ពិភពលោកបានតាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូលប្រកាសជាផ្លូវការថា នឹងទទួលយកយោធាកូរ៉េខាងជើង ២រូប ដែលបានក្លាយជាអ្នកទោ.សសង្គ្រា.មនៅតំបន់ Kursk ប្រទេសអ៊ុយក្រែន! យោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង គឺយោធាទាំង២រូបនេះត្រូវបានចាត់ទុកជាប្រជាពលរដ្ឋកូរ៉េខាងត្បូងរួចស្រេចទៅហើយ ហើយផែនការទទួលយកយោធាជាប្រវត្តិសាស្ត្រនេះ នឹងត្រូវសម្រេចក្នុងជំនួបការទូតរវាងកូរ៉េខាងត្បូង និងអ៊ុយក្រែន នាចុងខែមិថុនានេះ។.jpg)
ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា នឹងទទួលយកយោធាកូរ៉េខាងជើង ២រូប ដែលត្រូវបានអ៊ុយក្រែនចាប់ខ្លួនធ្វើជាអ្នកទោសសង្គ្រាមកាលពីខែមករា ឆ្នាំ២០២៥ ប្រសិនបើយោធាទាំង២រូប ស្ម័គ្រចិត្តផ្លាស់ទីលំនៅមកកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងប្រឆាំងដាច់ខាតការបញ្ជូនពួកគេត្រឡប់ទៅប្រទេសរុស្ស៊ី ឬកូរ៉េខាងជើងវិញ ដែលផ្ទុយពីឆន្ទៈពួកគេ ពីព្រោះអាចប្រឈមនឹងការធ្វើទារុណកម្ម ឬការកាត់ទោសប្រហារពីជីវិតពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
តាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងត្បូង (មិនបញ្ចេញឈ្មោះ) គឺមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបញ្ជូនយោធាទាំង២រូប ទៅឱ្យរុស្ស៊ីដើម្បីធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន ប៉ុន្តែយោធាអ៊ុយក្រែនបានចាប់យោធាទាំង២ធ្វើជាអ្នកទោសសង្គ្រាម ទើបរដ្ឋាភិបាលកូរ៉េខាងត្បូងចង់នាំយកពួកគេមកកាន់កូរ៉េខាងត្បូងឱ្យបានឆាប់បំផុត។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានជជែកជាមួយអ៊ុយក្រែនពីរឿងនេះ និងសង្ឃឹមថា ពេលរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាថ្ងៃទី៣០ ខែមិថុនា នឹងជជែកគ្នាបន្ថែមទៀត។.jpg)
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ជាច្រើនលើកថា រីករាយក្នុងការទទួលយកយោធាកូរ៉េខាងជើងទាំងនេះ ប្រសិនបើពួកគេចង់ផ្លាស់ទីលំនៅមកកូរ៉េខាងត្បូង ដោយលើកឡើងពីរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង គឺដែនដីឧបទ្វីបកូរ៉េទាំងមូលជាទឹកដីរបស់ខ្លួន ដូច្នេះ ប្រជាពលរដ្ឋកូរ៉េខាងជើងទាំងអស់ត្រូវបានចាត់ទុកជាប្រជាពលរដ្ឋកូរ៉េខាងត្បូងដោយស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា យោធាកូរ៉េខាងជើងទាំង២រូប ត្រូវបានយោធាអ៊ុយក្រែនចាប់ខ្លួននៅតំបន់ Kursk កាលពីខែមករា ឆ្នាំ២០២៥ ហើយនេះជាករណីលើកដំបូងដែលអ៊ុយក្រែនប្រកាសជាផ្លូវការពីការចាប់ខ្លួនយោធាកូរ៉េខាងជើង ចាប់តាំងពីមេដឹកនាំកូរ៉េខាងជើងបញ្ជូនយោធារបស់ខ្លួនទៅជួយរុស្ស៊ីធ្វើសង្គ្រាមក្នុងតំបន់នេះ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha មានគម្រោងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល នាថ្ងៃទី៣០ ខែមិថុនា ដើម្បីជជែកពីការផ្ទេរយោធាទាំង២រូបជាផ្លូវការ៕










