ប្រទេសថៃដែលធ្លាប់តែលាភពណ៌ និងទម្លាក់កំហុសទៅឱ្យប្រទេសជិតខាងរហូតនោះ ពេលនេះ សមត្ថកិច្ចថៃបានបំបែកសម្បុកក្រុមឆបោ.កអនឡាញ (Scammer) នៅលើទឹកដីខ្លួនឯងច្រើនជាងគេទៅទៀត រហូតដល់ទៅជិត៣ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ៩ខែ! នេះជាការពិត ដែលមិនអាចប្រកែកបានឡើយ។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរយៈពេលត្រឹមតែ៩ខែមកនេះ សមត្ថកិច្ចថៃបានចាប់ខ្លួន Scammer រហូតដល់ជិត៣ម៉ឺននាក់ ដែលប្រព្រឹត្តបទល្មើសនៅលើទឹកដីប្រទេសថៃតែម្តង ក្នុងនោះមានទាំងជ.នជាតិថៃ និងជ.នបរទេសជាច្រើនសញ្ជាតិ។ ព័ត៌មាននេះត្រូវបានប្រកាសជាសាធារណៈដោយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នៅវិមានរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ (ថ្ងៃចន្ទ ទី២២)។.jpg)
ចាប់ពីខែតុលា ឆ្នាំ២០២៥ រហូតដល់ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចថៃបានបង្ក្រាបជាទ្រង់ទ្រាយធំ ដោយចាប់ក្រុម Scammer សរុបចំនួន២៩,២៣៣នាក់ ក្នុងនោះមានទាំងមេខ្លោង និងប្រធានបណ្តាញឆបោកធំៗផងដែរ ចំនួន៧០នាក់។ សមត្ថកិច្ចក៏បានរឹបអូសទ្រព្យសម្បត្តិពីក្រុមជនល្មើស ស្មើទឹកប្រាក់រហូតដល់ជាង២៤ពាន់លានបាត (ឬប្រមាណ ៧២៨លានដុល្លារអាមេរិក)។

ក្រៅពីការចាប់ក្រុមជនល្មើស សមត្ថកិច្ចបានចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនដែលប្រើប្រាស់ឈ្មោះអ្នកដទៃជំនួស ចំនួន១,៤៥០ក្រុមហ៊ុន ដែលភាគច្រើនដំណើរការខុសច្បាប់នៅខេត្តភូកេត ក្រាប៊ី ផាំងង៉ា និងស៊ូរ៉ាតថានី។ ក្រុមជនល្មើសប្រើប្រាស់គណនីធនាគារ រហូតដល់ ៣៥១,៨៨៤គណនី ហើយសមត្ថកិច្ចបានទំនាក់ទំនងទៅធនាគារឱ្យបិទគណនីទាំងនេះ បន្ទាប់មក ដកហូតលុយរបស់ជនរងគ្រោះត្រឡប់មកវិញ បានប្រមាណ ៣,៦ពាន់លានបាត។.jpg)
សូមរំឭកថា ការចុះបង្ក្រាបនេះធ្វើឡើងក្រោមកិច្ចសហការរវាងសមត្ថកិច្ចជាមួយមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (ACSC) ដើម្បីលុបបំបាត់បទល្មើស Scammer ដែលបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅប្រទេសថៃ ហើយក៏ជាការការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាកុំឱ្យខូចមុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។
ដើម្បីស្តារមុខមាត់ឡើងវិញ រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin បានជំរុញឱ្យសមត្ថកិច្ចប្រើប្រាស់យុទ្ធសាស្ត្របង្ក្រាបបែបវាយលុកក្តៅៗដើម្បីបោសសម្អាតក្រុមឆបោកអនឡាញលើទឹកដីថៃ ដោយកាត់ផ្តាច់ខ្សែបណ្តាញលាយលុយកខ្វក់ គណនីធនាគារ និងស៊ីមកាតខុសច្បាប់៕










