Home ព័ត៌មានអន្តរជាតិ ថៃកើតការសង្ស័យអាច​មានសង្គ្រា.មជាមួយកម្ពុជាជាថ្មី បន្ទាប់ពីកងទ័ពថៃជាន់មីន

ថៃកើតការសង្ស័យអាច​មានសង្គ្រា.មជាមួយកម្ពុជាជាថ្មី បន្ទាប់ពីកងទ័ពថៃជាន់មីន

16
0

កងទ័ពថៃតែងតែប្រកាសពីការជាន់មីនពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ដើម្បីយកលេសបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាម្តងហើយម្តងទៀត! ពេលទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ស្រកចុះភ្លាម កងទ័ពថៃក៏ប្រកាសជាន់មីនភ្លែត ដើម្បីយកលេសវាយប្រ.ហារកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ ការចោទប្រកាន់កម្ពុជាបង្កប់មីន គឺជាល្បិចដដែលៗរបស់កងទ័ពថៃមុនពេលបើកឆាកសង្គ្រា.ម សូម្បីតែពលរដ្ឋថៃនៅព្រំដែន ក៏ដឹងពីល្បិចនេះដែរ ។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ កងទ័ពថៃភូមិភាគទី២ ប្រកាសថា កងទ័ពថៃ៣នាក់ ដើរជាន់មីននៅព្រំដែនស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យរងររបួសធ្ងន់ដាច់ជើងឆ្វេងម្នាក់ និងរបួសស្រាល២នាក់ ដោយដាក់ការចោទប្រកាន់ជាគ្រាប់មីនបន្សល់ពីសង្គ្រាមរវាងកម្ពុជា-ថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ។ មុនពេលបោះឆ្នោត គណបក្សនយោបាយថៃនានា រួមទាំងគណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul រវល់ឃោសនាបោះឆ្នោត ពេលនេះ បោះឆ្នោតរួចភ្លាម ស្រាប់តែកងទ័ពថៃប្រកាសជាន់មីនភ្លែត ដែលធ្វើឱ្យពលរដ្ឋថៃនៅព្រំដែនបារម្ភពីកងទ័ពថៃយកលេសគ្រាប់មីនធ្វើសង្គ្រាមវាយកម្ពុជា លើកទី៣ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Post នៅថ្ងៃទី១២ ខែកុម្ភៈ អាជីវករលក់ដូរនៅស្រុកបានក្រួត ខេត្តបុរីរាំ បារម្ភពីកងទ័ពថៃយកលេសផ្ទុះមីននៅព្រំដែនខេត្តស៊ីសាកេត វាយប្រហារកម្ពុជា លើកទី៣ ពីព្រោះកងទ័ពថៃធ្លាប់ប្រើល្បិចនេះដើម្បីឈ្លានពានកម្ពុជាកន្លងមក ។ ពួកគេសំណូមពរឱ្យរដ្ឋាភិបាល និងកងទ័ពថៃ បញ្ចប់ជម្លោះព្រំដែនឆាប់ៗ ដោយសារបាត់បង់ចំណូល ត្រូវជម្លៀសពីលំនៅឋាន ទោះជារដ្ឋាភិបាលចែកប្រាក់ឱ្យ ក៏មិនគ្រប់គ្រាន់ដែរ ។

ពលរដ្ឋស្រុកបានក្រួត ខេត្តបុរីរាំ បារម្ភយ៉ាងខ្លាំង ថាតើកងទ័ពថៃនឹងធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកទី៣ ដែរឬទេ ស្របពេលបញ្ចប់ការបោះឆ្នោតនៅថៃមិនទាន់បានប៉ុន្មានថ្ងៃផង ក៏មានព័ត៌មានកងទ័ពថៃ៣នាក់ ជាន់មីនរងរបួសធ្ងន់-ស្រាលនៅព្រំដែនខេត្តស៊ីសាកេត ។ ម្យ៉ាងទៀត កងទ័ពថៃព្យាយាមញុះញ៉ង់ និងល្មើសបទឈប់បាញ់ជាបន្តបន្ទាប់ធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹង ដោយការពង្រាយកុងទឺន័រព័ទ្ធយកទឹកដីកម្ពុជា ។

