HkaclgQwxT8un_pQkI8iLXAfDbc9Ubwv7OM2Rn-mI3BhRTgqJyj5dt1o3eR_Bs3PCIj8zx0t3PzK6jT4D7JniAaXrl3nZTUn2d1FR2sVeO79qS-a-EnFXjZVUaY9JosIIR9oO0Yf3rjiRWYY0vmowCAZ33M9rFBFpK-VkUV/s960/image_2025-12-18_08-37-45.png

នៅយប់ថ្ងៃទី១៧ ខែធ្នូ បន្ទាប់ពីប្រកាសស្វែងរកជំនួយបានប៉ុន្មានម៉ោងអ្នកនាង ចន ច័ន្ទលក្ខណា រូតរះទៅសួរសុខទុក្ខនៅមន្ទីរពេទ្យអង្គឌួងដោយផ្ទាល់ដោយនាំយកថវិការចំនួន ៤០០០ដុល្លារពីបងប្អូនសប្បុរជនមកជូនវីរកងទ័ព បេ សុផាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhHtSGD4sSMkb5Igk-RxH75c5_h2FHqnggC6lnPg4U9tX-MzOS7RztHp-EfF-htO2BvOR2jgOfcg-_0_TEXgpG3gb1UoUXe5_NOpUN8tu6Ji8FGeWZIvoDRZEnL2Qv5exDN2TqpF5ApJt9zWiy8COQGJqDvyutxAim28ogzSS_wgppXckUfDiH61ioTNYD/s2048/image_2025-12-18_08-37-53.png

មិនខុសពីមហាជននោះទេដែលមានការអាណិតអាសូរដល់ព្រិនបាលឯក បេ សុផាត ឈរជើងនៅប្រាសាទព្រះវិហារ របួសធ្ងន់ធ្ងរដោយសារចោរសៀមឈ្លានពានតារាសម្តែង សេង មង្គល ក៏បង្ហាញការដឹងគុណដោយពោលពាក្យថា «សូមក្រាបក្បាលដល់ដីសំពះអរគុណនូវការលះបង់ដែលមិនអាចកាត់ថ្លៃបានរបស់បងៗវីរកងទ័ព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8MhbdK7gJo_hiclRU1AUyxIz-jSEO9H320ElP9JIIUlK1WfQIK7UrTjgPLDuvVx1zYnI0YOhh7EpWgXx6AR9fTO0hHMeBUAHmIX6t5Wx5CBleTXmkW3Rfnz3xy0dPwXqikJkJnstQ4cXSZJYoGyvB5VBvDKEzSgmUcR-Hpo0M7Q4wD3MS0T08fhM-nZFY/s2048/image_2025-12-18_08-37-45%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីសង្គ្រាមលើកទី១ ព្រិនបាលឯក បេ សុផាត និង ភរិយា គឺត្រូវរងនូវផ្សែងពុលរបស់ថៃទាំងពីរនាក់ ខណៈលើកនេះព្រិនបាលឯករងរបួសធ្ងន់ពីការពិការភ្នែកម្ខាងនិងម្ខាងទៀតក៏កំពុងស្ថិតក្នុងហានិភ័យ៕

ឆន្ទៈខ្ពស់ណាស់! ទេព បូព្រឹក្ស មុនចេញទៅកន្លែងជ្រៅៗផ្តាំឱ្យចែតាបារាំងមើលថែកូនប្រុសរបស់ខ្លួន

