Home Blog Page 162

តារាសម្តែង ស៊ីន យូប៊ីន ជួយអង្ករ៣តោនដល់ជនភៀសសឹក

0

តាមរយៈការបង្ហាញរបស់អ្នកបង្កើតមាតិកា សាយទី បានឱ្យដឹងថាតារាសម្តែង ស៊ីន យូប៊ីន បានជួយអង្កររហូតដល់៣តោនមកកាន់មូលនិធិនៅ Vin Mart ដើម្បីសម្រួលទុក្ខលំបាករបស់បងប្អួនភៀសសឹក។ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានជួយជាស្បៀងថ្នាំសង្កូវតាមរយៈមូលនិធិរបស់តារាចម្រៀង នីកូ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvxKpaZNHqTIIgkiP5nL8-916QN421Z8iqvvD1NsHM8ODswYeACclbDzcfTWrlIBYYAEA84YX2ZUUQzdL8vx9JCyuMsX8nMdA_lvuJJrqWK1q7Tc7R3t841kA-J_vHK7uiOd5CnfUgi4VDf61a5Hon-Gevd__f6P_55b7wvnSe63KTzh8kIPwD8Pj13IRC/s2048/image_2025-07-25_16-21-12.png

ដូចប្រិយមិត្តជ្រាបមកហើយថាតារាសម្តែង ស៊ីន យូប៊ីន បានប្រឈមនឹងមតិប្រតិកម្មយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមស្របពេលថៃនិងកម្ពុជាមានសង្គ្រាមជាមួយគ្នាដោយតារាស្រីរូបនេះពុំបាននិយាយចំៗការពិតដែលថាថៃឈ្លានពានកម្ពុជាឡើយ។ គេពុំដឹងមូលពីក្រោយយ៉ាងណានោះទេប៉ុន្តែ យូប៊ីន បានបង្ហោះពីផលប៉ះពាល់ដែលកម្ពុជាទទួលបាន ខណៈនាងបានចេញវីដេអូបួងសួងនិងដឹងគុណចំពោះវីរៈភាពរបស់កងទ័ពកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTB4fv-bBaJ1zZ-6dLNkKuD7n3KCgbzDgxpPEOCvjmqKI2osecSSnS1A6-aK2yRYojCueOqPVX2nSs-uulOQZJMPgXrX_sMweXk5M6k64m9Ruj8CtRIlgrOANCYmvs1gt7cVDQeUleDNsKtGwMwc-PTCyuyt_vN56Tw9WXQIHRblKuauvB1OR44lZGY9_x/s1856/image_2025-07-25_16-21-10%20(2).png
កាលពីពេលថ្មីៗនេះ ស៊ីន យូប៊ីន និងប្អូនស្រី ស៊ីន ជេននី បានជួយជាស្បៀងនិងថ្នាំសង្កូវមួយចំនួនតាមរយៈមូលនិធិរបស់តារាចម្រៀង នីកូ ខណៈពេលនេះ ស៊ីន យូប៊ីន បានជួយអង្កររហូតដល់៣តោនឯណោះទៅដល់ជនភៀសសឹក។ អ្នកបង្កើតមាតិកា សាយទី បានបញ្ជាក់កាលពីយប់ថ្ងៃទី១៦ ខែធ្នូ នេះថាតារាសម្តែង ស៊ីន យូប៊ីន បានជួយអង្កររហូតដល់៣តោនជូនដល់ជនភៀសសឹក។ អង្ករនេះគឺបានដឹកចេញកាលពីយប់មិញនេះតែម្តងតាមរយៈមូលនិធិនៅទីតាំង Vin Mart។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0IKv-npjEHiT7fGm-qvtkp22_gJxUstIx5S2sYlwZCivPZpI64pNpwruURrtA0QD78aKl005lHShSyydngnUdLFOi9jfifJd3AcoGBsf_K0i6nJabeS_BuDf20nO5MwSToLnBVGYZ8e81v_KW7gC4jxJlh7L1Gmq5_3Hv307OHVyuyQx47mGhqluyiIVS/s2048/image_2025-07-25_16-21-11.png

នៅយប់ថ្ងៃទី១៦ ធ្នូ នេះដែរ UNICEF Cambodia ក៏បានបង្ហោះរូបភាពតារាសម្តែង ស៊ីន យូប៊ីន និងអ្នកបង្កើតមាតិកាផ្សេងទៀត បាននៅជាមួយក្មេងៗភៀសសឹកក្នុងការគាំទ្រផ្នែកផ្លូវចិត្ត រួមទាំងជំនួយផ្លូវចិត្តបឋមដែលកុមារកំពុងប្រឈមក្នុងអំឡុងពេលនេះផងដែរ៕

 

ប្រុងប្រយ័ត្ន! ចែយូរ៉ា ទម្លាយមានគណនីក្លែងក្លាយសួររកទីតាំងធ្វើស្បៀង

0

អ្នកលក់អនឡាញ ចែយូរ៉ា បានបង្ហាញការភិតភ័យរបស់ខ្លួននិងកាន់តែប្រុងប្រយ័ត្នជាងមុនបន្ទាប់ពីមានគណនីហ្វេកប៊ុកដែលកត់សម្គាល់ឃើញថាមិនមែនជាជនជាតិខ្មែរបានសួររកកន្លែងទីតាំងធ្វើស្បៀងរបស់ខ្លួនដែលជួយដល់ទាហានជួរមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIzAVgkcmma7lWijbDGseRHHFnHoeBPrIzNT3JbAAKb7A7A52aN1h3JCGIpXrTyTWzPC5MaawTm5vpxcjkVYZLzcYpzi1P1sTPaFOT4X4vC5RzV00u3awKi-ItuyjCIyRrlTdGBYSqsjeVFzen_7lT1tB_cK8G64ZtJWlddhDUQx2X77Gn8CkP_AhwkoxO/s1507/image_2025-12-17_11-08-50.png

ជាអ្នកខេត្តឧត្តរមានជ័យ ចែយូរ៉ា និងស្វាមី តែងតែស្វិតស្វាញជានិច្ចក្នុងការជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកក្នុងអំឡុងពេលថៃឈ្លានពានកម្ពុជា។ ទឹកចិត្តរបស់ ចែយូរ៉ា និងស្វាមី តែងតែទទួលបានមតិកោតសរសើរយ៉ាងខ្លាំង។ នាយប់ថ្ងៃទី១៦ ធ្នូ នេះ ចែយូរ៉ា ក៏បានទម្លាយប្រាប់សាធារណជនថាខ្លួនត្រូវតែប្រុងប្រយ័ត្នជាងមុនមិនអាចបង្ហាញទីតាំងកន្លែងចុងភៅធ្វើស្បៀងជួយដល់កងទ័ពឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVoqlJPlStdmqXIny8JScDRLhh-9TRDCKO3cHhkLTHuNt5u0LNuP14mHLMOuF3EJiw_3KInEPEFD2iJY2caoH_gG3crBDfLzocPgQDhRcBaVEg9dfD1Jw-ZGy7Zh3hcSp3pTl3uApcDM9OqWfA-f_b3FZoYUD9bwpHs5RFeg-jRLp9vqojh1VtiymmjXmE/s2048/image_2025-12-17_11-08-49.png
ចែយូរ៉ា បាននិយាយនៅក្នុងវីដេអូថា រឿងដែលគួរឱ្យខ្លាចគឺមានគណនីពីរដែលជាការកត់សម្គាល់ពុំមែនជាជនជាតិខ្មែរទេពីការសរសេរសុំទីតាំងធ្វើស្បៀងកន្លែងរបស់ខ្លួនដែលជាកន្លែងសម្ងាត់។ អ្នកលក់អនឡាញរូបនេះបន្ថែមថាអ្នកសរសេរនោះគឺសុំតែលេខទទួល ទាំងនាងបានឱ្យ Voice សំឡេងសួរថានៅជួរខាងណាមកយករបស់ហូប យកបារី មកយកកាហ្វេកញ្ចប់ ជាដើមប៉ុន្តែគណនីនោះមិននិយាយជាសំឡេងនោះទេដោយគ្រាន់តែសុំតែលេខនិងទីតាំងធ្វើអាហារ។ ចែយូរ៉ា បញ្ជាក់ទៀតថា ទាហានខ្មែរគឺមិនសុំ Location នោះទេសុំតែលេខទូរសព្ទនិងទីតាំងស្រុក ខណៈគណនីនោះ ចែយូរ៉ា បានប្លុកចោលហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht6bk1Yl4-0Ksk3G-URQMmTtcHmXvguyt2LU9iuOj0m7QC4lz2f2CeANkmqQ-6o1TvOd75ma4DL_RwXyPF5BGSe3dTie_9CtARhIUekpvCGzJI82NzC2dRI1etEoUpywdseSHjQpu0pxvcTSx5yPG2QB7exPTadvYUNEiAIfZgFrnOKizsjWhX4Rvl10Tf/s2048/image_2025-12-17_11-08-48.png

ជាមួយនឹងការប្រុងប្រយ័ត្នជាងមុន ចែយូរ៉ា បានបញ្ជាក់ថាខ្លួនបានបិទ Location ប្រទេសថៃហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7MdeYqEXi5ikzDgd_a6NJ9citd6_g5bm6FG71oc6Mg-3jPCWPMP9L0wnSQ9wkU45-3PcqBJ5YX-JLsq7P8tZAgWkirl2U1ZydSIcwE5Y_09GqrLtJyJFTGVwRGgBUJ69Mk1rSpvp3Cq7fDLOmKGUHITOcNOoUbKaRu-Fpi-8XrOHzcon_nkuL69QW1N7i/s2004/image_2025-12-17_11-08-54.png

