Home ព័ត៌មានជាតិ សញ្ញាល្អ! សត្វកម្រ និងសត្វសំខាន់ៗជាង៤០ប្រភេទបានបង្ហាញខ្លួននៅឧទ្យានជាតិវីរជ័យ

សញ្ញាល្អ! សត្វកម្រ និងសត្វសំខាន់ៗជាង៤០ប្រភេទបានបង្ហាញខ្លួននៅឧទ្យានជាតិវីរជ័យ

15
0

ការសិក្សាស្រាវជ្រាវជីវ:ចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជាដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRcm3Hxqv5cFZ8RfX0Bg_WaaKyOcq4nmknFFRkMimgw0psbIQ7JvKRgj943psu-S9qu55PkFEVHyWUbUGgwTRjREbftYdZhQpSSY6ZB-g4Wlx1SCNFCE_y8F6Rq2UbXH9z25m3HI7T3fZ7Zc21hJc7PCLoQJiwJSCD_YsDqi42KnG94u4TYQEBmOnJkSL8/s1280/photo_2026-02-12_13-21-14.jpg

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ចេញផ្សាយដោយក្រសួងបរិស្ថាន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា តាមរយៈកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ ដែលកត់ត្រាបានចំនួន ៤២ប្រភេទដូចជា៖ ថនិកសត្វ ៣២ប្រភេទ បក្សី ៩ប្រភេទ និងពួកល្មួន ១ប្រភេទ ។សម្រាប់ប្រភេទសត្វដែលកត់ត្រាខាងលើនេះមាន ២ប្រភេទជាសត្វជិតផុតពូជបំផុត ៥ប្រភេទជាសត្វជិតផុតពូជ និង១៣ប្រភេទសត្វងាយរងគ្រោះ ដោយឡែកកំណត់ត្រាវីដេអូរបានកត់ត្រានូវហ្វូងដំរីអាស៊ី ដែលជាសក្ខីភាពបង្ហាញពីមោទនភាពនិងភាពសមស្របនៃទីជម្រកធម្មជាតិនៃតំបន់ឧទ្យានជាតិវីរៈជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXr5PBRtKR_B_BRU5BiiNAWQhxyRY8A8JdFTGdULn-l4m6h_4jlfTdtbL1MCaMOm0kF6sNC_DZ29MGp5m4rTYOY4XcwlUGQLCT5lktlTM3a9ePmc_kYDAomP1wAmcOixS1rFQcX57x2N2Tlekdi3xqcAo9ugNEkiUtVZo5wl2-M84Qs1sSL7nSL8SeX_Ot/s1280/photo_2026-02-12_13-21-15.jpg

ប្រភពដដែល បានបន្តថា ប្រភេទសត្វកម្រសំខាន់ៗជាច្រើន រួមមាន៖ ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ ” ឧទ្យានជាតិវីរជ័យ គឺជាតំបន់ដ៏មានសារ:សំខាន់សម្រាប់យើងទាំងអស់គ្នា ព្រោះវាជាជម្រករបស់ប្រភេទសត្វជាច្រើន។ ការស្រាវជ្រាវនេះផ្តល់ជាចំណេះដឹងដែលមានតម្លៃក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការការពារព្រៃឈើ និងសត្វព្រៃទាំងនេះ ព្រមទាំងជួយគាំទ្រដល់សហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះផងដែរ។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7gg4CmTqBlclY2KNjHJ1H0xckyCOAhyphenhyphen8hbCIedJG5JSeRM3Pn6jZfb4uspOGFnZ-yTrp81q9wOnWbI2z4Q0UREA63YHkpryqGkbDmyvfljde-gBo2rn2ds1WtgBNBPB1oqhGHRaAFlg6beB7UtCPLYuzKdPJHVRbMKWnyslm47n1fAAPQvMcfhc2MiCI/s1280/photo_2026-02-12_13-21-25%20(2).jpg
លោក លូ វន្នី ប្រធានគម្រោងអភិរក្សដីគោក អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ឧទ្យានជាតិវីរជ័យជាទីជម្រកដ៏សំខាន់នៃជីវ:ចម្រុះជាច្រើនប្រភេទ ដែលជីវ:ចម្រុះនីមួយៗដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី ។ទិន្នន័យពីម៉ាសុីនថតស្វ័យប្រវត្តនេះ អាចឱ្យយើងរកឃើញប្រភេទសត្វជិតផុតពូជបំផុតមួយចំនួនដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរជ័យ ព្រមទាំងជួយឱ្យយើងយល់ដឹងបន្ថែមអំពីអាកប្បកិរិយារបស់ពួកវា ការស្វែងយល់ពីសណ្ឋានដី និង របៀបសម្របខ្លួនទៅនឹងការរស់នៅរបស់មនុស្សផងដែរ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-VBCg5QZRnZtz37-v7O5-nV2QjhPp9wDdyOCCmiWnUgx3UTs6iAY_FbZs38B8yxOWhyBIKx0NlT5WpAtAaA8Ajof2RkElk54G42njuNrja3bCebjU876-UvS-fQlqYHsZTDZqSWXvr5Z3JiThJKcqTkXxnwNICm9ccuf-c9IWA0I0UAsLahlrogD9AWq/s1280/photo_2026-02-12_13-21-25%20(3).jpg

តាមសេចក្តីប្រកាសព័ត៌មានខាងលើ បានរំលេចថា គោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវនេះគឺ ដើម្បីធានាបាននូវការពង្រឹងសកម្មភាពអភិរក្សនៅតំបន់សំខាន់ៗ ទាំងនេះ ដោយផ្តោតទៅលើការស្វែងយល់ពីតម្រូវការរបស់សហគមន៍មូលដ្ឋាន និងភាពចាំបាច់ក្នុងការការពារសត្វព្រៃផងដែរ ។ សហគមន៍ដែលរស់នៅក្បែរតំបន់ការពារទាំងនេះ អាចគាំទ្រដល់ការការពារសត្វព្រៃប្រកបដោយប្រសិទ្ធភាព ប៉ុន្តែពួកគេក៏ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនផងដែរ ។ ដូច្នេះហើយ ការធ្វើឱ្យមានសុខដុមនីយកម្មរវាងគោលដៅអភិរក្សជាមួយនឹងតម្រូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់នៃការបន្តរស់រានមានជិវិតនៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxRpd_o-fvvRKWJMY6y9aIXMkGZWYdgkJY3c_t-n5sJZlqxELFqJboiV3aL_ecZGI_IkUA_kmbKfXhtdWapsz7d0C0hiOPYFv_qcxVxbzfyj9MJYzaj6Xb8SdNMYfBbz5W0PH3eHFX-BbWS4JYtd79F1Z-BP-7gXuqSt396CD5_chU7PQq2pIHkyIyzK5c/s1280/photo_2026-02-12_13-21-25%20(4).jpg

សកម្មភាពនេះត្រូវបានគាំទ្រដោយនាយកដ្ឋានបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទ (DEFRA) តាមរយៈមូលនិធិ គម្រោងមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF)៕