0

ដូចប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានផ្សងនឹងគ្រោះថ្នាក់ចូលទៅតំបន់ក្រហមដើម្បីនាំយកស្បៀងជួយដល់វីរកងទ័ពកម្ពុជាដែលកំពុងការពារពីខ្មាំងសត្រូវឈ្លានពាន។ មហាជនមានទាំងការកោតសរសើរទឹកចិត្តនិងព្រួយបារម្ភពីសុវត្ថិភាពអ្នកទាំងពីរខណៈ ចែតាបារាំង បានទម្លាយពីសាររបស់ ទេព បូព្រឹក្ស មុនពេលចេញទៅកន្លែងជ្រៅគឺផ្តាំឱ្យមើលថែកូនប្រុសរបស់អ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje3-gyC2SEDZvOOvF2TAaZYtUZQTO-y25Wlaggwm32J914pTWZPVcaLJdCrnn3s0BKXkcCRFIp904YdJRwyL6y0gliU3yV08cfEy5VQSHcJfPXIFK1Tqpx_i57m9CWntSizSv76ea-rDDRL3Ua7HcC_-xEUePzKuU6VsBpHr9bIY7-UCyLrcKOowzJayR0/s1024/image_2025-12-18_10-06-42.png
កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ចែតាបារាំង ដែលជាមនុស្សជិតស្និទ្ធនឹងតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត រាប់អានដូចជាគ្រួសារតែមួយបានបង្ហោះរូបភាពនៃសារឆ្លើយឆ្លងរបស់ ទេព បូព្រឹក្ស ដោយបញ្ជាក់ថារូបនាងនឹងចេញទៅកន្លែងដែលជ្រៅជាងមុន ដោយមុនចេញទៅម្តងផ្តាំម្តង។ ចែតាបារាំង បានបង្ហាញថារូបគេតែងតែស្រក់ទឹកភ្នែកនៅពេល ទេព បូព្រឹក្ស និង ជី ដេវីត ចូលទៅតំបន់ជ្រៅៗហើយ ទេព បូព្រឹក្ស តែងផ្តាំកុំឱ្យភ្លេច Albert ដែលជាកូនប្រុសអ្នកទាំងពីរខណៈតំបន់ដែលទៅគឺនៅជាប់ប្រទេសចោរសៀមកន្លែងសង្គ្រាមតែម្តង។ ចែតាបារាំង ថាតារាចម្រៀងទាំងពីររូបនេះលះបង់ខ្លាំងបំផុតដោយសារចង់យកស្បៀងឱ្យកងទ័ពដោយផ្ទាល់ដៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYwqwWYIKlyrYNBSOqlPoM-7uy6cxNhcx4Bi8Vm1mK1vClkUKKwd4HIWShs9anf-JYTVpV4swsXoMn7R_Agqlzukc6jUFcTOFBp4K2UoJ2N_ERQk0MUuJk0Ccyf3XgY312V3GbCCv4h6CHrpsPbNLzAyINpmMABdHHQ0si9Xg328P5uj9KZZXGjzvqgpo3/s960/image_2025-12-18_10-06-41.png
ជាមួយនឹងការព្រួយបារម្ភសុខទុក្ខ វេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី១៨ ខែធ្នូ ជី ដេវីត បានបង្ហាញថាមកដល់ទីសុវត្ថិភាពហើយជាមួយបេសសកម្មជោគជ័យបីទីតាំងធំៗនៅក្រោមស្នូរកាំភ្លើងធំកក្រើកភ្នំ។ យ៉ាងណា តារាចម្រៀងរូបនេះថានជមិនមែនជាឧបសគ្គតែជា ឆន្ទៈ មនសិការ ដើម្បីជាតិមាតុភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1mtd8NMSUOwcZAaZC-2T40uMTgiUb_NpghS-29W_SIc3RT4z0o28RoTxL7vUpYVxBIY2jEeg3rOf_1GpC2axfPEeJ3HDLvDPlbzAdKQl7T-d4we_QjMUyhEG-Tj6O6WPFCSKhXuWfHvOWNc3O6QE7E52TEdSQtC7rrR7qbkYWiTC6AZ6MLSjn_uxTjQC2/s960/image_2025-12-18_10-06-41%20(4).png

ជាមួយនឹងការបង្ហោះរបស់ ជី ដេវីត តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញថាពួកគេនឹងប្រឹងឱ្យអស់ពីសមត្ថភាព និងអរគុណទៅដល់សាធារណជនដែលព្រួយបារម្ភមកកាន់អ្នកទាំងពីរ។ ទេព បូព្រឹក្ស បានបញ្ជាក់ទៀតថាការចូលទៅកន្លែងជ្រៅៗគឺចង់យកស្បៀងទៅជូនកងទ័ពផ្ទាល់ដៃឱ្យប្រាកដចិត្ត និងមួយទៀតក្នុងនាមអ្នកទាំងពីរនាក់ជាតារាទាំងប្តីទាំងប្រពន្ធគឺចង់មកផ្ទាល់ដើម្បីលើកទឹកចិត្តវីរកងទ័ពដែលចង់បញ្ជាក់ថាពួកយើងនៅជួរក្រោយនឹងនៅក្បែរពួកគាត់ជានិច្ច។ ទេព បូព្រឹក្ស ថាបើប្រៀបធៀបការលះបង់របស់អ្នកទាំងពីរជាមួយនឹងកងទ័ពគឺវានៅតិចតួចណាស់៕

សហភាពអឺរ៉ុប ប្រកាសផ្ដល់ភ័ស្តុងតាងពី«ផ្កាយរណប» សម្រាប់ការឃ្លាំមើលបទឈប់បា.ញ់រវាងកម្ពុជា-ថៃ