គួរបញ្ជាក់ផងដែរថា ចែយូរ៉ា បានប្រកាសថាសម្រាប់ទាហាន ប៉ូលិស ប៉េអឹម គ្រូពេទ្យប៉ែកខាងព្រំដែនខេត្តគឺអាចមកយកអាហារ ម្ហូប នៅផ្ទះរបស់ខ្លួនបានដោយអាហារទាំងនេះបានមកពីមូលនិធិសប្បុរសជន៕

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឡាវ ៖ «ប្រេងឥន្ធនៈនាំចូលពីថៃសម្រាប់ប្រើប្រាស់តែនៅឡាវប៉ុណ្ណោះ គ្មានការនាំចេញបន្តទៅកម្ពុជា»

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានបញ្ជាក់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ប្រេងឥន្ធនៈដែលនាំចូលពីថៃ គឺប្រើប្រាស់តែក្នុងប្រទេសឡាវប៉ុណ្ណោះ គ្មានការនាំចេញបន្តទៅកម្ពុជាទេ ពីព្រោះខុសច្បាប់ ឡាវនឹងសហការត្រួតពិនិត្យ និងចែករំលែកទិន្នន័យការជួញដូរប្រេងជាមួយថៃ ។ ការច្រានចោលព័ត៌មាននាំចេញប្រេងថៃបន្តទៅកម្ពុជា ក្រោយពីថៃរឹតបន្តឹងការនាំចេញប្រេងទៅឡាវតាមច្រកព្រំដែនឆងម៉េត ឃុំឆងម៉េត ស្រុកស៊ិរិន ខេត្តឧប៊ុនរ៉ាជថានី ដោយសារខ្លា.ចមានការនាំចេញបន្តទៅកម្ពុជា បណ្តាលឱ្យរថយន្តដឹកប្រេងរាប់សិបគ្រឿងកកស្ទះនៅច្រកព្រំដែនឆងម៉េតកាលពីថ្ងៃទី១៥ ខែធ្នូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNpph2N68SFI8gfpwfMkS1oGieQ4I0PwUhyphenhyphenih3F8EBYMJzjnBJZWu7wMIdja8JOOH2OZzE8Wlmf0O1-2uzzd8cdodXTpcCqYN8mG96t5Qxou6RcX8aY9Q631O1hmSN6kg7KsNAseMA9rDThxDlWhb6V7cVLvh77arlEa89jsbPa10WduIMIxO2Ml0ku6MW/s1200/photo_2025-12-17_10-46-24%20(2).jpg
កាលពីថ្ងៃទី១៦ ខែធ្នូ លោក ម៉ាឡៃថង កុមម៉ាស៊ីត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងថាមពលថៃ ដោយលោក ម៉ាឡៃថង បានបង្ហាញក្តីបារម្ភ និងយល់ពីថៃរឹតបន្តឹងការនាំចេញប្រេងមកប្រទេសឡាវដើម្បីកុំឱ្យឡាវនាំចេញបន្តទៅកម្ពុជា និងបញ្ជាក់ថា ឡាវមិនបាននាំចេញប្រេងបន្តទៅកម្ពុជាទេ ពីព្រោះខុសច្បាប់ពាក់ព័ន្ធនឹងទំនិញឆ្លងកាត់ឡាវ ។ ក្រៅពីនេះ ឡាវរីករាយសហការត្រួតពិនិត្យ និងចែករំលែកទិន្នន័យការជួញដូរប្រងជាមួយថៃ ដើម្បីបង្ហាញភាពច្បាស់លាស់ ។ នេះបើតាមការលើកឡើងរបស់លោក ប្រាសឺត សិនសុខប្រាសឺត មន្ត្រីក្រសួងថាមពលថៃ ។

ថៃបាននាំចេញប្រេងទៅប្រទេសឡាវក្នុងបរិមាណធម្មតា មិនកើនឡើងទេ ដោយសារមានការបញ្ជាក់ច្បាស់លាស់ពីឈ្មួញនាំចូលប្រេង និងនាយកដ្ឋានគយឡាវ ប៉ុន្តែឡាវទទួលស្គាល់ថា ការនាំចូលប្រេងពីថៃមានបរិមាណខុសៗគ្នាក្នុង១លើកៗ និងមានរថយន្តដឹកប្រេងជាមធ្យមប្រមាណ២០គ្រឿងក្នុង១ថ្ងៃ បើកឆ្លងកាត់ច្រកព្រំដែនឆងម៉េត ។ នៅថ្ងៃខ្លះ រថយន្តដឹកប្រេងពីថៃនាំចូលឡាវមានតែ៥គ្រឿងប៉ុណ្ណោះ ថ្ងៃខ្លះទៀតមានច្រើនរហូតដល់៥០គ្រឿង ។ ចាប់ពីខែវិច្ឆិកា ដល់ខែមេសា ជារៀងរាល់ឆ្នាំ គឺជាពេលបញ្ចប់រដូវវស្សាគ្មានភ្លៀង ប្រទេសឡាវមានតម្រូវការប្រេងច្រើនជាងរដូវវស្សា សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មនៅប្រទេសឡាវ ជាពិសេស ឧស្សាហកម្មរ៉ែនៅភាគខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3zQ9iMEDBdDD3g8hyUvpHatQ2sEvIakVyIIrvTDz1XD8-gwrIJUfXoL2WrVtXflymqT_af1-s3cL82wbGlvo6vWO6AiR8VJh0-TWmfVlh24CI2UTRioZucdXrp9HTsTkEtO1uHDnINxPFbHrYGJ2TTk1zjhbaP-DYPxGkxCJZVVUy8BcBbAIdb-M8WH_/s1090/photo_2025-12-17_10-46-24.jpg

លោក ម៉ាឡៃថង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបញ្ជាក់ថា ៖ «ក្រសួងថាមពលឡាវ ឈ្មួញជួញដូរប្រេង នាយកដ្ឋានគយ និងស្ថាប័នពាក់ព័ន្ធ ផ្តល់ភាពសំខាន់ និងតាមដានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញប្រេងបន្ត ។ ប្រេងដែលនាំចូលពីថៃសម្រាប់តែប្រើប្រាស់ក្នុងប្រទេសឡាវប៉ុណ្ណោះ គ្មានការនាំចេញបន្តទៅកម្ពុជាទេ ហើយក្រសួងថាមពល និងស្ថាប័នពាក់ព័ន្ធអនុវត្តគ្រប់វិធានការដើម្បីឱ្យប្រាកដចិត្តថា គ្មានការនាំចេញប្រេងទៅកម្ពុជាតាមវិធីណាទាំងអស់» ។

កាលពីថ្ងៃទី១៦ ខែធ្នូ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakiul និយាយថា តាមការត្រួតពិនិត្យ គឺគ្មានការនាំចេញប្រេងបន្តទៅកម្ពុជាឡើយ ។ បន្ទាប់មក ថៃក៏បានសូមទោសឡាវចំពោះការរឹតបន្តឹងការនាំចេញប្រេងតាមច្រកព្រំដែនឆងម៉េត ដោយថាខ្លួនគ្មានចេតនាធ្វើបាបឡាវ ឬបង្កការលំបាកដល់ពលរដ្ឋឡាវទេ ប៉ុន្តៃដោយសារស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ និងមិនពាក់ព័ន្ធជាមួយប្រទេសផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis-jen62kIDVcNlPiAJ85oDTyXYz_AbfVBzCyr3wpiB841IiBspsGX8m7BquGBDPsXdexmwn2LykqUtjze8ndkG5rpiqUPgiIYo6-h64hZUoyCdlO6AMfLQZgGrAu8r448C_49H0y-knwV7yNdS5jXhxzlhyt97RUE_rLAijYwQeXSefMu-_rOkVD9PmO6/s640/photo_2025-12-15_12-00-22.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ ថៃចាប់ផ្តើមរឹតបន្តឹងការនាំចេញប្រេងទៅកាន់ឡាវ ដើម្បីកុំឱ្យឡាវលក់ប្រេងបន្តឱ្យកម្ពុជា ដែលធ្វើឱ្យរថយន្តដឹកប្រេងរហូតដល់៨០គ្រឿង កកស្ទះបន្តគ្នារង់ចាំឆ្លងកាត់ច្រកព្រំដែនឆងម៉េតទៅឡាវ ។ ស្ថានភាពនេះកើតឡើងក្រោយពីលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីគ្រប់គ្រងការនាំចេញប្រេង និងសម្ភារៈយោធានៅច្រកព្រំដែនឆងម៉េតជាអចិន្ត្រៃយ៍ ដោយអនុវត្តចាប់ពីម៉ោង២៤និង០០នាទីថ្ងៃទី១៥ ខែធ្នូ ។

ការធ្វើបែបនេះដោយសារមានការសង្ស័យឡាវអាចនាំចេញប្រេងបន្តទៅកម្ពុជា ហើយថៃមើលឃើញថា បច្ចុប្បន្ន កម្ពុជាកំពុងប្រឈមនឹងការខ្វះខាតប្រេង និងសម្ភារៈយុទ្ធសាស្ត្រផ្សេងៗ ។ ហេតុនេះ ថៃក៏សម្រេចចិត្តរឹតបន្តឹងការនាំចេញប្រេងទៅឡាវ ក្នុងគោលបំណងទប់ស្កាត់ការចែកចាយបន្តទៅឱ្យកម្ពុជាដើម្បីដាក់សម្ពាធកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHEam6ViLXZcckhrE76oHuIo5yJUKUHj3jVWgIrC1oov1LoOeyW-6kupN6zXwBJ7kh3nPM5sUHDof_VdjYu_nH30TIIr6rYQaMDdTQc0yiB-qj90EjAoGogQegXAZjElnFvPVr2QHU4928fDPnEntMBI4Dqe1RjHO5CjSaqJPT45CZVZpCNqA1WW__q3J/s1024/photo_2025-12-15_12-00-22%20(2).jpg

