អ្នកធ្វើវីដេអូវ័យក្មេងនិងជាអ្នកប្រម៉ូតផលិតផលមានបណ្តាញសង្គមថា « Chen Radee » កំពុងរងការរិះគន់យ៉ាងច្រើនពីអ្នកលេងអ៊ីនធឺណិតបន្ទាប់ពីរូបគេចែករំលែកបទពិសោធន៍ជាមួយនឹងការមិនពេញចិត្តនឹងជីវិតនៅវិទ្យាល័យរបស់ខ្លួន។ សម្តីរបស់ Radee ត្រូវបានមនុស្សជាច្រើនចាត់ទុកថាហាក់ដូចជាមិនឱ្យតម្លៃលើគ្រូបង្រៀននិងការសិក្សា។ ការចេញវីដេអូនេះ ទីនីន ក៏បានលើកឡើងចំៗថារៀនចប់ចាំធ្វើ Content ដើម្បីកុំឱ្យភ្លាវជាងនេះនិងឱ្យយក ស្រីនា ធ្វើជាគំរូ។.png)
នៅថ្ងៃទី២០ ខែមិថុនា Chen Radee បានបង្ហោះវីដេអូមួយក្នុងរូបភាពអាវសិស្សសាលាប៉ុន្តែបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាពុំបាននឹករម្លឹកកាលពីពេលរៀននៅវិទ្យាល័យនោះទេ។ អ្នកធ្វើវីដេអូរូបនេះបាននិយាយកាលពីរៀននៅវិទ្យាល័យដោយពុំសូវជាទៅរៀនទៀងទាត់ លោកនាយកគំរាមកាត់សក់ជារៀងរាល់ថ្ងៃជាហេតុធ្វើឱ្យខ្លួនគេចង់សិក្សាថ្នាក់មហាវិទ្យាល័យ ស្រេចតែក្បាលរបស់គេទោះបីជាចង់លាបពណ៌សក់ក៏គ្មានអ្នកណាហាម។

Chen Radee បាននិយាយជាច្រើនទៀតទាក់ទងនឹងការសិក្សានៅវិទ្យាល័យ ហើយសូម្បីតែឈ្មោះរបស់គ្រូបង្រៀនក៏រូបគេមិនចងចាំ និងមិនសូវបានរៀនគួរនោះទេ ប៉ុន្តែជាលទ្ធផលបានជាប់និទ្ទេស D ចំណែកឯអ្នករៀនគួរក៏ប្រលងធ្លាក់ក៏មាន។ អ្នកបង្កើតមាតិកាវ័យក្មេងរូបនេះថែមទាំងសង្កត់ធ្ងន់ថាខ្លួនមិនចេះអែបអរ មិនស្គាល់ឈ្មោះគ្រូដោយមិនរវីរវល់ជាមួយនឹងគ្រូឡើយហើយក៏មិនចូលចិត្តបរិស្ថានបែបនោះទេ។
.png)
ពាក្យសម្តីរបស់ Chen Radee ដែលចែករំលែករឿងមិនល្អរបស់ខ្លួននៅថ្នាក់សិក្សាវិទ្យាល័យបានធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិរិះគន់ដោយគិតថាពាក្យសម្តីរបស់អ្នកធ្វើវីដេអូរូបនេះមិនឱ្យតម្លៃលើការសិក្សាជាពិសេសគឺគ្រូនបង្រៀនដែលយើងចាត់ទុកថាជាឪពុកម្តាយទី២។
មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេដែលមានឥទ្ធិពលលើបណ្តាញសង្គមផ្សេងទៀតក៏មិនចេញចិត្តទៅនឹងការលើកឡើងរបស់ Chen Radee ដែរ។ ទីនីន ដែលជាម្ចាស់ប្រេននិងជាមនុស្សដែលមានឥទ្ធិពលលើបណ្តាញសង្គមចាត់ទុកសម្តីរបស់ Chen Radee ថាភ្លាមមិនគួរចេញវីដេអូបែបនេះតទៅទៀត។

ទីនីន បានសរសេរថា «កុំចេះធ្វើ content តិចតួចបោះបង់ចោលការសិក្សា។ កុំគិតខ្លី កុំគិតថាការងារនឹងស្រួល ព្រោះជាការងារដែលមិនទៀតទាត់ទេ។ ត្រូវរៀន មានចំណេះជំនាញជាប់ខ្លួន ហើយចាំយកវាជាការងារបន្ទាប់បន្សំ។ ចេញវីដេអូនិយាយចឹងៗមិនបាច់ចេញទេ»។ ទីនីន បន្ថែមទៀតថា «រៀនឱ្យចប់មានចំណេះដឹងមក ចាំចេញមកធ្វើ content ។ពេលរៀនចេះដឹង content ចេញមកអត់សូវភ្លាវចឹង។ ភ្លាវត្រង់បំផុសគំនិតអោយក្មេងៗគិតថាការសិក្សាមិនសំខាន់។ មើល Srey Nea ជាគំរូ គេសិស្សនិទេស A . រៀនចប់គេធ្វើកាងារជាcontent creator & influencer កាន់តែគាត់ជោគជ័យខ្លាំងព្រោះគាត់ធ្វើ content ដោយមានវិជា្ជជីវៈ»។
គួរឱ្យដឹងថា Chen Radee ដែលមានឈ្មោះពិតថា ម៉ៅ ឌី បានប្រលងបាក់ឌុបកាលពីឆ្នាំ២០២៥ ហើយរូបគេបានបង្ហោះនៅលើបណ្តាញសង្គមដែរថាការទៅប្រលងរបស់គេគឺយឺតទាំងពីរថ្ងៃ៕