0

សហភាពអឺរ៉ុប ប្រកាសផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtp-wNZd3X2HMOeTU_gkthTd1oV1-8RoCBZ5Khzq6hYrOueswK5lGAHvWAtQCKVZYrSckuhRnoc0TdlB4Yx5pzozB7cmxoE8Nvy85KUDLXaFT01AOJWw-LypdLMe74CTpbm19jqE4JqdnKCjG-mRlhHKQjf6r6wQcJVbf8l1ZzOSK53gfoKPQ5fWGx0h1/s1280/photo_2025-12-18_09-04-08%20(2).jpg

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី Kaja Kallas បានសរសេថា « “ជម្លោះរវាងប្រទេសកម្ពុជា និង ប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បា.ញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។ នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiYCW7hyiX3cQ-V2YCLU6f1W5JHCtKKPrB-SAgHdIWsadJDKg6TN4C3bb1po-1jUHYcLi1C12YHH6-lqqkQW3jU3AHN3z7wqylq8sWnHhBJIx16LPpmSTcvBdNycCoYep5m_OuQp9GfuEl9YnYpXR1wnKnY8Q7ev8opn0p_3_K1LhQUfh5IuTORWK5h7Fq/s970/photo_2025-12-18_09-04-08%20(3).jpg

ក្នុងនោះលោកស្រីបានបញ្ជាក់ថា សហភាពអឺរ៉ុប អាចផ្តល់ជូននូវ «រូបភាពពីផ្កាយរណប» សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ។ គោលការណ៍នេះ ត្រូវបានលោកស្រី បានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សា នៅថ្ងៃទី ១៧ ធ្នូ ឆ្នាំ២០២៥នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE_dZKhMY_EgSlTbs3W9tTr1ttnUi_syHNHEEtvHkIH7m9xYgUwtNBaLB8UCFQxDKhCC_EWA6X0oARsrzQL4XgqEu9IFA9ButKVi0c4P7TJ4kXQUAfmy1ujZt1vdD06YDiT14zMKSmKUVRn-KgBsyd-c2407KtXmyOxzUfMFw5coE1fDXqQ-Ncv8nEjkxN/s1072/photo_2025-12-18_09-04-09%20(2).jpg

គួរជម្រាបថា ការប្រកាសខាងលើរបស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះ គឺជាដំណឹងល្អមួយក្នុងការផ្ដល់តម្លាភាព និងភាពត្រឹមត្រូវក្នុងការត្រួតពិនិត្យបទឈប់បា.ញ់រវាងកម្ពុជា និងថៃ ជាពិសេសវានឹងសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ភាគីណាមួយជាអ្នកបង្កជម្លោះ និងវា.យប្រហារលើភាគីណាមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtVyJBsmWEAmzXliYvEKOrpJU4Gln_7QIYmNTZDHyXI_T8NZqVC8PwgZKu59HRscz1JLZYEgZ38j_gRCWXEwjHwreCfFldlIYPykYJOCaMwugQeeaoRbEekhu76IbJWI1kFaYR2vKFjWNs1POP3yqjlZuCOyZEj0p_dXHbu7ZAQSR4BoH9oUp7-IESUWM/s1000/photo_2025-12-18_09-04-09.jpg
ដូចគ្នានេះដែរ បើតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលកន្លងមកក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាស្វាគម៍ជានិច្ចចំពោះបទឈប់បា.ញ់ដើម្បីវិលត្រឡប់ទៅរកសន្តិភាព ព្រមទាំងស្នើឲ្យកងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងអន្តរជាតិនានា អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន ដែលវិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJMsOaZt-DTXVolefTc_dL8ORBCnff6A9qCfRr4U9-S8aX_FiJf7H5As0SsPt7nLnmJW2iAzcvLxG7RXCIBE6GK5lQBQtpen7SfVH-HDlCKNj9jSUrH-IaqJct3vdsGljhwJrKXUsnfqZv5U_ftXONMbEfKXBR1EGSU1OVf0L6xQxqTJ-86SYQudME-Ux-/s767/photo_2025-12-18_09-04-08.jpg

ផលកម្មតបស្នង! មុននេះបន្តិចស្ពានអាកាសមួយនៅថៃ បានបា.ក់ធ្លាក់មកសង្កត់ឡានកំពុងធ្វើដំណើរតាមផ្លូវយ៉ាងរន្ធ.ត់