តាំងពីថៃបិទព្រំដែនគោកជាឯកតោភាគីមក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរួចហើយថា នឹងបញ្ឈប់ការនាំចូលប្រេងគ្រប់ប្រភេទពីថៃ ដោយស្វែងរកការនាំចូលពីប្រទេសផ្សេងជំនួសវិញ ខណៈពលរដ្ឋកម្ពុជាក៏ឈប់គាំទ្រប្រេងថៃដូចមុន ។ ថៃនៅតែយល់ច្រឡំថា កម្ពុជាប្រើប្រាស់ប្រេងរបស់ខ្លួន ទើបបិទការនាំចេញប្រេងទៅឡាវ ប៉ុន្តែគ្មានប្រយោជន៍ ដោយសារកម្ពុជាឈប់ប្រើប្រាស់ប្រេងថៃយូរមកហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4pgYPUW1XeNE4wtUNDINQD83ZpYj1zX9yuuxlM47rcgB5cmequfN2ic3Wlv1Vp8R92GMagyXPHaXOg_zlvv079nqSuapCj6gFqWhbeAKA9EE7QYbbIsv6Bum2J_yDV-8Cjy1ptJNHRUvONv_HcE_SDI7PeqICopJy3T69S-wBEm40DDsI6OA5aFp-wSzc/s640/photo_2025-12-15_12-00-22%20(3).jpg

ទេព បូព្រឹក្ស ទម្លាយរឿងយកស្បៀងទៅតំបន់គ្រោះថ្នាក់ ខណៈ ជី ដេវីត សរសើរភរិយាបែបនេះ

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ស្វិតស្វាញយ៉ាងខ្លាំងក្នុងពេលប្រទេសជាតិកំពុងរងការឈ្លានពានពីថៃ។ អ្វីដែលកាន់តែធ្វើឱ្យមហាជនស្ងប់ស្ងែងនោះប្តីប្រពន្ធមួយគូនេះបានប្រថុយគ្រោះថ្នាក់ដឹកស្បៀងទៅជួរមុខឱ្យទាហានដល់ដៃរហូតអ្នកជិតស្និទ្ធព្រួយបារម្ភព្រោះច្រើនម៉ោងទាក់ទងមិនបាន។ យ៉ាងណាការប្រថុយប្រថាននឹងផ្សេងគ្រោះថ្នាក់បែបនេះ ទេព បូព្រឹក្ស បានចេញមកទម្លាយមូលហេតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB0VQQXj1-4nEtKVnzzvIZ14FoJzyXLY6N7nNyT70bi8CmfomvYuczEwI-TdAcVbxU8I1YC7RM_OBqKRiAvNkuHPmftwkJYP-gaeMjGeM3ijGrBDpofbeLL_i6uExVPion780VHZq4TbxSvdjrOgmoXJtpUkrUpQr9fTnyhvWANCcAfc2sWDc-indxMBej/s2048/image_2025-12-17_08-29-53.png
តារាចម្រៀង ទេព បូព្រឹក្ស បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «មានបងប្អូនខ្ញុំសួរខ្ញុំថាហេតុអីហ៊ានម្ល៉េះតែខ្ញុំសួរវិញថាហ៊ានមិនហ៊ានបើពេលនេះខ្ញុំគេងផ្ទះជួយរៀបអីវ៉ាន់ពីផ្ទះក៏បានតែអារម្មណ៍ខ្ញុំផ្ទាល់ពេលខ្ញុំបង្ហាញខ្លួនជួបពួកគាត់ទីមួយជាកម្លាំងចិត្ត និងខ្ញុំឱ្យច្បាស់ចិត្តថាស្បៀងដែលយកមកបានជូនផ្ទាល់ដល់ដៃពួកគាត់ និងបានដឹងសុខទុក្ខពួកគាត់ផង។ កន្លែងដែលទៅរាងជ្រៅបន្តិចមែនខ្ញុំក៏ដឹងថាហេងស៊យទេ តែបើមិនទៅខ្លួនឯងមិនអស់ចិត្តប្តីឱ្យនៅផ្ទះតែខ្ញុំក៏ឆ្លើយប្រាប់ប្តីថាកូនយើងនឹងមានមោទនភាពចំពោះយើង ហើយនិយាយលេងជាមួយប្តីថាធ្វើបទឱ្យខ្ញុំច្រៀងសុទ្ធតែវីរៈនារីហើយ គ្រាន់ជាចំណែកតូចមួយដែលធ្វើរឿងនេះដើម្បីជាតិមានអីត្រូវខ្លាច តែខ្ញុំក៏មានជំនឿដែរព្រះនៅលើក្បាល គុណម៉ែគុណឪជាប់ខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyvzLl6xWBkzFl-ct1HRlERw7VuML74PanLipa8d80wENGhkuYBmezzPKnv8SZ3RuDszWRe5sRzoRfQLybSj2fR6hZ-AzWhGtZDqHztEZYn_HxmCmNjT5y_BszCE7vDRZ1sDfWUvccCK6Cy96ChO_OHJvpy6Mh8YRt0bgD3OC26IF_npb5WRZForspwnZ/s1171/image_2025-12-17_08-29-48.png

ទឹកចិត្តមោះមុតប្រថុយគ្រោះថ្នាក់ដើម្បីស្ងប់ចិត្តថាស្បៀងបានដល់ដៃអ្នកជួរមុខនិងចង់ដឹងសុខទុក្ខវីរកងទ័ពនេះបានធ្វើឱ្យមនុស្សជាច្រើនស្ងប់ស្ងែងយ៉ាងខ្លាំងដែលនាងហ៊ានប្រថុយបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit-FzqDyZnE73AEHMTGDxEuwjamyIluU17IxpwzKyjGSpdm4qD00TrcmmWh6nkiyDnNXExdMZqIR8ikMYrsedFPD5AWBdVPMKcwXAaJiEIdMLdx7mdP9wL03rrtl5HE3o5_aJCieea1phr4h8sCoyGyynik8uyHNVG2PaHbsfweqCWNikEQFmT8G-1Jmm3/s2048/image_2025-12-17_08-29-50.png

តារាចម្រៀងរូបនេះក៏បានលើកឡើងទៀតថា ល្មមៗអាចមានអ្នកថាជោរតែបែរជោបែបនេះឱ្យច្រើនក៏ល្អដែរវាចំណេញមិនខាតនោះទេ។ ទេព បូព្រឹក្ស បន្ថែមទៀតថាកំឡុងពេលនេះមិនបាច់មកបំបាក់ទឹកចិត្តនាងឡើយពីព្រោះមួយជីវិតនេះគេលាបពណ៌នាងសាហាវៗច្រើនពេកនាងឆ្លងកាត់អស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4rVfJDwcPK3j_Q-V9bLh1Ixw7SyhJs4QY8LUlHEc2ovH_AQlbXjaZ5wyPTDl0m6IajdCqXwFPcGxWH6BmC8SBI1y1Bzad-dkSdokGnYohl_SJP_fJOtXYFN8LJUn2j6fDCmILlJXt77z9IjEBoHBGUuafapPU5GMTLNjCoAYzk5Fw8XVuM3zziYJw5DlX/s1320/image_2025-12-17_08-29-48%20(2).png

ឃើញភរិយាជាស្រ្តីមួយរូបដែលមានឆន្ទៈស្នេហាជាតិបែបនេះ ជី ដេវីត ក៏មិននៅស្ងៀមបានសរសើរចំៗទៅកាន់ ទេព បូព្រឹក្ស ដូចគ្នា។ ជី ដេវីត បានរៀបរាប់ថា «ពីមនុស្សស្រីធម្មតាទៅជាមាតាដ៏ល្អនៃកូនប្រុសរបស់ខ្ញុំ និងជានារីមានឆន្ទៈមនសិការស្នេហាជាតិមាតុភូមិ។ សម្រាប់ខ្ញុំនាងជានារីក្លាហាន ជាមនុស្សស្រីដែលចែករំលែកនិងស្គាល់ពីសុខទុក្ខអ្នកដទៃព្រមទាំងមានមកជាមួយនឹងអំណាចនៃចិត្តមុះមុតដូចពាក្យចាស់ពោលថា មុជឱ្យជ្រៅ ទៅឱ្យដល់»៕

ក្រសួងការបរទេសថៃប្រកាសជំហរជាថ្មីទាមទារឱ្យកម្ពុជា​អនុវត្តលក្ខខណ្ឌ៣ចំណុច ទើប​ថៃបញ្ចប់សង្គ្រា.ម

0

ប្រទេសថៃ ៖ ពិភពលោកដឹងហើយថា ប្រទេសថៃបង្កសង្គ្រា.មបើកការវាយប្រ.ហារមុន បន្ទាប់ពីរៀបចំផែនការចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ខណៈកម្ពុជាអត់ធ្មត់ខ្លាំងបំផុតរហូតដល់រយៈពេល២៤ម៉ោងក្រោយ ទើបប្រើប្រាស់សិទ្ធិការពារខ្លួនវិញ ។ កម្ពុជាគោរពបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររហូតមក ប៉ុន្តែថៃបែរជាទាត់ចោល និងធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយការប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ រួមទាំងយន្តហោះទម្លាក់គ្រា.ប់បែក បែរជាដាក់លក្ខខណ្ឌឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌរបស់ខ្លួន ។

