Home ព័ត៌មានជាតិ រដ្ឋបាលក្រុងភ្នំពេញហាមពលរដ្ឋធ្វើរឿងទាំង ៣នេះដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន

រដ្ឋបាលក្រុងភ្នំពេញហាមពលរដ្ឋធ្វើរឿងទាំង ៣នេះដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន

23
0

បើមិនចង់មានទោ.សទ័ណ្ឌហាមធ្វើរឿងទាំងនេះ! រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ បានចេញនូវសេចក្ដីណែនាំស្ដីពីការហាមឃាត់ប្រជាពលរដ្ឋនៅទូទាំងរាជធានី មិនឲ្យធ្វើរឿងទាំង ៣ នេះដាច់ខាតនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងថែមទាំងបានព្រ.មានថា ជនណាដែលបំពាន ឬប្រព្រឹត្តិល្មើសមិនគោរពតាមការណែនាំ នឹងត្រូវទទួលទោ.សទណ្ឌតាមច្បាប់ជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXaxYjzm1jPUlpl9nq1HWz12yI9oHpEf8NmueLpDSuAb8FWFE0bTc9EOtDQqd6UuLDlx8nCpRCd5hAcrqs2c5Pn8Wm_MD3oH6B5L3Z01PlVfSKlen33ungVGOFmqrOuo3tAcz21VbllvMn4pRPR2nDDKljAzkGg28SWaJlYWpMnHuVYViq1SVO1Hw4eD9T/s900/photo_2026-02-12_11-00-13.jpg
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkuMNd62MOvSt8awfzJmBCG8eXnQ8hQfg3tcDCJtIEq5rSmAinnkZR2XhZsRLeLNYvNz12G0xwkxY1P0cIPx3hyrjThSja4vVgw5pIWDPJpSWaV4lA9XGYLJ6ZN3TL6VT06iJe_efd10-sYp9qrQTNOmyBMlbYO6bJzyd_Mn73d7zTcKsYaVafLT5ETBlS/s904/photo_2026-02-12_11-00-13%20(5).jpg
បន្ថែមលើនោះ ក្នុងសេចក្ដីណែនាំខាងលើ រដ្ឋបាលរាជធានី តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកចំពោះការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQScaLsmeaLYtPeY9Z_pVQ3WcKl3bD32DBksmYR2WFbgrgjfxnA6AbYZwbZHVdcMJnAT906PxJhC65sMx8GEaK_9jM59RcU8WVNY1h5KY91hzXT4zmyJnLOTjAWxOZBubyUxiKKfBwZPHby-6ITmY5RRMIxdR1NTg3g42yZYNuZfEGUjHPgOvBHJgI5Z80/s598/photo_2026-02-12_11-00-13%20(4).jpg
ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានព្រ.មានថា ជនណាដែលបំពាន ឬប្រព្រឹត្តិល្មើសមិនគោរពតាមការណែនាំនេះ ហើយបង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9RAXmK1Zb3PN5g-NCF99ItM2bZ7Q1O2YXV1eNW4-Ukj59Rwim9xY8M982fAp3V0sIa39nK8AYrYPKLa71Nrk63lldeULsOeukwQAkhjdvbaW33sMnvM6JU-UzDihNR-Vpch7otXdDBf1t73r4nrAu4pRkaqfhXC9hgmTGjsvI8lQYvUtDPxB1a8oaUvUg/s1000/photo_2026-02-12_11-00-13%20(3).jpg

ជាមួយគ្នានេះ រដ្ឋបាលរាជធានី ក៏បានស្នើមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ ខណៈអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ ចំពោះរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព៕