0

កម្មពៀ.រមិនចាំយូរនោះទេ! ក្រោយយោធាថៃទម្លាក់គ្រាប់បំផ្លាញស្ពានមេទឹករបស់កម្ពុជា ពេលនេះថៃស្រាប់តែជួបនឹងហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលស្រដៀងគ្នាដែរ នោះគឺការបា.ក់ស្ពានអាកាសថ្មើជើងធ្លាក់មកសង្កត់ពីលើរថយន្តដែលកំពុងបើកបរនៅលើផ្លូវ បណ្ដាលឲ្យគាបជាប់មនុស្សនៅក្នុងនោះមិនទាន់ដឹងថាមានមនុស្សរងគ្រោះប៉ុន្មាននាក់នៅឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF7ATHRUC4_IFomhv2rQx1AoCZt3NXQUPUW22yxW2uKYaHnlsUjWJ0NH5eWIreh64tQ4qqaPGERxTdeerKuMVwVAwVZz3pXEg_ieejHHlAOPtDQZpYCiblWGS_Smm1G3bEfk8cH9FCG1OWJm0mVRY6SI5QDJ7Ch7SfNrwwLtCC2YNuAewFQ2knYKV09ya-/s1011/photo_2025-12-18_10-33-56%20(2).jpg
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ហេតុការណ៍ដែលមិននឹកស្មានដល់មួយបានកើតឡើងនៅទល់មុខផ្សារណាំថៃ ស្រុកបាងបួ ខេត្តសាមុតប្រាកាន ធ្នឹមស្ពានមួយបានធ្លាក់មកលើរថយន្ត បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈអ្នកបើកបរត្រូវបានជាប់គាំងនៅក្នុងរថយន្តនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikEXA_DT-6tMTRsHqSEB3NKGzkJ9xzY89ShNiztnBo-0H2m-ISAS-s_jNT-1DTDdanEcPtgRVTd_y-fQwwJ6jLeqV78PdNGe-Aarg_naAWmAh1vYMrijNxNzhUTa86WjKDB7c5v1mevg5KPg7vX20KGl0dos1LvizkH1lB94sFIdUY4QH2ZHSvSD2vCY5X/s1280/photo_2025-12-18_10-33-56.jpg

ប៉ូលីស ក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ និងភ្នាក់ងារពាក់ព័ន្ធកំពុងធ្វើដំណើរជាបន្ទាន់ទៅកាន់កន្លែងកើតហេតុ ដើម្បីវាយតម្លៃសុវត្ថិភាពនៃរចនាសម្ព័ន្ធដែលនៅសេសសល់ និងប្រើប្រាស់ឧបករណ៍ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងគំនរបាក់បែកនៃស្ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9DwgdQIeVH9ilaqtzNBVw8dCOQtZT0aJa7i7pugvTYp3dUuefZss1MSlCS23qHbLZ2AHXHvWu4LoGWJh-J9nno5AJM_gmWMb3pY4qoULtWaneheb330clemUfC5onmdt2tfENLBXVhFpyPq4BycbI8o7NeWA92gg6eBas2KQboziSFvZT6h-ux5LHeGcT/s1024/601870821_4105209369769748_3653958421049216602_n.jpg

ការស៊ើបអង្កេតដំបូងនៅកន្លែងកើតហេតុបានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយធ្នឹមស្ពានបេតុងធំមួយបានដួលរលំលើយានយន្តជាច្រើនគ្រឿង ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។ អ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងជាងគេនោះ គឺរបាយការណ៍អំពីមនុស្សដែលជាប់នៅក្នុងយានយន្តដែលត្រូវបានបំណែកស្ពានធ្លាក់សង្កត់ពីលើ នៅមិនទាន់អាចដឹងពីចំនួនពិតប្រាកដនៃអ្នករងរបួស និងព័ត៌មានលម្អិតរបស់អ្នកដែលរងផលប៉ះពាល់មិនទាន់ដឹងនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiQJL3tRBEY9M4PdsUmyQauc6uhZ0bseHwZl6IM3lC4gkNqnf-SR3zt3O94U3L6ufgSYWq7z2hdG-AC-H162BZ-d8fSeDXMeHY8tsC5kn5TvmVHxHHx64gT7LuhFAcmWsGAJk1OXazwH_pqynE3Sbn3R5mgyLNP3WuB-xZZw6Zz9ul0bBlfrO0JaB-8M_G/s1477/601884224_4105209383103080_7093623723123942397_n.jpg

បច្ចុប្បន្ន អាជ្ញាធរក្នុងតំបន់បានណែនាំឱ្យពលរដ្ឋជៀសវាងធ្វើដំណើរតាមផ្លូវបាងណា-ត្រាត នៅកន្លែងកើតហេតុខាងលើជាបណ្ដោះអាសន្នសិន ដោយសារតែការស្ទះចរាចរណ៍ និងប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តយ៉ាងមមាញឹក៕