ក្រសួងការបរទេសថៃបានបញ្ជាក់គោលជំហរជាថ្មីកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាមទារឱ្យកម្ពុជាប្រកាសឈប់បា.ញ់មុន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌ៣ចំណុចនេះជាមុន ទើបកងទ័ពថៃបញ្ចប់សង្គ្រា.មបា.ញ់ប្រហារ ហើយក្រសួងការបរទេសថៃនឹងព្យាយាមនាំពលរដ្ឋថៃចាកចេញពីរាជធានីភ្នំពេញ និងទីក្រុងប៉ោយប៉ែត ត្រឡប់មកប្រទេសថៃវិញ ។ ការបញ្ជាក់គោលជំហររបស់ក្រសួងការបរទេសថៃ បន្ទាប់ពីមានកិច្ចខិតខំសម្របសម្រួលពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនឱ្យថៃបញ្ចប់សង្គ្រា.មជាបន្ទាន់ ងាកមកចរចាដោយសន្តិវិធី និងគោរពកិច្ចព្រមព្រៀងសន្តិភាព ។

កាលពីថ្ងៃទី១៦ ខែធ្នូ នៅមជ្ឈមណ្ឌលរាយការណ៍ព័ត៌មានពីសង្គ្រាមកម្ពុជា-ថៃ អ្នកស្រី Maratee Nalita Andamo អ្នកនាំពាក្យរងក្រសួងការបរទេសថៃបានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រាមក្រោយពីប្រទេសនានា រួមទាំងមហាអំណាចអាមេរិក-ចិនអំពាវនាវឱ្យថៃឈប់បា.ញ់ប្រហារកម្ពុជា ដោយអ្នកស្រីថា ថៃបង្ហាញគោលជំហរច្បាស់លាស់រហូតមក តាមរយៈនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងអ្នកនាំពាក្យក្រសួងការបរទេស ។ ការឈប់បាញ់អាស្រ័យលើភាគីទាំងសងខាង និងត្រូវបង្ហាញឱ្យឃើញដោយការឈប់បាញ់ជាក់ស្តែង ដែលថៃរង់ចាំឱ្យកម្ពុជាឈប់បាញ់មុន ។

ប្រទេសថៃបានកំណត់លក្ខខណ្ឌចំនួន៣ ដើម្បីបញ្ចប់សង្គ្រាមនេះ រួមមាន ៖
១-កម្ពុជាត្រូវតែប្រកាសឈប់បាញ់មុន ក្នុងឋានៈជាប្រទេសល្មើសអធិបតេយ្យថៃ
២-កម្ពុជាត្រូវឈប់បាញ់ពិតប្រាកដ និងឈប់បាញ់រហូត មិនមែនឈប់បាញ់ហើយត្រឡប់មកបាញ់ឡើងវិញ និង
៣-កម្ពុជាត្រូវសហការបោសសម្អាតមីនជាមួយថៃ ដែលថៃផ្តោតខ្លាំងលើចំណុចនេះរហូតមកដោយអនុវត្តតាមអនុសញ្ញាអូតាវ៉ា ។

អ្នកនាំពាក្យរងក្រសួងការបរទេសថៃនិយាយដោយឥតខ្មាស់អៀនថា កងទ័ពថៃបើកឆាកវាយប្រហារកម្ពុជា គឺជាការប្រើប្រាស់សិទ្ធិការពារខ្លួនតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ដែលនេះជាគោលការណ៍ថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ។ រដ្ឋមន្ត្រីការបរទេសថៃនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានពិសេស (Special ASEAN Ministers’ Meeting) នៅថ្ងៃទី២២ ខែធ្នូ ដែលរៀបចំដោយក្រសួងការបរទេសម៉ាឡេស៊ី ។

ក្រៅពីនេះ ក្រសួងការបរទេសថៃនឹងព្យាយាមនាំពលរដ្ឋថៃចាកចេញពីរាជធានីភ្នំពេញ គឺមានពលរដ្ឋថៃបានចុះឈ្មោះនៅស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ ចំនួន៦៦៩នាក់ ហើយចំនួននេះនឹងផ្លាស់ប្តូររាល់ថ្ងៃ ។ កាលពីថ្ងៃទី១៥ ខែធ្នូ ពលរដ្ឋថៃចំនួន៣៥២នាក់ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ, ៤នាក់រង់ចាំការបញ្ជាក់ដើម្បីត្រឡប់មកថៃ និងនៅសល់ ៣១៧នាក់ទៀត ។ រីឯពលរដ្ឋថៃនៅទីក្រុងប៉ោយបែត គឺប្រមាណពី៥,០០០នាក់ ទៅ៦,០០០នាក់ ។

ក្រសួងការបរទេសថៃនឹងផ្តល់ភាពងាយស្រួលដោយសម្រួលឯកសារធ្វើដំណើររបស់ពលរដ្ឋថៃដើម្បីចាកចេញពីអាកាសយានដ្ឋាននៅខាងត្បូងរាជធានីភ្នំពេញ និងអាកាសយានដ្ឋាននៅខេត្តសៀមរាប ដោយអំពាវនាវឱ្យពលរដ្ឋថៃដែលស្នាក់នៅកម្ពុជា ហើយចង់ត្រឡប់មកថៃវិញអាចទាក់ទងមកកាន់ស្ថានទូតថៃ ឬស្ថានកុងស៊ុលគ្រប់ពេលវេលា ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃចាំផ្ទះបានបើកដៃឱ្យកងទ័ពវាយប្រហារកម្ពុជាជាថ្មី គឺជាសង្គ្រាមបំផ្លិចបំផ្លាញកម្ពុជាដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងរបស់ខ្លួន និងបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា ។ ថៃនៅតែផ្គើនបន្តឈ្លានពានមិនព្រមឈប់បាញ់លើកម្ពុជា បើទោះមានកិច្ចខិតខំសម្របសម្រួលម្តងហើយម្តងទៀតពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ដោយកងទ័ពថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 ចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ។

កម្ពុជាមិនមែនជាភាគីចាប់ផ្តើមបាញ់មុនទេ រាល់ការផ្ទុះអាវុធទាំងអស់ គឺចាប់ផ្តើមពីថៃមុន ហេតុនេះ ការស្នើឱ្យឈប់បាញ់ គឺថៃទៅវិញទេដែលត្រូវឈប់បាញ់មកលើកម្ពុជា ។ កម្ពុជាចង់បានសុខសន្តិភាព គ្មានការរំលោភបំពានពីប្រទេសជិតខាង ប៉ុន្តែកងទ័ពថៃនៅតែបន្តបាញ់ប្រហារ និងទម្លាក់គ្រាប់បែកចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ទើបកម្ពុជាចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន និងទឹកដី ។

ថៃបង្កសង្គ្រាមឈ្លានពានលើកនេះ ប្រសិនបើមហាអំណាចនានា អង្គការសហប្រជាជាតិ និងអាស៊ានមិនលូកដៃជួយអន្តរាគមន៍ទេនោះ សង្គ្រាមនឹងមិនបញ្ចប់ងាយៗឡើយ ហើយប្រទេសថៃនឹងបន្តចោទប្រកាន់កម្ពុជាមិនឈប់ឈរដើម្បីលាក់បាំងទង្វើអាក្រក់របស់ខ្លួន និងដើរតួជាប្រទេសរងគ្រោះ ៕

ថៃ បារម្ភខ្លាចអាមេរិកលុបចោលការចរចាពាណិជ្ជកម្មជាមួយខ្លួន ក្រោយ អានុទីន ផ្គើននឹងសម្ដីលោក ត្រាំ

0

ប្រទេសថៃ៖ ភាពភ័យខ្លាចនៅក្នុងចំណោមអ្នកនាំចេញ និងវិនិយោគិនធំៗរបស់ថៃកាន់តែកើនឡើងខ្ពស់ ដោយសង្ស័យថាសហរដ្ឋអាមរិកអាចនឹងបញ្ចប់ការចរចាពាណិជ្ជកម្មជាមួយថៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ ទាត់ចោលសំណើរឈប់បា.ញ់របស់លោក ត្រាំ ចំពេលដែលនាយករដ្ឋមន្រ្តីកម្ពុជាបង្ហាញការស្វាគមន៍យ៉ាងពេញចិត្តចំពោះសំណើរនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuJMTnh-DQ7bmiIh_sKarS2jXAWKLR0ZObgxCN83wg1uIl06tzom-h2Ii-j1bYt-zb7W_lDpBZrnm4yiA_PF8ENYXA4IFd2grayJFEDjgN_WesZgBj-aiksaeU3eTVah_JfPk5HcLm3rhjpzWkTBar3M3KtrTiE5anEuBXMUlfCNTr0KwTg1VWKbr4DHH4/s1020/photo_2025-12-17_09-19-22%20(3).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Examiner កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយសហរដ្ឋអាមេរិកកំពុងស្ថិតនៅមាត់ជ្រោះ ខណៈដែលសង្គ្រាមជាមួយប្រទេសកម្ពុជាកាន់តែធ្ងន់ធ្ងរឡើង។ ការភ័យខ្លាចគឺថាលោក ដូណាល់ ត្រាំ អាចនឹងលុបចោលការចរចា និងដាក់ពន្ធគយខ្ពស់ដល់ប្រទេសថៃ ដែលជាការរំពឹងទុកដ៏គួរឱ្យព្រួយបារម្ភជាពិសេសសម្រាប់អ្នកនាំចេញថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyubsWI1FT3SWr02BRWuwLTR4togsxVWXLflNcCv7KAwdbWCMOC5uEn1WrwQ_vJHH2MfeTqtYXWSI7ovJb26sul2smQuIyCWTSbV7mG97weAceXo91luWtM3hgjd7Dkj0uSNaSiLV-l8s8V3E6Uk0v7l_rCFC0ZkyEG-UCLAHyjLU6NQqJXtawlDQ_sTMM/s479/photo_2025-12-17_09-19-22%20(4).jpg
ប្រភពខាងលើនេះបន្ថែមទៀតថា ប្រទេសថៃអាចនឹងលេងជាមួយភ្លើង ដោយសារសង្គ្រាមថៃ-កម្ពុជាបានរីករាលដាលកាន់តែធំ ដែលនេះប្រឈមនឹងហានិភ័យនៃការឆ្លើយតបដោយផ្ទាល់ពីទីក្រុងវ៉ាស៊ីនតោន ទោះបីជារដ្ឋាភិបាលថៃព្យាយាមទទូចអាមេរិក កុំឲ្យយកការចរចាពាណិជ្ជកម្ម និងពន្ធគយ មកពាក់ព័ន្ធជាមួយបញ្ហាព្រំដែនរវាងថៃ និង កម្ពុជាហើយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjvvq63RIreB7rbTi93KDhUlbK8UgDB2vjtoVCMQeaCEtTWBJj1j-u4zz8e9CcN4W8dPq9Aj8OteoPoSSKB4-NuTxIyASEXlrqTWwp3eHvKZmWg3vALJ8pYBXiIWI37ZsDtZvERV1SN1itYayrG0dvIK6at0gF1FkbwOMKAaeulJwRIyW_EWX-zqapC8aN/s1280/photo_2025-12-17_09-19-22.jpg