ពលរដ្ឋថៃ និងអាជីវករលក់ដូរ មិនចង់ឱ្យកងទ័ពថៃវាយប្រហារកម្ពុជាម្តងទៀតទេ ពីព្រោះពេលជម្លៀសប៉ះពាល់គ្រប់បែបយ៉ាង ទាំងការទុកផ្ទះសម្បែងចោល មិនអាចលក់ដូរបាន បាត់បង់ចំណូល ។ ពេលកងទ័ពវាយប្រហារកម្ពុជាលើកទី២ ធ្វើឱ្យកសិករ អាជីវករជាច្រើននាក់ជំពាក់បំណុលកើនឡើង រីឯប្រាក់សំណងទទួលបានពីរដ្ឋាភិបាល គឺតិចតួចបំផុត ។ ពួកគេសំណូមពរឱ្យរដ្ឋាភិបាល និងកងទ័ព ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាឆាប់ៗដើម្បីប្រកបមុខរបរដូចមុន ។

ក្រៅពីនេះ ពលរដ្ឋស្រុកបានក្រួត សំណូមពរឱ្យលោក Anutin Charnvirakil ប្រធានគណបក្សភូមិចៃថៃ ធ្វើតាមការសន្យាពេលរកសំឡេងឆ្នោត គឺបិទព្រំដែនកម្ពុជា-ថៃជារៀងរហូត ដោយសារខ្លាចមានការនាំចូលទិន្នផលកសិកម្មពីកម្ពុជា ដែលធ្វើឱ្យតម្លៃទិន្នផលកសិកម្មថៃធ្លាក់ចុះ ដូចជា ៖ អង្ករ ដំឡូងមី និងជ័រកៅស៊ូ ។

គួរបញ្ជាក់ថា ពលរដ្ឋថៃកើតការសង្ស័យអាច​មានសង្គ្រា.មជាមួយកម្ពុជាជាថ្មី បន្ទាប់ពីកងទ័ពថៃជាន់មីន​នេះ មិនមែនមានតែពលរដ្ឋខេត្តបុរីរាំទេដែលសង្ស័យ គឺពលរដ្ឋ​តាមបណ្តាខេត្តផ្សេងៗដែល​នៅជាប់ព្រំដែនកម្ពុជា​ ក៏សង្ស័យដែរ ពីព្រោះមុនពេលថៃឈ្លានពានកម្ពុជាម្តងៗ កងទ័ពថៃបានយកលេសចោទប្រកាន់ ទម្លាក់កំហុសលើកម្ពុជាទាំងគ្មានភស្តុតាង ។

កាលពីខែមករា លោក Anutin បញ្ជាក់ទៅកាន់ពលរដ្ឋថា នឹងគ្មានសង្គ្រាមលើកទី៣ ជាមួយកម្ពុជាទេ កងទ័ពកម្ពុជា-ថៃបាននិងកំពុងប្រាស្រ័យទាក់ទងគ្នាដើម្បីបង្ការរាល់ការយល់ច្រឡំផ្សេងៗ ប៉ុន្តែសម្តីរបស់មេដឹកនាំថៃរូបនេះមិនអាចយកជាការបានឡើយ ដោយសារលោកជាមនុស្សបាតដៃខ្នងដៃនិយាយឱ្យតែរួចពីមាត់ ស័ក្តិសមនឹងមានរហស្សនាមថា «សត្វកណ្តុរ» ។

ក្នុងឆ្នាំ២០២៥ ប្រទេសថៃបានបើកការឈ្លានពានកម្ពុជា ចំនួន២លើក គឺលើកទី១ នៅខែកក្កដា និងលើកទី២ នៅខែធ្នូ ដែលការឈ្លានពានរបស់ថៃនេះដោយសារបញ្ហានយោបាយក្នុងស្រុករបស់ខ្លួន និងជាឈ្នាន់នយោបាយរបស់លោក Anutin ដើម្បីប្រមូលសំឡេងឆ្នោត ទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ៕