ក្រុមហ៊ុនគ្រប់គ្រងរបស់ ILLIT ប្តឹ.ងអ្នកគាំទ្រ New Jeans

0

«Team Bunnies» ដែលជាក្រុមអ្នកគាំទ្រដែលមានទំនាក់ទំនងជាមួយ NewJeans កំពុងត្រូវបានប្តឹងដោយក្រុមហ៊ុន Belift Lab ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE Group និងជាក្រុមហ៊ុនគ្រប់គ្រងរបស់ក្រុមចម្រៀងនារី ILLIT។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJBWeMTy_DSbqJATZQG8XTg8mwtOTlbKfMLXFHWrBfCoiHthkTUfcPfIXR72P8z_pZMTfK4Bgh4m7q5IOdiqtXbap5DNqkctwseGLdARSqohXigurfDdYFeby88nieIUJEt-n_ctO3RJUUfTEJGkCSuYtRl4AuALKf-N-emZMHSkkhWQx7VkSXpxGZxIA-/s1200/image_2025-12-17_16-34-26.png
តាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េក្រុមហ៊ុនរបស់ ILLIT បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីជាផ្លូវការដើម្បីទាមទារសំណងចំនួន ១០០ លានវ៉ុន (ប្រហែល ៦៧,៨០០ ដុល្លារ) ពីប្រតិបត្តិករនៃអ្នកគាំទ្រ «Team Bunnies» ដែលជាក្រុមអ្នកគាំទ្រដែលមានទំនាក់ទំនងជាមួយ NewJeans។ ក្រុមហ៊ុន Belift Lab បានដាក់ពាក្យបណ្តឹងទៅតុលាការស្រុកសេអ៊ូលខាងលិចនៅថ្ងៃទី ១១ ខែធ្នូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMs4nqGl9YakYr5I8ykEZYbakuxpH5P1BN6-5ktfLpHf8-FR9FDhz0fT2rDls2PuI9pvcDE8qWhrAFX9NMht2IaFzp3FfCGGWWXkbn1ewSe508wiwIWs1kCQO5rUiRs9Xivv18vgRmITw_OMdFWR5Cdt7rj9mv7xtGh_vGvj9rhrKeiXtkLHPOHYEeKAzt/s1024/image_2025-11-13_10-49-31.png
នៅក្នុងបណ្តឹងនេះ ក្រុមហ៊ុនបានចោទប្រកាន់ថា ចុងចោទបានបង្ហោះព័ត៌មានមិនពិតទាក់ទងនឹង ILLIT ម្តងហើយម្តងទៀត រួមទាំងការចោទប្រកាន់ថាក្រុមនេះបានលួចចម្លងគំនិតរបស់ NewJeans។ ក្រុមហ៊ុនអះអាងថា ខ្លឹមសារនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់សិល្បករ និងភាពជឿជាក់របស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានការខាតបង់អាជីវកម្ម។ ករណីនេះមិនទាន់ត្រូវបានតែងតាំងចៅក្រមនៅឡើយទេ។
Team Bunnies គឺជាក្រុមអ្នកគាំទ្រ New Jeans ដែលដំណើរការជាចម្បងនៅលើវេទិកា X ។ នៅពេលបើកដំណើរការកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រុមនេះបានពិពណ៌នាខ្លួនឯងថាជា «សមូហភាពអ្នកគាំទ្រ Bunnies ដែលធ្វើការក្នុងវិស័យផ្សេងៗដូចជា ច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ ហិរញ្ញវត្ថុ វប្បធម៌ និងសិល្បៈ» ខណៈពេលដែលអះអាងថាពួកគេមិនមែនគ្រាន់តែជាសហគមន៍អ្នកគាំទ្រធម្មតានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMD0GuagI_931naKdEtbNvoYe8gesgEsfQ-if2SwiGbwugJs_pOP4ZiL6fmDdMixBfto9Tsqz_JUSZ0uBJDX2wUUziqDjxd0eTJ1Zz49abTmg3gtfbHgkPfftPxOAeMJIbzD3nAJK78SdvhbpYYWhgssxXeFlhoF2QS1uZetWtEMkg3eHi8cK84Qd-ZX-F/s2048/image_2025-11-13_10-49-32.png

ជម្លោះរវាងភាគីទាំងពីរបានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលដែលក្រុម Team Bunnies បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងនាយកប្រតិបត្តិក្រុមហ៊ុន Belift Lab គឺលោក Kim Tae Ho។ រឿងនេះបានកើតចេញពីសេចក្តីថ្លែងការណ៍របស់លោក Kim នៅក្នុងបទសម្ភាសន៍មួយ ដោយអះអាងថាគោលគំនិតរចនារបស់ក្រុមហ៊ុន ILLIT និង NewJeans គឺ «ខុសគ្នាទាំងស្រុង»។ Team Bunnies បានតបតវិញ ដោយអះអាងថាពួកគេមានឯកសារ និងកំណត់ត្រាពាក់ព័ន្ធទាំងអស់ ហើយបានរិះគន់ថ្នាក់ដឹកនាំរបស់ Belift Lab ចំពោះការខកខានមិនទទួលស្គាល់កំហុសរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgObJ5mwR7mH4F__H51HqFTbC2sz61EINmm3ySt9MdpRnQrN9rcA65pCCnklav14s_9SWBAz0tDB8TD1UBsiKzbi1G2OucozWzNG1eSBvpd3UZWYLGOI9DuIPi95GCMRKBicyeBjMoqaGKvbPot8i6IDpo_tzli9Ze_WYFOciQQdkZKFl2ij9Rgsk-mERvY/s1000/image_2025-12-17_16-34-25.png