គួររម្លឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន។ ក្រោយជំនួបនេះលោក ត្រាំ បានប្រកាសថា ភាគីជម្លោះទាំង២ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា ដោយវិលត្រឡប់ទៅរកបទឈប់បាញ់វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggXPo1gnv-6Juaqrhp91ZG3K8AYzIgWfSicFc6bgN3ItYwXE30642eohyT1hBt-vPoAUoyZuu0Q8Q8HP-XaWWvkd4bVrCto_gs2U7kxfI6vCSm7QrXvWNAo6B-kqqC5lpEkZ3UXqyYfYr1QgmmtMchuVBkYfD3qV6qorjaOAqxVZE0K6FY2RcIPI-3k4oc/s1280/photo_2025-12-17_09-19-22%20(2).jpg

ក្រោយមកទៀត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម ក៏បានជំរុញឱ្យមានបទឈប់បាញ់ផងដែរ តែលោក អានុទីន បែរជាច្រានចោលបទឈប់បាញ់នេះ ដោយប្រកាសយ៉ាងផ្គើនថា ប្រទេសថៃនឹងបន្តវា.យប្រហារលើកម្ពុជារហូតដល់ពួកគេមានអារម្មណ៍ថាសុវត្ថិភាព ខណៈដែលខាងកម្ពុជាឯណេះ សម្ដេចធិបតីបានស្វាគមន៍សំណើរបស់លោក អាន់វ៉ា យ៉ាងពេញទំហឹងដើម្បីបញ្ចប់ជម្លោះ ហើយវិលទៅរកសន្តិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSjcEtVgp1XHS8yIgN3HkH1LjhDaUBvWD2eUN3xaJi55F-EIsO4gVHJg_c_9qWhqSUoLT4a85tQuI8gb0QpEFdbPo5i8usLd-gn6a9ycCzknSkuRnuj7nmdgGKaKMZKwTirSm0aIBvzNH736ZLlWP4x8tSj0ltqTzOu777eS2FpxswtotLM5_8PvMB8ZhT/s1024/photo_2025-12-17_09-19-23.jpg

ដោយឡែក នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Wall Street Journal លោក ត្រាំ បាននិយាយថា លោកបានគំរាមដំឡើងពន្ធលើកម្ពុជា និងថៃ ក្នុងជំនួបតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំង២ ប្រសិនបើមិនមានបទឈប់បាញ់ទេនោះ។ រហូតដល់នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthamphan បានទទួលស្គាល់ថា កិច្ចចរចាពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិកមិនមានភាពរីកចម្រើននោះទេ ជាមួយការបញ្ជាក់ថាសហរដ្ឋអាមេរិកបានកែប្រែលក្ខខណ្ឌរបស់ខ្លួនឡើយ៕

ខាត់ វៃហាំង តាំងចិត្តប្រមូលមូលនិធិយ៉ាងអត់ធ្មត់ ខណៈសមាជិកគ្រួសារលោកកំពុង ភៀសសឹក

0

មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យតារាសម្តែង ខាត់ វៃហាំង បាននិងកំពុងប្រមូលមូលនិធិយ៉ាងស្វិតស្វាញនិងអត់ធ្មត់ដើម្បីជួយដល់ជនភៀសសឹកដែលកំពុងតែត្រូវការជំនួយយ៉ាងចាំបាច់បំផុត។ លើសពីនេះទៅទៀត ខាត់ វៃហាំង បានទម្លាយថាសមាជិកគ្រួសាររបស់លោកកំពុងតែភៀសសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWFvOjekk-pRNYvRwkkz_n164gsnHqq-FjuAn4-JBMRpRaQ9K2KC-kKJagia742uFEQ9Ys5o7VnvqFMCKUilgF8BzRQDyEnkYYJX6Xws65Gzl3E7sDqDdLQjU6GGFc_A0K68eI5D0MdfRe49qr1giUK5ErekkNSdq0w_7vrQBPjCVYSgdU9bJVxXncAZs0/s2048/image_2025-12-16_16-20-21.png

រយៈពេលជាច្រើនថ្ងៃមកហើយដែលតារាសម្តែង ខាត់ វៃហាំង បានប្រកាសប្រមូលមូលធិនិនិងទទួលយកអំណោយផ្សេងៗពីសប្បុរសជន។ មិនត្រឹមតែប៉ុណ្ណោះតារាប្រុសរូបនេះ បានឈររៃអង្គាលថវិកាដើម្បីជួយជនរួមជាតិដែលកំពុងភៀសសឹកដោយសារតែការឈ្លានពានពីថៃ។ អ្វីដែលធ្វើឱ្យអ្នកមួយចំនួនទើបតែបានដឹងនាពេលថ្មីៗនេះនោះគេ សមាជិកគ្រួសាររបស់ ខាត់ វៃហាំង ក៏កំពុងភៀសសឹកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQXSbnI95psOKzclouKg7VRwojkjV81OCewFUmU4eBBpllS2DiCNx8eXEj-TJ7FMXh6ei_hVsbezV00_UxbWLN7GwFAecMjNPP9PRKMKbvmlnAEr7s1dU5sOkkU4CZfxH_lOd1GGo0SIUUb2HnueEC8_hhiwNT8m2AGiNJgI1zglOv27PxICcU8jiRVXnX/s2048/image_2025-12-16_16-20-23.png
កាលពីយប់ថ្ងៃទី១៥ ខែធ្នូ តារាសម្តែង ខាត់ វៃហាំង បានបង្ហោះនៅលើបណ្តាញសង្គមថា «អគុណបងប្អូន សុំក៏សុំហើយ ហើយក៏នៅតែ បន្តទទួលកំពុងធ្វើបន្តដែរ ខ្ញុំពិតជាចង់ឆាប់បានទៅជួយហើយជួបបងប្អូនជនភៀសសឹក និង ប៉ាម៉ាក់ខ្ញុំណាស់។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់ជ្រៅទៅៗក្ដៅទៅៗ បងប្អូនក្រុមគ្រួសាររបស់ខ្ញុំនៅទីនោះទាំងអស់ដែរ កំពុងជាជនភៀសសឹក។ ខ្ញុំជាកូនអ្នកបន្ទាយមានជ័យម្នាក់ ទោះតិចច្រើនក៏មិនទៅដោយដៃទទេនោះ ទេ បារម្ភគ្រប់ពេល តែខ្ញុំកំពុងធ្វើកាតព្វកិច្ចរបស់ខ្ញុំដែលជាប្រជាជនខ្មែរ ឈាមខ្មែរ ម្នាក់ ពេលនេះមិនមែនប្រើពាក្យ (ខ្ញុំ) នោះទេ តែប្រើពាក្យ (ពួកយើង) ពួកយើងត្រូវសាមគ្គីរួបរួម ជួយគ្នាតាមបច្ចេកទេសរៀងៗខ្លួនសូមទោសដែលខ្ញុំនៅឆ្ងាយពីប៉ាម៉ាក់ ទុកពេលឱ្យយខ្ញុំបន្តិច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsuDaPNKikMfcfy7AnunzpZOn6uauNN6AKmODbkl0eEnr-MGIuG5N_sEJzTPC6gEnL1BDPeZj-EerfakkWjsrwjzXz_wCDyJlw76n5d4GsfumDwafLjpq9dduZ_mjUXIevhO_vF0HBg5FoT5CbqNifXTQ0l-SAecSsUHs4Pryrn7OudGVqC4iTnXbSTCot/s2048/image_2025-12-16_16-20-25.png

គួបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី១៦ ខែធ្នូ គឺមានរយៈពេល១០ថ្ងៃ ហើយដែលថៃបើកការឈ្លានពានមកលើទឹកដីកម្ពុជា ខណៈគិតត្រឹមម៉ោងជាង១២រសៀលថ្ងៃទី១៦ ខែធ្នូ មានជនភៀសសឹកមានចំនួន ១២៧ ៤៦៩ គ្រួសារស្មើនឹង ៤២៥ ៤៥៣ នាក់ ក្នុងនោះស្ត្រីចំនួន ២១៩ ០៥២ នាក់ និងកុមារចំនួន ១៣១ ២៧០ នាក់៕

ស្ត្រីទី១ លើកទឹកចិត្តក្រុមការងារស័្មគ្រចិត្តនៅ Eat More ខណៈមូលនិធិនៅតែបន្ត

0

បន្ទាប់ពីប្រកាសឈប់ទទួលមូលនិធិនៅ Eat More កាលពីយប់ថ្ងៃទី១៥ ពេលនេះខាង Eat More បានប្រកាសបើកទទួលស្បៀងវិញហើយបន្ទាប់ពីមានការសំណូមពរជាច្រើនពីមហាជន។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្រ្តីទី១នៃកម្ពុជាគឺបានចុះទៅដោយផ្ទាល់នៅទីតាំង Eat More ដើម្បីលើកទឹកចិត្តក្រុមការងារស្ម័គ្រចិត្តឱ្យរួបរួមគ្នា កុំឈ្លោះគ្នាឱ្យអ្នកខាងក្រៅបានឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi16fp1EPLBgMceVhFcoyHQtSsuT7YRbmPk8xnleX36Wm0GPezVP6hyphenhyphenm_cK09_Puyq0ToTZH2ldYoUCOOIpSRdtLY8UE7H4S8mFHvdMc10BzgVm3eQkaPI5Cb8q-szVNMhyphenhyphenOQsALUKweJTrlEi1NdrVTC-T9i8c4rz_ilG-5Ls0PBRP7sJK8E8JnMqC1G-/s2048/image_2025-12-16_14-32-55.png
តាមការចែករំលែកវីដេអូរបស់ Eatame លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បណ្តាញសង្គមគឺជាអាវុធមុខពីរ ហើយការឈ្លោះគ្នានៅក្នុងផ្ទះកុំបញ្ចេញឱ្យខាងក្រៅឃើញឱ្យសោះជាពិសេសគឺអ្នកជិតខាង។ លោកជំទាវ បានលើកឡើងទៀតថាកុំឱ្យកំហឹងតូចមួយបំផ្លាញបុណ្យទាំងអស់ដែលខំសាងមកជាច្រើនថ្ងៃ អ្នកដែលទទួលបានអំណោយសប្បាយចិត្តហើយក្រុមការងារស័្មគ្រចិត្តដែលរៀបចំក៏សប្បាយចិត្តដូចគ្នា ដូច្នេះហើយកុំឱ្យការអាក់អន់ចិត្តមកបំផ្លាញបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWmwIbhhznKZ1SDVGYbt8rQzuFC5V9GF-dm0dGl7QYlVyWer6HmMmRMiKa4KozEAZhqzyxRH-PP9QIWY3tzzVuk9JMUbmBPCJVf3MBu1NJcLA1MjE-U1sdTQsCIN1pL-4lzyelThOeqBnn8ryY4NBIG10gCc81yiR_140a-j6aDMPm7gReFPuzrS9Hb_xY/s2048/image_2025-12-16_14-32-50.png

លោកជំទាវ ពេជ ចន្ទមុន្នី បានបន្ថែមទៀតថាមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នាហើយមិនអាចមានចិត្តដូចគ្នានោះទេដោយស្នើសុំឱ្យគិតឆន្ទៈគោលបំណងរួម មកដើម្បីអ្វី ប្រសិនជាមានការមិនសប្បាយចិត្តក្នុងពេលមកចូលរួមអាចដកឃ្លាសម្រាកសិនលុះពេលស្ងប់ចិត្តឈប់ខឹងចាំបន្តសកម្មភាពទៀត។ ស្រ្តីទី១ មានប្រសាសន៍មិនចង់ឱ្យការបែកបាក់សាមគ្គីទាំងអស់ក្លាយទៅជាអ្វីដែលឃើញនៅលើបណ្តាញសង្គមធ្វើឱ្យប្រទេសដែលឈ្លានពានបានដឹងពីបញ្ហាផ្ទៃក្នុង ហើយអ្វីដែលប្រទេសនេះខ្លាចនោះគឺការសាមគ្គីរបស់ខ្មែរ ខណៈប្រជាជននៅទីនោះពុំសាមគ្គីគ្នាដូចជាយើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLQIQmp4ODwSWniroAEJ99SijWXk9pxepKjfuNIILHqyPmTcLvpdFzhhothQOzCEu3u4dB2xURAdnhFSB3nJkoAadiodZavHW11NyUo9PrTAKkFDxQyQGaD2LX0iaoQVjTSKIg30ro5mJqTV3lyRBGMwA-r3Ir7Nu6o_UprXeT3yIB4XpxxpcJ5nHsuaU/s2048/image_2025-12-16_14-32-51%20(2).png

លោកជំទាវ បន្ថែមថាប្រទេសជិតខាង ខិតខំបំបែកផ្ទៃក្នុងរបស់យើងទាំងប្រើរូបភាព AI ហើយបែកបាក់ដែលទើបតែចាប់ផ្តើមមិនទាន់បញ្ចប់នោះគេនឹងសប្បាយចិត្ត។ លោកជំទាវ បានផ្តល់ការលើកទឹកចិត្តទៀតថាកម្លាំងសាមគ្គីត្រូវតែនៅភ្ជាប់ជាមួយគ្នាដើម្បីបង្ហាញថាប្រទេសកម្ពុជាគឺមានកម្លាំងទាំង១៧លាននាក់នៅជាមួយគ្នាដើម្បីលើកទឹកចិត្តដល់វីរកងទ័ព ជួយដល់ជនភៀសសឹក៕

Opal Miss World 2025 អំពាវនាវឱ្យមេដឹកនាំជ្រើសរើស «សន្តិភាព» បែរត្រូវក្រុមជ្រុលនិយមថៃវា.យប្រហារ

0

Opal Suchata ដែលជាបវរកញ្ញាថៃដំបូងគ្រងមកុដ Miss World 2025 ត្រូវបានក្រុមជ្រុលនិយមថៃវាយប្រហារយ៉ាងខ្លាំងបន្ទាប់ពីនាងបានប្រើប្រាស់សំឡេងរបស់ខ្លួនជំរុញឱ្យមេដឹកនាំជ្រើស «សន្តិភាពលើសង្រ្គាម»។ នេះបញ្ជាក់ឱ្យពិភពលោកឃើញយ៉ាងច្បាស់ថាជនជាតិថៃហាក់ដូចជាស្រែកឃ្លានសង្គ្រាមបង្កជម្លោះជាមួយនឹងប្រទេសកម្ពុជាមិនចង់បានសន្តិភាពឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKCoGfuVw6uG-d1EmcZHAfDyAkXHJnmeDgZ8M9aaSo9kpSb5V0fFYdfXoqyjtmi32pI5v5ShpZ1mnQqv0xDB1WQWZdLB3Y7K5v0GZREP7lEqV3J9LnF_EI3iPnCNP5p99QNDbSV6aOq6oZi0KvVcCesf551nBHNPj8XlXF7wYWRbDCW-44urKsAZCbd3l-/s2048/image_2025-12-16_12-09-18.png
កាលពីពេលថ្មីៗនេះមានការជជែកដេញដោលយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថៃ ដែលកើតឡើងនៅពេលនៃការកើនឡើងជាតិនិយម និងការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយកម្ពុជា។ ភាពចម្រូងចម្រាសនេះកើតឡើងនៅពេលបវរកញ្ញាពិភពលោកឆ្នាំ ២០២៥ Opal Suchata បាននិយាយនៅពេលដែលនាងបានទទួលយកពានរង្វាន់ភាពជាអ្នកដឹកនាំសកលនៅឯកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំសកល (GLS) 2025 នៅទីក្រុងបាងកកកាលពីថ្ងៃទី១៤ ខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD6Wb9widO_xqY6ocTUniIrUwLc18uLvs0FlUFgbcIMA8LhSWbU9wMHGoRh98ZkrxPqzxOuBSPgVg6M9vCMAnh-vQbrR6i_5r_V-NMTKEC7nL7oSu8-5Yy06SnVBcZKOXrXAfEtstiziRzdmAdnvwK3qupP7Rghk2TCcXHV8iw4MTxnbpO-f6BixPmEHV3/s960/image_2025-12-16_12-09-20.png

Opal Suchata បានជំរុញឱ្យមេដឹកនាំជ្រើសរើស «សន្តិភាពលើសង្រ្គាម» និង «មនុស្សជាតិលើសពីការចំណេញ» ដែលជាសារដែលឆ្លើយតបភ្លាមៗជាមួយអ្នកតស៊ូមតិសន្តិភាព ប៉ុន្តែបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអ្នកដែលផ្តល់អាទិភាពដល់ការការពារយោធាក្នុងអំឡុងពេលស្ថានភាពព្រំដែនតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp_gEXPoY3lDMaQGeeMcxj0M0PyokxrAdDjiSKTcctPIjTvNtV2jQbmlYuRcYWh8MzJirC-nmNvLRECrk7nQbxlylYk0nuJ75Mny35_q2UcxWF6_bofFDMyd2YJqjXLY22-lFtACwCojTjpzh07WFo_jSsXxk7KECK-XgwKQFWbQGxZx7jL9PSjE-W3HII/s1743/image_2025-12-16_12-09-17.png

ពេលវេលានៃកិច្ចប្រជុំកំពូលនៃកម្មវិធីខាងលើគឺស្របនឹងការកើនឡើងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតាមព្រំដែនកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5qtKJwG1xjYjuLrZRV16H_Pxc9YdHgwndVKQy0xXp2rwoL-LtgpkaCn23m3cILnBwnHiiHHLNVX4topgkrkIaswpp7oIX4DLXMUxb1GojqasvuXVaych8yxc84NS60AOKWH4EAfhnes3VccycQ-rRNI8GSDbeAUQ6JMkkAi0lrbKXFu8a7ITLhhtQDQJv/s2048/image_2025-12-16_12-09-12.png