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបណ្តឹងដាច់ដោយឡែកមួយថ្មីៗនេះដែលពាក់ព័ន្ធនឹងសមាជិក NewJeans និងក្រុមហ៊ុន ADOR តុលាការបានសម្រេចថាមានព័ស្តុតាងមិនគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា ILLIT បានចម្លងគំនិតរបស់ NewJeans។ ក្រៅពីជម្លោះផ្លូវច្បាប់ ក្រុម Team Bunnies ពីមុនបានទាក់ទាញចំណាប់អារម្មណ៍ចំពោះការរៃអង្គាសប្រាក់ជាង ៥០លានវ៉ុនតាមអ៊ីនធឺណិត ដើម្បីប្តឹងអ្នកដែលបង្ហោះខ្លឹមសារព្យាបាទដែលកំណត់គោលដៅ NewJeans។ ដំណើរការនេះក្រោយមកត្រូវបានគេរកឃើញថាមាននីតិវិធីចុះឈ្មោះមិនពេញលេញ ដែលនាំឱ្យមានការចោទប្រកាន់ពីបទរំលោភលើច្បាប់ស្តីពីការប្រមូល និងការប្រើប្រាស់អំណោយ។ មេដឹកនាំក្រុម ដែលត្រូវបានគេហៅថា A ត្រូវបានកំណត់ថាជាអនីតិជន៕

N.JOHN បន្ទន់ឥរិយាបថកែប្រែចំណុចដែលមហាជនរិះគ.ន់

0

តារាចម្រៀង N.JOHN ដែលកំពុងបម្រើការងារសិល្បៈលើទឹកដីសហរដ្ឋអាម៉េរិកបានបន្ទន់ឥរិយាបថកែប្រែចំណុចដែលមហាជនរិះគន់លោកកន្លងមក។ លើសពីនេះទៅទៀត N.JOHN បានបង្ហាញការគាំទ្របួងសួងសុំឱ្យប្រទេសកម្ពុជាមានសន្តិភាពរួមជាមួយនឹងការចេញវីដេអូនិងជួយថវិកា១០០០ដុល្លារដល់ជនភៀសសឹកតាមរយៈមូលនិធិរបស់ឪពុកខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBEj5cTAYDZDqGksGmODdHJOSNDFqgv4c14hCmQh9NrnvXioWZ6Vl-vjpGMyMOreIXndVMQgB4T0UsfUp6KnHGanNieRE-kTg5qHIgPVm28572yRPP3XoLlE9uNggKNyzbH3Et9AmSoPckZ6Xg6Eu5JXxMEGDMEgTB0m6XuDRS9CGYkb1FmV41mQJYaNkv/s1506/image_2025-12-17_16-10-12%20(2).png
សុវត្ថិ មុន្នីនាគ ឬ N.JOHN កូនប្រុសទី២របស់តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ជារឿយៗអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់មិនសំចៃដៃបន្ទាប់ពីលោកទម្លាក់បទចម្រៀងជាច្រើនដងប៉ះចំតែថៃឈ្លានពានខ្មែរមានស្ថានការណ៍ក្តៅ។ នៅពេលដែលថៃបើកការឈ្លានពានកម្ពុជាថ្មីជាថ្មីនេះទស្សនិកជនហាក់សម្គាល់ឃើញថាផេករបស់ N.JOHN បានបន្ទន់ឥរិយាបថជាងមុន។ ហេតុការណ៍ថៃឈ្លានពានកម្ពុជាក្តៅគគុកកាលពីព្រឹកថ្ងៃទី៩ ខែធ្នូ N.JOHN បានបង្ហោះរូបទង់ជាតិកម្ពុជាជាមួយនឹងការបួងសួងសុំឱ្យសន្តិភាពមាននៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhrF59-vPD-wfjF9-Nq9nJVdvqfG4zddMlFqH84QNuvUw-FV-x_oSVahwpMgTEFh8vPTJ2hZpGshloq6DJ5K5S6oPXOPEXXT_29MzGuKZ_uiYzCu_Zq2AXeDxw2EA3gLPg6WLNu6Mlw6gO_yxzEYpOPULdYWvtEliTAGjcUQtmin6dsBXzl1GfpQLPBNnD/s806/image_2025-12-17_15-54-35%20(3).png

នៅថ្ងៃទី១២ ខែធ្នូ តាមការឱ្យដឹងពីឧកញ៉ា ព្រាប សុវត្ថិ N.JOHN បានចូលរួមបរិច្ចាគនូវទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១០០០ដុល្លារ សម្រាប់ទិញសម្ភារៈជូនដល់វីរកងទ័ពកម្ពុជានិងប្រជាជនភៀសសឹកដែលកំពុងត្រូវការជំនួយ។ មិនទាន់អស់នោះទេ នៅយប់ថ្ងៃទី១៥ ខែធ្នូ N.JOHN រួមទាំងជនបរទេសបានចេញវីដេអូដោយមានទាំងក្រមានិងទង់ជាតិកម្ពុជា ផ្ញើការស្រលាញ់ សុំសន្តិភាពមកកាន់ប្រទេសខ្លួនគឺកម្ពុជា។ N.JOHN ក៏បានបកស្រាយចម្រៀងដោយផ្ទាល់នៃបទ «A Change Is Gonna Come»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix0AfJ9QNiKnHdNKpwCvtt8R1eJNoVrQo880Zj2qefSSUGgvELM9QmzBT8y8JwUBTNiJjMPSojMZxWpkex7r1CsodAJ1jOAavSTrpHQMjp0eEgZyKfU8B-isxqOKZknIuuQespLs9pP5FzmRcLgdS_D23C1a49z7AxwP8rmjIwNrrN3YgqiVx8imykSNQd/s734/image_2025-12-17_15-54-35%20(2).png

សកម្មភាពលើកនេះរបស់ N.JOHN ទទួលបាននូវមតិវិជ្ជមាននិងការគាំទ្រជាងពីមុនក្រោយពីលោកបន្ទន់ឥរិយាបថកែប្រែអ្វីដែលមហាជនស្នើនិងរិះគន់កន្លងមក។ លើសពីនេះទៅទៀតអ្នកលេងបណ្តាញសង្គមខ្លះថែមទាំងនិយាយថាធ្វើបែបនេះមកពួកគេនឹងគាំទ្រ N.JOHN ជានិច្ច៕

តំណាងបេសកកម្មពិសេសក្រសួងការបរទេសចិននឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជា-ថៃថ្ងៃនេះដើម្បីស្តារសន្តិភាពឆាប់ៗ

0

កងទ័ពថៃបានបើកការវាយប្រ.ហារយ៉ាងកំរោលចូលក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាមិនឈប់ឈរតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ទោះមានការអំពាវនាវពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនក្តី ក៏ថៃនៅតែផ្គើនមិនបញ្ចប់សង្គ្រា.មឈ្លានពា.ន ថែមទាំងទាមទារឱ្យកម្ពុជាយល់ព្រមតាមលក្ខខណ្ឌចំនួន៣របស់ខ្លួន រួមមាន ៖ ១-កម្ពុជាត្រូវប្រកាសឈប់បា.ញ់ជាមុន, ២-ការឈប់បាញ់ត្រូវតែកើតឡើងជាក់ស្តែង និងបន្តបន្ទាប់ និង៣-កម្ពុជាត្រូវផ្តល់កិច្ចសហការបោសសម្អាតមីនដោយភាពហ្មត់ចត់ និងស្មោះត្រង់ ។

រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមរវាងកម្ពុជា-ថៃពេលនេះ និងអំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ចប់សង្គ្រាមជាបន្ទាន់ ដោយសង្ឃឹមថា កម្ពុជា-ថៃនឹងអត់ធ្មត់ជាអតិបរមា ចាត់គ្រប់វិធានការឈានទៅរកបទឈប់បាញ់ឱ្យបានឆាប់បំផុតដើម្បីកសាងសន្តិភាព ស្ថិរភាពនៅតាមព្រំដែន និងផលប្រយោជន៍ពលរដ្ឋ ។ ចិននឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅកសាងសន្តិភាព និងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនូវបទឈប់បាញ់រវាងភាគីទាំងពីរ ។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin បានបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែធ្នូ ថា ៖ «បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា និងថៃម្តងទៀត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលឱ្យភាគីទាំងពីរភ្ជាប់ទំនាក់ទំនងកសាងសន្តិភាពឡើងវិញឱ្យបានឆាប់» ។

បើតាមលោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន គឺបេសកជនពិសេសរបស់ក្រសួងការបរទេសចិន លោក Deng Xijun ទទួលបន្ទុកកិច្ចការអាស៊ី នឹងធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា-ថៃម្តងទៀតនៅថ្ងៃទី១៨ ខែធ្នូ ដើម្បីសម្របសម្រួលឱ្យភាគីទាំងពីរភ្ជាប់ទំនាក់ទំនងកសាងសន្តិភាពឡើងវិញឆាប់ៗ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងចង់ឃើញភាគីទាំងពីរមានសន្តិភាព ។ ក្នុងនាមជាប្រទេសជិតខាងល្អជាមួយកម្ពុជា-ថៃ ចិនបានតាមដានស្ថានការណ៍ជម្លោះព្រំដែនយ៉ាងដិតដល់ ដោយជំរុញឱ្យភាគីទាំងពីរបញ្ឈប់សង្គ្រាម កាត់បន្ថយស្ថានការណ៍តានតឹងឆាប់ៗតាមវិធីរបស់ចិន ។

បេសកជនពិសេសរបស់ក្រសួងការបរទេសចិន លោក Deng Xijun ធ្លាប់បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា-ថៃម្តងហើយកាលពីខែកញ្ញា ក្នុងគោលបំណងស្តារសន្តិភាពកម្ពុជា-ថៃ ពេលនោះ លោកថា ការរស់នៅរួមគ្នាយ៉ាងសន្តិភាព និងសហការដើម្បីអភិវឌ្ឍន៍ គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ព្រមទាំងពលរដ្ឋទាំងសងខាង ។ រីឯដំណើរទស្សនកិច្ចលើកនេះ គឺបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងអំពាវនាវឱ្យបញ្ចប់សង្គ្រាមកម្ពុជា-ថៃជាបន្ទាន់ និងស្នើឱ្យភាគីទាំងពីរអត់ធ្មត់ដោះស្រាយបញ្ហាតាមវិធីផ្សេងៗដើម្បីបញ្ចប់អំពើហិង្សា ។

ចំណែកស្ថានទូតចិនប្រចាំប្រទេសថៃ ក៏បានបង្ហោះសារដូចគ្នានេះដែរកាលពីថ្ងៃទី១៧ ខែធ្នូ ថា រដ្ឋាភិបាលចិនបារម្ភពីសង្គ្រាមរវាងកម្ពុជា-ថៃពេលនេះ ដោយបញ្ជូនបេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី ធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា-ថៃនៅថ្ងៃទី១៨ ខែធ្នូ ដើម្បីស្តារសន្តិភាពឆាប់ៗ ក្នុងឋានៈចិនជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់កម្ពុជា-ថៃ ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់បេសកជនពិសេសក្រសួងការបរទេសចិនជាថ្មី បន្ទាប់ពីកាលពីថ្ងៃទី១៥ ខែធ្នូ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin និងអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានអំពាវនាវឱ្យកម្ពុជា-ថៃបញ្ឈប់សង្គ្រាមជាបន្ទាន់ ដោយបង្ហាញគោលជំហររបស់ចិនអាទិភាពចម្បងបំផុត គឺបញ្ឈប់ការប្រយុទ្ធគ្នា និងការពារអាយុជីវិតជនស៊ីវិល ប៉ុន្តែត្រូវបានរដ្ឋាភិបាលថៃទាត់ចោលការអំពាវនាវរបស់មហាអំណាចចិន ដូចដែលធ្លាប់ទាត់ចោលការអំពាវនាវរបស់ម៉ាឡេស៊ី និងមហាអំណាចអាមេរិក ។

រដ្ឋាភិបាលថៃបានរៀបចំផែនការជាមួយកងទ័ពបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីដោយយកលេសគ្រាប់មីន ដែលសង្គ្រាមលើកនេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាតាមបណ្តាខេត្តជាប់ព្រំដែនថៃ មានទាំងស្ពាន វត្តអារ៉ាម និងផ្ទះសម្បែងពលរដ្ឋ ប៉ុន្តែនាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin Charnvirakul បែរជាប្រាប់ឱ្យកម្ពុជាសុំចរចាមុន និងចោទប្រកាន់កម្ពុជាបាញ់មុនទៅវិញ ខណៈកងទ័ពកម្ពុជាបានអត់ធ្មត់បំផុតរហូតដល់២៤ម៉ោងក្រោយ ទើបសម្រេចចិត្តតបតទៅកងទ័ពឈ្លានពានថៃ ដើម្បីការពារខ្លួននិងបូរណភាពទឹកដី ។ សង្គ្រាមលើកនេះបានអូសបន្លាយយូរ បើគ្មានការជួយអន្តរាគមន៍ពីអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនទេនោះ ថៃនឹងមិនបញ្ចប់ងាយៗទេ ៕