នេះកាន់តែបញ្ជាក់ឱ្យពិភពលោកឃើញថាប្រជាជនថៃមួយចំនួនចង់ឱ្យមានសង្គ្រាមកើតឡើងពុំចង់បានសន្តិភាពដូចដែលប្រជាជនខ្មែរចង់បាននោះទេទើបបានជាវាយប្រហារទៅកាន់ Opal Suchata ដែលគ្រាន់តែអំពាវនាវឱ្យមេដឹកនាំជ្រើសសន្តិភាពប៉ុណ្ណោះ។ លើសពីនេះទៅទៀតមានប្រជាជនថៃតែប៉ុន្មាននាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តលើកស្លាកសញ្ញានៅតាមដងផ្លូវឱ្យបញ្ឈប់សង្គ្រាម៕

វប្បធម៌កន្លែងធ្វើការដែលរីកចម្រើននៅក្នុងទីផ្សារដែលកំពុងងើបឡើង ឧត្តមភាពរបស់កម្ពុជា ត្រូវបានទទួលស្គាល់ខណៈណាហ្គាខបជាប់ក្នុងបញ្ជីនិយោជកល្អបំផុតទាំង១០០ ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ស្ថាប័នហ្វ័រឈូន

0

ភ្នំពេញ៖ ក្នុងខណៈពេលអបអរខួប៣០ ឆ្នាំរបស់ខ្លួន ណាហ្គាខបបន្តឈានមុខគេជាមណ្ឌលកម្សាន្តចម្រុះក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនវិនិយោគដោយផ្ទាល់ពីបរទេសដំបូងគេបង្អស់ និងធំបំផុតមួយក្នុងប្រទេសកម្ពុជា ណាហ្គាខបតែងតែធ្វើគ្រប់កិច្ចការជាមួយស្តង់ដារលំដាប់ពិភពលោកដែលមានការប្តេជ្ញាចិត្តអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចព្រមទាំងដើរតួជាដៃគូយ៉ាងសំខាន់នៅក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3fUaY66J6AAJIFzCYNCCRmpLuSr3TBFPfpMZ6Wwj-1d_3M4m_Lzm4Tftw9rN-G180fwRTEpLtxlwX3zSt9jAwy7HKj1GJJohNc7FEfr3CjhcmYQPHl1zP8Mx7796KvhvhJIX-rcD16f_BvlPT3DjaFqGiYwVu6CKG0U2qUeNLtQjvSCNY6ODPGkPvQeVm/s1400/4%20GHR%20GPTW%20Celebrat.jpg
ឆ្នាំនេះ ណាហ្គាខប បានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលបានជាប់ក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០ នៅអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ លើកដំបូងរបស់ស្ថាប័នហ្វ័រឈូនដែលទទួលបានចំណាត់ថ្នាក់លេខ៤៦ ជាមួយសណ្ឋាគារ និងសាជីវកម្មអន្តរជាតិជាច្រើន។ ស្នាដៃនេះ ត្រូវបានផ្តល់ជូនណាហ្គាខបបន្ទាប់ពីក្រុមហ៊ុនទទួលបានការបញ្ជាក់ជាកន្លែងធ្វើការល្អបំផុតមួយនៅប៉ុន្មានខែមុនជាមួយពិន្ទុស្ទើរល្អឥតខ្ចោះ ៩៥% ។ ស្នាដៃទាំងនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ណាហ្គាខបក្នុងការបង្កើតវប្បធម៌កន្លែងធ្វើការឈានមុខគេដែលយកបុគ្គលិកជាអាទិភាព និងកសាងកេរ្តិ៍ឈ្មោះជានិយោជកឆ្នើមប្រចាំតំបន់។

ជំរុញឧត្តមភាព និងបណ្តុះបណ្តាលទេពកោសល្យ
ណាហ្គាខប បន្តធ្វើជាចំណុចគោលនៅក្នុងអភិបាលកិច្ចធុរកិច្ច ឧត្តមភាពនៃការប្រតិបត្តិការ និងការអនុវត្តធុរកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងសេដ្ឋកិច្ចដែលកំពុងងើបឡើងរបស់ប្រទេសកម្ពុជាដោយផ្អែកលើគោលការណ៍គ្រឹះដែលមានសុចរិតភាពខ្ពស់ សីលធម៌វិជ្ជាជីវៈ និងតម្លាភាព។ ដោយឈរលើគោលនយោបាយប្រកបដោយសីលធម៌ ការប្រឆាំងអំពើពុករលួយ និងការត្រួតពិនិត្យឯករាជ្យ ការគ្រប់គ្រងផ្ទៃក្នុងយ៉ាងហ្មត់ចត់ និងការបណ្តុះបណ្តាលបុគ្គលិកឥតឈប់ឈរ ក្រុមហ៊ុនបានទទួលការជឿទុកចិត្តពីសំណាក់ម្ចាស់ភាគហ៊ុន និយ័តករ និងវិនិយោគិនបរទេសព្រមទាំងប្រកាន់ខ្ជាប់នូវស្តង់ដារគណនេយ្យភាពយ៉ាងម៉ឺងម៉ាត់។

សុចរិតភាពនៃការប្រតិបត្តិការធុរកិច្ច ការគោរពច្បាប់ និងសុវត្ថិភាពកន្លែងធ្វើការ នៅតែជាចំណុចសំខាន់បំផុត ខណៈណាហ្គាខបបន្តផ្តល់ការបណ្តុះបណ្តាលទៅលើការប្រឆាំងការលាងសម្អាតប្រាក់ ការប្រឆាំងអំពើពុករលួយ ការប្រឆាំងការស៊ីសំណូកសូកប៉ាន់ សន្តិសុខសាយប័រ ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន សុខភាព និងសុវត្ថិភាពកន្លែងធ្វើការ។ តាមរយៈគោលនយោបាយច្បាស់លាស់ ការត្រួតពិនិត្យតាមដានយ៉ាងសកម្ម និងទំនាក់ទំនងជាបន្តបន្ទាប់ ណាហ្គាខបលើកកម្ពស់កន្លែងធ្វើការដែលពោរពេញដោយសុវត្ថិភាព ការគោរពច្បាប់ បរិយាបន្ន និងការត្រៀមខ្លួនសម្រាប់អនាគតព្រមទាំងបណ្តុះបណ្តាលសមត្ថភាព និងគាំទ្រដល់ការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYYTVwVfEgBwtc3ihiuVwo3D8CE9Hg5qyGmCJPpYslA5VfVqlg-1gPhgFeXIdWaT-kgGgPlu9pP8_F1WCHCdyTbNfqkKGQfXrtie858rZhUaHoPVcKvaa2oQAE_xiKZtr5DRrer4jeV6cxUT5TOrRWv3BEDe_Dz4WOhJG2QU_EQ9gk5UzQ-ir13GXLZ7FC/s1900/3%20GHR%20GPTW%20Celebrat.jpg

លោក Chen Yiy Fon នាយកប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុនណាហ្គាខប បានឱ្យដឹងថា “ដើម្បីទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតដោយស្ថាប័ន Great Place to Work® ហើយឥឡូវនេះត្រូវបានទទួលស្គាល់ដោយស្ថាប័ន Fortune ជានិយោជកល្អបំផុតមួយក្នុងចំណោមក្រុមហ៊ុនល្អបំផុតទាំង ១០០ ប្រចាំអាស៊ីអាគ្នេយ៍ គឺជាការទទួលស្គាល់ដោយស្ថាប័នឈានមុខដែលមានជំនាញវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ។ នេះគឺជាស្នាដៃដ៏ធំធេង ហើយយើងសូមថ្លែងអំណរគុណដល់ស្ថាប័ន Great Place to Work® និង Fortune ដែលទទួលស្គាល់ទៅលើភាពរីកចម្រើននៃវប្បធម៌កន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជាដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជូនចំពោះគ្រួសារណាហ្គាគ្រប់រូប ៖ ស្នាដៃដ៏ធំធេងនេះ គឺជាការទទួលស្គាល់នៃភាពចង់រីកចម្រើន និងឧត្តមភាពលើគ្រប់កិច្ចការវិជ្ជាជីវៈ និងផ្ទាល់ខ្លួនដែលអ្នកទាំងអស់គ្នាធ្វើ។ សមិទ្ធផលនេះ គឺជារបស់អ្នកទាំងអស់គ្នា”។

លោក Chen បានបន្ថែមថា “ក្នុងនាមជាក្រុមហ៊ុនវិនិយោគដោយផ្ទាល់ពីបរទេសដំបូងគេបង្អស់ និងធំបំផុតមួយរបស់កម្ពុជា យើងមានសំណាងដែលបានដើរតួឈានមុខគេក្នុងការអភិវឌ្ឍបរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអស់រយៈពេល ៣០ ឆ្នាំ និងបន្តទៅអនាគត។ តាមរយៈការអនុវត្តស្តង់ដារខ្ពស់ក្នុងអភិបាលកិច្ច ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌ ការអនុវត្តកន្លែងធ្វើការ ការផ្សារភ្ជាប់ធនធានមនុស្ស ការងារនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គម យើងបានធ្វើឱ្យប្រសើរឡើងនូវវប្បធម៌ក្រុមហ៊ុនដែលឆ្លើយតបទៅនឹងសេដ្ឋកិច្ចដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ចក្ខុវិស័យវែងឆ្ងាយនេះ គឺជាសសរគោលនៃការចូលរួមរបស់យើងក្នុងការកសាងជាតិ បង្កើតការងាររាប់ពាន់កន្លែង និងបង្កើនកម្លាំងពលកម្មចម្រុះជាតិសាសន៍ និងបរិយាបន្ន និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិជាគោលដៅវិនិយោគដ៏ទាក់ទាញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfatzZuFvLQHy64On9Nw-8Ftg8mTNuDOllOV5lqA0rWaP_NwV99qKgDWV2A8TUFNPAOfGBbz3msM4ABbgz7C8Hs3Q2u3Bg9N4cGoVh9r05EJZBD6qfjBKh9PIYTaqklIQ1Y5SJXLAaxy7gxgGE6gsG6VrUQ2JRsrZ3ueTtF9OeoO002tVSOgjtD4O4o2nE/s1400/2%20GHR%20GPTW%20Celebrat.jpg

ធម្មនុញ្ញនៃវប្បធម៌កន្លែងធ្វើការរបស់ក្រុមហ៊ុន បញ្ជាក់កាន់តែច្បាស់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទៅលើស្តង់ដារលំដាប់ពិភពលោក គុណតម្លៃ ទំនួលខុសត្រូវ ការលើកស្ទួយ និងឥទ្ធិពលសង្គម។ នេះជាវប្បធម៌របស់ក្រុមហ៊ុនដែលផ្តោតលើការសហការ គណនេយ្យភាព ការគោរព ឧត្តមភាព និងនិរន្តរភាពដែលពង្រឹងជំហររបស់ខ្លួនជាជម្រើសនិយោជកដែលទទួលបានការជឿទុកចិត្ត និងគោលបំណងក្នុងការកសាងមនុស្ស បង្កើនសមត្ថភាព និងសម្រេចគោលបំណង”។

កម្លាំងពលកម្ម ៦.០០៩ នាក់ដ៏ឆ្នើមរបស់ណាហ្គាខប មាន ៩៣% ជាជនជាតិខ្មែរ និង ៣៣ សញ្ជាតិបង្កើតបានជាកន្លែងធ្វើការប្រកបដោយបរិយាបន្ន និងស្វាហាប់ដែលកសាងទំនុកចិត្ត និងជំរុញការងារ និងការអភិវឌ្ឍផ្ទាល់ខ្លួន។ តាមរយៈការបណ្តុះបណ្តាលភាសា ដូចជា ភាសាអង់គ្លេស ចិន ជប៉ុន និងកូរ៉េ ក្រុមហ៊ុនបង្ហាញពីការប្តេជ្ញាចិត្តបង្កើនជំនាញរបស់បុគ្គលិក ផ្តល់បទពិសោធន៍ល្អៗដល់ភ្ញៀវ និងទាញយកប្រាក់ចំណេញ។ បុគ្គលិកស្ត្រីមានពាក់កណ្តាលនៃបុគ្គលិកសរុប និងកាន់កាប់មុខតំណែងគ្រប់គ្រង ៣២% ដែលនេះឆ្លុះបញ្ចាំងអំពីសមភាព។ បុគ្គលិកទទួលបានផលប្រយោជន៍ពីការបណ្តុះបណ្តាលរយៈពេលជាង ១៩២.០០០ ម៉ោងក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការគោរពច្បាប់ក្រុមហ៊ុន ការផ្តល់ឱកាសកម្មសិក្សា និងកម្មវិធីលើកកម្ពស់ការយល់ដឹងផ្សេងៗដែលទាំងអស់នេះត្រូវបានគាំទ្រដោយអភិបាលកិច្ចដ៏រឹងមាំ និងការអនុវត្តការងារដែលមានរចនាសម្ព័ន្ធច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DJeYa_gbAqVj5O4Zp9FUkSsyb9vF0-zEtL40m2O0E3Oo-i1K_Ok4mW5cYkpzX2J3Z1kBSf7QWP9rfpJaI510sNRZfx8vflbv-kwdky4Nq3rWmbYGHQh8WTM9w1sDDk3Jr9BmPfOndQutQAlz8jQTN5cnlfmwuLwL00AQJS26q-BUWS_jof35Z8COjL5E/s1400/1%20GHR%20GPTW%20Celebration.jpg

លើកស្ទួយសហគមន៍ និងការកសាងជាតិ

ការផ្តល់ត្រឡប់ មានសារសំខាន់ណាស់នៅក្នុងធុរកិច្ចរបស់ណាហ្គាខប។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាខប បានដឹកនាំគំនិតផ្តួចផ្តើមជាង ១.១៦០ ទូទាំងរាជធានីភ្នំពេញ និងខេត្តចំនួន ១៥ ដែលបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនបានចំណាយពេលជាង ៥៨.០០០ ម៉ោងដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាជិត ១ លាននាក់។ គំនិតផ្តួចផ្តើមរបស់ណាហ្គាខប គឺស្របជាមួយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការអភិវឌ្ឍប្រកបដោយនិរន្តរភាព សមាហរ័ណកម្មវិស័យអប់រំ សហគមន៍ បរិស្ថាន កីឡា សិល្បៈ និងវប្បធម៌។

កម្មវិធីបរិស្ថាន និងវប្បធម៌ ក៏ត្រូវបានបង្កើតឡើងដោយណាហ្គាខបផងដែរ។ តាមរយៈការសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដទៃទៀត ណាហ្គាខបគាំទ្រដល់គោលដៅជាតិរបស់ប្រទេសកម្ពុជាក្នុងការបង្កើតអនាគតកាន់តែស្រស់បំព្រង និងបៃតង។ កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង បានផ្សារភ្ជាប់ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅអនុវិទ្យាល័យ និងវិទ្យាល័យជាង ១១០.០០០ នាក់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអនាម័យសាលារៀន ការគ្រប់គ្រងសំណល់ និងការច្នៃឡើងវិញ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ កូនឈើជាង ៣២.០០០ ដើមត្រូវបានដាំនៅខេត្តចំនួន ១១ សំណល់ប្រមាណ ១២ តោនត្រូវបានប្រមូល និងសិក្ខាសាលាបរិស្ថានចំនួន ៣៥ ត្រូវបានរៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieDjlBjRUUUVYkJHqh2Tac42cRFmftJjgAweC8-wFoGJsN7be6r1QfCgB7gXOhLMyYqLsV8wzl-0y02E_72QjM_bc6eZb_V6PyFQg0ynrdnBpqxZJTXLFQh4lDQLZ6RKdE9YMDouWj29Fmxo70NsDL3QnGNxETDJeiP-d_ih992gakXbrnGPZAzsyGc_1M/s6917/1%20Accolades%20Best%20Companies%20to%20Work%20For%202025%20SEA.PNG

ណាហ្គាខប ក៏បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូផងដែរដើម្បីរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការទទួលស្គាល់របស់អង្គការយូណេស្កូ។ ក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ខ្លួន ណាហ្គាខបបានរៀបចំព្រឹត្តិការណ៍ចំនួន ២៨ ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនកម្ពុជាជាង ១៨០.០០០ នាក់ និងបង្ហាញពីកេរដំណែលវប្បធម៌របស់ជាតិដល់ភ្ញៀវជាង ៧.០០០ នាក់។ រួមជាមួយគំនិតផ្តួចផ្តើមវប្បធម៌កាន់តែទូលំទូលាយ កម្មវិធីទាំងនេះនឹងបន្តលើកស្ទួយសិល្បៈខ្មែរ និងជំរុញលើកទឹកចិត្តដល់សហគមន៍។

ចាប់តាំងពីត្រូវបានបង្កើតឡើង គំនិតផ្តួចផ្តើមនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាខប បានឈ្នះពានរង្វាន់ប្រចាំតំបន់ និងសកលលោកចំនួន ៥២ ដែលនេះឆ្លុះបញ្ចាំងអំពីក្រុមហ៊ុនដែលដឹកនាំដោយប្រើបេះដូង វិនិយោគទៅលើបុគ្គលិក សហគមន៍ និងគាំទ្រដល់អនាគតរបស់ប្រទេសកម្ពុជា។

និយោជកឈានមុខគេ និងអ្នកជំរុញវិស័យទេសចរណ៍

តាមរយៈគំនិតផ្តួចផ្តើមដែលយកបុគ្គលិកជាអាទិភាព និងឧត្តមភាពនៃការប្រតិបត្តិការ ណាហ្គាខបមិនត្រឹមតែលើកកម្ពស់ស្តង់ដារទេសចរណ៍របស់ប្រទេសកម្ពុជា និងផ្តល់ការងាររាប់ពាន់កន្លែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញថា ភាពជោគជ័យនៃធុរកិច្ច និងឥទ្ធិពលសង្គម មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ បុគ្គលិកត្រូវបានគាំទ្ររាល់គ្រប់ជំហានតាមរយៈការបណ្តុះបណ្តាល គំនិតផ្តួចផ្តើមសុខុមាលភាព និងការផ្សារភ្ជាប់ជាមួយសហគមន៍ខណៈឱកាសនឹងកើតមានឡើងសម្រាប់អ្នកដែលចង់រីកចម្រើន។

សម្រាប់អ្នកដែលមានបំណងចង់ធ្វើការនៅកន្លែងធ្វើការដែលមានការទទួលស្គាល់ច្រើនបំផុតក្នុងប្រទេសកម្ពុជា សូមអញ្ជើញដាក់ពាក្យធ្វើការនៅក្រុមហ៊ុនណាហ្គាខបដើម្បីទទួលបានការងារដែលផ្តល់អត្ថប្រយោជន៍ច្រើន និងបរិយាកាសការងារដែលផ្តល់តម្លៃដល់បុគ្គលិកពិតប្រាកដ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ។